ការអធិស្ឋានសម្រាប់គ្នាទៅវិញទៅមកគឺជាការដើរតាមយ៉ាងជិតដិត ក្នុងគំរូ និងការបង្គាប់នៃអត្ថបទព្រះគម្ពីរ...
«តើខ្ញុំអាចសុំមនុស្ស៣នាក់ ឲ្យអធិស្ឋានបានទេ?» គ្រប់គ្នាក៏ស្ងៀមស្ងាត់!។ តើមានពេលណាដែលចម្លែកជាង៩.៣វិនាទីនេះទេ? អ្នកយល់អំពីអ្វីដែលខ្ញុំនិយាយ មែនអត់? តើមាននរណាម្នាក់មានសំណូមពរអធិស្ឋានដែរឬទេ? ច្បាស់ណាស់ប្រហែលជាមាន ក្នុងចំណោមយើងទាំង៣៥នាក់នៅទីនេះ ប៉ុន្តែនៅតែមានភាពស្ងៀមស្ងាត់។ បន្ទាប់មកក៏មានមនុស្ស៣នាក់ដដែល ដែលស្ម័គ្រចិត្តឬក៏ត្រូវបាន« ស្ម័គ្រចុច»។
កន្លែងមួយដែលខ្ញុំចូលចិត្តបំផុតនៅលើផែនដីនេះគឺជញ្ជាំងខាងលិច (Western Wall) ឬពេលខ្លះត្រូវបានហៅថា «ជញ្ជាំងនៃការទ្រហោយំ» នៅក្រុងយេរូសាឡឹម នៅប្រទេសអ៊ីស្រាអែល។ វាគឺជាកន្លែងដែលជិតបំផុតទៅនឹងភ្នំនៃព្រះវិហារ (Temple Mount) ដែលមាននៅសព្វថ្ងៃនេះសម្រាប់ពួកយូដាដែលគោរពប្រតិបត្តិសាសនាយូដា។ នៅផ្នែកខាងស្ដាំ លោកអ្នកនឹងឃើញក្រុមស្ត្រីដែលមានស្បៃគ្របសក់ យោលខ្លួនយ៉ាងស្ងៀមស្ងាត់ ដោយដាក់ដៃ ឬថ្ងាសផ្អែកលើជញ្ជាំងថ្មហេរ៉ូឌយ៉ាងធំ (Herodian Wall)។ នៅផ្នែកខាងឆ្វេង មានក្រុមបុរស អ្នកខ្លះបានពាក់មួកស្បែកសត្វ និងឈុតកីឡាពីសម័យសតវត្សរ៍ទី១៧ ដោយជួបជុំគ្នានៅជុំវិញតុដែលមានក្រាំងគម្ពីរតូរ៉ាពីលើ។ ពួកគេបានសូត្រពាក្យអធិស្ឋាន អានពីគម្ពីរតូរ៉ា លើកទឹកចិត្តពីបា មីត្សវ៉ា (Bar Mitzvah)។ អ្នកខ្លះផ្អែកខ្លួនទៅជញ្ជាំងដោយយំសោក។ អ្នកខ្លះទៀតឈជុំវិញដោយមិនមានភាពសុខស្រួលដោយកាន់ក្រដាសក្រាំងរបស់ខ្លួន។ អ្នកទូលអង្វរខ្លះបានរម្លឹកលោកអ្នកអំពីពួកផារិស៊ី ដែលគិតថាខ្លួនសុចរិត៖ «ព្រះអម្ចាស់អើយ ទូលបង្គំអរព្រះគុណទ្រង់ ដែលទូលបង្គំមិនដូចជាមនុស្សឯទៀត...»។ អ្នកខ្លះបានឆ្លុះបញ្ចាំងអំពីអ្នកទារពន្ធដែលបានលន់តួបាប៖ «ព្រះអម្ចាស់អើយសូមប្រោសមេត្តាដល់ទូលបង្គំជាមនុស្សមានបាបផង»។
ជញ្ជាំងខាងលិចគឺជាកន្លែងអធិស្ឋានជាសាធារណៈ ជាក្រុម និងជាលក្ខណៈផ្ទាល់ខ្លួន។ គឺជាកន្លែងដែលដូចជាគ្មានកន្លែងដូចហ្នឹងសោះ។
