
ព្រះគ្រីស្ទពូកែ
"There are many sorts of broken hearts, and Christ is good at healing them all."" (Charles Spurgeon)
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

"There are many sorts of broken hearts, and Christ is good at healing them all."" (Charles Spurgeon)

«កុំឲ្យស្រឡាញ់លោកីយ៍ ឬរបស់អ្វីដែលនៅក្នុងលោកីយ៍នេះឲ្យសោះ បើអ្នកណាស្រឡាញ់លោកីយ៍ អ្នកនោះគ្មានសេចក្តីស្រឡាញ់របស់ព្រះវរបិតានៅក្នុងខ្លួន…

«សូមបោះបង់ចោលភាពកំជិល ភាពល្ហិតល្ហៃ ភាពគ្មានការកក់ក្ដៅរបស់លោកអ្នក ឬក៏អ្វីណាមួយផ្សេងទៀតដែលរារាំងលោកអ្នកមិនឲ្យមានជីវិតបរិសុទ្ធ និងសេចក្ដឹស្រឡាញ់ដែលបរិសុទ្ធសម្រាប់ព្រះគ្រីស្ទដែលជាព្រះស្វាមីនៃព្រលឹងវិញ្ញាណរបស់លោកអ្នក។ ចូរយកទ្រង់ធ្វើជាប្រភព ជាចំណុចស្នូល និងបរិមាណរង្វាស់នៃរាល់គ្រប់ចំណុចនៃជម្រើសនៃរាល់ប្រភេទនៃភាពអរសប្បាយ»។ (Charles Spurgeon)

ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ។ (ម៉ាថាយ ២៤:៣៥)

«ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច អាម៉ែន។» (រ៉ូម ១១:៣១)

ទោះបើព្រះជាម្ចាស់ដែលទ្រង់ប្រោសប្រទាននូវការប្រែចិត្តដល់ពួកបះបោរបានក៏ដោយ (កិច្ចការ ៣:២៦; ១១:១៨) ក៏ទ្រង់មិនបានធ្វើអន្តរាគមន៍ដែរ (ទោះបើទ្រង់អាចធ្វើបានមែន) ក្នុងការបង្វែរចិត្តពួកអ្នកដែលបានដើរចេញដោយចេតនាមកវិញនោះដែរ។

ការនិយាយអំពីដំណឹងល្អជាមួយអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទបានបង្ខំឲ្យយើងយល់កាន់តែច្បាស់អំពីចំណុចស្នូលនៃដំណឹងល្អ ដែលគាំទ្រសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ។ បញ្ហាដូចជា លក្ខណសម្បត្តិរបស់ព្រះ ភាពបរិសុទ្ធ សេចក្តីក្រោធ ការបង្កើតមនុស្សនៅក្នុងរូបអង្គទ្រង់ អំពើបាប ព្រះគុណ ឈើឆ្កាងនៃព្រះគ្រីស្ទ និងការជំនុំជម្រះដែលទាំងអស់នេះហើយ សុទ្ធតែត្រូវមានការផ្ដោតអារម្មណ៍យ៉ាងមុតមាំ។ យើងត្រូវតែមានការគិតតាមរយៈការពន្យល់ពីគោលគំនិតទាំងនេះ ទៅកាន់មនុស្សផ្សេងៗគ្នា និងក្នុងកាលៈទេសៈផ្សេងៗគ្នា។ ហើយយើងរៀនបានកាន់តែច្បាស់ពី សេចក្តីពិតទាំងនេះបានភ្ជាប់ជាមួយគ្នានូវបទគម្ពីរទាំងអស់ គឺចាប់ពីកណ្ឌគម្ពីរ លោកុប្បត្ដិ ដល់កណ្ឌគម្ពីរ វិវរណៈ។

១យ៉ូហាន ៤:១៧-១៩ តើយើងមានសេចក្តីក្លាហាននៅថ្ងៃជំនុំជម្រះដោយរបៀបណា? ព្រះគម្ពីរបានប្រាប់យើងយ៉ាងច្បាស់ពីសេចក្តីស្រឡាញ់…

យើងខ្ញុំសូមមិនធ្វើការបកស្រាយច្រើន អំពីបទគម្ពីរនេះទេ។ ផ្អែកលើបទគម្ពីរនេះ យើងខ្ញុំសូមឆ្លើយថា ព្រះទ្រង់ពិតជាបានតម្រូវទុកឲ្យអ្នកខ្លះធ្លាក់នរកមែន។ ព្រះទ្រង់ពិតជាបានកំណត់ទុកជាមុន តាំងពីអស់កល្បជានិច្ច ឲ្យអ្នកខ្លះបានសង្គ្រោះ ហើយខ្លះទៀតត្រូវបាត់បង់។ តែទ្រង់បានធ្វើកិច្ចការនេះ តាមរបៀបដែលអាថ៌កំបាំងចំពោះយើង ដើម្បីកុំឲ្យនរណាម្នាក់អាចចោទប្រកាន់ព្រះអង្គ នៅថ្ងៃនោះឡើយ។ ពួកអ្នកដែលបានទទួលការប្រោសលោះនឹងបានដឹងថា យើងបានសង្គ្រោះដោយសារព្រះគុណព្រះអង្គ ខណៈពេលដែលយើងសមនឹងធ្លាក់នរក ហើយអ្នកដែលមិនបានសង្គ្រោះ មិនបានស្គាល់ព្រះគុណព្រះអង្គ ហើយពួកគេក៏សមនឹងវិនាសផងដែរ។

«គ្មានអ្វីចៃដន្យទេអំពីសេចក្ដីសង្គ្រោះ»។ (Martyn Lloyd-Jones)

«មានតែព្រះជាម្ចាស់តែមួយអង្គគត់ប៉ុណ្ណោះទេដែលជាចំណុចដ៏ល្អខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្ស»។ (Herman Bavinck)

«នែ ផែនដីទាំងមូលអើយ ចូរបន្លឺឡើង ដោយអំណរ ថ្វាយព្រះចុះ» (ទំនុកតម្កើង ៦៦:១)