in

រូបអង្គ​ព្រះជាម្ចាស់​សំខាន់​បំផុត

សាសន៍អ៊ីស្រាអែល វគ្គ៣/៦

៣) សាសន៍អ៊ីស្រាអែល

ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះជាម្ចាស់ ទ្រង់​មាន​ផែនការ​មួយ​ដើម្បី​សង្គ្រោះ​ មនុស្ស​មួយ​ក្រុម ក៏​ដូចជា​ប្រើ​ ពួកគេ​ឲ្យ​សម្រេច​នូវ​គោលបំណង​ដើម​របស់​ទ្រង់​សម្រាប់​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក។ គោលបំណង​នោះ​គឺ​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សិរីល្អ​របស់​ទ្រង់។ ព្រះជាម្ចាស់​បាន​សន្យា​នឹង​បុរស​ម្នាក់​ឈ្មោះ អាប់រ៉ាម ថា​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​គាត់ និង​កូនចៅ​របស់​គាត់។ ហើយ​ពួកគេ​ក៏​នឹង​ក្លាយទៅជា​ព្រះពរ​ដល់​គ្រប់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី (លោកុប្បត្ដិ ១២:១-៣)។ ទ្រង់​បាន​ហៅ​ពួកគេ​ថា «សាសន៍​បរិសុទ្ធ» និង «នគរ​ដែល​សុទ្ធ​តែ​ជា​សង្ឃ» (និក្ខមនំ ១៩:៥-៧)។ នេះ​មាន​ន័យ​ថា ព្រះជាម្ចាស់​បាន​ញែក​ពួកគេ​ទុក ដើម្បី​នឹង​បង្ហាញ ហើយ​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​របស់​ទ្រង់ និង​សិរីល្អ​របស់​ទ្រង់​ដល់​សាសន៍​ដទៃ​ទៀត​ដោយ​ការ​ធ្វើ​តាម​ក្រឹត្យវិន័យ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ (ដូច​ដែល​លោក អ័ដាម គួរតែ​បាន​ធ្វើ​ដែរ)។ ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​សាសន៍​អ៊ីស្រាអែល​ឲ្យ​ពួកគេ​បង្ហាញ​ដល់​លោកីយ៍​ពី​លក្ខណៈ​របស់​ទ្រង់ «ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​នៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​អញ​ជា​បរិសុទ្ធ» (លេវីវិន័យ ១១:៤៤; ១៩:២; ២០:៧)។

ព្រះជាម្ចាស់​ថែម​ទាំង​បាន​ហៅ​សាសន៍​នេះ​ថា​ជា «កូន» របស់​ទ្រង់​ទៀត​ផង ដ្បិត​ក្នុង​ប្រពៃណី​សម័យ​នោះ គេ​រំពឹង​ថា កូន​នឹង​ដើរ​តាម​គន្លង​របស់​ឪពុក (និក្ខមនំ ៤:២២-២៣)។ ហើយ​ទ្រង់​ក៏​បាន​សន្យា​ថា​នឹង​គង់​នៅ​ជាមួយនឹង​ «កូន»​ មួយ​នេះ​នៅ​ក្នុង​ទឹកដី​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​ពួកគេ។ នេះ​គឺ​ជា​ឱកាស​ដែល​សាសន៍​នេះ​អាច​បង្ហាញ​ពី​សិរីល្អ​របស់​ព្រះជាម្ចាស់​ដល់​សាសន៍​ដែល​នៅ​ជុំវិញ​ពួកគេ​បាន (១ពង្សាវតារក្សត្រ ៨:៤១-៤៣)។
ប៉ុន្តែ ​ព្រះជាម្ចាស់​ក៏​បាន​ព្រមាន​ដល់​ «កូន» នេះ​ដែរ​ថា ប្រសិន​បើ​គេ​មិន​ស្ដាប់បង្គាប់ ហើយ​មិន​បង្ហាញ​ពី​ចរិតលក្ខណៈ​បរិសុទ្ធ​របស់​ទ្រង់​ទេ នោះ​ទ្រង់​នឹង​បណ្តេញ​គេ​ចេញពី​ទឹកដី​នោះ។ និយាយ​ឲ្យ​ខ្លី​ទៅ «កូន» ​នេះ​មិន​បាន​ស្ដាប់បង្គាប់​ទេ ហេតុដូច្នេះហើយ​បាន​ជា​ព្រះជាម្ចាស់​បណ្តេញ​គេ​ចេញពី​ព្រះវត្តមាន​របស់​ទ្រង់ និង​ចេញពី​ទឹក​ដី​នោះ។

What-Is-A-Healthy-Church-Khmer-thumb

ដកស្រង់​ចេញ​ពី​សៀវភៅ «ពួកជំនុំ​ដែល​មាន​សុខភាព​ល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយ​លោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​យើង​គួរ​មាន​ពាក្យ​សម្ដី​យ៉ាង​ដួចម្ដេច?

ចូរ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី!