នៅពេលណាមានអ្វីមួយកើតឡើងក្នុងជីវិតរបស់លោកអ្នកដែលមើលទៅហាក់បីដូចជាគម្រាមកំហែងដល់អនាគតខ្លួន ចូរចងចាំការនេះ៖ ភាពភ័យខ្លាចដែលកើតឡើងដំបូងក្នុងដួងចិត្តរបស់លោកអ្នក គឺដូចជាភាពភ័យខ្លាចដែលព្រះយេស៊ូវមាននៅក្នុងសួនច្បារ គែតសេម៉ានី ដែរ។ តែនោះមិនមែនជាអំពើបាបទេ។

«ព្រះអង្គនាំលោក ពេត្រុស និងកូនរបស់លោក សេបេដេ ទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ »(ម៉ាថាយ ២៦:៣៧ គខប)
នៅយប់មុនពេលដែលគេឆ្កាងព្រះយេស៊ូវ ព្រះគម្ពីរសម្ដែងឲ្យយើងឃើញក្នុងរបៀបដ៏អស្ចារ្យអំពីព្រលឹងវិញ្ញាណរបស់ព្រះអង្គ។ ចូរមើល ហើយរៀនអំពីយុទ្ធសាស្ត្រចម្បាំងរបស់ព្រះយេស៊ូវក្នុងការតយុទ្ធជាមួយនឹងការព្រួយបារម្ភ ឬការបាក់ទឹកចិត្ត។
១. ទ្រង់បានឲ្យមិត្តភក្ដិជិតស្និតមួយចំនួននៅជាមួយទ្រង់។ «ព្រះអង្គនាំលោក ពេត្រុស និងកូនរបស់លោក សេបេដេ ទាំងពីរនាក់ទៅជាមួយ» (ម៉ាថាយ ២៦:៣៧ គខប)
២. ព្រះអង្គបានបើកចំហដួងចិត្តរបស់ទ្រង់ទៅកាន់ពួកគេដោយមានព្រះបន្ទូលថា «ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់» (ម៉ាថាយ ២៦:៣៨)។
៣. ព្រះអង្គបានស្នើឲ្យពួកគេមានចំណែករួមក្នុងការអធិស្ឋានសម្រាប់ទ្រង់ទាក់ទងនឹងសង្គ្រាមនេះ។ «ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន» (ម៉ាថាយ ២៦:៣៨)។
៤. ព្រះអង្គបានអធិស្ឋានទៅកាន់ព្រះវរបិតារបស់ទ្រង់យ៉ាងអស់ពីចិត្ត។ «ឱ!ព្រះវរបិតានៃទូលបង្គំអើយ! បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ» (ម៉ាថាយ ២៦:៣៩)។
៥. ព្រះអង្គបានឲ្យព្រលឹងទ្រង់សម្រាកក្នុងអធិបតេយ្យភាពនៃព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ «ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (ម៉ាថាយ ២៦:៣៩)។
៦. ព្រះអង្គបានសម្លឹងទៅមើលព្រះគុណដ៏រុងរឿងនៅពេលខាងមុខ ដែលកំពុងរងចាំទ្រង់នៅឯម្ខាងទៀតនៃឈើឆ្កាង។ « ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់» (ហេព្រើរ ១២:២ គខប)។
នៅពេលណាមានអ្វីមួយកើតឡើងក្នុងជីវិតរបស់លោកអ្នកដែលមើលទៅហាក់បីដូចជាគម្រាមកំហែងដល់អនាគតខ្លួន ចូរចងចាំការនេះ៖ ភាពភ័យខ្លាចដែលកើតឡើងដំបូងក្នុងដួងចិត្តរបស់លោកអ្នក គឺដូចជាភាពភ័យខ្លាចដែលព្រះយេស៊ូវមាននៅក្នុងសួនច្បារ គែតសេម៉ានី ដែរ។ តែនោះមិនមែនជាអំពើបាបទេ។ ការចុះចូលក្នុងអំពើបាបគឺជាគ្រោះថ្នាក់ដ៏ពិត ក៏ដូចជាការមិនតយុទ្ធខាងឯវិញ្ញាណ។ ការគ្មានជំនឿគឺជាឫសគល់នៃការចុះចូលចំពោះអំពើបាបនោះ—ការបរាជ័យក្នុងការតយុទ្ធ ដើម្បីជំនឿក្នុងព្រះគុណនៅពេលអនាគត។ ការបរាជ័យក្នុងការឲ្យតម្លៃទៅលើគ្រប់ទាំងសេចក្ដីសន្យាក្នុងព្រះយេស៊ូវដែលព្រះជាម្ចាស់មានសម្រាប់យើង។
នៅឯសួនច្បារ គែតសេម៉ានី ព្រះយេស៊ូវបង្ហាញដល់យើងអំពីផ្លូវមួយទៀត ដែលមិនមែនថាមិនឈឺចាប់ ឬគ្មានសកម្មភាពទេ។ ចូរដើរតាមទ្រង់ចុះ។ ចូរស្វែងរកមិត្តភក្ដិដែលខ្លួនអាចទុកចិត្តបានខាងឯព្រលឹងវិញ្ញាណ។ ចូរបើកចំហចិត្តរបស់លោកអ្នកទៅកាន់ពួកគេ។ ស្នើឲ្យពួកគេនៅចាំយាម និងអធិស្ឋានជាមួយអ្នកផង។ ចូរអធិស្ឋានដោយអស់ពីចិត្តទៅកាន់ព្រះវរបិតា។ ចូរសម្រាកក្នុងអធិបតេយ្យភាពនៃព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ហើយចូរសម្លឹងទៅឯអំណរដែលនៅខាងមុខលោកអ្នកដែលមាននៅក្នុងសេចក្ដីសន្យាដ៏មានតម្លៃ និងអស្ចារ្យរបស់ព្រះជាម្ចាស់។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។