តោះ! ចូរយើងឆ្លើយសំណួរទាំងបីនេះ៖
(១) តើយូនា(ស) គឺជាមនុស្សស្រីមែនទេ? យើងមិនអាចដឹងបានទេ។ មិនមានភស្តុតាង ដែលមិនអាចយកជាការបានទេ ហើយការបកប្រែខ្លះទៀតប្រើឈ្មោះ យូនា (ជាឈ្មោះមនុស្សស្រី) និងឈ្មោះ យូនាស ផ្សេងទៀត (ថាជាឈ្មោះមនុស្សប្រុស)។ យើងបានស្វែងរកទាំងស្រុងនូវសំណេរជាភាសាក្រិកទាំងអស់ពីអ្នកនិពន្ធជនជាតិក្រិកឈ្មោះ ហូមើរ (សតវត្សទីប្រាំបួនមុនគ.ស?) រហូតមកដល់សតវត្សទី៥ នៃគ.ស. ឥឡូវនេះ មានកម្មវិធីឌីជីថលដែលអាចស្វែងរកបានតាមរយៈកម្មវិធី Thesaurus Linguae Graecae ២៣ ដែលរួមមានអ្នកនិពន្ធចំនួន ២,៨៨៩នាក់ និងស្នាដៃចំនួន ៨,២០៣។ យើងបានស្វែងរកគ្រប់ទម្រង់នៃឈ្មោះ អ៊ីអូនា (Ionia-) ដូច្នេះ យើងនឹងលើកយកករណីដែលអាចកើតមានទាំងអស់មក។ (យើងមិនបានស្វែងរកការបំបែកជាសព្វនាមបុរិសៈ បុរសទីមួយ អ៊ីអូនីវ (Iouniou) ដែលអាចបំបែកមែកធាងមកពីសព្វនាមបុរិសៈ អូនីអ៊ើស (Iounios) ទេ ព្រោះមិនមានវិធីដើម្បីប្រាប់ថា តើពាក្យ អ៊ីអូនីវ (Iouniou) អាចក្លាយមកពីឈ្មោះរបស់បុរសផ្សេងទៀត អ៊ីអូនីអ៊ើស (Iounios) (បញ្ចប់ដោយ -os ជាជាង -as) ដែលនឹងធ្វើឲ្យទម្រង់កម្មសិទ្ធទាំងនេះគ្មានប្រយោជន៍ក្នុងការបង្កើតឈ្មោះបុរស Ionias នៅកណ្ឌគម្ពីរ រ៉ូម ១៦:៧)។
ការស្វែងរកតាមកុំព្យូទ័ររបស់យើងបង្ហាញឲ្យមានករណីចំនួនបី លើសពីឈ្មោះមួយដែលនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១៦:៧៖
ក. លោក ផ្លូតាចឆ៍ (ប្រហែលគ.ស ៥០-១២០) នៅក្នុងជីវិតរបស់លោក ម័រឃឺស ប្រូ-ធឺស បានសរសេរអំពីភាពតានតឹងរវាងលោក ប្រូធឺស និងលោក សេសៀស៖ «…ទោះបីជាពួកគេមានទំនាក់ទំនងគ្នាក្នុងគ្រួសារក៏ដោយ ក៏លោក សេសៀស បានរៀបការជាមួយលោកស្រី យូនា ជាប្អូនស្រីរបស់លោក ប្រូធឺស ដែរ។ [Iounia gar adelphe Broutou sunoikei Kassios]»។
ខ. លោក អេពីផានើស (គ.ស ៣១៥-៤០៣) ដែលជាសម្ដេចសង្ឃរបស់ទីក្រុង សាលាមីសនៃប្រទេសស៊ីប បានសរសេរបញ្ជីសរុបខ្លឹមសាររបស់ពួកសាវ័ក ដែលក្នុងនោះគាត់រួមបញ្ចូលបន្ទាត់នេះ៖ «អ៊ីអូនាស ដែលសាវ័ក ប៉ុល បានលើកឡើងនោះបានក្លាយជាសម្ដេចសង្ឃក្រុងអាប៉ាមៀនៃប្រទេសស៊ីរី។ នៅក្នុងភាសាក្រិកឃ្លា «របស់អ្នកណា» គឺជាសព្វនាមដែលទាក់ទងនឹងបុរស (hou) ហើយបង្ហាញថា លោក អេពីផានើស គិតថា យូនាស (Iounias) គឺជាមនុស្សប្រុស។
