ការធ្វើជាគ្រីស្ទបរិស័ទដែលមិនបានបម្រើព្រះជាម្ចាស់អស់ពីចិត្ត នឹងនាំឲ្យជីវិតរបស់អ្នកនោះមានពេញដោយការឈឺចាប់។ ការបម្រើទ្រង់ឥតឈប់ឈរគឺជាផ្លូវដែលធ្វើឲ្យយើងទទួលបានអំណរដ៏គាប់ប្រសើរពីទ្រង់។

វិតដែលបានលះបង់ដើម្បីព្រះអម្ចាស់យេស៊ូវនឹងទទួលបានរង្វាន់ជាទីគាប់ចិត្ត។ អំណរអរ និងភាពរីករាយគឺជាធាតុពិតនៃជីវិតក្នុងការដើរតាមព្រះគ្រីស្ទ។
ព្រះសង្គ្រោះតែងមានបន្ទូលដដែលថា «អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ នោះនឹងបានជីវិតវិញ»។ តាមពិត ព្រះបន្ទូលត្រង់នេះទ្រង់បានលើកឡើងដដែលៗស្ទើរតែច្រើនជាងអ្វីៗផ្សេងទៅទៀតនៅក្នុងដំណឹងល្អទាំងបួន (សូមអាន ម៉ាថាយ ១០:៣៩, ១៦:២៥; ម៉ាកុស ៨:៣៥; លូកា ៩:២៤, ១៧:៣៣; យ៉ូហាន ១២:២៥)។ ចុះហេតុដូចម្តេចបានជាទ្រង់លើកឃ្លាដដែលៗយ៉ាងដូច្នេះ? តើមិនមែនដោយសារតែ វាជាគោលការណ៍ចម្បងមួយរបស់គ្រីស្ទបរិស័ទដែលគេឲ្យឈ្មោះថា ជីវិតឱបក្រសោបជាជីវិតដែលបាត់បង់ តែជីវិតដែលលះបង់ដើម្បីបម្រើទ្រង់គឺជាជីវិតដ៏ពិត ជីវិតដែលទទួលបានការសង្គ្រោះ មានអំណរ និងជាជីវិតរស់នៅអស់កល្បជានិច្ចទេឬអី?
ការធ្វើជាគ្រីស្ទបរិស័ទដែលមិនបានបម្រើព្រះជាម្ចាស់អស់ពីចិត្ត នឹងនាំឲ្យជីវិតរបស់អ្នកនោះមានពេញដោយការឈឺចាប់។ ការបម្រើទ្រង់ឥតឈប់ឈរគឺជាផ្លូវដែលធ្វើឲ្យយើងទទួលបានអំណរដ៏គាប់ប្រសើរពីទ្រង់។
ការធ្វើជាសិស្សដ៏ពិតគឺជាការធ្វើជាខ្ញុំបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយយើងនឹងឃើញថាការបម្រើទ្រង់គឺមានសេរីភាពពេញលេញ។ អស់អ្នកដែលពោលថា «...ខ្ញុំស្រឡាញ់ ចៅហ្វាយខ្ញុំ...ខ្ញុំមិនចេញទៅទេ» (និក្ខមនំ ២១:៥) អ្នកនោះមានសេរីភាពពិតប្រាកដ។
សិស្សរបស់ព្រះយេស៊ូវមិនជាប់ជំពាក់ជំពិននឹងរឿងកំប៉ិកកំប៉ុក ឬរឿងដែលមិននៅស្ថិតស្ថេរនោះទេ។ គាត់ខ្វល់ខ្វាយតែនឹងការដែលនៅអស់កល្បជានិច្ចប៉ុណ្ណោះ។ ជាក់ស្តែងដូចជាលោក ហ័ដសិន ថេល័រ (Hudson Taylor) ជាដើម គាត់អសប្បាយនឹងស្កប់ចិត្តជាមួយនឹងរបស់ដ៏បន្តិចបន្តួចដែលគាត់មាន។
គ្រីស្ទបរិស័ទមើលទៅដូចជាមិនសូវមានឈ្មោះបោះសម្លេង តែគាត់ល្បីល្បាញដែរ។ ទោះបើគាត់ជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់គាត់យ៉ាងច្បាស់។ ទោះបើគេចាត់ទុកគាត់ដូចជាមនុស្សហៀបនឹងស្លាប់ តែគាត់ពិតជានៅមានជីវិត។ ទោះបើគេធ្វើទារុណកម្មគាត់ តែគាត់គ្មានទោសដល់ស្លាប់ទេ។ ទោះបើគេធ្វើឲ្យគាត់មានទុក្ខព្រួយ តែគាត់សប្បាយចិត្តជានិច្ច។ ទោះបើគាត់ជាអ្នកក្រ តែគាត់បានធ្វើឲ្យមនុស្សជាច្រើនក្លាយទៅជាអ្នកមាន ទោះបើគាត់គ្មានអ្វីសោះ តែគាត់មានសព្វគ្រប់ទាំងអស់វិញ (២កូរិនថូស ៦:៩-១០)។
