in

សេចក្តីស្រឡាញ់របស់ព្រះ

ទោះបីជាព្រះគ្រីស្ទជាបុត្រស្ងួនភ្ងារបស់ព្រះវរបិតាក៏ដោយ ក៏ព្រះវរបិតានៅតែអនុញ្ញាតឲ្យព្រះរាជបុត្រាទ្រង់ជួបប្រទះនឹងភាពក្រីក្រ ការជេរប្រមាថ និងការបៀតបៀនដែរ។ ព្រះយេស៊ូវបានជួបនឹងការស្រេកឃ្លាន។ ហេតុដូច្នេះហើយបានជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិនផ្ទុយគ្នាពីការដែលទ្រង់អនុញ្ញាតឲ្យព្រះយេស៊ូវរងទុក្ខវេទនា ដោយមានគេស្ដោះដាក់ទ្រង់ ហើយថែមទាំងវាយទ្រង់នោះទេ។ ដូច្នេះ គ្រីស្ទបរិស័ទរាល់គ្នាអើយ! ចូរកុំសួរដេញដោលព្រះជាម្ចាស់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលទ្រង់អនុញ្ញាតឲ្យអ្នករាល់គ្នាជួបនឹងទុក្ខលំបាក ឬការល្បងលនោះឡើយ។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យព្រះយេស៊ូវក្លាយទៅជាអ្នកមានម្នាក់នៅលើផែនដីនេះទេ សូម្បីតែមួយវិនាទីក៏មិនមានផង។ ដូចមានសេចក្ដីចែងទុកនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៨:២០ ហើយថា «តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ ប៉ុន្តែ ព្រះជាម្ចាស់ពិតជាបានប្រទានព្រះវិញ្ញាណបរិសុទ្ធមកព្រះយេស៊ូវដោយគ្មានកម្រិតមែន។ ចូរដឹងថា ព្រះពរខាងឯវិញ្ញាណ គឺជាអំណោយទាននៃសេចក្តីស្រឡាញ់ដ៏ពិសេសជាងគេរបស់ព្រះជាម្ចាស់។ នេះគឺជាព្រះពរដ៏អស្ចារ្យសម្រាប់យើងដែលយើងដឹងថា ទោះបីជាលោកីយ៍នេះស្អប់យើង ក៏ព្រះជាម្ចាស់នៅតែស្រឡាញ់យើងដែរ!

និពន្ធដោយលោកគ្រូ៖ អេ. ដឹបលយូ. ភីងខ៍ (A. W. PINK)
ដកស្រង់ចេញពីសៀវភៅ «លក្ខណសម្បត្តិព្រះជាម្ចាស់» ជំពូកទី១៥៖ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ធីម៉ូ ឯក

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ក្រុមខុសឆ្គង៖ ក្រុមជំនុំសាវ័កថ្មី

សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់