ការកាត់ទោសរបស់ទ្រង់នៅថ្ងៃជំនុំជម្រះនឹងមិនបញ្ចប់ដោយរឿងដែលរីករាយបំផុត ដែលធ្លាប់បានឭពីមុនមកនោះទេ។ ពេលនោះនឹងមិនដែលមានស្នាមញញឹមពព្រាយដែលនឹងបាត់បង មិនដែលនឹងមានសេចក្ដីសង្ឃឹមខ្ចាត់ព្រាត់ពីទីខ្ពស់ មិនដែលនឹងមានជ័យជម្នះដកថយដោយគ្មានក្ដីមេត្តា មិនដែលនឹងមានស្ថាននរកដែលនឹងលេបត្របាក់អ្នករងគ្រោះព្រួយចិត្តជាខ្លាំង ហើយមានសេចក្ដីអស្ចារ្យនៅពេលដែលមាន អ្នកស្ទើរតែបានក្លាយជាគ្រីស្ទបរិស័ទ ត្រូវបានដឹកនាំទៅកាន់ទម្លាក់ចូលបឹងភ្លើងទេ។
អ្នកដែលស្ទើរតែបានក្លាយជាគ្រីស្ទបរិស័ទ គាត់ស្ទើរតែជិតបានទទួលសេចក្ដីសង្គ្រោះ។ គាត់ស្ទើរតែជិតបានគេចផុតពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ គាត់ស្ទើរតែជិតបានរកឃើញសេចក្ដីអំណរជារៀងរហូតនៅក្នុងព្រះជាម្ចាស់ ដែលព្រះអង្គស្ទើរតែជិតបានក្លាយជាព្រះរបស់គាត់។ ស្ទើរតែ។
នៅថ្ងៃនោះ គាត់នឹងរំពឹងថា មានទេវតាមកទទួលគាត់ជាមួយនឹងការច្រៀង កិច្ចការរបស់គាត់បានបញ្ជាក់ប្រាប់ពួកគេថា គាត់ជាមាសសុទ្ធ និងចៅហ្វាយរបស់គាត់ដែលប្រកាសថា៖ «ប្រពៃហើយ បាវល្អស្មោះត្រង់អើយ» (ម៉ាថាយ ២៥:២៣)។ គាត់ប្រហែលជាបានបិទភ្នែករបស់គាត់ជិត នៅពេលដែលគាត់ស្លាប់ដោយគិតថា គាត់គឺជារាស្ដ្រដ៏បរិសុទ្ធ។ នេះគឺជាជីវិតដ៏ឈឺចាប់បំផុតនៅក្នុងស្ថាននរក ជាម្នាក់ដែលតែងតែចូលទៅជិតខ្សែបន្ទាត់នៃជីវិតអស់កល្បជានិច្ច ប៉ុន្តែមិនដែលបានឆ្លងកាត់វាសោះ ជាដំណើរដែលមិនដល់ទីបញ្ចប់។
យើងចង់ងាកចេញដោយមិនមើល។ សត្វបក្សីនេះកន្ត្រាក់នៅចំពោះមុខយើង នៅលើចិញ្ចើមថ្នល់ បាក់ស្លាប ដោយព្យាយាមយកក្រចកជើងដ៏កំសត់ដែលឥតបានការឈោងចាប់មែកឈើនៃស្ថានសួគ៌ ដែលវានឹងមិនដែលឈោងទៅដល់សោះ។ វាធ្លាប់បានហើរយ៉ាងខ្ពស់ពីមុន—ប៉ុន្តែក៏បានធ្លាក់ចុះមកវិញ។
លោកម៉ាថាយ មីតដ៍ (Matthew Mead ឆ្នាំ១៦៣០-១៦៩៩) បានសរសេរថា៖ «លោកអ្នកមកដល់កន្លែងពិចារណាដ៏ក្រៀមក្រំបំផុតមួយដែលអាចស្រមៃទៅបាន ដែលនេះត្រូវបានបង្ហាញមកកាន់លោកអ្នក ហើយនោះគឺវែងឆ្ងាយណាស់ ដែលមនុស្សអាចធ្វើបាននៅក្នុងអាជីពនៃសាសនា ប៉ុន្តែនៅទីបំផុត ខ្វះមិនដល់សេចក្ដីសង្គ្រោះ ហើយមិនថាគាត់រត់យូរប៉ុណ្ណាក៏ដោយ ក៏គាត់មិនអាចរត់រហូតដល់ទទួលបានដែរ» (សៀវភៅ The Almost Christian Discovered, ទំព័រ១៤)។
