«បើអ្នកណាមកឯខ្ញុំ ដោយមិនស្អប់ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងសូម្បីតែជីវិតរបស់ខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:២៦ គបខ)។
នេះមិនមែនមានន័យថា យើងត្រូវតែមានសម្អប់ ឬបំណងអាក្រក់ចំពោះញាតិសន្តានរបស់យើងនោះទេ ប៉ុន្តែមានន័យថា សេចក្តីស្រឡាញ់របស់យើងចំពោះព្រះគ្រីស្ទគឺធំក្រៃលែង ហើយសេចក្តីស្រឡាញ់ចំពោះញាតិសន្តានមិនអាចប្រៀបស្មើនឹងសេចក្តីស្រឡាញ់ដែលយើងមានចំពោះទ្រង់បានឡើយ។ តាមពិតឃ្លាដែលពិបាកជាងគេនៅក្នុងខគម្ពីរនេះគឺ៖ «សូម្បីតែជីវិតរបស់ខ្លួន»។ ការស្រឡាញ់ខ្លួនឯងគឺជាឧបសគ្គមួយដ៏មុតស្រួចជាងគេក្នុងការធ្វើជាសិស្សរបស់ទ្រង់។ ដរាបណាយើងមិនសុខចិត្តប្រគល់ជីវិតរបស់យើងដើម្បីទ្រង់ទេ នោះយើងក៏មិនទាន់រស់នៅតាមរបៀបដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនៅឡើយ។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…