ដូច្នេះហើយបានជាខ្ញុំអាចមានអំណរក្នុងការរងទុក្ខរបស់ខ្ញុំបាន ដោយដឹងថា ព្រះជាម្ចាស់កំពុងប្រើប្រាស់វាក្នុងការបង្កើតក្នុងខ្ញុំនូវអ្វីដែលខ្ញុំមិនអាចបង្កើតបានដោយខ្លួនឯង។ ជំនឿរបស់ខ្ញុំរឹងមាំជាងមុន លក្ខណសម្បត្តិរបស់ខ្ញុំក៏កាន់តែមានសភាពដូចព្រះគ្រីស្ទ ហើយសេចក្ដីសង្ឃឹមរបស់ខ្ញុំក៏កាន់តែមានការធានាខ្លាំងជាងមុនដែរ។ ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះខណៈពេលដែលយើងទុកចិត្តលើព្រះអង្គ នោះទ្រង់ក៏បានធានាថាទ្រង់កំពុងតែធ្វើនូវអ្វីដែលល្អបំផុតសម្រាប់យើង។ ហើយការរងទុក្ខក៏ពិតជាបង្កើតឲ្យមានសេចក្ដីសង្ឃឹមមែន។ អានបន្ថែម