នេះគឺជាការពិចារណាដែលយើងត្រឡប់ទៅមើល។ យើងមិនចង់មើលទេ ប៉ុន្តែយើងត្រូវតែមើល។ យើងដើរលើផ្លូវដែលមានគ្រោះថ្នាក់ ប្រសិនបើយើងមិនដែលពិនិត្យមើលខ្លួនឯង មិនដែលពិនិត្យមើលមូលដ្ឋានរបស់យើង មិនដែលសួរខ្លួនឯងថា៖ «ព្រះអម្ចាស់អើយ តើទូលបង្គំឬអី?» ព្រះយេស៊ូវបានបង្រៀនថា មានមនុស្សជាច្រើននឹងចូលនៅថ្ងៃចុងក្រោយដោយគិតថា ខ្លួនបានសង្គ្រោះ ដែលតាមពិតមិនមែនដូច្នោះទេ (ម៉ាថាយ ៧:២១-២៣; លូកា ១៣:២៤)។ ខ្ញុំមិនចង់ឲ្យលោកអ្នក ឬក៏ខ្ញុំស្ថិតនៅក្នុងចំណោមពួកគេទេ។
រូបភាពនៃការស្ទើរតែក្លាយជាគ្រីស្ទបរិស័ទ
ដើម្បីបង្ហាញថា សេចក្ដីក្លែងក្លាយបានខិតជិតមកដល់ដំណាក់កាលណា ដើម្បីព្រមានយើងរាល់គ្នាអំពីការសង់ផ្ទះនៅលើដីខ្សាច់ ដើម្បីបំបែកសេចក្ដីសង្ឃឹមក្លែងក្លាយ ឬក៏ការពិនិត្យមើលដែលមានភាពលម្អៀង សូមឲ្យយើងរាល់គ្នាមើលដោយប្រុងប្រយ័ត្នចំពោះអ្នកស្ទើរតែក្លាយជាគ្រីស្ទបរិស័ទ ដើម្បីឃើញថា ដោយខ្លួនឯង គឺពួកគាត់មិនមានសញ្ញានៃសេចក្ដីសង្គ្រោះដ៏ពិតប្រាកដទេ។
១. ការស្ដាប់បង្គាប់ព្រះជាម្ចាស់៖ បុរសអ្នកមានវ័យក្មេងម្នាក់
«តែគាត់ទូលឆ្លើយថា “លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងនោះ តាំងពីក្មេងមកដែរ”» (ម៉ាកុស ១០:២០)។
ប្រសិនបើយើងសង្កេតមើលបុរសអ្នកមានវ័យក្មេងម្នាក់នេះ គឺគាត់ជាអ្នកស្វែងរកជីវិតអស់កល្បជានិច្ចម្នាក់។ គាត់បានសួរថា «តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច?» (ម៉ាកុស ១០:១៧)។ នៅក្នុងការឆ្លើយតប ជាដំបូងព្រះយេស៊ូវបានកែតម្រូវទស្សនៈរបស់គាត់អំពីការល្អ ហើយបន្ទាប់មកក៏បានរម្លឹកអំពីសេចក្ដីបង្គាប់ដែលបុរសជនជាតិយូដាវ័យក្មេងនេះបានដឹងយ៉ាងច្បាស់ក្នុងចិត្តរបស់គាត់៖ «កុំឲ្យផិតឲ្យសោះ កុំឲ្យសម្លាប់មនុស្សឲ្យសោះ កុំឲ្យលួចគេឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ កុំឲ្យបំបាត់គេឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» (ម៉ាកុស ១០:១៩)។ សូមកត់សម្គាល់លើការឆ្លើយតបរបស់គាត់៖ «លោកគ្រូ ខ្ញុំបានកាន់តាមសេចក្ដីទាំងនោះ តាំងពីក្មេងមកដែរ»។
