ប្រសិនបើព្រះជាម្ចាស់បានរៀបផែនការឲ្យស្ដេច នេប៊ូក្នេសា បំផ្លាញទីក្រុងយេរូសាឡឹម តើយើងគួរចូលចិត្តការនោះដែរឬទេ? ចម្លើយរបស់យើងខ្ញុំគឺថា៖ យើងគួរ ហើយក៏មិនគួរផងដែរ។ យើងមិនគួរចូលចិត្តនៅពេលដែលស្ត្រីស្ងោរកូនរបស់ខ្លួន ប៉ុន្តែយើងគួរទទួលយកនូវពេលដែលព្រះជាម្ចាស់បានសម្រេចឲ្យការនោះកើតឡើង។ ហេតុដូច្នេះ យើងត្រូវមានទស្សនៈពីរយ៉ាង ត្រង់ថាទាក់ទងនឹងអ្វីដែលយើងឃើញក្នុងកញ្ចក់តូចយើងមិនគួរចូលចិត្តវានោះទេ តែក្នុងកញ្ចក់ធំយើងគួរចូលចិត្តវា ពីព្រោះនោះឯងគឺជារបៀបដែលព្រះជាម្ចាស់បណ្ដាលឲ្យកើតឡើងលើផែនដីនេះ។
«ខ្ញុំជឿលើគោលជំនឿនៃការជ្រើសតាំង តែខ្ញុំមិនចូលចិត្តវា។ សម្រាប់ខ្ញុំ តើវាជាអំពើបាបទេ ក្នុងការមិនចូលចិត្តគោលជំនឿនៃការជ្រើសតាំង?»
ខាងក្រោមនេះគឺជាចម្លើយ៖
វាគឺជាអំពើបាបក្នុងការមិនចូលចិត្តគោលជំនឿដ៏ពិតនៃការជ្រើសតាំង។ វាគឺជាអំពើបាបក្នុងការមិនចូលចិត្តនូវអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។
ការស្រឡាញ់សេចក្ដីពិតដែលមានក្នុងព្រះគម្ពីរ
ខ្ញុំនឹងនិយាយបែបនេះដោយសារមានមនុស្សជាច្រើនមានគំនិតខុសៗអំពីគោលជំនឿ—គោលជំនឿគ្រប់ប្រភេទ—ដែលមិនត្រឹមត្រូវ ហេតុដូច្នេះហើយបានជាចិត្តដ៏ល្អរបស់ពួកគាត់មិនចូលចិត្តវា។ ដូច្នេះ លោកអ្នកអាចលើកឡើងថា «ខ្ញុំមិនចូលចិត្តការជ្រើសតាំង» ហើយនៅអាចធ្វើជាមនុស្សល្អបាន ពីព្រោះលោកអ្នកមិនយល់ច្បាស់អំពីការជ្រើសតាំង។ ហើយអ្វីដែលលោកអ្នកកំពុងតែមិនចូលចិត្ត នោះលោកអ្នកគួរតែមិនចូលចិត្តវាវិញ។ ឬក៏ថា លោកអ្នកទំនងជាបុគ្គលដែលកំពុងតែចាប់ផ្ដើមយល់យ៉ាងច្បាស់លាស់ ហើយមនុស្សចាស់របស់លោកអ្នក ដែលអាក្រក់ កំពុងតែងើបឡើង ហើយក៏កំពុងតែមិនចូលចិត្តនូវអ្វីដែលគួរតែទទួលបានការចូលចិត្ត។ យើងខ្ញុំមិនដឹងថា តើបុគ្គលនេះគួរទទួលការណែនាំឬក៏អត់ទេ។ ដូច្នេះ នេះគឺជាគោលការណ៍៖ ដល់កម្រិតដែលលោកអ្នកយល់ឃើញយ៉ាងច្បាស់លាស់ថាសេចក្ដីពិតនោះមានចេញពីព្រះគម្ពីរ នោះលោកអ្នកគួរតែចូលចិត្តវា។
ឧទាហរណ៍៖ ស្ថាននរកគឺជាសេចក្ដីពិតដែលមានចែងក្នុងព្រះគម្ពីរ។ ដូច្នេះ នៅពេលដែលយើងខ្ញុំលើកឡើងថា លោកអ្នកគួរតែចូលចិត្តស្ថាននរក អ្វីដែលយើងខ្ញុំចង់មានន័យគឺដូចនេះ៖ លោកអ្នកគួរចូលចិត្តស្ថាននរកក្នុងរបៀបដែលព្រះជាម្ចាស់ពេញព្រះទ័យដែរ។ ព្រះអង្គមានព្រះបន្ទូលថា ទ្រង់មិនសព្វព្រះហឫទ័យឲ្យអ្នកណាមួយវិនាសឡើយ (២ពេត្រុស ៣:៩)។ ព្រះអង្គក៏មិនសព្វព្រះហឫទ័យឲ្យមនុស្សទុច្ចរិតស្លាប់ដែរ (អេសេគាល ១៨:២៣)។ ទ្រង់ធ្វើទុក្ខយើង ប៉ុន្តែមិនដោយស្ម័គ្រពីព្រះហឫទ័យទេ (បរិទេវ ៣:៣៣)។
កញ្ចក់ពីរ
ដូច្នេះ ក្នុងព្រះជាម្ចាស់ផ្ទាល់ ទ្រង់មានព្រះហឫទ័យឲ្យមានស្ថាននរក ហើយក៏សព្វព្រះហឫទ័យក្នុងការឲ្យមានវាក្នុងបែបជារូបភាពធំ ប៉ុន្តែស្របពេលតែមួយទ្រង់ក៏ព្រួយព្រះទ័យក្នុងការទម្លាក់នរណាម្នាក់ចូលវាដែរ។ ហើយពាក្យថាសព្វព្រះទ័យនៅត្រង់នេះពិបាកបន្តិចដែរ ពីព្រោះលោកអ្នកត្រូវតែមានទស្សនៈពីរយ៉ាង។
ប្រសិនបើព្រះជាម្ចាស់បានរៀបផែនការឲ្យស្ដេច នេប៊ូក្នេសា បំផ្លាញទីក្រុងយេរូសាឡឹម តើយើងគួរចូលចិត្តការនោះដែរឬទេ? ចម្លើយរបស់យើងខ្ញុំគឺថា៖ យើងគួរ ហើយក៏មិនគួរផងដែរ។ យើងមិនគួរចូលចិត្តនៅពេលដែលស្ត្រីស្ងោរកូនរបស់ខ្លួន ប៉ុន្តែយើងគួរទទួលយកនូវពេលដែលព្រះជាម្ចាស់បានសម្រេចឲ្យការនោះកើតឡើង។ ហេតុដូច្នេះ យើងត្រូវមានទស្សនៈពីរយ៉ាង ត្រង់ថាទាក់ទងនឹងអ្វីដែលយើងឃើញក្នុងកញ្ចក់តូចយើងមិនគួរចូលចិត្តវានោះទេ តែក្នុងកញ្ចក់ធំយើងគួរចូលចិត្តវា ពីព្រោះនោះឯងគឺជារបៀបដែលព្រះជាម្ចាស់បណ្ដាលឲ្យកើតឡើងលើផែនដីនេះ។
ខណៈពេលដែលអ្នកជឿកាន់តែមានលក្ខណៈដូចជាព្រះយេស៊ូវ នោះពួកគាត់ក៏នឹងកាន់តែស្រឡាញ់នូវអ្វីដែលព្រះជាម្ចាស់ស្រឡាញ់ដែរ ក្នុងរបៀបដែលទ្រង់ស្រឡាញ់ការទាំងនោះ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។