ក្នុងនាមជាឪពុកម្ដាយ យើងគិតអំពីការចិញ្ចឹមបីបាច់កូនៗហាក់បីដូចជាការគូរគំនូរ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងបន្តផាត់ពណ៌។ យើងសង្ឃឹមថា ពណ៌ដែលយើងបានផាត់គឺជាពណ៌ត្រឹមត្រូវ។ យើងក៏សង្ឃឹមថា យើងក៏បានផាត់នៅចំកន្លែងដែលត្រឹមត្រូវដែរ។ ប៉ុន្តែ ការចិញ្ចឹមបីបាច់កូនៗក៏នាំមកនូវភាពប្រែប្រួល អសុវត្ថិភាព និងការមានមន្ទិលសង្ស័យលើខ្លួនឯងដែរ។
ក្នុងនាមជាឪពុកម្ដាយ យើងគិតអំពីការចិញ្ចឹមបីបាច់កូនៗហាក់បីដូចជាការគូរគំនូរ។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងបន្តផាត់ពណ៌។ យើងសង្ឃឹមថា ពណ៌ដែលយើងបានផាត់គឺជាពណ៌ត្រឹមត្រូវ។ យើងក៏សង្ឃឹមថា យើងក៏បានផាត់នៅចំកន្លែងដែលត្រឹមត្រូវដែរ។ ប៉ុន្តែ ការចិញ្ចឹមបីបាច់កូនៗក៏នាំមកនូវភាពប្រែប្រួល អសុវត្ថិភាព និងការមានមន្ទិលសង្ស័យលើខ្លួនឯងដែរ។
តើលោកគ្រូគិតថា អ្វីទៅជាគោលបំណងនៃការចិញ្ចឹមកូនពីមួយថ្ងៃទៅមួយថ្ងៃ?
«គំនិតធំ» នៃការចិញ្ចឹមបីបាច់កូនៗមានពីរយ៉ាង៖
អំណាចរបស់ព្រះជាម្ចាស់
គំនិតទី១៖ អំណាច។ កូនៗត្រូវតែយល់ចាប់តាំងពីពួកគាត់ទើបតែកើតមកថា ពួកគាត់បានកើតមកក្នុងពិភពលោកនៃអំណាច ហើយពួកគាត់មិនមែនជាអំណាចនោះទេ។ នៅពេលដែលកូនៗកាន់តែឆាប់ទទួល ដោយចុះចូលជាមួយនឹងចំណុចនេះ នោះពួកគាត់នឹងកាន់តែទទួលបានព្រះពរនៅក្នុងជីវិតរស់នៅជាមិនខាន។ កូនៗរបស់យើងមិនមែនជាកម្មសិទ្ធិរបស់យើងនោះទេ តែពួកគាត់គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់វិញ។ ព្រះអង្គគឺជាម្ចាស់កម្មសិទ្ធិផ្ដាច់ការ និងអំណាចចុងក្រោយ។ ដែលនេះមានន័យថា យើងគឺជាអ្នកតំណាង និងជាទូតនៃអំណាចរបស់ព្រះជាម្ចាស់។ ក្នុងនាមជាឪពុកម្ដាយ យើងគឺជាសំឡេងរបស់ព្រះជាម្ចាស់។ ចំពោះកូនៗ យើងតំណាងមុខឲ្យទ្រង់។ ចំពោះកូនៗ យើងតំណាងឲ្យដៃរបស់ព្រះអង្គក្នុងការវាយប្រដៅ។
ចំណុចនេះទំនងជាធ្វើឲ្យលោកអ្នកញ័រជង្គង់បន្តិច។ នេះជាអត្ថន័យ៖ គ្រប់ពេលដែលយើងប្រើប្រាស់អំណាចលើកូនៗរបស់យើង ក្នុងគ្រប់កាលៈទេសៈទូទៅទាំងអស់ ដាច់ខាតវាត្រូវតែជារូបភាពដ៏ស្រស់ស្អាតនៃអំណាចរបស់ព្រះជាម្ចាស់។ យើងចង់ឲ្យកូនៗរបស់យើងឃើញអំណាចថាជាអ្វីដែលស្រស់ស្អាត ការប្រទាន ការបម្រើ ការស្រឡាញ់ ការមានចិត្តអាណិតអាសូរ ការចេះអត់ធ្មត់ និងពេញដោយព្រះគុណ ពីព្រោះនោះគឺជាអំណាចរបស់ព្រះជាម្ចាស់។ កូនៗទាំងអស់គ្នាសុទ្ធតែកើតមកដោយមានចិត្តជំទាស់នឹងអំណាច មានចិត្តស្អប់អំណាចតាំងពីកំណើតមក។ ហើយយើងចង់បង្ហាញអំណាចក្នុងរបៀបនៃភាពស្រស់ស្អាតដែលកើតចេញមកពីព្រះជាម្ចាស់ ដើម្បីឲ្យពួកគាត់អាចលើកឡើងថា «អំណាចគឺជាអ្វីដែលល្អ។ អំណាចគឺជាអ្វីដែលពេញដោយប្រាជ្ញា។ អំណាចគឺជាអ្វីដែលការពារ។ អំណាចមិនជាន់ឈ្លីសេរីភាពរបស់ខ្ញុំទេ។ អំណាចផ្ដល់មកខ្ញុំនូវសេរីភាព»។ នេះគឺជាគំនិតធំទី១។
អាថ៌កំបាំងនៃចក្រវាល