ប្រសិនបើយើងស្ដាប់តាមពាក្យរបស់គាត់ នោះយើងនឹងឃើញថា បុរសម្នាក់នេះមិនត្រឹមតែស្ដាប់បង្គាប់ព្រះប៉ុណ្ណោះទេ ប៉ុន្តែដូចដែលលោកគ្រូ មីតដ៍ បានសង្កេតឃើញ៖ គាត់បានស្ដាប់បង្គាប់ជាសាកល និងគ្រប់ ពេល។ ទីមួយ គាត់បានស្ដាប់បង្គាប់៖ «លោកគ្រូ ខ្ញុំបានកាន់តាមសេចក្តីទាំងនោះ»។ ទីពីរ គាត់បានស្ដាប់បង្គាប់ជាសាកល៖ «លោកគ្រូ ខ្ញុំបានកាន់តាមសេចក្តីទាំងនោះ»។ ហើយទីបី គាត់បានស្ដាប់បង្គាប់ជានិច្ច៖ « លោកគ្រូ ខ្ញុំបានកាន់តាមសេចក្តីទាំងនោះ តាំងពីក្មេងមកដែរ»។
សូមសន្មតថា គាត់ពិតជាបានធ្វើបែបហ្នឹងមែន។ ប្រសិនបើដូច្នេះមែន នោះការស្ដាប់បង្គាប់របស់គាត់មិនមែនធ្វើដោយលំៗទេ គ្មានការរើសយកនេះ ឬជ្រើសរើសនោះក្នុងការចុះចូល មិនបានធ្វើតាមរដូវកាល ឬក៏ចូលធ្វើម្ដងម្កាលនោះទេ។ គឺគាត់បានទទួលព្រះបន្ទូលរបស់ព្រះ ហើយរៀបចំបំណងរបស់គាត់ក្នុងការស្ដាប់បង្គាប់តាម។ លោកគ្រូ មីតដ៍ ក៏បានសួរថា «តើលោកអ្នកនឹងមិនគិតថា គាត់ជាមនុស្សល្អទេមែនឬ? ពិតណាស់ មានមនុស្សតិចណាស់ដែលអាចឈានដល់ចំណុចនេះបាន! ប៉ុន្តែ តាមដែលគាត់បានទៅដល់ គឺគាត់មិនបានទៅដល់គ្រប់គ្រាន់ទេ។ គាត់ស្ទើរតែទៅដល់ហើយ ប៉ុន្តែស្ទើរតែក្លាយជាគ្រីស្ទបរិស័ទតែប៉ុណ្ណោះ»។[១០]
ខណៈពេលដែលការស្ដាប់បង្គាប់តាមព្រះគ្រីស្ទគឺជាភស្តុតាងដ៏សំខាន់នៃការទទួលបានសេចក្ដីជំនឿ (យ៉ាកុប ២:១៧) ប៉ុន្តែការស្ដាប់បង្គាប់តែខាងក្រៅមួយមុខមិនមែនជាសញ្ញាយ៉ាងប្រាកដនោះទេ។ បុរសម្នាក់នេះ បានបែរចេញពីព្រះគ្រីស្ទ និងសេចក្ដីសន្យានៃទ្រព្យសម្បត្តិស្ថានសួគ៌ ដោយក្ដីស្រឡាញ់សម្រាប់លោកីយ៍បច្ចុប្បន្ននេះ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងដែលគាត់ត្រូវបានអញ្ជើញឲ្យដើរក្នុងផ្លូវនៃជីវិតអស់កល្បជានិច្ចដោយផ្ទាល់ (ម៉ាកុស ១០:២១-២២)។
២. ជាព្រះពរដល់អ្នកដទៃ៖ សាវ័ក យូដាស
លោក ប្រូតូស ( Brutus) បានប្រាប់ ខេសសៀស ( Cassius) ថា «ភ្នែកមិនមើលឃើញភ្នែកខ្លួនឯងទេ ប៉ុន្តែដោយការឆ្លុះបញ្ចាំងពីអ្វីមួយចំនួនផ្សេងទៀត» ( Julius Caesar ១.២.៥៨-៥៩)។ ដូច្នេះហើយ ទាក់ទងនឹងសេចក្ដីសង្គ្រោះរបស់យើង យើងប្រហែលជាគិតថា យើងមិនអាចមើលឃើញការធានារបស់យើងបានត្រឹមត្រូវទេ ប៉ុន្តែដោយការឆ្លុះបញ្ចាំងរបស់យើងនៅក្នុងក្រសែភ្នែក និងជីវិតរបស់អ្នកដទៃវិញ។ តើខ្ញុំបានផ្តល់ប្រយោជន៍ដល់ព្រលឹងរបស់អ្នកដទៃដែរឬទេ? តើខ្ញុំបានប្រទានពរដល់ភរិយា និងកូនរបស់ខ្ញុំអំពីរឿងរ៉ាវស្ថានសួគ៌ដែរឬទេ? តើមានផលចំណេញអ្វីពីជីវិតរបស់ខ្ញុំ ឬការបម្រើព័ន្ធកិច្ចរបស់ខ្ញុំដល់អ្នកដទៃដែរឬទេ?
