អត្ថបទថ្មីៗ

  • in

    ​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ

    កូន​ដែល​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ តែ​កូន​ដែល​ល្ងី‌ល្ងើ នោះ​នាំ​ឲ្យ​ម្តាយ​ធ្ងន់​ទ្រូង​វិញ»។ (សុភាសិត ១០:១ គកស អាន​បន្ថែម

  • in

    រឿង​ប្រៀប​ធៀប​អំពី​ប្រភេទ​ដី

    តួ​នា​ទី​របស់​យើង​ដែល​ជា​អ្នក​ជឿ​គឺ​ប្រកាស​ដំណឹង​ល្អ ដែល​នេះ​មាន​ន័យ​ថា យើង​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ គ្រាប់​ពូជ​ដែល​ធ្លាក់​លើ​ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សិក្សា​ជា​មួយ​គ្នា​គឺ​មិន​មែន​ជា​កំហុស​របស់​អ្នក​ព្រោះ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​តួ​នា​ទី​របស់​ព្រះ​ជាម្ចាស់​ទេ​តើ​ក្នុង​ការ​ធ្វើ​ឲ្យ​វា​ដុះ ឬ​ក៏​មិន​ដុះ​ឡើង។ ចូរ​យើង​ឈប់​ខ្វល់​ខ្វាយ​ថា មនុស្ស​ដែល​យើង​កំពុង​តែ​ប្រកាស​ដំណឹង​ល្អ ឬ​ក៏​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ទៅ​កាន់​គឺ​ជា​មនុស្ស​ដែល​ជា​ប្រភេទ​ដី​ណា​ចុះ ប៉ុន្តែ​សូម​ទុក​ឲ្យ​ព្រះ​អង្គ​ជា​អ្នក​បារម្ភ​វិញ។ អាន​បន្ថែម

  • in ,

    ព្រះ​យេស៊ូវ​ត្រាស់​ហៅ​លោក លេវី

    ចូរ​យើង​ចេញ​ទៅ ហើយ​ប្រកាស​ដំណឹង​ល្អ ហើយ​ប្រសិន​បើ​ចាំ​បាច់ សូម​ប្រើ​ប្រាស់​មាត់​របស់​យើង ដើម្បី​ប្រកាស ដែល​នេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា ឲ្យ​យើង​រស់​នៅ​ដោយ​បង្ហាញ​ពី​ដំណឹង​ល្អ​ជានិច្ច។ ប្រកាស​មក​កាន់​ខ្លួន​ឯង​ជា​មុន ហើយ​បន្ទាប់​មក​ប្រកាស​ទៅ​អ្នក​ដទៃ។ អាន​បន្ថែម

  • in ,

    ការ​ត្រាស់​ហៅ​ពួក​សិស្ស​ដំបូង

    ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​មាន​ប្រសិទ្ធភាព ពីព្រោះ​ព្រះ​អង្គ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ល្បួង ហើយ​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ ហើយ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ដទៃ​មាន​ចំណែក​ជា​មួយ​ទ្រង់​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​ដែរ។ សូម​ឲ្យ​យើង​មិន​គ្រាន់​តែ​ឆ្លើយ​តប​ដោយ​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​យើង​ត្រាប់​តាម​ជីវិត​រស់​នៅ​របស់​ព្រះ​អង្គ​ផង​ដែរ ក្នុង​ការ​ចេញ​ទៅ​បង្កើត​សិស្ស! អាន​បន្ថែម

  • in ,

    ចំណុច​៣​យ៉ាង​មិន​គួរ​ធ្វើ​

    ហើយ​សម្រាប់​ជា​ប្រយោជន៍ ចូរ​កុំ​ស្ដាប់​ការ​អធិប្បាយ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ។ នេះ​គឺ​ជា​មូល​ហេតុ៖ លោក​អ្នក​នឹង​ឈរ​លើ​គំនិត​ខ្លួន​ឯង​ដោយ​គ្មាន​សង្ឃឹម ពេល​ទាក់​ទង​ជា​មួយ​នឹង​ការ​វាយ​តម្លៃ​លើ​ខ្លួន​ឯង។ លោក​អ្នក​បាន​ចម្លើយ​អស់​រយៈ​ពេល ១៥-២០ ម៉ោង​ក្នុង​ការ​រៀប​ចំ ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ក៏​បាន​ទុក​ពេល​វេលា​នោះ​ចោល​នៅ​ក្នុង​បន្ទប់​នៃ​ការ​រៀប​ចំ​ជា​ច្រើន​ថ្ងៃ​ហើយ​ដែរ។ ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ជំនួយ​មែន ចូរ​ជ្រើស​រើស​គ្រូ​អធិប្បាយ​មួយ​ចំនួន​ដែល​មាន​បទ​ពិសោធន៍ និង​សមាជិក​ក្រុម​ជំនុំ​មួយ​ចំនួន​ដែល​មិន​ចង់​អែបអប​លោក​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​ពេញ​ចិត្ត​ពួក​គាត់ ហើយ​សូម​ឲ្យ​ពួក​គាត់​ជួយ​ផ្ដល់​ការ​រិះ​គន់​បែប​ស្ថាបនា​ចុះ។ បន្ទាប់​មក ចូរ​អរគុណ​ដល់​ពួក​គាត់​ដែល​បាន​ផ្ដល់​ការរិះគន់​ទាំង​នោះ មិន​ថា​ពួក​គាត់​បាន​និយាយ​អ្វី​ក៏​ដោយ។ អាន​បន្ថែម

