អត្ថបទថ្មីៗ

  • in ,

    ភាព​ចម្លែក​នៃ​ដំណឹង​ល្អ

    សរុប​សេចក្ដី​ទៅ គ្មាន​ដំណឹង​ណា​ផ្សេង​អាច​យក​មក​ប្រៀប​ផ្ទឹម​ជា​មួយ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​បាន​ឡើយ។ ដំណឹង​ល្អ​របស់​ព្រះ​អង្គ​គឺ​ចម្លែក ខុស​ប្លែក​ពី​សាសនា​ផ្សេងៗ។ អាន​បន្ថែម

  • in ,

    ​តើអំពើបាបខាងឯផ្លូវភេទរបស់ខ្ញុំធ្វើឲ្យខ្ញុំមិនអាចទទួលបានសេចក្ដីសង្គ្រោះមែនឬ?

    លោក​គ្រូ​បាន​ផ្ដល់​ព្រឹក្សា​ចេញ​ពី​ព្រះ​គម្ពីរ​ទៅ​កាន់​អស់​អ្នក​ដែល​ត​យុទ្ធ​ផ្នែក​ផ្លូវ​ភេទ ហើយ​បារម្ភ​ថា​ខ្លួន​មិន​អាច​កែ​ប្រែ​ចិត្ត​បាន​ឡើយ។ អាន​បន្ថែម

  • in ,

    សេចក្ដី​ប្រាថ្នា​ដំបូង​​គេបង្អស់ក្នុងការប្រព្រឹត្តអំពើបាបរបស់​សាតាំង​មក​ពី​ណា?

    ប៉ុន្តែ ខ្ញុំ​ចង់​បញ្ចប់​នៅ​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម៖ ទាក់​ទង​នឹង​របៀប​ដែល​អំពើ​បាប​ដំបូង​ក្នុង​ចក្រវាល​នេះ​បាន​កើត​ឡើង​គឺ​ថា ខ្ញុំ​មិន​ដឹង​ចម្លើយ​ទេ។ វា​គឺ​ជា​រឿង​អាថ៌កំបាំង​ចំពោះ​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​អំពី​របៀប​ទេ។ អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ខ្ញុំ​គឺ​ថា ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​លើ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​នេះ​មាន​រួម​ទាំង​អំពើ​បាប ហើយ​ថា​ព្រះ​អង្គ​ផ្ទាល់​មិន​មាន​បាប​នោះ​ទេ។ អាន​បន្ថែម

  • in ,

    ការ​យាង​មក​វិញ​ជា​លើក​ទី​២​?

    ត្រង់​នេះ​អ្នក​និពន្ធ​សន្មត​ថា គ្រីស្ទ​បរិស័ទ​ឲ្យ​តម្លៃ​លើ​សង្គម ដ្បិត​បើ​យើង (ទាំង​ផ្ទាល់​ខ្លួន និង​រួម​គ្នា) ចង់​មាន​ការ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​វិញ នោះ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​ខគម្ពីរ​មួយ​នេះ និង​ក្នុង​សំបុត្រ​ទាំង​មូល​សាវ័ក ប៉ុល អះអាង​ថា​ក្រុម​ជំនុំ​ថែស្សាឡូនីច​ពិត​ជា​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន («ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់» សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ១:៦-១០; ៣:៦-៧; ៤:១)។ ក្នុង​អត្ថ​ន័យ​នេះ​ផ្ទាល់ វា​ជា​របៀប​មួយ​ដែល​សាវ័ក ប៉ុល បាន «លើក​ទឹក​ចិត្ត» និង «ស្អាង​ចិត្ត» ក្រុម​ជំនុំ៖ គាត់​បាន​សរសើរ​ពួក​គេ​សម្រាប់​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​បាន​យ៉ាង​ល្អ។ អាន​បន្ថែម

  • in ,

    ព្រះ​យេស៊ូវ​ត្រាស់​ហៅ​លោក លេវី

    ចូរ​យើង​ចេញ​ទៅ ហើយ​ប្រកាស​ដំណឹង​ល្អ ហើយ​ប្រសិន​បើ​ចាំ​បាច់ សូម​ប្រើ​ប្រាស់​មាត់​របស់​យើង ដើម្បី​ប្រកាស ដែល​នេះ​ខ្ញុំ​ចង់​មាន​ន័យ​ថា ឲ្យ​យើង​រស់​នៅ​ដោយ​បង្ហាញ​ពី​ដំណឹង​ល្អ​ជានិច្ច។ ប្រកាស​មក​កាន់​ខ្លួន​ឯង​ជា​មុន ហើយ​បន្ទាប់​មក​ប្រកាស​ទៅ​អ្នក​ដទៃ។ អាន​បន្ថែម

  • in ,

    ព្រះ​ត្រៃ​ឯក​សំខាន់​យ៉ាង​ខ្លាំង

    យើង​នឹង​មិន​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ​ត្រៃ​ឯក​របស់​យើង​បាន​ទេ។ ព្រះ​ដែល​យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​គឺ​ព្រះ​ដែល​យើង​បង្កើត​ក្នុង​រូប​អង្គ​យើង។ ប៉ុន្តែ ចំណុច​ពិត​គឺ​ថា ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់​ទេ​តើ (លោកុប្បត្ដិ ១:២៦-២៧)។

