
ឱរាស្ត្រអញអើយ
«ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ» (មីកា ៦:៣)
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

«ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ» (មីកា ៦:៣)

«កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយគេនឹងជួយឯងមិនបានទេ» (ទំនុកតម្កើង ១៤៦:៣)

«ទោះបើយើងជាកូនចិញ្ចឹមក៏ដោយ ក៏ព្រះជាម្ចាស់បានបណ្ដុះលក្ខណសម្បត្តិរបស់ព្រះគ្រីស្ទនៅក្នុងយើងដែរ។» (Timothy Keller)

«ដូច្នេះ សេចក្ដីជំនឿកើតឡើងដោយឮ ហើយដែលឮនោះ គឺដោយសារព្រះបន្ទូលនៃព្រះ។» (រ៉ូម ១០:១៧)

ប្រសិនបើព្រះជាម្ចាស់បានរៀបផែនការឲ្យស្ដេច នេប៊ូក្នេសា បំផ្លាញទីក្រុងយេរូសាឡឹម តើយើងគួរចូលចិត្តការនោះដែរឬទេ? ចម្លើយរបស់យើងខ្ញុំគឺថា៖ យើងគួរ ហើយក៏មិនគួរផងដែរ។ យើងមិនគួរចូលចិត្តនៅពេលដែលស្ត្រីស្ងោរកូនរបស់ខ្លួន ប៉ុន្តែយើងគួរទទួលយកនូវពេលដែលព្រះជាម្ចាស់បានសម្រេចឲ្យការនោះកើតឡើង។ ហេតុដូច្នេះ យើងត្រូវមានទស្សនៈពីរយ៉ាង ត្រង់ថាទាក់ទងនឹងអ្វីដែលយើងឃើញក្នុងកញ្ចក់តូចយើងមិនគួរចូលចិត្តវានោះទេ តែក្នុងកញ្ចក់ធំយើងគួរចូលចិត្តវា ពីព្រោះនោះឯងគឺជារបៀបដែលព្រះជាម្ចាស់បណ្ដាលឲ្យកើតឡើងលើផែនដីនេះ។

«ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក» (ណាហ៊ុម១:៧)

«ព្រះជាម្ចាស់បានប្រទានលុយដល់លោកអ្នក ពីព្រោះព្រះអង្គសប្បុរស ប៉ុន្តែព្រះអង្គមានចិត្តសប្បុរសជាមួយនឹងលោកអ្នក ដើម្បីឲ្យលោកអ្នកមានចិត្តសប្បុរសជាមួយនឹងអ្នកដទៃដែរ។» (Kevin DeYoung)

«ព្រះអង្គជាជីវិតនៃព្រលឹងវិញ្ញាណយើង។ ទ្រង់ជាប្រភពនៃជីវិត។ ទ្រង់ផ្ទាល់គឺជាជីវិត។» (Augustine)

«ក្ដីអំណររបស់យើងមិនផុសឡើងចេញពីការដែលព្រះយេស៊ូវប្រទាននូវអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែចេញពីការដែលយើងចង់បានព្រះយេស៊ូវវិញ។» (Jon Bloom)

ដូច្នេះ អ្នកជឿមិនគួរប្រព្រឹត្តហាក់បីដូចជាថា ការមាននូវទ្រព្យសម្បត្តិគឺជាគន្លឹះទៅកាន់ជីវិតដ៏ល្អប្រសើរនោះឡើយ ដោយសារវាមិនមែនដូច្នោះទេ។ ជីវិតដ៏ល្អប្រសើរគឺស្ថិតនៅក្នុងការចេះមានចិត្តស្កប់ស្កល់ដោយកោតខ្លាចព្រះ មិនមែនស្ថិតទៅលើការកាន់តែមានរបស់របរ និងទ្រព្យសម្បត្តិច្រើនទៀតនោះទេ...

«ការអធិស្ឋានគឺជាការចងចំណងបញ្ចប់ការសញ្ជឹងគិត»។ (Daniel Burgess).

«គ្រីស្ទបរិស័ទគឺជារូបកាយរបស់ព្រះគ្រីស្ទ ដែលជាអវយវៈទ្រង់ធ្វើការ»។ (C.S. Lewis)