in

ការ​រង​ទុក្ខ​របស់​លោក​អ្នក​មាន​ប្រយោជន៍

នៅ​ពេល​និយាយ​ពី​ការ​រង​ទុក្ខ និង​ការ​ឈឺ​ចាប់ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​រាល់​គ្នា​ស៊ាំ​នឹង​ការ​នោះ​ទេ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ ការ​ឈឺ​ចាប់​ជា​ញឹក​ញាប់​កើត​ឡើង​ដោយ​មិន​សម​ហេតុ​ផល ហើយ​តាម​ពិត​ទៅ​ការ​ឈឺ​ចាប់​នៅ​ក្នុង​ជីវិត​របស់​យើង មិន​​កើត​ឡើង​ដោយ​ឥត​ប្រយោជន៍​ទេ។ ដូច្នេះ តើ​ការ​ឈឺ​ចាប់​បង្កើត​បាន​អ្វី​ខ្លះ? តើ​វា​កំពុង​តែ​ធ្វើ​អ្វី​ក្នុង​ជីវិត​របស់​យើង?

លោក​គ្រូ​លើក​សំណួរ​នេះ​ឡើង​នៅ​ក្នុង​ការ​អធិប្បាយ​មួយ​កាល​ពី​ឆ្នាំ២០១៣ «សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ចក្ខុ​វិថី​នៃ​ភាព​អស់​កល្ប​ជានិច្ច»។ លោក​គ្រូ​បាន​លើក​ឡើង​នៅ​ត្រង់​កណ្ឌ​គម្ពីរ ២កូរិនថូស ៤:១៦១៨ ហើយ​ខ្ញុំ​នឹង​អាន​វា «ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ដោយ​យើង​ខ្ញុំ​មិន​រាប់​អាន​របស់​ដែល​មើល​ឃើញ​ឡើយ គឺ​រាប់​អាន​តែ​របស់​ដែល​មើល​មិន​ឃើញ​វិញ ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ»។ សូម​អញ្ជើញ​លោក​គ្រូ។

ថ្ងៃ​មុន ខ្ញុំ​បាន​និយាយ​អំពី​បញ្ហា​នេះ​ជាមួយ​ស្ត្រី​ម្នាក់ ដែល​កំពុង​មាន​ប្រឈម​ជា​មួយ​នឹង​ការ​ធានា។ ហើយ​ខ្ញុំ​បាន​និយាយ​ថា៖ «ប្អូន​ស្រី​ដឹង​ទេ​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​ដួង​ចិត្ត​ប្អូន​ឲ្យ​ទទួល​បទ​ពិសោធន៍​នៅ​ក្នុង​ភាព​ផ្អែម​ល្ហែម​នៃ​ការ​ធានា ចំពោះ​អ្វី​ដែល​ប្អូន​ស្រី​ផ្ដោត​នៅ​ក្នុង​ដួង​ចិត្ត»។ នាង​បាន​សម្លឹង​មើល​មក​ខ្ញុំ​ហាក់​ដូច​ជា​ឆ្ងល់​ថា៖ តើ​ការ​អះអាង​បែប​នេះ​មាន​នៅ​ត្រង់​ណា​ក្នុង​ព្រះ​គម្ពីរ? ការ​នោះ​ហាក់​ថ្មី​សម្រាប់​នាង។

ហើយ​ខ្ញុំ​បាន​គិត​ថា៖ អ្វី​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ គឺ​សម្បូរ​ទៅ​ដោយ​ពាក្យ «ដ្បិត» និង «ពី​ព្រោះ»។ ព្រះ​គម្ពីរ​និយាយ​អំពី​សេចក្ដី​សុខសាន្ដ សេចក្ដី​អំណរ កម្លាំង និង​អំណាច ហើយ​នឹង​គ្រប់​ទាំង​ហេតុ​ផល​ដែល​ព្រះ​ជា​ម្ចាស់​បង្ហាញ​នៅ​ក្នុង​ព្រះ​បន្ទូល​ទ្រង់ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​បាន​ធ្វើ​តាំង​ពី​ដើម​មក។ ដូច្នេះ សាវ័ក ប៉ុល ពិត​ជា​មិន​បាន​នឿយ​ណាយ​ចិត្ត​ដោយ​សារ​សេចក្ដី​ពិត ភាព​ជាក់​ស្ដែង ដែល​គាត់​ដាក់​ក្នុង​ចិត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សម្រាប់​ការ​កែ​ប្រែ​ជា​ថ្មី​ឡើង​វិញ។

