វាជារឿងដ៏គួរឲ្យសោកស្ដាយដែលខ្ញុំជាអ្នកនិពន្ធ ក៏ធ្លាប់ធ្លយខ្លួនទៅក្នុងនិយាយដើមគេជាច្រើនដងមកហើយដែរ។
កអ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ដូចនេះ៖ ក្រោយពីបាននិយាយជាមួយអ្នកណាម្នាក់ហើយ លោកអ្នកបានឆ្ងល់ខ្លួនឯងថា តើអ្វីដែលខ្ញុំនិយាយ គឺជាការនិយាយដើមគេមែនទេ? ពេលខ្លះយើងពិបាកនឹងដឹងណាស់។ ការនិយាយដើមគេ គឺជាស្រមោលនៃអំពើបាប វាជាអំពើបាបមួយដែលយើងមិនសូវច្បាស់។ តើយើងត្រូវបញ្ចប់ការសន្ទនារបស់យើងនៅពេលណា ឬត្រូវបន្តនៅពេលណា ឬត្រូវឲ្យយើងប្រយ័ត្ន ព្រោះយើងកំពុងតែនិយាយដើមគេ? កណ្ឌគម្ពីរ សុភាសិត ១៨:៨ បានចែងថា «ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាម្ហូបយ៉ាងឆ្ងាញ់១ម៉ាត់ ដែលលេបចុះទៅក្នុងពោះ។»
នៅពេលដែលយើងឮព័ត៌មានអំពីអ្នកដទៃ យើងអាចមានជម្រើសពីរឬបី៖ ដោយទៅនិយាយជាមួយបុគ្គលហ្នឹងផ្ទាល់អំពីអ្វីៗដែលយើងបានឮអំពីគាត់ ឬទៅនិយាយជាមួយអ្នកដទៃអំពីគាត់ ឬក៏មិននិយាយទៅកាន់អ្នកណាសោះក្រៅតែពីខ្លួនឯង និងព្រះជាម្ចាស់។ ការនិយាយដើម គឺជាការដែលយើងនិយាយពីក្រោយខ្នងអ្នកដទៃ ដែលធាតុពិត យើងគួរនិយាយចំពោះគេផ្ទាល់ ឬក៏មិននិយាយទាំងស្រុងតែម្ដង។ ប៉ុន្តែ ជីវិតនៃការរស់នៅ វាស្មុគស្មាញណាស់។ ពេលខ្លះ ពេលដែលយើងមានបញ្ហាជាមួយនឹងកូនរបស់យើង ប្ដីប្រពន្ធ អ្នកជិតខាង ឬអ្នកដែលយើងធ្វើការជាមួយ ឬក៏សមាជិកក្រុមជំនុំរបស់យើង នោះយើងគួរតែរកមិត្តភក្ដិដែលកោតខ្លាចព្រះជាម្ចាស់ឲ្យគាត់ជួយអធិស្ឋានសម្រាប់យើង ឬក៏ជួយផ្ដល់ប្រឹក្សាដល់យើងទាក់ទងនឹងបញ្ហានោះ។ ខណៈពេលដែលយើងស្វែងរកការប្រឹក្សា ឬក៏លើកសំណូមពរអធិស្ឋាន នោះចូរឲ្យយើងប្រុងប្រយ័ត្ន ព្រោះនោះជាពេលដែលងាយឲ្យយើងធ្លាក់ក្នុងការនិយាយដើមអ្នកដទៃ។
ខាងក្រោមនេះជាសំណួរប្រាំបីដែលលោកអ្នកអាចប្រើទុកជាជំនួយវែកញែកឲ្យឃើញថា តើអ្វីដែលលោកអ្នកកំពុងនិយាយអំពីអ្នកដទៃគឺជាការត្រឹមត្រូវ ឬក៏ជាការនិយាយដើមពីពួកគេ៖
១.ប្រសិនបើលោកអ្នកមានជម្លោះជាមួយអ្នកដទៃ តើលោកអ្នកនឹងនិយាយទៅកាន់អ្នកផ្សេងទៀតតែពីអំពើបាបរបស់បុគ្គលនោះប៉ុណ្ណោះ ហើយមិននិយាយពីអំពើបាបរបស់ខ្លួន? បើដូច្នោះមែន នោះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។
២.តើការសន្ទនារបស់លោកអ្នកជាមួយនឹងមិត្តភក្ដិអំពីបុគ្គលនោះ បាននាំឲ្យការសន្ទនានោះជួយដល់បុគ្គលដែលលោកអ្នកមានបញ្ហាជាមួយនោះដែរឬអត់? ប្រសិនបើអត់ទេ នេះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។
