in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ ខឹងខឹង អស្ចារ្យអស្ចារ្យ

អារក្ស​ចូល

So what is demon possession?

ព្រះ​គម្ពីរ​មាន​ចែង​អំពី​ទង្វើ​មួយ​ចំនួន​របស់​អារក្ស៖ ធ្វើ​បាប​មនុស្ស (ម៉ាកុស ១:៣២) ចូល​មនុស្ស (លូកា ៨:៣០) សូម​ក្ដី​មេត្តាករុណា (ម៉ាថាយ ៨:៣១) និយាយ​តាម​រយៈ​មនុស្ស (ម៉ាកុស ១:២៤) ហើយ​ចេញ​ពី​មនុស្ស (លូកា ៨:៣៨)។ ព្រះ​គម្ពីរ​ថែម​ទាំង​ប្រាប់​យើង​ផង​ដែរ​ថា អារក្ស​ក៏​ជា​សិស្ស​ដ៏​ល្អ​ម្នាក់​ដែល​រៀន​ខាង​ផ្នែក​ទេវវិទ្យា​ដែរ (យ៉ាកុប ២:១៩)។

ចំណុច​មួយ​ដែល​ព្រះ​គម្ពីរ​មិន​បាន​ប្រាប់​យើង​គឺ​ត្រង់​ថា អារក្ស​ស្ថិតក្នុងនរណា​ម្នាក់។ តាម​ពិត ព្រះ​បន្ទូល​បាន​ប្រាប់​យើង​ពីរ​បី​ដង​ថា មនុស្ស​មាន​អារក្ស​ចូល (លូកា ៤:៣៣) ប៉ុន្តែ​មិន​ដែល​ថា អារក្ស​មាន​មនុស្ស​ចូល​ឡើយ! ពាក្យ​ថា «ចូល» គឺ​ជា​ការ​បក​ប្រែ​ពី​ពាក្យ «ដេម៉ូនីសូមាយ» (daimonizomai) ដែល​ជា​ភាសា​ក្រិក តែ​ការ​បក​ប្រែ​នេះ​មិន​បាន​ជួយ​ដល់​អ្នក​អាន​ទេ។ (សូម​ចាំ​ថា ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ត្រូវ​បាន​សរសេរ​ឡើង​ក្នុង​ភាសា​ក្រិក។) ពាក្យ​នេះ​មាន​ន័យ​ថា អារក្ស​ជា​អ្នក​គ្រប់គ្រង​លើ​មនុស្ស​ដែល​វា​ចូល។

ពេល​ដែល​យើង​ប្រើ​ពាក្យ «ចូល» ដើម្បី​ពណ៌នា​ពី​បុគ្គល​ណា​ម្នាក់​ដែល​អារក្ស​ចូល យើង​តែង​តែ​ផ្ដល់​អត្ថន័យ​ថា បុគ្គល​នោះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វិញ្ញាណ​អាក្រក់ ហើយ​គាត់​គ្មាន​ជម្រើស​ទេ​ក្រៅ​ពី​ចុះចូល​នឹង​វា​ទាំង​ស្រុង​តែ​ម្ដង។ ប៉ុន្តែ ការ​ផ្ដល់​អត្ថន័យ​បែប​នេះ​មិន​ស៊ី​គ្នា​នឹង​ការ​ដែល​ព្រះ​គម្ពីរ​ផ្ដល់​អត្ថន័យ​ទាក់ទង​នឹង​អស់​អ្នក​ដែល​អារក្ស​ចូល​នោះ​ទេ។

ចូល​អាន​ពី​ប្រវត្តិ​នៃ​អស់​អ្នក​ដែល​អារក្ស​ធ្វើ​បាប​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដោយ​យក​ចិត្ត​ទុក​ដាក់។ យើង​ឃើញ​ថា មាន​តែ​ពីរ​ករណី​ប៉ុណ្ណោះ​ដែល​បាន​ផ្ដល់​អត្ថន័យ​ដូច​យើង​ទាក់ទង​នឹង​អារក្ស​ចូល៖ បុរស​ក្នុង​សាលា​ប្រជុំ​នៅ​ក្រុង កាពើណិម (Capernaum) និង​បុរស​ដែល​អារក្ស​ចូល​នៅ​ស្រុក គេរ៉ាស៊ីន (Gerasene) (លូកា ៤:៣៣-៣៦; ម៉ាកុស ១:២១-២៨ និង​លូកា ៨:២៧-៣៨; ម៉ាថាយ ៨; ម៉ាកុស ៥)។ បុរស​ទាំង​ពីរ​នេះ​បាន​បាត់បង់​ការ​គ្រប់គ្រង​លើ​ខួរក្បាល​ខ្លួន​ឯង ហើយ​អារក្ស​បាន​ប្រើ​ពួក​គាត់​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​វា​ចង់​ឲ្យ​ធ្វើ។