ការ​រៀប​ចំ​សិរី​ល្អ

ចុះ​ពាក្យ «ដ្បិត» នៅ​ដើម​ខ១៧វិញ? យើង​បាន​ចំណាយ​ពេល​ច្រើន​សិក្សា​ពីខ១៦ ប៉ុន្តែ​មិន​បាន​រៀន​អ្វី​សោះ។ គាត់​មិន​បាន​បោះ​បង់​ដោយ​ងាយៗ​ឡើយ។ ខ្ញុំ​ចូល​ចិត្ត​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ពី​ខ​គម្ពីរ​ទាំង​នោះ រហូត​ទាល់​តែ​យល់​អត្ថន័យ​ពី​វា​ទាំង​អស់។ (នោះ​គឺ​ជា​របៀប​ដ៏​កំប្លែង​ណាស់ មិន​អញ្ចឹង?)។

ខ១៦៖ «ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ»។ យើង​នឹង​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ។ដ្បិត [ពី​ព្រោះ] ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។

ខ១៧ គឺ​ជា​អំណះអំណាង​ដ៏​សំខាន់ វា​សំខាន់ ដោយ​សារ វា​ជា​រឿង​ដ៏​សំខាន់។ ទុក្ខ​លំបាក​យ៉ាង​ស្រាល​នេះ កំពុង​ធ្វើ​ការ​ធ្វើ​អ្វី​មួយ។ វា​ផ្ដល់​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។ ខ១៨ បាន​ចែង​ថា៖ « សូម​មើល​ទៅ​វា លោក​អ្នក​មិន​អាច​មើល​ឃើញ​វា​ទេ ប៉ុន្តែ​ចូរ​សម្លឹង​មើល​ទៅ​វា​ទៅ។ប្រសិន​បើ​លោក​អ្នក​សម្លឹង​មើល​ទៅ​ការ​ធ្លាក់​ចុះ​របស់​មនុស្ស​ជាតិ ដែល​ចូល​មក​ជិត​លោក​អ្នក​ដោយ​កាន់​កាំ​ភ្លើង ឬ​ការ​ធ្លាក់​ចុះ​នៃ​ធម្មជាតិ​ចូល​មក​ជិត​លោក​អ្នក​ដោយ​ព្យុះ​សូណាមិ ហើយ​អ្វី​ដែល​លោក​អ្នក​នៅ​សល់​គឺ​ជា​ចិត្ត​ដែល​នឿយ​ណាយ។ ចូរ​ឈប់​សម្លឹង​ទៅ​វា។ ចូរ​សម្លឹង​មើល​ទៅ​របស់​ដែល​មើល​មិន​ឃើញ​វិញ។

តើ​អ្វី​ទៅ​ជា​របស់​មើល​មិន​ឃើញ ដែល​លោក​អ្នក​កំពុង​និយាយ? ហើយ​តើ​លោក​អ្នក​សម្លឹង​មើល​ទៅ​របស់​ដែល​មើល​មិន​ឃើញ​នោះ​ដោយ​របៀប​ណា? នោះ​គឺ​ជា​ភាព​ផ្ទុយ​គ្នា។ លោក​អ្នក​មិន​សម្លឹង​មើល​អ្វី​ដែល​លោក​អ្នក​មិន​អាច​សម្លឹង​មើល​បាន​ទេ។ លោក​អ្នក​និយាយ​ថា វា​មើល​មិន​ឃើញ។ សូម​ឈប់​ប្រាប់​ខ្ញុំ​ឲ្យ​សម្លឹង​មើល​វា​ទៀត​ទៅ។ ដូច្នេះ តើ​លោក​ចង់​មាន​ន័យ​ដូច​ម្ដេច សាវ័ក​ប៉ុល? ខ្ញុំ​គិត​ថា វា​បង្ហាញ​ច្បាស់​ណាស់​អំពី​អ្វី​ដែល​គាត់​ចង់​មាន​ន័យ៖ មូល​ដ្ឋាន​នៃ ការ​មិន​នឿយ​ណាយ​ចិត្ត គឺ​ជា​អ្វី​ដែល​ខ្ញុំ​មើល​មិនឃើញ។ ហើយ​ខ្ញុំ​នឹង​ទទួល​បាន​អ្វី​មួយ​តែ​មួយ​ភ្លែត។