នេះគឺជាគំនិតធំទី២៖ យើងដឹងថា ក្នុងនាមជាឪពុកម្ដាយ គឺមានអាថ៌កំបាំងនៃចក្រវាល ប្រសិនបើយើងមិនយល់អំពីអាថ៌កំបាំងទាំងនេះ នោះយើងនឹងមិនអាចក្លាយជាបុគ្គលដែលយើងគួរតែមានលក្ខណៈបានទេ ហើយយើងក៏នឹងមិនធ្វើអ្វីដែលយើងត្រូវតែធ្វើផងដែរ។ ការបង្ហាញដ៏ច្បាស់បំផុតនៃអាថ៌កំបាំងនេះ គឺអាថ៌កំបាំងនៃព្រះគុណរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលនៅលើឈើឆ្កាង។ ប៉ុន្តែ ក៏នៅមានអាថ៌កំបាំងជាច្រើនទៀត ដូចជាអាថ៌កំបាំងនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ផងដែរ។
យើងត្រូវតែចង់ឲ្យកូនៗយើងស្គាល់អំពីអាថ៌កំបាំងទាំងនេះ។ ដូច្នេះ យើងត្រូវតែស្វែងរកឱកាសនៃពេលវេលាដ៏ធម្មតាៗដូចនោះ ហើយពន្យល់អំពីអាថ៌កំបាំងនេះទៅកាន់កូនៗរបស់យើង៖
ដូច្នេះ យើងស្វែងរកឱកាសទាំងនោះ ដើម្បីពន្យល់និយាយអាថ៌កំបាំង ដែលព័ន្ធកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធបានផ្ទេរទុកមកកាន់យើង តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបកស្រាយទៅកាន់កូនៗរបស់យើង ដើម្បីឲ្យពួកគាត់អាចយល់អំពីអត្ថន័យនៃមនុស្សជាតិ ដែលពួកគាត់ត្រូវរស់នៅតាម។
នេះគឺជាអ្វីដែលយើងត្រូវតែដឹង៖ ប្រសិនបើភ្នែករបស់យើងបានឃើញ ហើយត្រចៀករបស់យើងបានឮអំពើបាប ការអាក្រក់ និងបរាជ័យរបស់កូនៗ នោះវាមិនមែនជាការជួបប្រទះដោយចៃដន្យនោះទេ វាក៏មិនមែនជាការរំខាន ទាំងនោះសុទ្ធតែបានកើតឡើងដោយសារព្រះគុណ។ ព្រះជាម្ចាស់ស្រឡាញ់កូនៗរបស់យើង។ ព្រះអង្គបានដាក់ពួកគាត់ក្នុងគ្រួសារដែលមានជំនឿ។ ព្រះអង្គនឹងបើកសម្ដែងតម្រូវការរបស់ពួកគាត់មកកាន់យើង ក្នុងនាមជាឪពុកម្ដាយ ដើម្បីឲ្យយើងអាចធ្វើជាឧបករណ៍នៃអំណាច សេចក្ដីពិត ប្រាជ្ញា និងព្រះគុណរបស់ទ្រង់។ នេះឯងគឺជារចនាសម្ពន្ធ។ ហេតុដូច្នេះហើយបានជាព្រះជាម្ចាស់នឹងតែងតែប្រទានមកកាន់យើងនូវឱកាសថែមទៀត។ យើងត្រូវតែបន្តព្យាយាមបកស្រាយក្នុងឱកាសតូចៗដូចនោះ។ វានឹងតែងតែឈានដល់ចំណុចមិនបញ្ចប់ ពីព្រោះការផ្លាស់ប្រែគឺជាដំណើរការ មិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងតែមួយដងទេ។ ប៉ុន្តែ យើងមានឋានៈដ៏ល្អ—នេះគឺជាចំណុចដ៏អស្ចារ្យណាស់—នៃការធ្វើជាឧបករណ៍ក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដើម្បីរចនាព្រលឹងមនុស្ស។ តើមានអ្វីផ្សេងទៀតដែលល្អប្រសើរជាងនេះដែរឬទេ?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។
មានមតិយោបល់ដែលបានអនុម័ត 2
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
Amen LORD GOD please give us to guide our spirit to follow your words and to understand how to share with our kids to know your power on the earth you have been created. Bless your name.
សូមព្រះប្រទានពរបង!