៣.ប្រសិនបើលោកអ្នកកំពុងស្វែងរកប្រឹក្សាពីអ្នកដទៃអំពីរបៀបដោះស្រាយបញ្ហា តើលោកអ្នកមានបានរក្សាអត្ថសញ្ញាណរបស់បុគ្គលនោះជាការសម្ងាត់ដែរឬទេ លែងតែមានការចាំបាច់? ប្រសិនបើមិនមានទេ នោះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។
៤.តើលោកអ្នកអរសប្បាយក្នុងការចែកចាយព័ត៌មាននេះជាមួយនឹងមិត្តភក្តរបស់អ្នកដែរឬទេ? ប្រសិនបើមែន នោះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។ ការនិយាយដើមគេ គឺវាឆ្ងាញ់ម៉ាត់ណាស់ (សុភាសិត ១៨:៨)។ ការស្វែងរកការប្រឹក្សា ដើម្បីដោះស្រាយបញ្ហាពិបាកៗ វាមិនគួរធ្វើឲ្យយើងមានចិត្តអរសប្បាយនោះឡើយ។ បើមិនដូច្នោះទេ នោះមានន័យថា លោកអ្នកកំពុងតែនិយាយដើមគេហើយ។
៥.តើការលើកដាក់សំឡេង និងដួងចិត្តរបស់លោកអ្នកមានលក្ខណៈបែបណា? តើលោកអ្នកមានចិត្តស្លូតបូត ចិត្តចេះបន្ទាបខ្លួន និងមានការខូចចិត្ត នៅពេលដែលលោកអ្នកចែកចាយពីអំពើបាបរបស់បុគ្គលនោះដែរឬទេ ឬក៏លោកអ្នកខឹង ហើយគិតថាខ្លួនឯងជាអ្នកត្រូវ ពេលប្រៀបធៀបទៅនឹងអ្នកនោះ? ប្រសិនបើដូច្នេះ នោះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។
៦.តើលោកអ្នកមានបាននិយាយពីបុគ្គលនោះទៅកាន់ព្រះជាម្ចាស់ច្រើនដូចនិយាយទៅកាន់មិត្តភក្តិដែរឬទេ? ប្រសិនបើអត់ទេ នោះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។
៧.តើលោកអ្នកមានកំណត់ចំនួនមិត្តភក្ដិដែលត្រូវនិយាយជាមួយដែរទេ? បើអត់មានទេ នោះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។ ការនិយាយដើមគឺជាការព្យាយាមផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ។ ប៉ុន្តែ ចំពោះព្រះយេស៊ូវវិញ ទ្រង់បានលើកទឹកចិត្តយើងឲ្យចេះដាក់កម្រិតលើការចែកចាយព័ត៌មាន «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្ដាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្ដាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្ដាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ» (ម៉ាថាយ ១៨:១៥-១៧)។