បើជីវិតនៃគ្រីស្ទបរិស័ទដ៏ពិតជាជីវិតមួយដែលស្កប់ចិត្តខាងឯវិញ្ញាណជាងគេនៅផែនដីនេះ នោះយើងអាចដឹងប្រាកដថា គ្រីស្ទបរិស័ទនឹងទទួលរង្វាល់ច្រើនជាងគេនៅឯស្ថានសួគ៌។ «លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត» (ម៉ាថាយ ១៦:២៧ គខប)។
ហេតុដូច្នេះហើយ មនុស្សដែលទទួលព្រះពរពិតប្រាកដទាំងនៅពេលនេះ និងអស់កល្បជានិច្ច នោះគឺជាអ្នកដែលអាចនិយាយដូចលោក បៀល ប័រដិន (Bill Borden) ជានិស្សិតនៅសាកលវិទ្យាល័យ យ៉េល (Yale) ថា៖ «ព្រះអម្ចាស់យេស៊ូវអើយ ទូលបង្គំបានដកខ្លួនលែងធ្វើជាម្ចាស់លើជីវិតខ្លួនឯងទៀតហើយ។ ទូលបង្គំសូមយាងទ្រង់មកសោយរាជ្យក្នុងចិត្តទូលបង្គំ។ សូមទ្រង់បំផ្លាស់បំប្រែ លាងសម្អាត ហើយប្រើប្រាស់ទូលបង្គំតាមព្រះហឫទ័យទ្រង់ចុះ»។
ព្រះអង្គមិនសព្វព្រះទ័យឃើញមនុស្សវិនាសបង់
ព្រះយេស៊ូវគ្រងលើបល្ល័ង្កពេញដោយសិរីល្អជោគ
ទ្រង់ទតឃើញលោកានៃមនុស្សគួរឲ្យអាណិតពេញដោយទុក្ខសោក
ទ្រង់យាងមកលោកលះព្រះជន្មដោយក្ដីស្រឡាញ់។
វិនាសហើយ វិនាសហើយ! មនុស្សវិនាសនៅនឹងមុខយើង
ដួងចិត្តក៏ចំបែងរងទុក្ខខ្លោចផ្សារ
ព្រះគ្រីស្ទសង្គ្រោះតែគ្មានអ្នកប្រាប់ពួកគេឡើយណា
ឲ្យរួចសង្ខារផុតពីបាបកម្ម។
ព្រះអង្គមិនសព្វព្រះទ័យឃើញមនុស្សវិនាសបង់
ទ្រង់យាងមកគង់ក្នុងលោកាដ៏សែនវេទនា
ទ្រង់រកអ្នកវង្វេងទ្រង់លួងលោមអ្នកកើតទុក្ខា
ទ្រង់ប្រោសឲ្យជាដល់ចិត្តដែលខ្ទេចខ្ទាំនិងបាក់បែក។
វិនាសហើយ វិនាសហើយ! រដូវចម្រូតកំពុងតែទៅហួស
អ្នកច្រូតក៏តិច យប់យន់ទន់ទោរមកដល់
ព្រះគ្រីស្ទត្រាស់ហៅអ្នក មកច្រូតចូរកុំរុញរា
ព្រោះព្រលឹងនៃមនុស្សម្នាមានតម្លៃណាស់ណាសម្រាប់ទ្រង់។មនុស្សខ្លះសម្បូរចាយវាយខ្លាំងណាស់ តែសម្រាប់ព្រះមានតិចតួចទេ
ពេលសម្រាប់ខ្លួនសម្បូរណាស់ដែរ តែព្រះគ្មានទេរវល់ខ្លាំងណាស់
គ្មានពេលបំពេញកិច្ចការព្រះគ្រីស្ទ ទៅជួយដល់មនុស្សកំពុងស្រេកឃ្លាន
ជួយព្រលឹងមនុស្សកំពុងវង្វេង ជួយគេឲ្យស្វែងរកអំណរអស់កល្ប។
វិនាសហើយ វិនាសហើយ! មើលគេហៅយើងចុះ
«នាំព្រះអ្នកមក ហើយប្រាប់យើងពីទ្រង់ផង
យើងអស់កម្លាំងមានបន្ទុកច្រើនកន្លង
ទឹកភ្នែកហូរសៅហ្មងនាំឲ្យភ្នែកស្រវាំង»។ព្រះអង្គមិនសព្វព្រះទ័យឃើញមនុស្សវិនាសបង់
ខ្ញុំជាអ្នកដើរតាមទ្រង់ តើខ្ញុំអាចរស់នៅបានសុខសាន្តយ៉ាងដូចម្ដេចទៅ
ពេលព្រលឹងមនុស្សកំពុងតែធ្លាក់នរកយ៉ាងជ្រៅ
បាត់រសាត់ទៅដោយខ្ញុំមិនបានជួយ។
វិនាសហើយ វិនាសហើយ! យើងមិនស្ម័គ្រចិត្ត
ម្ចាស់ខ្ញុំអើយអាណិត ប្រណីសន្ដោសផង
សូមបំបរបង់ចំណង់លោកីយ៍តែម្ដង
ឲ្យទូលបង្គំរស់ផងតាមទស្សនៈរបស់ព្រះអង្គ។— លោកស្រី លូស៊ី អរ. ម៉ៃយើរ
(Lucy R. Meyer)

ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។