  • in ,

    ការ​ស្វែង​រក​អត្ថន័យ​ក្នុង​ព្រះ​បន្ទូល

    មួយ​វិញ​សោត អំណាច​ដែល​ក្លាយ​ពី​ការ​មាន​តៗ​គ្នា​ក៏​មាន​ដែរ។ អ្នក​កាត់​ស្រាយ​សព្វ​ថ្ងៃ​នេះ​ក៏​ទទួល​បាន​អំណាច​ពី​អ្នក​និពន្ធ​ផង​ដែរ នៅ​ពេល​ដែល​គាត់​កាត់​ស្រាយ​អត្ថបទ​របស់​អ្នក​និពន្ធ​ដោយ​មាន​ភាព​ត្រូវ​គ្នា​ជា​មួយ​នឹង​អត្ថន័យ​របស់​អ្នក​និពន្ធ។ ដូច្នេះ ក្នុង​វិសាលភាព​ដែល​អ្នក​កាត់​ស្រាយ​បដិសេធ​ដោយ​មិន​ពឹងផ្អែក​លើ​ការ​យល់​ដឹង​របស់​គាត់​ផ្ទាល់ ហើយ​ចុះ​ចូល​ចំពោះ ឆន្ទៈ​របស់​អ្នក​និពន្ធ នោះ​គាត់​ក៏​មាន​អំណាច​ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​ថា «អត្ថបទ​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច» ដែរ។ អាន​បន្ថែម

  • in ,

    បុណ្យ​ណូអែល​ជា​ពិធី​ពី​សាសនា​ក្លែង​ក្លាយ​?

    ទោះ​បើ​មិន​បាន​និពន្ធ​ឡើង​អំពី​បុណ្យ​ណូអែល​ក៏​ដោយ​ក៏​កណ្ឌ​គម្ពីរ រ៉ូម ១៤:៥-៦ ហាក់​បី​ដូច​ជា​មាន​ការ​អនុវត្ត​ដូច​ម្ដេច៖ «ម្នាក់​យល់​ថា ថ្ងៃ​មួយ​ល្អ​ជាង​ថ្ងៃ​មួយ ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ចូរ​ឲ្យ​គ្រប់​គ្នា​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ។ អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ​អម្ចាស់ ហើយ​អ្នក​ដែល​បរិភោគ នោះ​គេ​បរិភោគ​ដោយ​គោរព​ព្រះ​អម្ចាស់»។ ប្រសិន​បើ​គ្រីស្ទ​បរិស័ទ​ណា​មួយ​មិន​មាន​អារម្មណ៍​ស្រួល​ទាក់​ទង​ទៅ​នឹង​ផ្នែក​ណា​ខ្លះ ឬ​ក៏​ផ្នែក​ទាំង​អស់​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល នោះ​គ្រីស្ទ​បរិស័ទ​ម្នាក់​នោះ​គួរ​ធ្វើ​នូវ​អ្វី​ដែល​គាត់​ជឿ​ជាក់​ថា ជា​ការ​ត្រឹម​ត្រូវ​ចុះ។ គាត់​មិន​គួរ​ថ្កោល​ទោស​អ្នក​ដទៃ​ដែល​ជឿ ហើយ​ប្រារព្ធ​ខុស​ពី​គាត់​ទេ ហើយ​អ្នក​ដទៃ​ក៏​មិន​គួរ​ថ្កោល​ទោស​គាត់​ដែរ នៅ​ពេល​ដែល​មិន​មាន​ការ​ណែនាំ​ច្បាស់​លាស់​ចេញ​ពី​ព្រះ​គម្ពីរ។ អាន​បន្ថែម