៨.តើអស់អ្នកដែលលោកអ្នកកំពុងចែកចាយព័ត៌មានដែលងាយធ្វើឲ្យអន់ចិត្តទាំងនេះ មានជាប់ពាក់ព័ន្ធនឹងបញ្ហានោះអត់? បំណងព្រះហឫទ័យរបស់ព្រះយេស៊ូវក្នុងការដែលយើងនិយាយជាមួយអ្នកដទៃ គឺមិនមែនដើម្បីឲ្យយើងបញ្ចេញតែភាពក្ដៅក្រហាយប៉ុណ្ណោះទេ។ បុគ្គលដែលយើងបានចែកចាយជាមួយ គាត់ត្រូវត្រៀមខ្លួនទៅជួបអ្នកដែលយើងមានទំនាស់ជាមួយ ដើម្បីធ្វើជាស្មរបន្ទាល់ «តែបើគាត់មិនព្រមស្ដាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់» (ម៉ាថាយ ១៨:១៦)។ ប្រសិនបើលោកអ្នកមិនទទួលស្គាល់ថា អស់អ្នកដែលលោកអ្នកបានចែកចាយជាមួយត្រូវមានទូលនាទីក្នុងការជួយដោះស្រាយបញ្ហានោះទេ នោះមានន័យថា លោកអ្នកកំពុងនិយាយដើមគេហើយ។
វាជារឿងដ៏គួរឲ្យសោកស្ដាយដែលខ្ញុំជាអ្នកនិពន្ធ ក៏ធ្លាប់ធ្លយខ្លួនទៅក្នុងនិយាយដើមគេជាច្រើនដងមកហើយដែរ។ ប្រមាណជាបីបួនឆ្នាំមុន ខ្ញុំបានស្ដាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងពីបុគ្គលម្នាក់។ ប៉ុន្តែឥឡូវនេះ ខ្ញុំមិនចាំរឿងនោះទេ ខ្ញុំគ្រាន់តែចាំបានថា កាលនោះពេលខ្ញុំបានទៅដល់ផ្ទះ ខ្ញុំពិតជាចង់ចែកចាយរឿងនោះនឹងប្រពន្ធខ្ញុំណាស់។ ប៉ុន្តែ ខ្ញុំបានគិត ហើយសួរខ្លួនឯងថា ម៉េចបានជាខ្ញុំចង់ចែកចាយរឿងនេះ?
តើរឿងនេះទាក់ទងអីនឹងខ្ញុំ ឬក៏ប្រពន្ធខ្ញុំ? គ្មានសោះ។
តើប្រពន្ធខ្ញុំអាចនឹងធ្វើអ្វីបានទាក់ទងនឹងរឿងនេះ? គ្មានសោះ។
តើខ្ញុំចង់ចែកចាយរឿងនេះ ដើម្បីឲ្យគាត់ជួយខ្ញុំក្នុងការទៅជួយបុគ្គលនោះ? អត់សោះ។
ខ្ញុំបានទទួលស្គាល់ថា នេះជាការនិយាយដើមគេទេ។ ដូច្នេះខ្ញុំមិនបានប្រាប់នាងឡើយ។ តាមរយៈរឿងនេះ ព្រះជាម្ចាស់បានទទួលព្រះកិត្តិយស ឯសហគមន៍ខ្ញុំ អាពាហ៍ពិពាហ៍ខ្ញុំ និងព្រលឹងខ្ញុំបានទទួលការការពារពីព្រះអង្គពីឥទ្ធិពលដ៏អាក្រក់នៃការនិយាយដើមគេ។
ការនិយាយដើមគេបង្កើតឲ្យមានទំនាស់ បាត់បង់ទំនុកចិត្ត និងបំផ្លាញសហគមន៍ ក៏ដូចជាមិត្តភាព «ដ្បិតខ្ញុំខ្លាចក្រែងកាលណាខ្ញុំមកដល់ នោះមិនឃើញអ្នករាល់គ្នា ដូចជាខ្ញុំចូលចិត្តនោះទេ ហើយអ្នករាល់គ្នាក៏មិនឃើញខ្ញុំ ដូចជាអ្នករាល់គ្នាចូលចិត្តដែរ ក្រែងកើតមានសេចក្ដីឈ្លោះប្រកែក ឈ្នានីស គ្នាន់ក្នាញ់ បាក់បែក បរិហារ បង្កាច់ ឆ្មើងឆ្មៃ ហើយវឹកវរឡើង» (២កូរិនថូស ១២:២០)។ កណ្ឌគម្ពីរ សុភាសិត ១៦:២៨ ក៏បានចែងដែរថា «មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្រសំឡាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ»។
ដូច្នេះ ចូរគេចចេញពីវា ហើយអធិស្ឋានសូមឲ្យព្រះជាម្ចាស់ប្រើម៉ាត់យើងឲ្យទៅជាប្រភពនៃជីវិតដល់អស់អ្នកដែលនៅជុំវិញយើង។ សុភាសិត ១០:១១ «មាត់នៃមនុស្សសុចរិត ជាអណ្ដូងជីវិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់»។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។