
ស្វែងរក
ស្វែងរកក្នុងបណ្ណសារ ឬមើលអត្ថបទថ្មីៗខាងក្រោម។


តើកូនរបស់ព្រះជាម្ចាស់ដ៏ច្រើនទាំងនេះត្រូវធ្វើអ្វីខ្លះ? យើងត្រូវបង្ហាញនូវចរិតលក្ខណៈ របស់ព្រះរាជបុត្រា និងព្រះវរបិតាដែលទ្រង់គង់នៅឯនគរស្ថានសួគ៌ ហើយយើងក៏ត្រូវបង្ហាញនូវភាពដូច ជាព្រះ ព្រមទាំងរូបអង្គ និងសិរីល្អ របស់ទ្រង់ផងដែរ។ ព្រះយេស៊ូវប្រាប់យើងឲ្យធ្វើជា «អ្នកផ្សះផ្សា» ដោយព្រោះព្រះវរបិតាទ្រង់បានផ្សះផ្សាយើងជាមួយនឹងទ្រង់តាមរយៈយញ្ញបូជារបស់ព្រះរាជបុត្រាទ្រង់ (ម៉ាថាយ ៥:៩)។


ដោយសារព្រះរាជបុត្រានេះបានឆ្លុះបញ្ចាំងពីរូបអង្គព្រះវរបិតាទ្រង់យ៉ាងឥតខ្ចោះ ដូច្នេះទ្រង់អាចមានបន្ទូលទៅកាន់លោក ភីលីព ជាសិស្សទ្រង់ថា «អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ» (យ៉ូហាន ១៤:៩)។ ព្រះវរបិតាយ៉ាងណា នោះព្រះរាជបុត្រាក៏យ៉ាងនោះដែរ។


នេះមានន័យថា ព្រះជាម្ចាស់បានញែកពួកគេទុក ដើម្បីនឹងបង្ហាញ ហើយឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ទ្រង់ និងសិរីល្អរបស់ទ្រង់ដល់សាសន៍ដទៃទៀតដោយការធ្វើតាមក្រឹត្យវិន័យដែលទ្រង់បានប្រទានដល់ពួកគេ (ដូចដែលលោក អ័ដាម គួរតែបានធ្វើដែរ)។


ដោយសារមនុស្សបានប្រព្រឹត្តបាប នោះមានន័យថា គេមិនអាចចូលទៅជិតព្រះជាម្ចាស់ដោយខ្លួនឯងបានតទៅទៀតទេ។