    ខណៈ​ពេល​ដែល​យើង​ចូល​កៀក​បង្កើយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ផ្ទាល់​ថា ព្រះ​អង្គ​នឹង​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេល​ដែល​យើង​កាន់​តែ​យល់​អំពី​ទ្រង់​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​យើង​ក៏​នឹង​កាន់​តែ​យក​ទ្រង់​មក​ធ្វើ​ជា​សម្បត្តិ​របស់​យើង ហើយ​យើង​ក៏​នឹង​កាន់​តែ​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ពេញ​ទី ព្រម​ទាំង​នឹង​កាន់​តែ​មាន​ភាព​ឆេះ​ឆួល​ក្នុង​ការ​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់​លើ​ផែនដី​នេះ​ដែរ។ អាន​បន្ថែម

  • in ,

    ប្រសិនបើខ្ញុំ​ស្លាប់​​ចំពោះ​អំពើបាបហើយ ហេតុអ្វីបានជាខ្ញុំត្រូវសម្លាប់វាជារៀងរាល់ថ្ងៃ?

    ខ្ញុំ​គិត​ថា ចំណុច​ស្នូល​ដែល​ខ្ញុំ​នឹង​លើក​ឡើង​ទាក់​ទង​នឹង​សំណួរ​នេះ​គឺ៖ មិន​ថា​ព្រះ​ជាម្ចាស់​មាន​មូល​ហេតុ​អ្វី​ក៏​ដោយ​ទាក់​ទង​នឹង​ការ​ដែល​ព្រះ​អង្គ​ញែក​យើង​ជា​បរិសុទ្ធ​ក្នុង​របៀប​ដ៏​យឺតយ៉ាវ ឈឺ​ចាប់ ពេញ​ទៅ​ដោយ​ការ​ធ្វើ​សង្គ្រាម​ក៏​ដោយ ក៏​ការ​ជ្រើស​រើស​​របស់​ព្រះ​អង្គ​នេះ​គឺ ពីព្រោះ​ទ្រង់​ទទួល​បាន​សិរីល្អ​ខ្លាំង​ជាង ពេល​ដែល​យើង​ច្បាំង​ក្នុង​សង្គ្រាម​ជា​ប្រចាំ​ថ្ងៃ​ជា​មួយ​នឹង​អាវុធ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​យើង និង​ក្នុង​របៀប​ដែល​ព្រះ​អង្គ​បាន​គ្រោង​ទុក​សម្រាប់​យើង។ ដូច្នេះ ចូរ​យើង​ចាប់​ផ្ដើម​តយុទ្ធ​ឲ្យ​បាន​យ៉ាង​ល្អ​ចុះ! អាន​បន្ថែម

  • in ,

    ការ​រង​ទុក្ខ​នឹង​​បំផ្លាស់​បំប្រែ​លោក​អ្នក

    ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​អាច​មាន​អំណរ​ក្នុង​ការ​រង​ទុក្ខ​របស់​ខ្ញុំ​បាន ដោយ​ដឹង​ថា ព្រះ​ជាម្ចាស់​កំពុង​ប្រើប្រាស់​វា​ក្នុង​ការ​បង្កើត​ក្នុង​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង។ ជំនឿ​របស់​ខ្ញុំ​រឹង​មាំ​ជាង​មុន លក្ខណសម្បត្តិ​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​សភាព​ដូច​ព្រះ​គ្រីស្ទ ហើយ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ក៏​កាន់​តែ​មាន​ការ​ធានា​ខ្លាំង​ជាង​មុន​ដែរ។ ចូរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ព្រោះ​ខណៈពេល​ដែល​យើង​ទុក​ចិត្ត​លើ​ព្រះ​អង្គ នោះ​ទ្រង់​ក៏​បាន​ធានា​ថា​ទ្រង់​កំពុង​តែ​ធ្វើ​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង។ ហើយ​ការ​រង​ទុក្ខ​ក៏​ពិត​ជា​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​មែន។ អាន​បន្ថែម

  • in ,

    ការ​ត្រាស់​ហៅ​ពួក​សិស្ស​ដំបូង

    ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​មាន​ប្រសិទ្ធភាព ពីព្រោះ​ព្រះ​អង្គ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ល្បួង ហើយ​បាន​រស់​នៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ ហើយ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ដទៃ​មាន​ចំណែក​ជា​មួយ​ទ្រង់​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​ដែរ។ សូម​ឲ្យ​យើង​មិន​គ្រាន់​តែ​ឆ្លើយ​តប​ដោយ​ដើរ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​សូម​ឲ្យ​យើង​ត្រាប់​តាម​ជីវិត​រស់​នៅ​របស់​ព្រះ​អង្គ​ផង​ដែរ ក្នុង​ការ​ចេញ​ទៅ​បង្កើត​សិស្ស! អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.