in ,

រង្វាន់​នៅ​ស្ថានសួគ៌​

Are there rewards in heaven?

https://www.youtube.com/watch?v=CxH4O6E1jZk


សេចក្ដី​សង្គ្រោះ​កើត​ឡើង​ដោយ​ព្រះ​គុណ​តែ​ប៉ុណ្ណោះ ដោយ​សារ​ជំនឿ​តែ​ប៉ុណ្ណោះ មិន​មែន​តាមរយៈ​ទង្វើ​នានា​នោះ​ទេ (អេភេសូរ ២:៨-៩)។ ដូច្នេះ រាល់​គ្រប់​អ្នក​ជឿ​នឹង​ទទួល​បាន​អំណោយ​ទាន​នៃ​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះ​គុណ​ដូចៗ​គ្នា មិន​ថា​គាត់​ជា​គ្រីស្ទបរិស័ទ​យ៉ាង​យូរ​ឆ្នាំ​ប៉ុណ្ណា​ក៏​ដោយ ឬ​ក៏​ថា​គាត់​មាន​ផលផ្លែ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ការ​បម្រើ​ព្រះ​ជាម្ចាស់ (ម៉ាថាយ ២០:១០-១២; ២៥:១៤-២៣)។

ទោះ​ជា​ព្រះ​គម្ពីរ​បាន​លើក​ឡើង​ថា «អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ» (រ៉ូម ៨:១) ក៏​យើង​នៅ​ឃើញ​ខគម្ពីរ​មួយ​ចំនួន​ទៀត​ដែល​រៀបរាប់​អំពី​ការ​ថ្កោល​ទោស និង​ការ​ដែល​ព្រះ​អម្ចាស់​ត្រាស់​ហៅ​ឲ្យ​អ្នក​ជឿ​ពិពណ៌នា​អំពី​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ​ផង​ដែរ (រ៉ូម ១៤:១០, ១២; ២កូរិនថូស ៥:១០)។ ទោះ​បើ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយ​ព្រះ​គុណ​តែ​ប៉ុណ្ណោះ ក៏​ជំនឿ​នៃ​ការ​សង្គ្រោះ​មិន​តែ​ឯង​នោះ​ដែរ—វា​បង្កើត​ឲ្យ​មាន​ផលផ្លែ​នៃ​ទង្វើ​ល្អៗ ហេតុ​ដូច្នេះ​ការ​ថ្កោល​ទោស​អ្នក​ជឿ​គឺ​អាស្រ័យ​ទៅ​លើ​របៀប​នៃ​ការ​ដែល​យើង​បាន​រស់នៅ​ក្នុង​នាម​ជា​អ្នក​ជឿ។

ទង្វើ​មួយ​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​អះអាង​ថា​ខ្លួន​បាន​ជឿ​នឹង​ត្រូវ​បើក​សម្ដែង​ឲ្យ​ឃើញ​ថា តាម​ពិត​ទៅ​គាត់​មិន​មែន​ជា​អ្នក​ជឿ​ដ៏​ពិត​ឡើយ (ម៉ាថាយ ៧:២១-២៣)។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ជឿ​ដ៏​ពិត​ប្រាកដ​មែន គាត់​នឹង​ទទួល​បាន​រង្វាន់​ដោយ​យោង​លើ​ទង្វើ​របស់​ពួក​គាត់ (ម៉ាថាយ ១០:៤១; លូកា ៦:៣៥; ១៤:១៣-១៤; វិវរណៈ ១១:១៨)។ ប៉ុន្តែ សូម្បី​តែ​រង្វាន់​នេះ​ក៏​ជា​អំណោយ​ទាន​ដ៏​ពេញ​ដោយ​ព្រះ​គុណ​ពី​ព្រះ​ជាម្ចាស់​ផង​ដែរ នេះ​ក្នុង​ករណី​ថា ទង្វើ​ទាំង​នោះ​ជា​លទ្ធផល​នៃ​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​ក្នុង​លោកអ្នក (យ៉ូហាន ១៥:៤-៥; ភីលីព ២:១២-១៣)។

ការ​ថ្កោល​ទោស​នេះ​ដែល​នឹង​កើត​ឡើង​គួរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​ក្នុង​ការ​ប្រព្រឹត្ត​ទង្វើ​ល្អៗ។ ព្រះ​វរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ទត​ឃើញ​នូវ​រាល់​អ្វីៗ​ដែល​យើង​ធ្វើ​ដែល​អ្នក​ដទៃ​មើល​មិន​ឃើញ ហើយ​ព្រះ​អង្គ​ក៏​នឹង​ប្រទាន​រង្វាន់​ដល់​យើង​សម្រាប់​វា​ដែរ (ម៉ាថាយ ៦:៤, ១៨)។ ដូច​ដែល​នឹង​មាន​កម្រិត​នៃ​ការ​ដាក់​ទារុណកម្ម​សម្រាប់​អ្នក​មិន​ជឿ (ម៉ាថាយ ១១:២២; លូកា ១២:៤៧-៤៨; ២០:៤៧) នោះ​សម្រាប់​អ្នក​ជឿ​ក៏​នឹង​មាន​កម្រិត​នៃ​រង្វាន់​ផង​ដែរ (លូកា ១៩:១៧, ១៩) ទោះ​បើ​យើង​មិន​ដឹង​ថា តើ​វា​នឹង​មាន​លក្ខណៈ​បែប​យ៉ាង​ដូច​ម្ដេច​នៅ​ឡើយ។

អ្នក​ជឿ​មួយ​ចំនួន​នឹង​ឃើញ​ពី​គុណភាព​នៃ​ទង្វើ​របស់​ពួក​គាត់​បើក​សម្ដែង​ឡើង​ក្នុង​ពេល​ថ្កោល​ទោស ហើយ​ពួក​គាត់​នឹង​ទទួល​បាន​ការ​សង្គ្រោះ ប៉ុន្តែ​ហាក់​បី​ដូច​ជា​បុគ្គល​ម្នាក់​ដែល​គ្រាន់​តែ​គេច​ផុត​ចេញ​ពី​ភ្លើង​អញ្ចឹង (១កូរិនថូស ៣:១០-១៥)។ ទោះ​បើ​ពេល​នោះ​អ្នក​ជឿ​នឹង​គ្មាន​ទុក្ខ​ព្រួយ ការ​សោកស្ដាយ ឬ​ក៏​ការ​ច្រណែន​គ្នា និង​រង្វាន់​ខុសៗ​គ្នា​នៅ​គ្រា​ដែល​នឹង​មក​ដល់​ក៏​ដោយ ក៏​យើង​គួរ​តែ​នៅ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បម្រើ​ព្រះ​អម្ចាស់​ឥឡូវនេះ​ដែរ (២កូរិនថូស ៥:១០-១១)។

និពន្ធ​ដោយ៖ លោក​គ្រូ Marcus Nodder
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ម៉េង មនោ និង​​លោកស្រី ឡូញ ណារ៉ុង
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegoodbook.com ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

1 point
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

​សាតាំង​ជា​បិតា​នៃ​សេចក្ដី​កុហក