អត្ថន័យជាមូលដ្ឋាននៃពាក្យ ការកម្សាន្តសប្បាយ គឺមានន័យថា «ការជាប់»។ វាជាពាក្យដែលគេប្រើ ដើម្បីពិពណ៌នា អំពីការជាប់ចិត្តនឹងអ្វីមួយ។ ការកម្សាន្តគឺជាការដែលមនុស្សម្នាក់ជាប់ចិត្ត ឬជាប់អារម្មណ៍។ ហើយយើងថា ធម្មជាតិរបស់យើងគឺជាប់ចិត្តនឹងការអង្គុយមើលទូរទស្សន៍ ខ្លាំងជាងការបញ្ចេញពលកម្ម។ ការកម្សាន្តសប្បាយធ្វើឲ្យយើងជាប់ចិត្តដិតអារម្មណ៍។ ប៉ុន្តែ ការកម្សាន្តសប្បាយរហ័សទាន់ចិត្ត ដែលយើងអាចទទួលនៅពេលណាក៏បាន ដោយគ្រាន់តែយកម្រាមដៃចុចលើអេក្រង់ ក៏បាននាំឲ្យគេចោទជាសំណួរដ៏សំខាន់ថា យើងកំពុងតែជាប់ចិត្តនឹងអ្វីជាងគេ។ តើយើងនឹងមានការជាប់ចិត្តចំពោះព្រះ ខ្លាំងជាងរឿងហូលីវូឌឬទេ? ខាងក្រោមនេះជាសំណួររបស់ប្រិយមិត្តអ្នកអានម្នាក់ឈ្មោះ រ៉ូ។ អានបន្ថែម