អ្នក​ខ្លះ​មាន​រោគសញ្ញា​ខាង​ឯ​សាច់​ឈាម​ពេល​ដែល​អារក្ស​ចូល៖ មាន​ក្មេង​ប្រុស​ម្នាក់​មាន​ជំងឺ​ឆ្កួត​ជ្រូក (ម៉ាថាយ ១៧:១៤-២១) មាន​បុរស​ម្នាក់​មិន​អាច​និយាយ​បាន (លូកា ១១:១៤) ហើយ​មាន​បុរស​ម្នាក់​ទៀត​ខ្វាក់​ភ្នែក​ថែម​ទាំង​មិន​អាច​និយាយ​បាន (ម៉ាថាយ ១២:២២)។ ឧទាហរណ៍​ខាង​លើ​នេះ មើល​ទៅ​ពួក​គាត់​មិន​បាន​បាត់​បង់​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន ឬ​ក៏​បាត់​បង់​សតិ​ទាំង​ស្រុង​នោះ​ទេ។ យើង​ឃើញ​ថា អារក្ស​បាន​ធ្វើ​បាប​ខាង​រូបកាយ​របស់​ពួក​គាត់។

ជា​ចុង​ក្រោយ យើង​ក៏​ត្រូវ​លើក​ឡើង​ដែរ​ថា ពេល​ខ្លះ យើង​អាច​ឃើញ​ពី​ការ​ដែល​អារក្ស​ចូល​តាម​រយៈ​អំពើ​អាក្រក់​ដែល​យើង​ធ្វើ។ ពេល​សាតាំង​ចូល​សាវ័ក យូដាស-អ៊ីស្ការីយ៉ុត យើង​ឃើញ​ថា គាត់​នៅ​អាច​មាន​សមត្ថភាព​ក្នុង​ការ​សន្ទនា​ជាមួយ​នឹង​អ្នក​ដឹក​នាំ​សាសនា ក៏​ដូច​ជា​បំពេញ​ផែនការ​របស់​គាត់​ក្នុង​ការ​ក្បត់​ព្រះ​យេស៊ូវ (លូកា ២២:៣-៦)។ យើង​បាន​ឃើញ​ពី​ឥទ្ធិពល​របស់​សាតាំង​តាម​រយៈ​ការ​សម្រេច​ចិត្ត និង​ទង្វើ​ដ៏​អាក្រក់​របស់​គាត់។ ដូច​គ្នា​នេះ​ដែរ យើង​ឃើញ​ពី​ការ​ដែល​សាតាំង​បាន «មក​នៅ​ពេញ​ក្នុង​ចិត្ត» របស់​លោក​អាន្ន៉ានាស​តាម​រយៈ​ពាក្យ​សម្ដី​ដែល​គាត់​និយាយ (កិច្ចការ ៥:៣)។ តាម​ពិត​ទៅ សូម្បី​តែ​ព្រះ​យេស៊ូវ និង​យ៉ូហាន-បាទីស្ទ​ក៏​ត្រូវ​គេ​ចោទ​ថា មាន​អារក្ស​ចូល ព្រោះ​អ្នក​ចោទ​មិន​ចូល​ចិត្ត​សេចក្ដី​បង្រៀន និង​ជីវិត​រស់នៅ​របស់​ពួក​គាត់ (យ៉ូហាន ៨:៥២; លូកា ៧:៣៣)។

សរុប​សេចក្ដី​ទៅ បើ​យើង​យក​ភស្តុតាង​ទាំង​អស់​នេះ​បញ្ចូល​គ្នា នោះ​យើង​នឹង​ឃើញ​ថា ពាក្យ​ «អារក្ស​ចូល» គឺ​ជា​ពាក្យ​ដែល​យើង​មិន​ត្រូវការ​ទេ។ ព្រះ​គម្ពីរ​បាន​លើក​ឡើង​ថា មនុស្ស «មាន​អារក្ស» ហើយ​ថា អារក្ស «បាន​ចូល​ក្នុង​មនុស្ស» ដែល​នោះ​មាន​ន័យ​ថា ជា​ការ​ដែល​អារក្ស​ធ្វើ​បាប ឬ​ក៏​បាន​ជះ​ឥទ្ធិពល​លើ​មនុស្ស​ជា​ជាង​ថា អារក្ស​បាន​គ្រប់គ្រង​លើ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​ទាំង​ស្រុង​ដូច​ដែល​ពាក្យ​ថា «អារក្ស​ចូល» បាន​ផ្ដល់​អត្ថន័យ​នោះ​ឡើយ។ បើ​យើង​ប្រើ​ពាក្យ «អារក្ស​ធ្វើ​បាប» ឬ​ក៏ «អារក្ស​បាន​ជះ​ឥទ្ធិពល​លើ» នោះ​ត្រូវ​នឹង​អត្ថន័យ​ដែល​មាន​បង្ហាញ​ជា​ភស្តុតាង​ក្នុង​ព្រះ​គម្ពីរ​ជាង។

ចំណាំ៖ យើង​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Mike McKinley
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, និងលោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី Did the Devil Make Me Do it? ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

Leave a Reply
  1. I គំនិតខ្ញ៊ំនេះជាការល្បួង ដោយសារតែនិស្ស័យបាបតាំងពីដំបូង ធ្វើអោយមនុស្សលោភលន់ ។ សិស្សសាវ័ករបស់ព្រះយេស៊ូ ក្បត់ព្រះអង្គដោយសារតែប្រាក់ ។ The biggest enemy of God is Money. Satan is under I
    His feet and our feet already

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ពន្លឺដ៏ពិត

សម្លាប់​ចោល?