ការ​ឈឺ​ចាប់​រាប់​សតវត្ស

តើ​លោក​អ្នក​សម្លឹង​មើល​ទៅ​របស់​ដែល​មើល​មិន​ឃើញ ដោយ​មិន​នឿយ​ណាយ​ចិត្ត ហើយ​កែ​ប្រែ​ជា​ថ្មី​រាល់​ថ្ងៃ​ជា​និច្ច​បាន​ដោយ​របៀប​ណា? ហើយ​នៅ​ក្នុង​ខ១៧ គឺ​ជា​របស់​ដែល​មើល​មិន​ឃើញ​សំខាន់ ដែល​លោក​អ្នក​សម្លឹង​មើល។ យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ពី​ព្រោះ​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​នេះ បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។ គាត់​បាន​និយាយ​ថា សូម​សម្លឹង​មើល​មក​នេះ។សូម​សម្លឹង​មើល​មក​នេះ។

តើ​លោក​អ្នក​បាន​ឃើញ​អ្វី​នៅ​ពេល​លោក​អាន​ខ១៧? លោក​អ្នក​ឃើញ​ថា គាត់​ហៅ​សេចក្តី​ទុក្ខ​លំបាក​របស់​គាត់​នៅ​ក្នុង​ជីវិត​គាត់​ថា នៅ​តែ​មួយ​ភ្លែត​នេះ។ ខ្ញុំ​មាន​អាយុ ៦៧ឆ្នាំ​ហើយ។ អ្នក​ដែល​មាន​វ័យ​នេះ គឺ​តែង​តែ​ចូល​និវត្តន៍​ហើយ​មែន​ទេ? សាវ័ក ប៉ុល បាន​រង​ទុក្ខ​រហូត​ដល់​ពេល​គេ​យក​ដាវ​មក​កាត់​ក្បាល​ពី​ខ្លួន​របស់​គាត់។ គ្មាន​ពេល​អាច​សម្រាក​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ស្ទូច​ត្រី ឬ​វាយ​កូន​ហ្គោល​ទេ។ ប្រសិន​បើ​សាវ័ក ប៉ុល មាន​ការ​ចូល​និវត្តន៍ វា​គួរ​តែ​ជា​ពេល​ដែល​បន្ទាប់​ពី​លោក​ត្រូវ​គេ​កាត់​ក្បាល។ ដូច្នេះ ប្រសិន​បើ​គាត់​គ្មាន​សេចក្ដី​ទាំង​នោះ​ទេ គាត់​គ្មាន​អ្វី​ទាំង​អស់។ គាត់​បាន​និយាយ​ថា៖ បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះ​គ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។ ១កូរិនថូស ១៥:១៩។

គាត់​បាន​ហៅ​ការ​ត្រូវ​គេ​វាយ ការ​ត្រូវ​ឃុំ​នៅ​ក្នុង​សំពៅ ការ​មិន​បាន​សម្រាន្ត និង​ការ​រងទុក្ខ​វេទនា​សម្រាប់​ពួក​ជំនុំ​ថា នៅ​តែ​មួយ​ភ្លែត (ខ១៧)។ គាត់​ហៅ​វា​ថា ស្រាល ហើយ​នៅ​តែ​មួយ​ភ្លែត​ទេ។ នោះ​គឺ​អស្ចារ្យ​ណាស់។ ខ្ញុំ​មិន​ប្រាកដ​ថា គាត់​មាន​អាយុ​ប៉ុន្មាន​ទេ​នៅ​ពេល​ដែល​គាត់​បាន​ស្លាប់ ប៉ុន្តែ​គាត់​បាន​រង​ទុក្ខ​អស់​រយៈ​ពេល​យ៉ាង​យូរ—អាច​ម្ភៃ​ទៅ​សាមសិប​ឆ្នាំ​នៃ​ការ​ជាប់​គុក និង​ការ​បៀតបៀន​គ្មាន​ពេល​បាន​សម្រាក តែ​គាត់​ហៅ​ការ​នោះ​ថា នៅ​តែ​មួយ​ភ្លែត និង​ស្រាល​ទេ។