យើងនៅក្នុងក្រុមជំនុំសព្វថ្ងៃនេះ មិនមានទីកន្លែងដែលភ្ជាប់ទៅនឹងព្រះវិហារនៃព្រះបែបដូច្នេះទេ ផ្ទុយទៅវិញយើងគឺជាព្រះវិហារនៃព្រះ ជារូបកាយនៃព្រះគ្រីស្ទ គឺជាគ្រួសារនៃសេចក្ដីជំនឿ។ តើយើងគួរគិតពិចារណាអំពីឱកាសនៃការអធិស្ឋានជាសាធារណៈដោយរបៀបណា? មិនថាលោកអ្នកជាមួយក្រុមតូចរបស់លោកអ្នក ជួបជុំនៅក្នុងក្រុមជំនុំ ឬក៏សូម្បីតែពេលវេលាទទួលទានអាហារពេលល្ងាចនៅក្នុងគ្រួសារលោកអ្នក ហេតុអ្វីបានជាពេលខ្លះវាមិនមានភាពសុខស្រួលសោះ? តើអ្វីទៅដែលធ្វើឲ្យមនុស្សយើងទម្លាក់ភ្នែក ហើយមានសេចក្ដីខ្មាសអៀន? តើអ្វីខ្លះដែលអាចជួយយើងនៅពេលដែលយើងគិតអំពីពេលវេលាដ៏សាមញ្ញដូចនេះ?
ប្រហែលជាយើងគិតថាការអធិស្ឋានជាសាធារណៈ គឺជាការបង្ហាញពីសេចក្ដីអំនួត ដែលមិនត្រឹមត្រូវ។ ឬក៏ប្រហែលជាយើងមានការភ័យខ្លាចអំពីអ្វីដែលអ្នកដទៃគិតមកលើយើង។ ប្រហែលជាស្ត្រីមិនមានទំនុកចិត្តថា ពួកគេគួរអធិស្ឋាន ឬអត់? (ឱស្ត្រីអើយ មិនអីទេសាវ័ក ប៉ុល បានទាំងឲ្យនូវសេចក្ដីណែនាំឲ្យយើងអធិស្ឋានថែមទៀតផង)។
ទោះបីជាបញ្ហាអ្វីក៏ដោយ នេះគឺជាគំនិតមួយចំនួនអំពីការអធិស្ឋានជាក្រុម ដែលប្រហែលជាអាចជួយយើង។
នៅពេលយើងអធិស្ឋាននៅទីសាធារណៈ យើងបង្ហាញ៖
ជំនឿ៖ ការអធិស្ឋានគឺជាការបង្ហាញអំពីការទុកចិត្តលើព្រះដែលស្ដាប់ឮ ស្រឡាញ់ ហើយឆ្លើយតបសំណូមពររបស់យើង។ ការអធិស្ឋានឮៗជាមួយអ្នកដទៃផ្សេងទៀត គឺជាការប្រកាសអំពីអ្វីដែលកើតឡើង គឺលោកអ្នកមានឱកាសក្នុងការនិយាយទៅកាន់ព្រះនៃចក្រវាលទាំងមូលអំពីអ្វីដែលជាកង្វល់របស់ខ្លួន។
«ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដីសំឡូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ» (ភីលីព ៤:៤-៧)។
ការបន្ទាបខ្លួន៖ ការអធិស្ឋាន ជាពិសេសនៅទីសាធារណៈ គឺជាការទទួលស្គាល់អំពីភាពមិនសុខស្រួលនៃតម្រូវការ និងការពឹងផ្អែក។ ជាញឹកញយ យើងមិនមានគំនិតអំពីអ្វីដែលត្រូវអធិស្ឋានឡើយ ប៉ុន្តែពិតជាមិនធម្មតាមែន ព្រះជាម្ចាស់ដ៏អស្ចារ្យរបស់យើងបានអញ្ជើញយើងឲ្យមកឯទ្រង់ ហើយបន្ទាប់មកទ្រង់ក៏ប្រទាននូវព្រះគុណយ៉ាងអស្ចារ្យមកកាន់ពាក្យសម្ដីរដិបរដុបរបស់យើង។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង» (ម៉ាថាយ ១១:២៨-២៩)។
«ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកម្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ» (រ៉ូម ៨:២៦)។
«តើអ្នកណានឹងកាត់ទោសគេបាន ដ្បិតព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាងទ្រង់ក៏គង់នៅខាងស្កាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ» (រ៉ូម ៨:៣៤)។
ការស្ដាប់បង្គាប់៖ ការអធិស្ឋានសម្រាប់គ្នាទៅវិញទៅមក គឺជាការដើរតាមយ៉ាងជិតដិត ក្នុងគំរូ និងការបង្គាប់នៃអត្ថបទព្រះគម្ពីរ។ ព្រះយេស៊ូវបានបង្រៀនពួកសាវ័កឲ្យចេះអធិស្ឋាន ហើយជាញឹកញយទ្រង់ក៏បានទតព្រះនេត្រឡើង ដើម្បីអរព្រះគុណដល់ព្រះវរបិតាសម្រាប់កិច្ចការ និងការផ្គត់ផ្គង់របស់ទ្រង់។ ស្ទើរតែក្នុងគ្រប់សំបុត្ររបស់សាវ័ក ប៉ុល គាត់ក៏បានចាប់ផ្ដើមដោយរម្លឹកមិត្តអ្នកអានរបស់គាត់ថា គាត់ និងគូកនរបស់គាត់កំពុងបាននឹងអធិស្ឋានសម្រាប់ពួកគេដែរ។ ព្រះគម្ពីរបានបង្គាប់ឲ្យយើងអធិស្ឋានឲ្យគ្នាទៅវិញទៅមក។
«នៅវេលានោះឯង ព្រះយេស៊ូវទ្រង់កំពុងតែរីករាយដោយព្រះវិញ្ញាណ ក៏មានព្រះបន្ទូលថា ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ពីព្រោះទ្រង់បានលាក់សេចក្ដីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនិងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ អើ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ» (លូកា ១០:២១)។
«ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់...» (កូឡូស ១:៩)។
ការទទួលបន្ទុក៖ ការអធិស្ឋានសម្រាប់អ្នកដទៃ គឺជាការបង្ហាញអំពីការទទួលយកបន្ទុកទៅចំពោះព្រះនៃការកម្សាន្តចិត្តគ្រប់ទុក្ខលំបាក។ នៅពេលដែលយើងនៅជួបជុំគ្នា ការអធិស្ឋានសម្រាប់គ្នា គឺជារបៀបមួយនៃការអនុវត្តពីការបង្ហាញពីសេចក្ដីស្រឡាញ់ដល់បងប្អូនប្រុសស្រីរបស់យើង។ ខ្ញុំតែងតែទទួលបានការលើកទឹកចិត្ត នៅពេលដែលនរណាម្នាក់និយាយមកកាន់ខ្ញុំថា «តើខ្ញុំអាចអធិស្ឋានសម្រាប់អ្នកឥឡូវនេះបានទេ?»
«ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ» (ហេព្រើរ ១០:២៤-២៥)។
តើមានការអនុវត្តអ្វីខ្លះ ដើម្បីជួយយើងសម្រាប់ពេលវេលាដូចនេះ? ដូចជាទាហានយ៉ាងល្អ គឺយើងត្រូវត្រៀមខ្លួន!