គ. លោក ចន គ្រីសូស្ដូម (គ.ស. ៣៤៧–៤០៧) នៅក្នុងការអធិប្បាយអំពីកណ្ឌគម្ពីររ៉ូម ១៦:៧ បានមានប្រសាសន៍ដោយសំដៅទៅលើនាង យូនា(ស) ថា៖ «អូ! តើការលះបង់របស់ស្ត្រីនេះអស្ចារ្យប៉ុណ្ណា ដែលត្រូវរាប់ថានាងសមនឹងការហៅថាជា “សាវ័ក”!»។
អ្វីដែលយើងនឹងរៀនពីការប្រើប្រាស់ទាំងបីនេះ គឺថា យូនា(ស៍) [“Junia(s)”] បានប្រើជាឈ្មោះរបស់មនុស្សស្រីនៅកំឡុងពេលនៃព្រះគម្ពីរសញ្ញាថ្មីផ្លូតាចឆ៍ (Plutarch)។ អ្នកស្ថាបនិកក្រុមជំនុំដំបូងបានបែងចែកយ៉ាងច្បាស់ ថាតើសាវ័ក ប៉ុល កំពុងប្រើឈ្មោះ យូនា(ស) តាមរបៀបនោះឬអត់ លោក អេពីផានើស (Epiphanius) បានសន្មតថា គឺជាមនុស្សប្រុស ចំណែកឯលោក គ្រីសូស្តូម (Chrysostom) សន្មតថា គឺជាមនុស្សស្រី។ ប្រហែលជាមានការសង្កត់ធ្ងន់នៅក្នុងអត្ថបទដ៏ចំណាស់បំផុតនៅក្នុងកណ្ឌគម្ពីរ រ៉ូម មានច្រើនជាងនេះដែលនិយាយពីសេចក្ដីថ្លែងការណ៍របស់លោក អេពីផានើស ដោយសារគាត់ហាក់បីដូចជាដឹងព័ត៌មានជាក់លាក់បន្ថែមទៀតអំពី យូនា (នៅពេលដែលគាត់បានក្លាយជាសម្ដេចសង្ឃរបស់ក្រុង អាផាមៀ) ខណៈពេលដែលលោក គ្រីសូស្តូម មិនផ្ដល់ព័ត៌មានច្រើនជាងអ្វីដែលគាត់អាចសន្និដ្ឋានពីកណ្ឌគម្ពីររ៉ូម ១៦:៧ (ទោះជាយ៉ាងណា លោក អេពីផានីស បានផ្ដល់ព័ត៌មានមិនត្រឹមត្រូវអំពីនាង ព្រីស៊ីល (Prisca))។
ទោះបីជាយ៉ាងណាក៏ដោយ ប្រហែលជាសំខាន់ជាងនេះទៅទៀត គឺជាសម្រង់សម្ដីជាភាសាឡាតាំងរបស់លោក អ័រីហ្គិន (“Origen” ឆ្នាំ២៥២ នៃគ.ស) នៅក្នុងអត្ថបទអត្ថាធិប្បាយដ៏ចំណាស់បំផុតនៅក្នុងកណ្ឌគម្ពីររ៉ូម។ គាត់លើកឡើងថាសាវ័ក ប៉ុល សំដៅទៅលើ «អ្នកអាន់ត្រូនីក និងអ្នកយូនាស និងអ្នកហេរ៉ូឌាន ដែលគាត់ហៅពួកគេទាំងអស់គ្នាថា សាច់ញាតិ និងពួកអ្នកជាប់ឃុំ» [Andronicus, et Junias, et Herodion, quos omnes et cognatos suos, et concaptivos appellat] »។២៨ ឈ្មោះ យូនាស នៅទីនេះ គឺជាឯកវចនៈនៃភេទប្រុសនៃភាសាឡាតាំង—ប្រសិនបើការបកប្រែពីបុរាណនេះអាចទុកចិត្តបាន—នោះលោក អ័រីហ្គិន (ដែលជាអ្នកប្រាជ្ញបុរាណដ៏ប៉ិនប្រសប់បំផុតរបស់ពិភពលោកគិតថា យូនា គឺជាបុរស។ គួបផ្សំនឹងការដកស្រង់សម្ដីមួយចំនួនរបស់លោក អេភីផានើស ការដកស្រង់នេះណែនាំអំពីមាត្រដ្ឋាននៃភស្តុតាងបុរាណនៅក្នុងការគាំទ្រទស្សនៈនេះ។
ឈ្មោះរបស់មនុស្សប្រុសបានបញ្ចប់ដោយ «-as» គឺមិនជារឿងមិនធម្មតានោះទេ សូម្បីតែនៅក្នុងព្រះគម្ពីរសញ្ញាថ្មី៖ លោក អនទ្រេ (Andreas, ម៉ាថាយ ១០:២) ហោរា អេលីយ៉ា (Elias, ម៉ាថាយ ១១:១៤) អេសាយ (Esias, សាវ័ក យ៉ូហាន ១:២៣) លោក សាការី (Zacharias, លូកា ១:៥)។
