សូមឲ្យសេចក្តីសុខសាន្តរបស់ព្រះគង់នៅជាមួយបង!



នេះជាបទពិសោធន៍ពិតៗរបស់ខ្ញុំ ឲ្យតែថ្ងៃអាទិត្យមកដល់ គឺថាខ្ញុំតែងតែមានអារម្មណ៍មួម៉ៅនឹងភាពយឺតយ៉ាវចំពោះអ្នកផ្សេងៗដែលត្រូវទៅជាមួយខ្ញុំ ហើយខឹងនឹងអ្នកដែលជិះឡាន ម៉ូតូដែលបើកមិនគោរពច្បាប់បើកបរ។ ហើយពេលមកដល់ព្រះវិហារខ្ញុំច្រើនតែនិយាយពាក្យផ្អែមជាមួយក្រុមជំនុំ។
តែឯអណ្ដាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសដែលនាំឲ្យស្លាប់។ ដោយសារអណ្ដាត នោះយើងសរសើរដំកើងដល់ព្រះអម្ចាស់ដ៏ជាព្រះវរបិតាផង ហើយដាក់បណ្ដាសាដល់មនុស្ស ដែលកើតមកតាមរូបអង្គព្រះផង មានទាំងពាក្យសរសើរ នឹងពាក្យប្រទេចផ្ដាសា ចេញមកពីមាត់តែ១នោះឯង បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ (យ៉ាកុប ៣:៨-១០)
តើរន្ធទឹកតែ១នឹងអាចចេញជាទឹកសាប ហើយភ្លាវផងបានឬទេ បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹក ជាប្រៃផងសាបផងបានឡើយ។ (យ៉ាកុប ៣:១១-១២)

«ភាពស្កប់ចិត្ត គឺការយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិ»។

«ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា» (ភីលីព ២:១១ )។

«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ»។ (កាឡាទី ៦: ៩)

ក្រុមជំនុំបានរួបរួមគ្នាជាក្រុមគ្រួសារតែមួយ ដោយមានព្រះអម្ចាស់តែមួយ ព្រះវិញ្ញាណតែមួយ និងសេចក្តីជំនឿតែមួយ។ (កិច្ចការ ២:៣៨-៤៧)

ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។ បកប្រែដោយ៖ លោក ឈាង បូរ៉ា រចនាអត្ថបទភាសាខ្មែរ៖ លោក ខែម បូឡុង និងលោក ទេព រ៉ូ

A webcomic showing a filthy sinner asking for forgiveness, and then Jesus comes carrying a cross to take away the man’s sins. Copyright © 2017 Cedric…

«យើងត្រូវទទួលស្គាល់នូវរាល់គ្រប់ព្រះបន្ទូលទាំងអស់នៅក្នុងគម្ពីរ មិនត្រូវស្រឡាញ់មួយចំនួន ហើយបោះបង់មួយចំនួនដែលលោកអ្នកគិតថា មិនសូវជាល្អចំពោះអារម្មណ៏របស់ខ្លួន ទាក់ទង់និងអ្នកលោកអ្នកចង់ ឬមិនចង់ធ្វើ ពីព្រោះគ្រប់ព្រះបន្ទូលគឹ ជាព្រះវិញ្ញាណបណ្តាលឲ្យតែងទេ»។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។