របៀប​មើល​របស់​ដែល​មើល​មិន​ឃើញ

ភាព​ផ្ទុយ​គ្នា​រវាង​ការ​នៅ​តែ​មួយ​ភ្លែត​នៅ​ក្នុង​ខ១៧ គឺ​ភាព​អស់​កល្ប​ជានិច្ច។ ផ្ទុយ​ពី​ពាក្យ​ថា ស្រាល គឺ ធ្ងន់​លើស​លប់។ សូម​កត់​សម្គាល់​នូវ​ភាព​ស្រប​គ្នា​ទាំងពីរ​នេះ។ សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​គាត់ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ «នោះ​បង្កើត​ឲ្យ [គាត់] មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ» នោះ​ស៊ី​គ្នា​ទៅ​នឹង​ពាក្យ​នៅ​តែ​មួយ​ភ្លែត «ធ្ងន់​លើស​លប់» នោះ​ស៊ី​គ្នា​នឹង​ពាក្យ ស្រាល «សិរីល្អ»។

ដូច្នេះ គាត់​បាន​មើល​ឃើញ​លើស​ពី​ផ្នូរ​ទៅ​ទៀត ដោយ​យោង​ទៅ​តាម​ព្រះ​បន្ទូល​សន្យា គាត់​បាន​ឃើញ​សិរី​ល្អ—សិរី​ល្អ​នៃ​ព្រះ​ដែល​បាន​ឃើញ និង​សិរី​ល្អ​នៃ​ព្រះ​ជា​ម្ចាស់​ដែល​នឹង​ត្រូវ​ប្រទាន​មក ហើយ​វា​ធ្វើ​ឲ្យ​សេចក្ដី​ទុក្ខ​លំបាក​ពេញ​មួយ​ជីវិត​គាត់ មើល​ទៅ​ហាក់​ដូច​ជា​នៅ​តែ​មួយ​ភ្លែត ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ដ៏​ធ្ងន់​លើស​លុប​មើល​ទៅ​ស្រាល​ទៅ​វិញ។

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល» (ម៉ាថាយ ១១:២៨-៣០)។

តើ​លោក​គ្រូ​កំពុង​លេង​សើច​នឹង​ខ្ញុំ​មែន​ឬ។ លោក​គ្រូ​​នឹង​ស្លាប់ ដើម្បី​ព្រះ​យេស៊ូវ។ ហើយ​លោក​គ្រូ​​ហៅ​ការ​នោះ​ថា ស្រាល? បាទ។ ហេតុ​អ្វី? ពីព្រោះ​ខ្ញុំ​សម្លឹង​មើល​ទៅ​របស់​ដែល​មើល​មិន​ឃើញ។ តើ​នោះ​ជា​អ្វី? គឺ​សិរី​ល្អ។ សិរី​ល្អ លើស​ពី​ផ្នូរ​ដែល​នឹង​មាន​សម្រាប់​ជីវិត​ដ៏​ខ្លី​នេះ វា​នឹង​មើល​ទៅ​ដូច​ជា​តែ​មួយ​ភ្លែត​ទេ ហើយ​វា​នឹង​មើល​ទៅ​ស្រាល​ដែរ។ នោះ​គឺ​ជា​អ្វី​ដែល​មើល​មិន​ឃើញ ដែល​លោក​អ្នក​ត្រូវ​សម្លឹង​មើល។