ប៉ុន្តែ ភាពច្របូកច្របល់គឺ៖ ស្ពាននៃការបម្រើខាងឯវិញ្ញាណនេះ ប្រសិនបើយើងចង់ដាក់ទំនុកចិត្តរបស់យើងទាំងអស់នៅលើសេចក្ដីនោះ។ សូមពិចារណាអំពីសាវ័ក យូដាស។ គាត់ជាម្នាក់ក្នុងចំណោមដប់ពីរនាក់នៃពួកសិស្ស ជាគ្រូអធិប្បាយ—តែក៏ជាអារក្ស ដែលស្ទើរតែបានក្លាយជាគ្រីស្ទបរិស័ទ។ តក្កវិទ្យាហាក់ដូចជាបានបើកចំហគ្រប់គ្រាន់ហើយ។
ពិតណាស់ បុគ្គលម្នាក់អាចស្អាងបុគ្គលម្នាក់ទៀតបានដោយអំណោយទានរបស់ខ្លួន ហើយក៏នៅមិនបានស្អាងខ្លួនឯងដែរ។ គាត់អាចនឹងជាផលចំណេញដល់អ្នកដទៃ តែមិនបានការចំណេញសម្រាប់ខ្លួនបានគាត់ដែរ។ សត្វក្អែកគឺជាសត្វបក្សីដែលមិនស្អាត។ តែព្រះជាម្ចាស់បានប្រើប្រាស់វា ដើម្បីចិញ្ចឹមហោរា អេលីយ៉ា។ ទោះបីវាជាសត្វដែលមានសាច់មិនល្អ ប៉ុន្តែវាជាសត្វដែលបានយកសាច់សាច់មកចម្អែតហោរា អេលីយ៉ា បាន។ មនុស្សខ្វិនម្នាក់អាចដើរ ដោយប្រើឈើច្រត់របស់គាត់ចង្អុលប្រាប់លោកអ្នកទៅកាន់ផ្លូវត្រូវបាន តែមិនអាចដើរទៅដោយខ្លួនឯងបានឡើយ។ [១៩]
ខ្ញុំមានការភ័យខ្លាច នៅពេលគិតដល់បេសកជន គ្រូគង្វាល អ្នកប្រឹក្សាខាងឯវិញ្ញាណ ដែលរស់នៅដូចជាមនុស្សលង់ទឹក តែកំពុងជួយអ្នកដទៃឲ្យអាចទៅដល់ច្រាំងនៃស្ថានសួគ៌បាន ប៉ុន្តែពួកគាត់ផ្ទាល់នឹងមិនអាចទៅដល់បានឡើយ។
៣. ការមានបំណងប្រាថ្នាសម្រាប់សេចក្ដីសង្គ្រោះ៖ ស្ត្រីព្រហ្មចារីល្ងង់ទាំង៥នាក់
«ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ» (ម៉ាថាយ ២៥:៨)។
កម្មវិធីអាពាហ៍ពិពាហ៍របស់ជនជាតិយូដាអាចមានរយៈពេលពេញមួយថ្ងៃ។ បន្ទាប់ពីពិធីដំបូងដែលពោរពេញទៅដោយការរាំរែក និងភាពរីករាយនៅឯផ្ទះកូនក្រមុំ នោះជាបន្ទាប់ពិធីជប់លៀងនោះនឹងត្រឡប់ទៅផ្ទះកូនកំលោះវិញ ដើម្បីរៀបចំពិធីមង្គលការ និងពិធីជប់លៀងតាមក្រោយទៀត។ ជាធម្មតាកម្មវិធីប្រព្រឹត្តទៅនៅពេលយប់ (ESV Expository Commentary, 374-75)។ រឿងប្រៀបប្រដូចរបស់ស្ត្រីព្រហ្មចារីរង់ចាំបំភ្លឺក្បួនដង្ហែសម្រាប់ពិធីជប់លៀងមង្គលការ និងកូនកំលោះ។ រឿងនាងប្រាំនាក់មានប្រាជ្ញា (ត្រៀមប្រេងមកច្រើន) ឯនាងប្រាំនាក់ទៀតល្ងង់ (មិនបានត្រៀមប្រេងមកគ្រប់គ្រាន់នោះឡើយ)។ ដោយសារកូនកំលោះពន្យារពេល ស្ត្រីទាំងអស់នោះក៏បានដេកលក់ទៅ តែលុះដល់កណ្ដាលអធ្រាត្រ ស្រាប់តែឮសូរសម្រែកថា៖ «នែ ប្ដីមកហើយ ចូរចេញទៅទទួលចុះ» (ម៉ាថាយ ២៥:៦)។
ដោយមានការភ័យខ្លាច ស្ត្រីដែលល្ងង់ក៏បានអង្វរស្ត្រីដែលមានប្រាជ្ញាថា «សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ» (ម៉ាថាយ ២៥:៨)។ លោកគ្រូ មីតស៍ បានធ្វើការសង្កេតដូចខាងក្រោម៖
