ស្វែងរកពេលដែលលោកអ្នកអាចជជែកគ្នាអំពីព្រលឹងវិញ្ញាណដែរ។ លោកអ្នកប្រហែលជាអាចអានព្រះគម្ពីរ ឬសៀវភៅគ្រីស្ទបរិស័ទផ្សេងទៀតជាមួយគ្នាក៏បាន។
១. ចូលរួមក្នុងក្រុមជំនុំជាក់លាក់ណាមួយ។
២. មកដល់ក្រុមជំនុំលឿនរាល់ពេលប្រជុំថ្វាយបង្គំ ហើយនៅយឺតដល់ពេលចប់។
៣. អញ្ជើញសមាជិកក្រុមជំនុំឲ្យមកលេងផ្ទះរបស់លោកអ្នក។
៤. ទូលសូមព្រះសម្រាប់យុទ្ធសាស្ត្រក្នុងការថែរក្សាមិត្តភាព។
៥. ប្រសិនបើអាច សូមដាក់បញ្ចូលក្នុងបញ្ជីនៅក្នុងគ្រួសាររបស់លោកអ្នក ឬថវិកាសម្រាប់គ្រូគង្វាលប្រចាំសប្ដាហ៍ពេលប្រកបគ្នាជាមួយគ្រីស្ទបរិស័ទដទៃទៀត។ ចូរពិភាក្សាការនេះជាមួយប្ដី ឬប្រពន្ធរបស់លោកអ្នក។ ប្រសិនបើអាច សូមផ្គត់ផ្គង់បញ្ជីថវិកានោះសម្រាប់ប្ដី ឬប្រពន្ធរបស់លោកអ្នកដូចគ្នាដែរ។
៦. មានកាលវិភាគទៀងទាត់សម្រាប់អាហារពេលព្រឹក អាហារថ្ងៃត្រង់ ឬរបៀបណាមួយផ្សេងទៀតដែលសង្គមអាចទទួលយកបាន ជាមួយបុគ្គលដែលលោកអ្នកអាចបង្រៀនបាន (ភេទដូចគ្នា)។ អាស្រ័យលើបុគ្គលនោះ លោកអ្នកអាចសម្រេចក្នុងការជួបតែមួយដង ដោយមិនចាំបាច់កំណត់ ឬក៏កំណត់ចំនួនច្រើនដងក្នុងការជួប (អាចនិយាយបានថា ប្រាំដង)។ ប្រសិនបើលោកអ្នក និងបុគ្គលម្នាក់នោះអាចចែកចាយរឿងពីអតីតកាល ចូរស្វែងរករបៀបក្នុងការចែកចាយពេលនោះជាមួយគ្នាចុះ។
៧. សួរពួកគាត់អំពីព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់។ សូមសួរអំពីឪពុកម្ដាយ ប្ដី/ប្រពន្ធ កូនៗ ទីបន្ទាល់ ការងារ ការដើរជាមួយព្រះគ្រីស្ទ និងមានបន្តបន្ទាប់ទៀត។ ទោះបីជាយ៉ាងណាក្ដី ក្នុងការសួរសំណួរ សូមសួរក្នុងរបៀបមួយដែលសមរម្យត្រឹមត្រូវសម្រាប់បរិបទនៃវប្បធម៌របស់លោកអ្នក (សូមកុំសួរអ្វីដែលនាំឲ្យពួកគាត់ភ័យខ្លាចឡើយ!)។
៨. ចែកចាយអំពីខ្លួនអ្នកផ្ទាល់ដល់ពួកគាត់។
៩. ស្វែងរកពេលដែលលោកអ្នកអាចជជែកគ្នាអំពីព្រលឹងវិញ្ញាណដែរ។ លោកអ្នកប្រហែលជាអាចអានព្រះគម្ពីរ ឬសៀវភៅគ្រីស្ទបរិស័ទផ្សេងទៀតជាមួយគ្នាក៏បាន។
១០. គិតអំពីតម្រូវការនៃផ្នែករាងកាយ ឬសម្ភារៈដែលពួកគាត់ត្រូវការ។ តើពួកគាត់ទទួលបានផលប្រយោជន៍ពីការចូលរួមជួយរបស់លោកអ្នកដែរឬទេ?
១១. អធិស្ឋានជាមួយពួកគាត់។
១២. អាស្រ័យលើស្ថានភាពនៅផ្ទះរបស់លោកអ្នក សូមអញ្ជើញបុគ្គលនោះឲ្យមកលេង ឬចំណាយពេលជាមួយគ្រួសាររបស់លោកអ្នក។ សូមឲ្យពួកគាត់មើលពីរបៀបនៃជីវិតដែលលោកអ្នករស់នៅ។

ការនិយាយអំពីដំណឹងល្អជាមួយអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទបានបង្ខំឲ្យយើងយល់កាន់តែច្បាស់អំពីចំណុចស្នូលនៃដំណឹងល្អ ដែលគាំទ្រសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ។ បញ្ហាដូចជា លក្ខណសម្បត្តិរបស់ព្រះ ភាពបរិសុទ្ធ សេចក្តីក្រោធ ការបង្កើតមនុស្សនៅក្នុងរូបអង្គទ្រង់ អំពើបាប ព្រះគុណ ឈើឆ្កាងនៃព្រះគ្រីស្ទ និងការជំនុំជម្រះដែលទាំងអស់នេះហើយ សុទ្ធតែត្រូវមានការផ្ដោតអារម្មណ៍យ៉ាងមុតមាំ។ យើងត្រូវតែមានការគិតតាមរយៈការពន្យល់ពីគោលគំនិតទាំងនេះ ទៅកាន់មនុស្សផ្សេងៗគ្នា និងក្នុងកាលៈទេសៈផ្សេងៗគ្នា។ ហើយយើងរៀនបានកាន់តែច្បាស់ពី សេចក្តីពិតទាំងនេះបានភ្ជាប់ជាមួយគ្នានូវបទគម្ពីរទាំងអស់ គឺចាប់ពីកណ្ឌគម្ពីរ លោកុប្បត្ដិ ដល់កណ្ឌគម្ពីរ វិវរណៈ។

បងប្អូនប្រុសស្រីខ្ញុំអើយ ក្នុងការលត់ដំអ្នកផ្សេងៗទៀត មិនថាចេញពីអាសនា ឬតាមរយៈការសន្ទនាប្រចាំថ្ងៃជាមួយគ្នាក្ដី—តើយើងកំពុងតែកេងចំណេញពីដំណឹងល្អ? តើយើងនិយាយអំពីដំណឹងល្អដោយមិនបានពន្យល់ថាជាអ្វីឬទេ?

ប៉ុន្តែ គុណវិបត្តិរបស់វាវិញ កម្មវិធីនាំយើងឲ្យកាន់តែពឹងផ្អែកលើកម្មវិធីកាន់តែខ្លាំងឡើងៗ។

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។