រងទុក្ខ​ដោយ​មាន​គោល​បំណង

រឿង​មួយ​ទៀត​ដែល​ពិត​ជា​មាន​ការ​ជាប់​ទាក់​ទង​នឹង​អ្នក​ដែល​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ៖ ពាក្យ​នេះ​មាន​នៅ​ក្នុង​ខ១៧ «បង្កើត»។ មិន​មែន​តែ​សេចក្ដី​ទុក្ខ​លំបាក​របស់​លោក​អ្នក​មាន​តែ​មួយ​ភ្លែត មិន​មែន​តែ សេចក្ដី​ទុក្ខ​លំបាក របស់​លោក​អ្នក​ស្រាល​នៅ​ក្នុង​ការ​ប្រៀប​ធៀប​ទៅ​នឹង​ការ​អស់​កល្ប​ជានិច្ច ហើយ​សិរី​ល្អ​នៅ​ទី​នោះ ប៉ុន្តែ​អ្វី ទាំង​អស់​ពិត​ជា​មាន​ន័យ ណាស់។

វា​ជា​ឃ្លា​ដែល​ចម្រូង​ជម្រាស់ ពី​ព្រោះ​របៀប​ដែល​សេចក្ដី​រង​ទុក្ខ​វេទនា​មាន​ភាព​មិន​សម​ហេតុ​ផល​នៅ​លើ​លោកីយ៍។ គ្រប់​ពេល​ដែល​មាន​រឿង​អាក្រក់​កើត​ឡើង អ្នក​យក​ព័ត៌មាន​នឹង​និយាយ​ថា៖ គ្មាន​ន័យ​សោះ។ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​វា​មើល​ទៅ​ហាក់​បែប​ហ្នឹង។ វា​នៅ​គ្រប់​ទី​កន្លែង។ « ហើយ​យំ​ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង» (រ៉ូម ១២:១៥) ។ ឥឡូវ​នេះ យើង​មាន​អ៊ីនធឺណិត ដូច្នេះ​យើង​គ្មាន​លេស​ដោះ​សារ​សម្រាប់​ការ​មិន​យំ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ទេ។

បទ​គម្ពីរ​នេះ​បាន​ចែង​ថា ភាព​ស្រាល​របស់​យើង ជា​សេចក្តី​ទុក្ខ​សោក​តែ​មួយ​ភ្លែត នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។ វា​មិន​បាន​ចែង​ថា៖ «កើត​មាន​តាម​ក្រោយ​នូវ» សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។ ការ​នោះ​នឹង​ល្អ​គ្រប់​គ្រាន់។ ការ​នោះ​នឹង​ល្អ​គ្រប់​គ្រាន់។ នោះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​នោះ​ទេ។ ពាក្យ​ជា​ភាសា​ក្រិក កាធឺហ្គាហ្សូម៉ៃ (katergazomai) មាន​ន័យ​ថា៖ «បង្កើត​ផល រៀប​ចំ នាំ​ឲ្យ​បង្កើត​ផល»។

គ្រប់​វិនាទី​បង្កើត​ឲ្យ​មាន​ន័យ

ខ្ញុំ​ជឿ​ថា៖ គ្រប់​វិនាទី​នៃ​ការ​ឈឺ​ចាប់​របស់​លោក​អ្នក​ដោយ​សារ​ធម្មជាតិ ឬ​មនុស្ស​ជាតិ—គ្រប់​វិនាទី​នៃ​ការ​ឈឺ​ចុក​ចាប់​ដោយ​ការ​ស្ដាប់​បង្គាប់ វា​កំពុង​តែ​បង្កើត​សិរី​ល្អ​ដ៏​ពិសេស​សម្រាប់​លោក​អ្នក​នៅ​ថ្ងៃ​ខាង​មុខ។