«ពួកគេបានស្វែងរកព្រះគុណពិត។ ឥឡូវនេះ តើយើងមិននិយាយថា បំណងប្រាថ្នានៃព្រះគុណគឺជាព្រះគុណនោះទេឬ? ដូច្នេះហើយ ប្រសិនបើនោះពិតជាព្រះគុណមែន នោះពិត និងទាន់ពេលវេលាណាស់ បើវាត្រឹមត្រូវ និងតាមរដូវកាលមែន។ ពិតណាស់ នេះជាបំណងប្រាថ្នាចង់បានព្រះគុណមែនពីស្ត្រីព្រហ្មចារី «សូមចែកប្រេងមកឲ្យយើងផង»។ វាពិតជាបំណងប្រាថ្នានៃការចង់បានព្រះគុណមែន ប៉ុន្តែវាមិនមែនជាបំណងប្រាថ្នានៃការចង់បានព្រះគុណពិតនោះទេ»។[១១]
នៅពេលដែលពួកគេត្រូវបានបដិសេធ នោះស្ត្រីព្រហ្មចារីក៏បានប្រញាប់ទៅរកទិញប្រេងបន្ថែម ហើយពេលមកដល់ផ្ទះរបស់កូនកំលោះនោះបែរជាទទួលការស្វាគមន៍ដោយការចាក់សោទ្វារទៅវិញ។
លោកអ្នកឃើញថា តើស្ត្រីព្រហ្មចារីទាំងនេះទៅឆ្ងាយដល់ប៉ុណ្ណាក្នុងការប្រកាសថាជាអ្នកជឿព្រះយេស៊ូវគ្រីស្ទ ហើយរយៈពេលដែលពួកគេបន្តនៅក្នុងការនោះគឺរហូតដល់កូនកំលោះបានមកដល់ដែរឬទេ។ ពួកគេបានទៅដល់មាត់ទ្វារស្ថានសួគ៌ ហើយនៅទីនោះ ដូចជាពួកអ្នកស្រុកសូដុំមក៏ត្រូវបានវិនាសនៅលើច្រកមាត់ទ្វារនៃសិរីល្អ។ ពួកគេស្ទើរតែបានក្លាយជាគ្រីស្ទបរិស័ទ គ្រាន់តែជិតក្លាយ។ ស្ទើរតែបានសេចក្តីសង្គ្រោះហើយ ប៉ុន្តែពួកគេបែរជាត្រូវវិនាសវិញ។[១២]
ការមានបំណងប្រាថ្នាចង់បានសេចក្តីសង្គ្រោះ ខណៈពេលដែលនោះជាសញ្ញាល្អ គឺមិនប្រាកដថា បុគ្គលណាម្នាក់ទទួលសេចក្តីសង្គ្រោះនោះទេ។ មនុស្សជាច្រើនចង់ទទួលការសង្គ្រោះ—ហើយក៏ថែមទាំងជឿថាខ្លួនបានសង្គ្រោះមែន—បានរង់ចាំជាមួយគ្រីស្ទបរិស័ទពិតសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទ កាត់ចង្កៀងរបស់ពួកគេ បានត្រៀមខ្លួន (ក្នុងកម្រិតខ្លះៗ) សម្រាប់ការមកដល់របស់កូនកំលោះ តែនឹងត្រូវវិនាសនៅទ្វារម្ខាងទៀតនៃស្ថានសួគ៌។
៤. ការមានសេចក្ដីអំណរនៅក្នុងសាសនាជារៀងរាល់ថ្ងៃ៖ អ៊ីស្រាអែល
«រាល់តែថ្ងៃគេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្តីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្តីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ» (អេសាយ ៥៨:២)។
មានមនុស្សមួយចំនួន ក្នុងចំណោមយើង អាចនឹងរក្សាការធានាលើអារម្មណ៍របស់ខ្លួនក្នុងអំឡុងពេលធ្វើលំហាត់ប្រាណខាងសាសនា។ ហេតុអ្វីបានជាខ្ញុំត្រូវអានព្រះគម្ពីរ អធិស្ឋាន ហើយទៅព្រះវិហារ—ហើយជាទូទៅក៏រីករាយនឹងវាជាខ្លាំងដែរ—បើខ្ញុំមិនមែនជាគ្រីស្ទបរិស័ទពិតប្រាកដផងនោះ? ព្រះបន្ទូលរបស់ព្រះទៅកាន់សាសន៍អ៊ីស្រាអែលបញ្ជាក់អំពីការនេះថាជាទីសម្គាល់មិនអាចប្រកែកបាន។
