យើងនឹងមិនអាចយល់បានយ៉ាងច្បាស់លាស់អំពីព្រះត្រៃឯករបស់យើងបានទេ។ ព្រះដែលយើងអាចយល់បានយ៉ាងច្បាស់លាស់គឺព្រះដែលយើងបង្កើតក្នុងរូបអង្គយើង។ ប៉ុន្តែ ចំណុចពិតគឺថា ព្រះអង្គបានបង្កើតយើងក្នុងរូបអង្គទ្រង់ផ្ទាល់ទេតើ (លោកុប្បត្ដិ ១:២៦-២៧)។
ខណៈពេលដែលយើងចូលកៀកបង្កើយជាមួយនឹងព្រះជាម្ចាស់ នោះយើងអាចមានទំនុកចិត្តផ្ទាល់ថា ព្រះអង្គនឹងបើកសម្ដែងរូបអង្គទ្រង់ចំពោះអស់អ្នកដែលស្វែងរកទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេលដែលយើងកាន់តែយល់អំពីទ្រង់បានយ៉ាងត្រឹមត្រូវ នោះយើងក៏នឹងកាន់តែយកទ្រង់មកធ្វើជាសម្បត្តិរបស់យើង ហើយយើងក៏នឹងកាន់តែថ្វាយបង្គំទ្រង់យ៉ាងពេញទី ព្រមទាំងនឹងកាន់តែមានភាពឆេះឆួលក្នុងការរួមចំណែកជាមួយនឹងព្រះអង្គក្នុងព័ន្ធកិច្ចរបស់ទ្រង់លើផែនដីនេះដែរ។ អានបន្ថែម