ចូរយកគំរូតាមអ្នកនៅក្រុងបេរា ដែលពួកគេមិនបានផ្ទៀងផ្ទាត់ព្រះគម្ពីរតាមគំនិតរបស់មនុស្សណាម្នាក់នោះឡើយ តែពួកគេបានផ្ទៀងផ្ទាត់សេចក្តីបង្រៀនរបស់មនុស្សផ្សេងៗជាមួយនឹងព្រះគម្ពីរ ដើម្បីឲ្យបានដឹងថា តើសេចក្តីបង្រៀននោះ ត្រឹមត្រូវតាមព្រះគម្ពីរឬអត់។
ពួកជំនុំក៏ឲ្យប៉ុល និងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ។ (កិច្ចការ ១៧:១០-១១)
មតិយោបល់
Loading…