លោក អេ. ធី. រ៉ូប៊ឺតសុន (A. T. Robertson) បង្ហាញថា ឈ្មោះជាច្រើនដែលបញ្ចប់ដោយ «-as» គឺជាទម្រង់ខ្លីសម្រាប់ទម្រង់ច្បាស់លាស់នៃភេទប្រុស (បុំលិង្គ)២៩។ ឧទាហរណ៍ដ៏ច្បាស់លាស់បំផុតនៅក្នុងគម្ពីរសញ្ញាថ្មីគឺ ស៊ីឡាស (កិច្ចការ ១៥:២២) មកពី ស៊ីលវ៉ាន ( ១ ថែស្សាឡូនីច ១:១, ១ពេត្រុស ៥:១២)។
ដូច្នេះ គ្មានការអះអាងឲ្យច្បាស់លាស់អំពីចំណុចសំខាន់ចេញពីទម្រង់នៃឈ្មោះនោះឡើយ។ វាអាចជាមនុស្សស្រី ឬវាអាចជាមនុស្សប្រុស។ ប្រាកដណាស់! គ្មាននរណាម្នាក់អាចអះអាងថា យូនាស គឺជាឈ្មោះទូទៅរបស់មនុស្សស្រីនៅក្នុងពិភពលោកដែលនិយាយភាសាក្រិក ដោយសារតែយើងអាចសំគាល់បានត្រឹមតែឧទាហរណ៍ដែលបានបង្ហាញទាំងបីនេះ ដែលមាននៅក្នុងអក្សរសាស្ត្រក្រិកបុរាណ។៣០ លើសពីនេះទៅទៀត ចំណុចដែលអ្នក អាន់ត្រូនីក និងអ្នក យូនា(ស) ដូចជានាង ព្រីស៊ីល និងលោក អ័គីឡា (រ៉ូម ១៦:៣) ត្រូវបានលើកឡើងមកជាគូមិនតម្រូវថា ពួកគេជាប្ដីប្រពន្ធ ពីព្រោះនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១៦:១២ ស្ត្រីពីរនាក់ត្រូវបានជម្រាបសួររួមគ្នាជាគូ៖ «សូមជំរាបសួរនាង ទ្រីភេន និងនាង ទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់»។ លោក អាន់ត្រូនីក និងនាង យូនា(ស) អាចត្រូវបានសំដៅថា ជាឈ្មោះមនុស្សប្រុសពីរនាក់ ដោយសារតែនាង ទ្រីភេន និងនាង ទ្រីផូស ត្រូវសំដៅថាជាមនុស្សស្រីពីរនាក់។
២) តើនាង យូនា(ស) ជាសាវ័កម្នាក់មែនទេ? នេះហាក់បីដូចជាមិនទំនងទាល់តែសោះ។ តាមក្បួនវេយ្យាករណ៍ ឃ្លាដែលបានបកប្រែថា៖ «អ្នកទាំងពីរជាសាវ័ក*ដែលគេគោរពរាប់អានខ្លាំងណាស់» នៅក្នុងព្រះគម្ពីរគ្រីស្ទបរិស័ទខ្មែរអាចមានន័យថា ពួកសាវ័កបានគោរពរាប់អានលោក អាន់ត្រូនីក និងនាង យូនា(ស) យ៉ាងខ្លាំង (ដូច្នេះ ការបកប្រែរបស់ព្រះគម្ពីរឆ្នាំ១៩៥៤ «ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវ័ក» នោះទំនងជាងគេបំផុត បើយោងតាមការសិក្សាវេយ្យាករណ៍៣១) ។ ដូច្នេះ ពួកគេផ្ទាល់មិនមែនជាសាវ័កឡើយ។ ម៉្យាងវិញទៀត ដោយសារលោក អាន់ត្រូនីក និងនាង យូនា(ស) បានក្លាយជាគ្រីស្ទបរិស័ទ មុនដែលសាវ័ក ប៉ុល នោះទំនងជាមានន័យថា ពួកគេធ្វើការបម្រើអស់រយៈយូរ (មុននឹងបានជួបសាវ័ក ប៉ុល) គឺជាអ្វីដែលសាវ័ក ប៉ុល ពិតជាចង់មានន័យនៅក្នុងចិត្តនៅពេលដែលគាត់លើកឡើងថា៖ «ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវ័ក»។ ពួកគេប្រហែលជាមានកេរ្តិ៍ឈ្មោះយ៉ាងល្អ មុនពេលដែលសាវ័ក ប៉ុល បានប្រែចិត្តទទួលជឿ។