អស់អ្នកដែលមានចែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់បានស្វែងរកទ្រង់ សូម្បីតែជារៀងរាល់ថ្ងៃ តាមរយៈពិធីបុណ្យសាសនារបស់ពួកគេ ហើយក៏ថែមទាំងរីករាយក្នុងការធ្វើការនោះផងដែរ។ ពួកគេបានចូលទៅជិតដោយភាពប៉ិនប្រសប់ក្នុងជំហានរបស់ខ្លួន និងបទចម្រៀងនៅលើបបូរមាត់របស់ខ្លួនដែរ។ នៅពេលដែលមានដំណឹងអាក្រក់អំពីសកម្មភាពខាងឯវិញ្ញាណរបស់ពួកគេបានមកដល់ ពួកគេបានសួរព្រះអម្ចាស់ថា «យើងខ្ញុំបានតមអត់ ហេតុអ្វីបានជាទ្រង់មិនឃើញសោះ? យើងខ្ញុំបានបញ្ឈឺចិត្តខ្លួន ហេតុអ្វីបានជាទ្រង់មិនយកចិត្តទុកដាក់ដូច្នេះ?» (អេសាយ ៥៨:៣)។ នៅចុងបញ្ចប់ ក្លិនក្រអូបនៃទម្លាប់ខាងឯវិញ្ញាណរបស់ពួកគេមិនអាចបិទបាំងក្លិនស្អុយនៃការមិនជឿ ភាពអយុត្តិធម៌ និងការលាក់ពុតរបស់ពួកគេបានឡើយ។
តើខ្ញុំជាកម្មសិទ្ធិរបស់ផងទ្រង់មែនឬ?
នេះជាចំណុចដែលខ្ញុំប្រាថ្នាចង់ដឹង
ជាញឹកញាប់ វាបណ្ដាលឲ្យមានគំនិតថប់បារម្ភ
តើខ្ញុំស្រឡាញ់ព្រះអម្ចាស់មែនដែរឬទេ?
ខ្ញុំជាកម្មសិទ្ធិរបស់ទ្រង់មែន ឬក៏មិនមែន?
—លោក ចន ញូវតុន “នេះជាចំណុចដែលខ្ញុំប្រាថ្នាចង់ដឹង” (John Newton, “’Tis a Point I Long to Know”)
នេះជាការបន្លឺសំឡេងត្រែ ដូចខ្ញុំទើបតែចាប់ផ្ដើមធ្វើឥឡូវនេះ គឺពិបាកណាស់។ យើងជាច្រើននាក់យល់អារម្មណ៍នឹងឃ្លារបស់លោក ចន ញូវតុន នៅខាងលើនេះ ហើយខ្ញុំក៏មិនបានទុកឲ្យយើងនូវទីសម្គាល់ប្រាកដជាច្រើននៃសេចក្ដីសង្គ្រោះនៅក្នុងអត្ថបទនេះផងដែរ។ យើងបានមើលទីសម្គាល់វិជ្ជមានតែចំនួនបួន—គឺការស្តាប់បង្គាប់ ការផ្តល់ប្រយោជន៍ដល់អ្នកដទៃខាងឯព្រលឹងវិញ្ញាណ ការប្រាថ្នាចង់បានសេចក្ដីសង្គ្រោះ និងការចូលទៅជិតព្រះអង្គដោយអំណរ—ហើយបានកត់សម្គាល់ថា វាមិនមែនជាទីសម្គាល់នៃសេចក្ដីសង្គ្រោះដោយខ្លួនឯងយ៉ាងនោះទេ។
ជាមួយលោក មីតស៍៖
«ការរចនារបស់ខ្ញុំគឺមិនមែនដើម្បីធ្វើឲ្យព្រលឹងរបស់បុគ្គលណាបានការក្រៀមក្រំ ដែលព្រះគ្រីស្ទមិនបានធ្វើឲ្យក្រៀមក្រំនោះឡើយ។ ខ្ញុំយកទឹកមកពន្លត់ភ្លើងដែលកំពុងហុយ ប៉ុន្តែដើម្បីពន្លត់ភ្លើងក្លែងក្លាយ ដែលជាភ្លើងរបស់មនុស្សមានបាបនោះផ្ទាល់ ក្រែងលោគាត់គ្រាន់តែដើរពេញមួយថ្ងៃដោយពន្លឺរបស់វា ហើយនៅទីបំផុតគាត់នឹងត្រូវចូលដេកដោយសេចក្ដីទុក្ខព្រួយវិញ» (៨)។
គ្មាននរណាម្នាក់នៅក្នុងចំណោមយើងគួរទៅក្នុងការស្លាប់ដោយមិនបានពិចារណាក្តីសង្ឃឹមរបស់យើងឡើយ។ ការធ្វើដូច្នេះ គឺគ្មានសុវត្ថិភាព និងមិនស្របតាមបទគម្ពីរនោះទេ។ សាវ័ក ប៉ុល បានប្រាប់អ្នកនៅក្នុងក្រុងកូរិនថូសថា «ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី—លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ» (២កូរិនថូស ១៣:៥) ។