វា​គឺ​ជា​ប្រយោគ​មួយ​ដ៏​ចម្រូង​ជម្រាស់ ហើយ​ខ្ញុំ​ជឿ​លើ​ការ​នោះ។ ប្រសិន​បើ​គ្រប់​គ្នា​និយាយ​មក​កាន់​ខ្ញុំ​ថា សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក​ជឿ គឺ​គ្មាន​ន័យ​ទាល់​តែ​សោះ ខ្ញុំ​ប្រហែល​ជា​នឹង​ស្ងាត់​មាត់ ពី​ព្រោះ​ពួក​គេ​កំពុង​រង​ទុក្ខ​យ៉ាង​វេទនា​ឥឡូវ​នេះ។ ខ្ញុំ​នឹង​រង់​ចាំ ហើយ​សម្លឹង​មើល​ថា នៅ​ពល​វេលា​ណា​នឹង​មក​ដល់។ ប៉ុន្តែ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ ហើយ​ពោល​យ៉ាង​ប្រាកដ​ថា៖ វា​មិន​មែន​ឥត​ប្រយោជន៍​ទេ។ ខ្ញុំ​មិន​ខ្វល់​ថា តើ​វា​ជា​ជំងឺ​មហារីក ឬ​ការ​រិះ​គន់​នោះ​ទេ។ ខ្ញុំ​មិន​ខ្វល់​ថា តើ​វា​ជា​ការ​មួល​បង្កាច់ ឬ​ការ​ឈឺ​ថ្កាត់​នោះ​ទេ។ វា​មិន​មែន​ឥត​ប្រយោជន៍​ទេ ពី​ព្រោះ​ខ១៧ បាន​ចែង​ថា នោះ​សេចក្ដី​ទុក្ខ​លំបាក​តែ​មួយ​ភ្លែត​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​អ្វី​មួយ។ វា​កំពុង​តែ ធ្វើ​អ្វី​មួយ។ វា​មិន​មែន​ឥត​ប្រយោជន៍​ទេ។

ប្រាកដ​ណាស់ លោក​អ្នក​មិន​អាច​មើល​ឃើញ​ថា​ការ​នោះ​កំពុង​តែ​បង្កើត​ឲ្យ​មាន​អ្វី​នោះ​ឡើយ។ នេះ​គឺ​ជា​ការ​ដែល​មើល​មិន​ឃើញ​ដ៏​ចម្បង​ដែល​ខ១៨​កំពុង​តែ​លើក​ឡើង។ តើ​អ្វី​គឺ​ជា​សេចក្ដី​ដែល​មើល​មិន​ឃើញ ដែល​លោក​អ្នក​គួរ​តែ​សម្លឹង​មើល? លោក​អ្នក​គួរ​តែ​សម្លឹង​មើល​ទៅ​កាន់​សេចក្ដី​សន្យា​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ខ១៧ ដែល​បាន​ចែង​ថា «ដ្បិត​សេចក្ដី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​វិញ»។ លោក​អ្នក​មិន​អាច​មើល​ឃើញ​វា​ទេ។ លោក​អ្នក​មិន​អាច​ប៉ះ​ពាល់​វា​បាន​ទេ។ មិន​ថា​លោក​អ្នក​បាន​ឃើញ​វា​ជា​មួយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ​ឬ​ក៏​អត់ សូម​ជឿ​លើ​ការ​នោះ​ចុះ ពី​ព្រោះ​ព្រះ​គម្ពីរ​បាន​ចែង​ដូច្នេះ បើ​មិន​ដូច្នោះ​លោក​អ្នក​នឹង​នឿយ​ណាយ​ចិត្ត។

Description: បង​ប្អូន​អ្នក​ជឿ​រាល់​គ្នា​អើយ យើង​អាច​ដឹង​យ៉ាង​ប្រាកដ​ថា ព្រះ​ជា​ម្ចាស់​មិន​មែន​គ្រាន់​តែ​គង់​នៅ​ជា​មួយ​យើង​ពេល​ដែល​យើង​មាន​អំពើ​បាប​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ប៉ុន្តែ​កំពុង​បង្កើត​សិរីល្អ​តាមរយៈ​គ្រប់​ទាំង​វិនាទី​នៃ​សេចក្ដី​ទុក្ខ​លំបាក​របស់​យើង។

និពន្ធ​ដោយ៖ John Piper

បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក

ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា

កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ស៊ូ ទិត្យ, កញ្ញា សឿន ចាន់ និង​លោក ឡង់ គីមឡុង

ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុ​ផល​៤​យ៉ាង​ដែល​លោក​អ្នក​គួរ​អធិប្បាយ​តាម​រយះ​កណ្ឌ​គម្ពីរ​អេសាយ

Marks of Biblical Fatherhood

សញ្ញា​នៃ​ភាព​ជា​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