សម្រាប់ជាការយល់ដឹងឲ្យបានច្បាស់របស់លោកអ្នក យើងបានលើកឡើង (សូមមើលខាងក្រោម) នូវដ្យាក្រាមដែលមានការប្រើប្រាស់ជាច្រើនសតវត្សរ៍ក្នុងការបើកបង្ហាញអំពីចំណុចពិតទាក់ទងជាមួយនឹងព្រះត្រៃឯក។
ផ្នត់គំនិតចម្បងៗក្នុងការយល់មានដូចតទៅ៖
• មានព្រះតែមួយអង្គគត់ គឺព្រះយេហូវ៉ាដ៏ជាព្រះនៃព្រះគម្ពីរដែលបានបង្កើតផ្ទៃមេឃ និងផែនដីនេះ។
• មានបុគ្គលខុសៗគ្នាបីអង្គ ដែលអ្នកបង្រៀនព្រះគម្ពីរបានហៅថា «ព្រះ»។
១. ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា–ហើយព្រះអង្គជាព្រះ១០០%។
២. ព្រះយេស៊ូវគ្រីស្ទ («ព្រះរាជបុត្រានៃព្រះ») – ហើយព្រះអង្គជាព្រះ១០០%។
៣. ព្រះវិញ្ញាណបរិសុទ្ធ–ហើយព្រះអង្គជាព្រះ១០០%។
• ហេតុដូច្នេះ ព្រះយេស៊ូវគឺជា «ព្រះរាជបុត្រានៃព្រះជាម្ចាស់» ហើយក៏ជា «ព្រះ» ដែរ។
ព្រះយេស៊ូវដែលជាព្រះរាជបុត្រានៃព្រះជាម្ចាស់៖ នៅពេលដែលព្រះគម្ពីរសំដៅទៅលើព្រះយេស៊ូវថាជា «ព្រះរាជបុត្រានៃព្រះជាម្ចាស់» គឺព្រះគម្ពីរកំពុងតែមានន័យថា ព្រះយេស៊ូវមានទំនាក់ទំនងដ៏ស្និតស្នាល និងរួមគ្នាតែមួយជាមួយនឹងព្រះវរបិតា។ ទោះបើទាំងពីរជាបុគ្គលខុសៗគ្នាក៏ដោយក៏ទាំងពីរគឺតែមួយ។
ងារនេះមិនមែនកំពុងតែលើកឡើងថា មានពេលវេលាដែលព្រះរាជបុត្រានៃព្រះជាម្ចាស់មិនទាន់មានព្រះជន្ម ហើយចេញពីការមានទំនាក់ទំនងជាមួយនឹង «ព្រះ» ណាផ្សេងទៀត នោះព្រះអង្គ (ព្រះយេស៊ូវ) ក៏បានមានព្រះជន្មនោះទេ។ ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះជាម្ចាស់ បានមានព្រះជន្មយ៉ាងអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ។
ដូច្នេះ តើមានរឿងអ្វីកើតឡើងនៅក្នុងព្រឹត្តិការណ៍ទី២១ នៅទំព័រទី៣២? «ការប្រសូតរបស់ព្រះយេស៊ូវនៅភូមិណាសារ៉ែត» គឺជាពេលក្នុងប្រវត្តិសាស្ត្រមនុស្សលោកនៅពេលដែលព្រះរាជបុត្រានៃព្រះជាម្ចាស់ (ដែលតែងតែមានព្រះជន្ម) បានយាងមកយកសណ្ឋានជាមនុស្ស ហើយក៏បានប្រសូតពីស្ត្រីក្រមុំព្រហ្មចារីម្នាក់ដែលមានឈ្មោះថា ម៉ារា។ ព្រះអង្គបានយកសណ្ឋានជាមនុស្ស ដើម្បីឲ្យយល់អំពីយើង និងបង្ហាញពីភាពពិសេសរបស់ទ្រង់តាមរយៈការមានព្រះជន្មដ៏ល្អឥតខ្ចោះដោយគ្មានអំពើបាប។ តាមរយៈការធ្វើបែបនោះ នោះទ្រង់ក៏មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការសុគតជំនួសយើងក្នុងនាមជាយញ្ញបូជា ដើម្បីបង់ថ្លៃលោះសម្រាប់អំពើបាបរបស់យើង។ ពាក្យ «យាងមកយកកំណើត» គឺជាពាក្យនៃទេវវិទ្យា ដែលមានប្រើប្រាស់ឡើងសម្រាប់សកម្មភាពនៃការដែលព្រះរាជបុត្រានៃព្រះជាម្ចាស់បានយកសណ្ឋានជាមនុស្សក្នុងសាច់ឈាម។
មតិយោបល់
Loading…