តើយើងអាចធ្វើដូចម្ដេចបានទៅ ខណៈពេលដែលមានភ្នែកជាច្រើននៃអ្នកស្ទើរតែក្លាយជាគ្រីស្ទបរិស័ទសម្លឹងមកយើងពីព្រះគម្ពីរបរិសុទ្ធ? យើងអានពីការថ្វាយតង្វាយរបស់លោក កាអ៊ីន ដែលព្រះជាម្ចាស់បានបដិសេធ ការបដិសេធសិទ្ធិពីកំណើតរបស់លោក អេសាវ ហើយការឆ្លងកាត់សមុទ្រក្រហមរបស់សាសន៍អ៊ីស្រាអែល ដោយរស់រានមានជីវិតពីក្រោយទ្វារក្រហម ប៉ុន្តែនៅតែស្លាប់ដោយភាពមិនជឿ។ យើងអានអំពីសិស្សដែលបានបោះបង់ព្រះគ្រីស្ទចោល ដោយមនុស្សរាប់ពាន់នាក់ បន្ទាប់ពីទទួលទានអាហារតែម្ដង។ បងប្អូនបានបោះបង់ចោលសាវ័ក ប៉ុល សម្រាប់ភាពរីករាយនៃលោកីយ៍នេះ។ យើងឮអំពីមនុស្សមួយចំនួនដែលបានយល់ច្បាស់ ទាំងមានចំណែកក្នុងអំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ នឹងភ្លក់ឫទ្ធិបារមីរបស់បរលោកនាយផងដែរ រួចធ្លាក់ទៅវិញ (ហេព្រើរ ៦:៤-៦)។
យើងអានអំពីបងប្រុសម្នាក់ដែលត្រូវទុកចោលនៅខាងក្រៅពិធីជប់លៀង អានអំពីដីដែលដុះរុក្ខជាតិមួយពេល អានអំពីភ្ញៀវនៅក្នុងសាលពិធីជប់លៀងដោយគ្មានសំលៀកបំពាក់អាពាហ៍ពិពាហ៍ និងអានអំពីផ្ទះដែលសង់លើដីខ្សាច់។ យើងអានអំពីលោក ដេម៉ាស និងលោក បាឡាម ស្ដេច អ័គ្រីប៉ា និងលោក ភេស្ទុស។ យើងអានអំពីក្រុមជំនុំដំបូងដែលទាមទារឈ្មោះថាមានជីវិត តែស្លាប់ ដោយសន្មតថាខ្លួនជាអ្នកមាន និងគ្មានតម្រូវការខាងឯវិញ្ញាណ ខណៈពេលដែលពួកគេជាអ្នកក្រីក្រ ខ្វាក់ភ្នែក និងគួរឲ្យអាណិត។ ហើយយើងក៏ឮអំពីកងទ័ពនៃអ្នកស្ទើរតែក្លាយជាគ្រីស្ទបរិស័ទនៅថ្ងៃចុងក្រោយ ខណៈពេល «ជាច្រើននាក់» ដែលធានាអំពីការអះអាងពីស្ថានសួគ៌ត្រូវបានបន្សល់ទុកនូវការរអាក់រអួលថា «ព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបាន… ” (ម៉ាថាយ ៧:២២-២៣)។ មនុស្សជាច្រើនចូលទៅកាន់ការជំនុំជម្រះដោយមានក្តីសង្ឃឹមមិនច្បាស់លាស់ និងការវង្វេងស្មារតីខ្លាំង។ មនុស្សជាច្រើនបានចូលទៅឆ្ងាយមែន តែមិនអាចទៅទៀតទេ។
ព្រះគ្រីស្ទពេញលេញ
នេះជាពាក្យចុងក្រោយទៅកាន់អ្នកដែលអានអត្ថបទនេះ ដែលបានធ្វើឲ្យគាត់មានការរំភើបចិត្តក្នុងសកម្មភាព ខណៈពេលដែលបាត់បង់ការផ្ដោតទៅលើព្រះគ្រីស្ទ។ ម្យ៉ាងវិញទៀត ការដាស់តឿនដែលចាំបាច់ក៏មានសម្រាប់យើង៖ បោះចោលរាល់ទាំងបន្ទុក និងអំពើបាប ចូរដាក់ខ្លួនជារៀងរាល់ថ្ងៃក្នុងសេចក្ដីមេត្តាករុណារបស់ទ្រង់ យកចិត្តទុកដាក់លើរបៀបដែលលោកអ្នករស់នៅ អ្វីដែលលោកអ្នកស្រឡាញ់ និងអំពីរបៀបដែលលោកអ្នកដើរ។ ចូរពិនិត្យមើលខ្លួនឯង ដើម្បីឲ្យប្រាកដថា លោកអ្នកជាកម្មសិទ្ធិរបស់ផងទ្រង់ ចូរខិតខំប្រឹងប្រែង ដើម្បីឲ្យការត្រាស់ហៅ និងការជ្រើសតាំងរបស់អ្នកមានភាពប្រាកដប្រជាមែន និងចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ។ ហើយស្របគ្នាផងដែរ យើងមិនត្រូវរត់ដោយភ្លេចព្រះគ្រីស្ទ ឬសេចក្តីស្រឡាញ់ដ៏មហិមារបស់ទ្រង់ និងរបស់ព្រះវរបិតាសម្រាប់យើង ដែលបានបង្ហាញនៅក្នុងដំណឹងល្អនោះទេ។
តើលោកអ្នកអាចលូតលាស់ក្នុងព្រះគ្រីស្ទបានដោយរបៀបណា? លោកម៉ាទីន លូធើ ឆ្លើយតបថា «នេះជារបៀបដែលលោកអ្នកអាចលូតលាស់ក្នុងព្រះគ្រីស្ទបាន»៖
សេចក្តីជំនឿត្រូវតែផុសឡើង ហើយហូរចេញពីព្រះលោហិត របួស និងការសុគតរបស់ព្រះគ្រីស្ទ។ បើលោកអ្នកឃើញថា ព្រះបានមានព្រះទ័យសប្បុរសចំពោះលោកអ្នកដែលទ្រង់បានប្រទានព្រះរាជបុត្រាតែមួយរបស់ទ្រង់សម្រាប់លោកអ្នក នោះចិត្តរបស់លោកអ្នកក៏ត្រូវតែស្រឡាញ់ព្រះជាម្ចាស់….យើងមិនដែលអានជួបឃ្លាដែលថា ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានដល់នរណាម្នាក់ ដោយសារគាត់បានធ្វើកិច្ចការមួយចំនួននោះទេ ប៉ុន្តែតែងតែឮនៅពេលដែលមនុស្សបានឮដំណឹងល្អរបស់ព្រះគ្រីស្ទ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់។ (“Why the Reformation Still Matters”, 77 «មូលហេតុដែលការកែទម្រង់នៅតែសំខាន់» ទំព័រ៧៧)។
វាគឺជាអាជីវកម្មដ៏អស្ចារ្យបំផុតនៃជីវិតនេះ ដែលមិនតាំងចិត្តសម្រាប់ការក្លាយជាអ្នកស្ទើរតែ ឬអ្នកដែលខ្ញុំគិតថាជាគ្រីស្ទបរិស័ទ ប៉ុន្តែដើម្បីក្លាយជាគ្រីស្ទបរិស័ទដ៏ពិតប្រាកដ ដែលបានកើតជាថ្មីពីព្រះវិញ្ញាណមែន។ ប៉ុន្តែ គ្រីស្ទបរិស័ទដ៏ពិតប្រាកដនឹងប្រកាសថា «ខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ» (កាឡាទី ២:២០) ។ ការនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់នឹងធ្វើឲ្យយើងមានភាពចាស់ទុំ និងការធានាថាខ្លួនជាគ្រីស្ទបរិស័ទ។ ជំនឿពិតគឺមិនមែនជាការដឹងថា ព្រះគ្រីស្ទជិតក្លាយជាព្រះអង្គសង្គ្រោះដែលស្ទើរតែធួននឹងអំពើបាបរបស់យើងស្ទើរតែគ្រប់ទាំងអស់គ្នានៃអំពើបាបនោះទេ ឬក៏ជាអ្នកគង្វាលដែលជិតនាំយើងទៅផ្ទះ ហើយជិតផ្ដល់ព្រះវិញ្ញាណដល់យើង ដើម្បីឲ្យស្ទើរតែបញ្ចប់កិច្ចការដែលទ្រង់បានចាប់ផ្ដើមនៅក្នុងយើងនោះទេ។ គ្រីស្ទបរិស័ទដ៏ពិតប្រាកដ តាមរយៈជំនឿពិត ត្រាំក្នុងសេចក្ដីស្រឡាញ់ពិតរបស់ព្រះពិត ដែលបានបង្ហាញយ៉ាងល្អឥតខ្ចោះ និងបានបញ្ចប់កិច្ចការដ៏ពិត ព្រមទាំងថ្វាយសិរីល្អដល់ព្រះគ្រីស្ទ។
មតិយោបល់
Loading…