in

អត្ថបទ​លេខ​៩ ប្រសិន​បើ «គ្មាន​ប្រុស និង​​​ស្រី​ទៀត​ទេ» (កាឡាទី ៣:២៨) តើ​ព្រះ​គម្ពីរ​បាន​លុប​បំបាត់​តួនាទី​នៃ​ភេទ​នៅ​ក្នុង​ក្រុម​ជំនុំ​មែន​ទេ?

និកាយ​ដំណឹង​ល្អ​ភាគ​ច្រើន​យល់​ស្រប​ថា បទ​គម្ពីរ​នេះ​មិន​មែន​គាំ​ទ្រ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ។ ម្យ៉ាងវិញទៀត យើង​ភាគ​ច្រើន​មិន​បាន​កាត់​ស្រាយ​ឃ្លា​ដែល​សាវ័ក ប៉ុល សរសេរ​ថា «គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ» ឲ្យ​មាន​ន័យ​លើស​ពី​អ្វី​ដែល​យើង​ដឹង​ពី​ព្រះ​គម្ពីរ​ទេ ដែល​គាត់​បាន​បញ្ជាក់​នៅ​ក្នុង​ខ​ផ្សេងៗ​នោះ​ទេ។ ឧទាហរណ៍៖ យោង​តាម​កណ្ឌ​គម្ពីរ រ៉ូម ១:២៤-៣២ យើង​ដឹង​ថា​សាវ័ក ប៉ុល មិន​មែន​ចង់​សំដៅ​លើ​ការ​បង្រៀន​នៅ​ក្នុង​កណ្ឌ​គម្ពីរ កាឡាទី ៣:២៨ ដើម្បី​បង្ខូច​សេចក្ដី​បង្គាប់​អំពី​ភាព​ខុស​ប្លែក​នៃ​តួនាទី​របស់​បុរស និង​ស្ត្រី​ផ្នែក​ទំនាក់​ទំនង​ផ្លូវ​ភេទ​នោះ​ឡើយ។

បរិបទ​នៃ​កណ្ឌ​គម្ពីរ កាឡាទី ៣:២៨ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់​ច្បាស់​នូវ​អត្ថន័យ​ដែល​បុរស និង​ស្ត្រី​មាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ។ ពួក​គេ​បាន​រាប់​ជា​សុ​ចរិត​ដោយ​អាង​សេចក្ដី​ជំនឿ (ខ២៤) នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច​របស់​អ្នក​ដឹក​នាំ​នោះ​ទៀត​ទេ (ខ២៥) ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ (ខ២៦) ដូច​គ្នា។ និកាយ​ដំណឹង​ល្អ​ភាគ​ច្រើន​យល់​ស្រប​ថា អត្ថបទ​នេះ​មិន​មែន​ជា​ការ​គាំ​ទ្រ​សម្រាប់​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ។ ម្យ៉ាង​ទៀត យើង​ភាគ​ច្រើន​មិន​បាន​កាត់​ស្រាយ​ឃ្លា «គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ» ឲ្យ​លើស​ពី​អ្វី​ដែល​យើង​ដឹង​ពី​កណ្ឌ​គម្ពីរ​ផ្សេង​ទៀត ដែល​សាវ័ក ប៉ុល នឹង​យល់​ស្រប​នោះ​ឡើយ។ ឧទាហរណ៍៖ យើង​ដឹង​ថា ចេញពី​កណ្ឌ​គម្ពីរ រ៉ូម ១:២៤-៣២ នោះ​សាវ័ក ប៉ុល មិន​មែន​ចង់​រម្លាយ​ការ​បង្រៀន​នៅ​ក្នុង​កណ្ឌ​គម្ពីរ កាឡាទី ៣:២៨ ដោយ​បំបាត់​សេចក្ដី​ដែល​បាន​បង្គាប់​មក​អំពី​តួនាទី​ខុស​គ្នា​នៃ​បុរស និង​ស្ត្រី​នៅ​ក្នុង​ទំនាក់​ទំនង​ផ្លូវ​ភេទ​នោះ​ឡើយ។

