in

តើ​សិស្ស​​ព្រះ​យេស៊ូវ​ត្រូវ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ក្លៀវក្លា​ចំពោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ​ដែរ​មែន​ឬ?

សិស្ស​ដ៏​ពិត​ត្រូវ​មាន​សេចក្តី​ស្រឡាញ់​ដ៏​ក្លៀវក្លា​ចំពោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​គ្រីស្ទ

 

«គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ដោយ​សារ​សេចក្តី​នេះឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក » (យ៉ូហាន​១៣:៣៥)។ នេះ​គឺ​ជា​សេចក្តី​ស្រឡាញ់​ដែល​ចាត់ទុក​អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។ ហើយ​នេះ​ក៏​ជា​សេចក្តី​ស្រឡាញ់​ដែល​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត (១ពេត្រុស ៤:៨)។ សេចក្តី​ស្រឡាញ់​បែបនេះ​តែង​តែ​អត់ធ្មត់ ហើយ​សប្បុរស ក៏​មិន​ចេះ​អួតខ្លួន ហើយ​មិន​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរ​សម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង និង​មិន​ដែល​មាន​គំនិត​អាក្រក់​ទេ គឺ​គ្រប​បាំង​ទាំងអស់ ទ្រាំទ្រ​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ (១កូរិនថូស ១៣:៤-៧)។ ប្រសិនបើ​គ្មាន​ក្តី​ស្រឡាញ់​បែប​នេះ​ទេ ភាព​ជា​សិស្ស​ច្បាស់​ជា​គ្មាន​ប្រយោជន៍ ហើយ​បដិសេធ​ខ្លួន​ឯង​ចោលទទេ ដោយ​គ្រាន់តែ​ទៅ​តាម​បញ្ញត្តិ​របស់​សាសនា​តែប៉ុណ្ណោះ។

 

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ​មិន​ទទួល​បាន​អ្វី?

តើ​​គ្រីស្ទបរិស័ទ​ត្រូវ​មាន​លក្ខណៈ​ដូច​ម្ដេច?