ព្រះជាម្ចាស់បានរំជួលចិត្តរបស់ខ្ញុំឲ្យឱបក្រសោបភាពល្អស្រស់ស្អាត និងរង្វាន់របស់ព្រះគ្រីស្ទទុកជាសម្បត្តិរបស់ខ្ញុំផងដែរ។ នៅពេលនោះ សេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះគ្រីស្ទជ្រាបចូលទៅក្នុងចិត្ដរបស់ខ្ញុំ នោះខ្ញុំក៏ចាប់ផ្ដើមដឹងយ៉ាងច្បាស់ថា ព្រះគ្រីស្ទពិតជាស្រឡាញ់ខ្ញុំមែន។ ដូច្នេះហើយ ខ្ញុំក៏និយាយដូចគ្រីស្ទបរិស័ទជំនាន់ដំបូងថា «ទ្រង់ស្រឡាញ់ខ្ញុំ ហើយទ្រង់បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំផង»។

...ព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។ (អេភេសូរ ៥:២ គកស)ការ
សុគតរបស់ព្រះគ្រីស្ទមិនមែនគ្រាន់តែជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់តែប៉ុណ្ណោះនោះទេ (យ៉ូហាន ៣:១៦) ប៉ុន្តែជាការសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏ខ្ពស់បំផុតរបស់ព្រះគ្រីស្ទផ្ទាល់ទៅចំពោះអស់អ្នកណាដែលទទួលសេចក្ដីស្រឡាញ់នោះទុកដូចជាទ្រព្យរបស់ខ្លួន។ គ្រីស្ទបរិស័ទដំបូងគេដែលបានទទួលការបៀតបៀនខ្លាំង ពួកគេមានចិត្តឆេះឆួលនឹងសេចក្តីពិតនេះថាព្រះគ្រីស្ទ «ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ» (កាឡាទី ២:២០)។ ពួកគេបានចាត់ទុកការថ្វាយខ្លួនជាយញ្ញបូជារបស់ព្រះគ្រីស្ទថាជារឿងសំខាន់បំផុតចំពោះពួកគេផ្ទាល់។ ពួកគេបាននិយាយទៀតថា «ទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។
ពិតប្រាកដណាស់ នេះគឺជាវិធីតែមួយគត់ដែលយើងគួរតែយល់ពីការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទ ព្រោះការទាំងនោះទាក់ទងជាមួយនឹងខ្ញុំ ហើយក៏ដោយសារទ្រង់ស្រឡាញ់ខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំបានដាច់ចេញពីព្រះ ដោយសារតែអំពើបាបដែលខ្ញុំបានប្រព្រឹត្តនោះ មិនមែនដោយសារអំពើបាបទូទៅដែលជាប់មានក្នុងខ្ញុំនោះទេ។ ហើយដោយសារតែចិត្តរឹងរូស និងភាពស្ពឹកស្រពន់ខាងឯវិញ្ញាណរបស់ខ្ញុំនោះឯងដែលបានធ្វើឲ្យព្រះគ្រីស្ទបាត់បង់ភាពថ្លៃថ្នូរ។ ខ្ញុំបានវង្វេង ហើយកំពុងតែវិនាស។ បើនិយាយពីសេចក្ដីសង្គ្រោះវិញ នោះខ្ញុំមិនមានអ្វីដែលអាចបង្ហាញថា ខ្ញុំជាមនុស្សសុចរិតនោះទេ។ អ្វីដែលខ្ញុំអាចធ្វើបាននោះ គឺទទូចសុំក្តីមេត្តាករុណាពីព្រះជាម្ចាស់។
...ព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់
អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ។
(អេភេសូរ ៥:២៥ គកស)
បន្ទាប់ពីខ្ញុំបានទទូចសូមក្ដីមេត្តាករុណាពីព្រះជាម្ចាស់ ខ្ញុំក៏យល់អំពីការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទ។ តើទ្រង់រងទុក្ខ ហើយសុគតដើម្បីអ្នកណា? ព្រះគម្ពីរបានចែងថា «...ព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ» (អេភេសូរ ៥:២៥ គកស)។ «គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ» (យ៉ូហាន ១៥:១៣ គខប)។ «កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងប្រគល់ជីវិតលោកជាថ្លៃលោះដល់មនុស្សជាច្រើនផង» (ម៉ាថាយ ២០:២៨ គកស)។