  • in ,

    អ្នក​នឿយ​ហត់​មាន​អំណរ

    ពួក​គេ​បានឮ​ទេវតា កាព្រីយ៉ែល ប្រកាស​ប្រាប់​នាង ម៉ារា ថា «ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ប្រទាន​រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​ទ្រង់​ថ្វាយ​ទ្រង់​សោយ» ហើយ​រាជ្យ​ទ្រង់​នឹង​មិន​ចេះ​ផុត​ឡើយ (លូកា ១:៣១-៣៣)។ អាន​បន្ថែម

  • in ,

    ជេរ​ប្រមាថ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​

    អំពើ​បាប​ដែល​មិន​អាច​ទទួល​បាន​ការ​អត់​ទោស​បាន​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការ​បន្ត​មិន​ជឿ។ ឥឡូវ​នេះ ព្រះ​វិញ្ញាណ​បន្ត​ធ្វើ​ការ​ក្នុង​ផែនដី​នៃ​អំពើ​បាប​ដែល​មិន​ទាន់​ទទួល​បាន​ការ​សង្គ្រោះ អ្នក​ដែល​ទទួល​បាន​ការ​រាប់​ជា​សុចរិត និង​ការ​ថ្កោល​ទោស (យ៉ូហាន ១៦:៨)។ ការ​បដិសេធ​ដោយ​ទាស់​ប្រឆាំង​នឹង​ការ​ធ្វើ​ការ​នោះ និង​ការ​បន្ត​មិន​កែ​ប្រែ​ចិត្ត​ដោយ​ចេតនា​គឺជា «ការ​ទាស់​នឹង» ព្រះ​វិញ្ញាណ។ អាន​បន្ថែម

  • in ,

    លុយ​សំខាន់

    ចូរ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​អំណរ សូម​ថ្វាយ​ជា​ចម្បង​ទៅ​កាន់​ក្រុម​ជំនុំ​តាម​តំបន់​របស់​ខ្លួន ហើយ​ថ្វាយ​ដល់​ថ្នាក់​ថា​វា​ល្មម​គ្រប់​គ្រាន់​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​លោក​អ្នក​បាន។ អាន​បន្ថែម

  • in ,

    កុំ​អួត​អំពី​ថ្ងៃ​ស្អែក

    លើស​ពី​ការ​ស្វែង​រក​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​នៅ​លើ​ផែនដី​នេះ​ក្នុង​ការ​រក​ស៊ី ឬ​ក៏​ការ​រស់​នៅ​ជា​ប្រចាំ​ថ្ងៃ យើង​ត្រូវ​តែ​ស្វែង​រក​ព្រះ​អង្គ​ផ្ទាល់ ដ្បិត​ជីវិត​យើង​នៅ​លើ​ផែនដី​នេះ​គឺ​ដូច​ជា​ចំហាយ​ទឹក​ដែល​ខ្យល់​នឹង​ផាត់​រសាត់​បាត់​ទៅ ឬ​ក៏​ពន្លឺ​ព្រះ​អាទិត្យ​នឹង​ធ្វើ​ឲ្យ​វា​ស្ងួត​ក្នុង​មួយ​រំពេច​ភ្នែក។ ប៉ុន្តែ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​ជា​ជីវិត​អមតៈ ជីវិត​ដែល​នឹង​មិន​ចេះ​ស្លាប់ ឬ​ក៏​មិន​ចេះ​ឈឺ​ថ្កាត់​ឡើយ ហើយ​ការ​ដែល​យើង​ទៅ​នៅ​ជា​មួយ​នឹង​ព្រះ​អង្គ​គឺ​ជា​ការ​ដ៏​ល្អ​បំផុត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ទៅ​រក​ព្រះ​ជាម្ចាស់​ផ្ទាល់​តាម​រយៈ​ព្រះ​យេស៊ូវ។ អាន​បន្ថែម

  • in ,

    ការ​តយុទ្ធ​ជា​មួយ​ការ​បាក់​ទឹក​ចិត្ត

    នៅ​ពេល​ណា​មាន​អ្វី​មួយ​កើត​ឡើង​ក្នុង​ជីវិត​របស់​លោក​អ្នក​ដែល​មើល​ទៅ​ហាក់បី​ដូច​ជា​គម្រាម​កំហែង​ដល់​អនាគត​ខ្លួន ចូរ​ចង​ចាំ​ការ​នេះ៖ ភាព​ភ័យខ្លាច​ដែល​កើត​ឡើង​ដំបូង​​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក គឺ​ដូច​ជា​ភាព​ភ័យខ្លាច​ដែល​ព្រះ​យេស៊ូវ​មាន​នៅ​ក្នុង​សួន​ច្បារ គែតសេម៉ានី ដែរ។ តែ​នោះ​មិន​មែន​ជា​អំពើ​បាប​ទេ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.