រៀបចំអ្នកដទៃទៀត៖ ប្រសិនបើលោកអ្នកជាអ្នកដឹកនាំដែលសុំអ្នកស្ម័គ្រចិត្ត តើអ្នកអាចសុំមនុស្សពីរឬបីនាក់ ដើម្បីឲ្យពួកគាត់អធិស្ឋានបានទេ? ជួយផ្ដើមដំណើរការ ប្រសិនបើលោកអ្នកអាចធ្វើបាន។ នៅក្នុងរបៀបនោះ អ្នកអធិស្ឋាននឹងបានត្រៀមខ្លួន ហើយគិតទុកជាមុនអំពីអ្វីដែលពួកគាត់ត្រូវសុំ។ អ្នកដឹកនាំក៏ប្រហែលជាអាចទទួលបានឱកាសក្នុងបណ្ដុះបណ្ដាលនរណាម្នាក់តាមរយៈភាពភ័យខ្លាច ឬភាពព្រងើយកន្តើយរបស់ពួកគេនៅក្នុងដំណើរការនេះ។ លោកអ្នកនៅតែអាចបន្តអញ្ជើញអ្នកផ្សេងទៀតឲ្យចូលរួម នៅពេលក្រោយទៀតបានដែរ។
រៀបចំខ្លួនឯង៖ តើមានរបៀបណាខ្លះដែលលោកអ្នកនឹងត្រៀមខ្លួននៅពេលមានសំណូមពរអធិស្ឋាននៅពេលក្រោយ? សូមស្តាប់ដោយយកចិត្តទុកដាក់ទៅលើសំណើ សូមកត់ត្រាចំណាំ ដើម្បីឲ្យលោកអ្នកអាចស្គាល់ឈ្មោះរបស់មនុស្ស និងស្ថានភាព។ មិនដឹងថាត្រូវនិយាយអ្វី? សូមបើកព្រះគម្ពីររបស់អ្នក ហើយត្រៀមខ្លួនអធិស្ឋានតាមរយៈខគម្ពីរណាមួយ ជាតំណាងឲ្យមនុស្សផ្សេងទៀត។ កណ្ឌគម្ពីរ អេភេសូរ ជំពូក១ គឺជាគំរូដ៏ល្អសម្រាប់ការអធិស្ឋានសម្រាប់តម្រូវការខាងឯវិញ្ញាណ ហើយនិងការលើកទឹកចិត្ត។ កណ្ឌគម្ពីរ ទំនុកតម្កើង ជំពូក២៣ ជួយយើងសម្រាប់សេចក្ដីអធិស្ឋានឲ្យតម្រូវការខាងផ្នែកវិទ្យាសាស្ត្រ ឬសេចក្ដីស្លាប់នៅក្នុងគ្រួសារ។
«ហេតុនោះ ចាប់តាំងពីថ្ងៃដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា និងចំណេះខាងវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ដោយបានគ្រប់ទាំងព្រះចេស្ដាចំរើនកម្លាំង តាមឫទ្ធិបារមីដ៏ឧត្ដមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតា ដែលទ្រង់បានប្រោសឲ្យយើងបានគួរ នឹងទទួលចំណែកកេរ្តិ៍អាករក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្ដាច់បាប ដោយសារព្រះលោហិតទ្រង់» (កូឡូស ១:៩-១៤)។

សូមអធិស្ឋានឲ្យពួកគាត់អាចកត់សម្គាល់អំពីទុក្ខលំបាករបស់កូនៗ អាចអបអរជោគជ័យរបស់កូនៗ ហើយឲ្យអាចមានភាពអត់ធ្មត់បែបអធិធម្មជាតិក្នុងការណែនាំទៅកាន់កូនៗរបស់ខ្លួនក្នុងចំណុចទាំងពីរនោះ...

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។