ហើយខ្ញុំក៏សួរទៀតថា តើខ្ញុំនៅក្នុងចំណោម «មនុស្សជាច្រើន» នោះដែរឬទេ? តើខ្ញុំអាចធ្វើជាមិត្តម្នាក់ក្នុងចំណោម «មិត្តដទៃទៀត» របស់ទ្រង់បានដែរឬទេ? តើខ្ញុំអាចធ្វើជាសមាជិក «ក្រុមជំនុំ» នោះបានដែរឬទេ? ហើយខ្ញុំក៏បានឮចម្លើយថា «...ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង» (កិច្ចការ ១៦:៣១)។ «ដ្បិតអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងបានសង្គ្រោះ» (រ៉ូម ១០:១៣ គកស)។ «...អស់អ្នកដែលជឿលើព្រះអង្គ នឹងទទួលការលើកលែងទោសឲ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ» (កិច្ចការ ១០:៤៣ គខប)។ «...អស់អ្នកណាដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ» (យ៉ូហាន ១:១២ គកស)។ «...អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣:១៦)។
ព្រះជាម្ចាស់បានរំជួលចិត្តរបស់ខ្ញុំឲ្យឱបក្រសោបភាពល្អស្រស់ស្អាត និងរង្វាន់របស់ព្រះគ្រីស្ទទុកជាសម្បត្តិរបស់ខ្ញុំផងដែរ។ នៅពេលនោះ សេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះគ្រីស្ទជ្រាបចូលទៅក្នុងចិត្ដរបស់ខ្ញុំ នោះខ្ញុំក៏ចាប់ផ្ដើមដឹងយ៉ាងច្បាស់ថា ព្រះគ្រីស្ទពិតជាស្រឡាញ់ខ្ញុំមែន។ ដូច្នេះហើយ ខ្ញុំក៏និយាយដូចគ្រីស្ទបរិស័ទជំនាន់ដំបូងថា «ទ្រង់ស្រឡាញ់ខ្ញុំ ហើយទ្រង់បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំផង»។
...ទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។
(កាឡាទី ២:២០)
តើខ្ញុំចង់មានន័យយ៉ាងដូចម្ដេច? ខ្ញុំចង់មានន័យថា ព្រះគ្រីស្ទបានបង់ថ្លៃក្នុងតម្លៃមួយដ៏ខ្ពស់បំផុត គឺដើម្បីប្រទានអំណោយដ៏មានតម្លៃបំផុតដល់ខ្ញុំ។ ចុះ តើអំណោយនោះជាអ្វីដែរទៅ? សេចក្ដីដែលទ្រង់បានអធិស្ឋានឲ្យយើងមុនទ្រង់សុគត គឺជាអំណោយ «ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក» (យ៉ូហាន ១៧:២៤)។ នៅក្នុងការរងទុក្ខ និងការសុគតរបស់ទ្រង់ «...យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្ដីពិត» (យ៉ូហាន ១:១៤ គកស)។ ឥឡូវយើងបានឃើញសិរីល្អរបស់ទ្រង់គ្រប់គ្រាន់ហើយ ដែលការនោះគួរតែបានជំរុញយើងឲ្យកាន់តែស្រឡាញ់ និងបម្រើទ្រង់ថែមទៀត។ ប៉ុន្តែសិរីល្អរបស់ទ្រង់មិនមែនមានត្រឹមនេះនោះទេ យើងនឹងឃើញកាន់តែច្បាស់ថែមទៀតនៅថ្ងៃអនាគត។ ទ្រង់សុគតដើម្បីឲ្យយើងអាចមានចំណែកក្នុងសិរីល្អរបស់ទ្រង់។ នេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះយើង។

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

នៅទីបំផុត ដោយសារកណ្ឌនៃព្រះគម្ពីរត្រូវបានកាត់ស្រាយ ហើយគោលលទ្ធិដ៏មានសិរីល្អដែលមាននៅក្នុងបទគម្ពីរត្រូវបានបង្ហាញឲ្យឃើញជាសាធារណៈ នោះការសម្រេចចិត្តមួយនឹងកើតឡើងដោយជៀសមិនរួច

បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ?

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។