៣) តើនាង យូនា(ស) មានមុខតំណែងដែលមានអំណាចខ្លាំងនៅក្នុងក្រុមជំនុំដំបូងដែរឬទេ? ប្រហែលជាគ្មានទេ។ ពាក្យសាវ័កត្រូវបានប្រើសម្រាប់អ្នកបម្រើព្រះគ្រីស្ទនៅកម្រិតខុសគ្នានៃសិទ្ធិអំណាចនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។កណ្ឌគម្ពីរ វិវរណៈ ២១:១៤ សំដៅទៅលើ «ពួកសាវ័ករបស់ពួកកូនចៀមទាំង១២នាក់» (ធៀបនឹងកណ្ឌគម្ពីរ ម៉ាថាយ ១៩:២៨; កិច្ចការ ១:១៥-២៦)។ សាវ័កទាំងពីរបានដើរតួនាទីយ៉ាងពិសេសនៅក្នុងការធ្វើជាទីបន្ទាល់ពីការរស់ឡើងវិញនៃព្រះគ្រីស្ទ។ សាវ័ក ប៉ុល បានរាប់ខ្លួនលោកថា នៅក្នុងចំណោមក្រុមដ៏មានអភ័យឯកសិទ្ធិ ដោយការទទូចចង់ឃើញ និងចង់ទទួលបានការត្រាស់ហៅដោយសារព្រះគ្រីស្ទ ដែលបានមានព្រះជន្មរស់ឡើងវិញ (១កូរិនថូស ៩:១-២; កាឡាទី ១:១,១២)។ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការយល់ពីជម្រៅចិត្តខាងក្នុងដ៏ពិសេសនេះ គឺដៃគូបម្រើព័ន្ធកិច្ចរបស់សាវ័ក ប៉ុល៖ បាណាបាស (កិច្ចការ ១៤:១៤) និងលោក ស៊ីលវ៉ាន និងលោក ធីម៉ូថេ (១ថែស្សាឡូនីច ២:៦) ព្រមទាំង លោក យ៉ាកុប ជាប្អូនរបស់ព្រះអម្ចាស់ (កាឡាទី ១:១៩) ហើយប្រហែលជាអ្នកខ្លះទៀត (១កូរិនថូស ១៥:៧)។
ចុងក្រោយ ពាក្យថា សាវ័ក (ជាភាសាក្រិក អាផូស្ដូលូស) ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងន័យថា «អ្នកនាំសារ» ឧទាហរណ៍លោក អេប៉ាប្រូឌីត នៅក្នុងកណ្ឌគម្ពីរ ភីលីព ២:២៥ ហើយ «អ្នកនាំសារនៃក្រុមជំនុំ» មួយចំនួន នៅក្នុងកណ្ឌគម្ពីរ ២ កូរិនថូស ៨:២៣។ ដូច្នេះ ទោះបីជាលោក អាន់ត្រូនីក និងយូនា(ស) គឺ «ពួកសាវ័ក» ក្នុងន័យខ្លះរបស់ពាក្យ ពួកគេប្រហែលជាស្ថិតនៅក្នុងក្រុមទីបីនេះ ដែលបម្រើនៅក្នុងប្រភេទនៃព័ន្ធកិច្ចដំណឹងល្អបែបធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។ ប្រសិនបើនាង យូនា(ស) គឺជាមនុស្សស្រី នេះហាក់បីដូចជាត្រូវដាក់គាត់ចូលទៅនឹងក្រុមជាមួយនឹងនាង ព្រីស៊ីល ដែលនាង ហើយនិងប្ដីនាងយ៉ាងហោចណាស់បានរួមដំណើរតិចតួចដែរជាមួយនឹងសាវ័ក ប៉ុល (កិច្ចការ ១៨:១៨)។ ព័ន្ធកិច្ចនេះនឹងមានសារៈសំខាន់ ប៉ុន្តែមិនចាំបាច់ក្នុងសណ្ឋានដែលមានអំណាចគ្រប់គ្រងនៃក្រុមជំនុំដែលមានលក្ខណៈដូចជា សាវ័ក ប៉ុល នោះទេ (២កូរិនថូស ១០:៨ ១៣:១០)។
មតិយោបល់
Loading…