បរិបទ​នៃ​កណ្ឌ​គម្ពីរ កាឡាទី ៣:២៨ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់​ច្បាស់​នូវ​អត្ថន័យ​ដែល​បុរស និង​ស្ត្រី​មាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ៖ ពួក​គេ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​អាង​សេចក្ដី​ជំនឿ (ខ២៤) នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច​របស់​អ្នក​ដឹក​នាំ​នោះ​ទៀត​ទេ (ខ២៥) ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ (ខ២៦) បាន​ប្រដាប់​កាយ​ដោយ​ព្រះ​គ្រីស្ទ (ខ២៧) ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ (ខ២៨) ជា​ពូជ​របស់​លោក អ័ប្រា‌ហាំ ហើយ ក៏​ជា​អ្នក​គ្រង​មរតក​តាម​សេចក្ដី​សន្យា (ខ២៩)។

ព្រះ​ពរ​ចុង​ក្រោយ​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ពិសេស ពោល​គឺ​ភាព​ស្មើ​គ្នា​របស់​ស្ត្រី​ក្នុង​ការ​ក្លាយ​ជា​អ្នក​គ្រង​មរតក​នៃ​សេចក្ដី​សន្យា​របស់​ព្រះ​ជា​ម្ចាស់​ជា​មួយ​បុរសៗ​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ពេត្រុស ៣:១-៧ ព្រះ​ពរ​នៃ​ការ​ក្លាយ​ជា​អ្នក​គ្រង​មរតក​រួម​គ្នា​ក្នុង «ព្រះ​គុណ​នៃ​ជីវិត » (ខ៧) ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ដាស់​តឿន​ចំពោះ​ស្ត្រី​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​របស់​ខ្លួន (ខ១) និង​សម្រាប់​ប្ដី ត្រូវ​ប្រព្រឹត្ត​ចំពោះ​ភរិយា​ដោយ​ប្រាជ្ញា «ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង» (ខ៧)។ ម្យ៉ាង​ទៀត​សាវ័ក ពេត្រុស មិន​យល់​ថា ការ​ទាស់​ទែង​គ្នា​រវាង​គោល​ការណ៍​គ្មាន​ប្រុស គ្មាន​ស្រី​ទៀត​ទេ​ទាក់ទង​នឹង​ការ​គ្រង​មរតក​របស់​យើង ហើយ​និង​គោល​ការណ៍​ដឹក​នាំ​ដោយ​ចុះ​ចូល​ទាក់ទង​នឹង​តួនាទី​របស់​យើង។ កណ្ឌ​គម្ពីរ កាឡាទី ៣:២៨ មិន​បាន​លុប​បំបាត់​តួនាទី​នៃ​ផ្នែក​ផ្លូវ​ភេទ ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​ឡើង​ឡើយ ហើយ​ព្រះ​គ្រីស្ទ​បាន​ប្រោស​លោះ​នោះ​ដែរ។ ជា​ចុង​ក្រោយ វា​ជា​រឿង​សំខាន់​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ កាឡាទី ៣:២៨។ គាត់​មិន​បាន​លើក​ឡើង​ថា៖ «អ្នក​ទាំង​អស់​គ្នា​គឺ​ដូច​គ្នា នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» ប៉ុន្តែ «អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ គាត់​កំពុង​សង្កត់​ធ្ងន់​លើ​ការ​រួប​រួម​របស់​ពួក​គេ​ក្នុង​ព្រះ​គ្រីស្ទ មិន​មែន​ជា​ភាព​ដូច​គ្នា​របស់​ពួក​គេ​ទេ។

និពន្ធដោយ៖John Piper
បកប្រែដោយ៖ កញ្ញា គឹម បូព្រឹក
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ង៉ែត វិទូ, លោក ឡង់ គីមឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ«៥០សំណួរដ៏សំខាន់ៗ»ស្ដីអំពីភាពជាបុរស និងភាពជាស្ត្រីយោងតាមព្រះគម្ពីរ desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ខ្ញុំ​អាច​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា?