ចាំសិន! ពាក្យពេចន៍បន្តិចបន្តួចមិនសូវមានការស្វាគមន៍នោះទេ។
ប្រសិនបើមាន គឺមានតិចនាក់ណាស់ដែលលើកទឹកចិត្តយ៉ាងខ្ពស់ ហើយទម្លាក់វាចុះយ៉ាងខ្លាំង។ «សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត» (សុភាសិត ១៣:១២)។ នៅពេលដែលយើងរង់ចាំយ៉ាងយូរសម្រាប់អ្វីមួយដែលមានតម្លៃ នោះយើងអាចមានក្ដីសង្ឃឹមយ៉ាងខ្ពស់ ហើយក៏ស្លាប់ជាច្រើនរយដងដែរ។ ការខូចចិត្តក៏ក្លាយជាគូកនឥតល្ហែ។
មានបទពិសោធន៍បន្តិចបន្តួចណាស់ ដែលដាក់ជំនឿយើងក្នុងភ្លើងយ៉ាងយូរ។ ប៉ុន្តែ ក៏នៅមានបទពិសោធន៍បន្តិចបន្តួចណាស់ទៀតដែរ ដែលមានសក្ដានុពលយ៉ាងខ្លាំង ក្នុងការបំផ្លាស់បំប្រែយើងឲ្យបានល្អប្រសើរជាងមុន។ ដូចដែលលោកគ្រូ ប៉ុល ត្រិព (Paul Tripp) បានសរសេរ «ការរង់ចាំគឺមិនមែនអំពីអ្វីដែលអ្នកនឹងទទួលបាន នៅពេលដែលការរង់ចាំឈានដល់ទីបញ្ចប់នោះទេ។ វាគឺអំពីអ្វីដែលអ្នកនឹងក្លាយទៅជា ខណៈពេលដែលអ្នករង់ចាំទេតើ»។ ព្រះជាម្ចាស់បានត្រៀមជាស្រេចហើយក្នុងការប្រើប្រាស់ភ្លើងនៃការរង់ចាំ ដើម្បីសូនជំនឿ របស់យើង រម្លាយច្រេះចោល ហើយនាំយើងឲ្យឈានដល់ត្រើយម្ខាងទៀតដោយមានការបន្សុទ្ធ។
ប្រសិនបើលោកអ្នកកំពុងតែស្ថិតនៅក្នុងរដូវកាលនៃការរង់ចាំយ៉ាងយូរ ហើយពេញទៅដោយភាពឈឺចាប់ ខាងក្រោមនេះគឺជាសេចក្ដីអធិស្ឋាន៧យ៉ាងទៅកាន់ព្រះជាម្ចាស់—សំណូមពរ៧យ៉ាងដែលព្រះអង្គនឹងប្រើប្រាស់ ក្នុងការរង់ចាំរបស់លោកអ្នក ដើម្បីទាញលោកអ្នកឲ្យខិតចូលទៅជិតព្រះយេស៊ូវ។
១. សូមប្រទានកម្លាំងមកកាន់ទូលបង្គំក្នុងការរង់ចាំ ដោយមានការអត់ធ្មត់
«យើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ…ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់…ដោយបានគ្រប់ទាំងព្រះចេស្ដាចម្រើនកម្លាំង តាមឫទ្ធិបារមីដ៏ឧត្ដមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ» (កូឡូស ១:៩-១១)។
ស្ទើរតែគ្រប់ចំណុចនៃជីវិតសម័យទំនើបនេះបានបង្ហាត់បង្រៀនឲ្យយើងមិនចេះមានការអត់ធ្មត់។ វប្បធម៌ និងបណ្ដាញ (សង្គម) របស់យើងបង្រៀនយើងឲ្យចង់មានភាពសុខស្រួល ភាពកក់ក្ដៅ និងការទទួលបាននូវអ្វីដែលយើងចង់បានភ្លាមៗ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់ប្រាប់យើងថា ឲ្យរង់ចាំយូរជាងការរំពឹងគិតរបស់យើងសម្រាប់ជីវិតអាពាហ៍ពិពាហ៍ ការមានកូនចៅ ការងារ ឬក៏ការបំពេញក្ដីស្រមៃណាផ្សេងៗទៀត នោះតើយើងគួរធ្វើដូចម្ដេចដើម្បីគេចចេញពីការក្លាយដូចជាសាសន៍អ៊ីស្រាអែលដែលវង្វេងនៅក្នុងទីរហោស្ថានដែល «មានចិត្តរវាត» ហើយ «ក៏និយាយទាស់នឹងព្រះ » (ជនគណនា ២១:៤-៥)?
យើងត្រូវការព្រះជាម្ចាស់ក្នុងការចម្រើនកម្លាំងយើង ទាក់ទងនឹងការអត់ធ្មត់។ ដូចដែលសាវ័ក ប៉ុល បានអធិស្ឋានសម្រាប់ក្រុមជំនុំនៅក្រុងកូឡូស ការអត់ធ្មត់មិនមែនជាចំណុចខ្សោយរបស់អ្នកដែលមិនមានអំណាចក្នុងការយកនូវអ្វីដែលខ្លួនចង់បាននោះទេ។ ការអត់ធ្មត់គឺជាអំណាចនៃការបន្តទៅមុខទៀតក្នុងគ្រាលំបាក ការបាក់ទឹកចិត្ត ក្នុងការឆ្លងកាត់ផ្លូវវាងដោយមានដួងចិត្តពេញទៅដោយជំនឿ និងមាត់ពេញទៅដោយការសរសើរតម្កើង។
ការអត់ធ្មត់គឺជាកម្លាំងរបស់លោក យ៉ូសែប ដែលបានចំណាយជីវិតនៃវ័យដ៏ល្អបំផុតរបស់គាត់ក្នុងគុក ហើយនៅពេលដែលគាត់ចេញពីគុកក៏គាត់អាចនិយាយថា «តែព្រះទ្រង់សម្រេចជាការល្អវិញ» (លោកុប្បត្ដិ ៥០:២០)។ ការអត់ធ្មត់ធ្វើឲ្យយើងមានលទ្ធភាពក្នុងការមើលរាល់ការខកខាន ផ្លូវវាងរបស់យើង ហើយនៅអាចនិយាយទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះវរបិតាអើយ! ទូលបង្គំមិនដឹងអំពីអ្វីដែលទ្រង់កំពុងតែធ្វើឥឡូវនេះទេ។ ទូលបង្គំមិនចង់ស្ថិតនៅក្នុងស្ថានភាពនេះឡើយ។ ទូលបង្គំមិនដែលគិតថា ខ្លួននឹងស្ថិតក្នុងស្ថានភាពនេះទេ។ ប៉ុន្តែ ព្រះអង្គល្អ ហើយពេញទៅដោយប្រាជ្ញា ហើយទូលបង្គំជឿទុកចិត្តថា ព្រះអង្គកំពុងតែធ្វើនូវអ្វីមួយដែលល្អប្រសើរជាងនេះដែរ។ សូមប្រទានកម្លាំងមកកាន់ទូលបង្គំក្នុងការរង់ចាំដោយមានការអត់ធ្មត់»។
២. សូមដាស់តឿនទូលបង្គំនៅថ្ងៃនេះ
«ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុកនៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង» (ទំនុកតម្កើង ១១៨:២៤)។
ការរង់ចាំអាចបង្ខំឲ្យយើងរស់នៅក្នុងកន្លែងពីរក្នុងពេលតែមួយ។ រូបកាយរបស់យើងមានវត្តមាននៅកន្លែងនេះ និងនៅពេលនេះ ប៉ុន្តែបេះដូងរបស់យើងបានចាកចេញពីពេលវេលានៃបច្ចុប្បន្នកាលនេះ តាំងពីយូរណាស់មកហើយ និងបានរៀបអីវ៉ាន់ ហើយក៏បានទៅបោះតង់នៅឯទឹកដីនៃការស្រមៃនៅឯជីវិតនៅអនាគតដែរ។ យើងបន្តទៅមុខក្នុងចលនាចាំបាច់ ប៉ុន្តែយើងរំពឹងថា ថ្ងៃនេះនឹងនាំមកនូវរបស់ដែលមានតម្លៃតិចណាស់។
យើងត្រូវការព្រះជាម្ចាស់ដាស់តឿនយើងនៅថ្ងៃនេះ។ ថ្ងៃនេះ សេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់បានមកជាមួយនឹងថ្ងៃរះ (បរិទេវ ៣:២២-២៣)។ ថ្ងៃនេះ ផ្ទៃមេឃសម្ដែងពីសិរីល្អនៃព្រះ (ទំនុកតម្កើង ១៩:១)។ ថ្ងៃនេះ ទ្រង់សម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ (រ៉ូម ៥:៨)។ ថ្ងៃនេះ យើងមានផ្ទុកឈើឆ្កាង (លូកា ៩:២៣)។ ថ្ងៃនេះ យើងមានមនុស្សដែលយើងត្រូវស្ដាប់ ត្រូវបម្រើ និងត្រូវអត់ទោសឲ្យ (កូឡូស ៣:១២-១៣)។ ថ្ងៃនេះ យើងមានទង្វើល្អដែលយើងត្រូវធ្វើ (អេភេសូរ ២:១០)។
មិនថាវាសាមញ្ញប៉ុណ្ណា ហើយមិនថាវាឆ្ងាយពីក្ដីស្រមៃរបស់យើងពីផែនដីនេះប៉ុណ្ណាក៏ដោយ ក៏ថ្ងៃនេះនៅតែជាថ្ងៃដែលព្រះជាម្ចាស់បានបង្កើតមកផងដែរ។ នោះគឺជាអំណោយទាន ទោះបើវាជាអំណោយទានខុសពីអ្វីដែលយើងបានរំពឹងគិតក៏ដោយ។ សូម្បីតែនៅពេលដែលយើងរង់ចាំក៏វាអាចទៅរួចដែរ ក្នុងការដែលយើងមានអំណរ ហើយរីករាយនៅក្នុងថ្ងៃនេះ។
៣. សូមរក្សាទូលបង្គំចេញពីការដើរផ្លូវកាត់ ដែលពោរពេញទៅដោយភាពល្ងីល្ងើ
«ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នានឹងបានសង្គ្រោះដោយវិលមកវិញ ហើយផ្អាកសម្រាក ឯងរាល់គ្នានឹងមានកម្លាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ» (អេសាយ ៣០:១៥)។
ផែនដីយើងមានពេញទៅដោយផ្លូវកាត់ ដែលពោរពេញទៅដោយភាពល្ងីល្ងើ—ឱកាសក្នុងការចាកចេញពីផ្លូវចង្អៀតដែលនាំឲ្យមានជីវិតទៅផ្លូវដែលធ្វើឲ្យសាច់ឈាមយើងស្រួល។ រដូវកាលនៃការរង់ចាំដែលយូរធ្វើឲ្យយើងមានចិត្តងាយក្នុងការឲ្យយើងចង់ដើរតាមផ្លូវកាត់។
ព្រះបន្ទូលមានពេញទៅដោយតួឯកជាច្រើននាក់ដែលសម្រេចចិត្តថា ពួកគាត់មិនចង់រង់ចាំទៀត។ ពួកជំនាន់វង្វេងនៅក្នុងទីរហោស្ថាន ដែលបានរង់ចាំឲ្យលោក ម៉ូសេ ចុះពីភ្នំស៊ីណាយវិញ ដើម្បីនាំមកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏បានសម្រេចចិត្តថាពួកគាត់នឹងច្នៃរូបព្រះណាផ្សេងទៀតដោយខ្លួនឯង (និក្ខមនំ ៣២:១)។ ស្ដេច សុល ដែលរង់ចាំឲ្យហោរា សាំយូអែល មកហើយធ្វើយញ្ញបូជាមុនចូលច្បាំង បើសម្រេចចិត្តថាទ្រង់នឹងធ្វើជាសង្ឃដោយខ្លួនឯងផ្ទាល់ (១សាំយូអែល ១៣:៨-១០)។ សាសន៍អ៊ីស្រាអែល ដែលរង់ចាំព្រះជាម្ចាស់ឲ្យមករំដោះពួកគេចេញពីកងទ័ពនៃខ្មាំងសត្រូវរបស់ខ្លួន បានសម្រេចចិត្តថាពួកគាត់នឹងទិញជំនួយពីស្រុកអេស៊ីព្ទវិញ (អេសាយ ៣០:១៥-១៦)។
យើងក៏មានផ្លូវកាត់ដែរ៖ មនុស្សស្រីនៅលីវនឹងបន្ទាបស្តង់ដាររបស់ខ្លួន ជាជាងរង់ចាំបុរសដែលខ្លួនស័ក្តិសមនឹងបាន។ អ្នកជឿម្នាក់ដែលព្យាយាមរកផ្លូវកាត់ទៅកាន់ភាពបរិសុទ្ធ ជាជាងរង់ចាំដោយមានការអត់ធ្មត់តាមរយៈព្រះគុណ។ ឬក៏ថា អ្នកណាម្នាក់ផ្សេងទៀតនៅក្នុងចំណោមយើង ដែលស្រមៃអំពីជីវិតណាមួយផ្សេងទៀត ជាជាងអរព្រះគុណព្រះជាម្ចាស់សម្រាប់ជីវិតដែលយើងមានឥឡូវនេះ។
យើងត្រូវការព្រះជាម្ចាស់ក្នុងការរារាំងយើងចេញពីការដើរផ្លូវកាត់ ដែលពេញទៅដោយភាពល្ងីល្ងើ។ យើងត្រូវការព្រះជាម្ចាស់ឲ្យប្រាប់យើង ដូចដែលទ្រង់បានប្រាប់រាស្ត្ររបស់ទ្រង់តាមរយៈហោរា អេសាយ៖ សេចក្ដីសង្គ្រោះរបស់យើងគឺអាស្រ័យទៅលើការត្រឡប់មកវិញ ហើយសម្រាក មិនមែនលើល្បឿន និងការចរចានោះទេ។ កម្លាំងរបស់យើងគឺនៅក្នុងការស្ងៀមស្ងាត់ និងការទុកចិត្ត មិនមែននៅលើក្ដីស្រមៃនោះឡើយ។
៤. សូមធ្វើឲ្យទូលបង្គំចង់បានអនាគតដែលទ្រង់មានសម្រាប់ទូលបង្គំ
«តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់» (១ពេត្រុស ២:៩)។
ខណៈពេលដែលយើងកំពុងតែធំធាត់ឡើង យើងតែងតែសរសេរសៀវភៅមួយក្បាលនៅក្នុងខួរក្បាលរបស់យើង អំពីដំណើរជីវិតរបស់យើងថា វាគួរកើតឡើងដូចម្ដេច។ នៅក្នុងមាតិកា យើងសរសេរជំពូកដោយរង់ចាំពេលវេលាដែលយើងនឹងចាប់ផ្ដើមការងារ ឬក៏រៀបអាពាហ៍ពិពាហ៍ ឬក៏ចាប់ផ្ដើមមានកូនចៅ។ ប៉ុន្តែ មានមនុស្សជាច្រើននាក់ក្នុងចំណោមយើង ដែលយើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ នោះពីជំពូកមួយទៅជំពូកមួយទៀតក៏ត្រូវបានឆាចោល។
យើងត្រូវការព្រះជាម្ចាស់ជួយឲ្យយើងចង់បាននូវអនាគតដែលទ្រង់មានសម្រាប់យើង—គឺអនាគតដែលទ្រង់បានចែងទុកក្នុងព្រះប្រាជ្ញាញាណដែលយើងពិបាកយល់បាន។ រដូវកាលនៃការរង់ចាំបង្ហាត់បង្រៀនយើងឲ្យលះបង់តួនាទីរបស់យើងចោល ក្នុងនាមជាអ្នកនិពន្ធដំណើររឿងរបស់ខ្លួន ហើយឲ្យយើងយកតួនាទីរបស់ខ្លួនក្នុងនាមជាតួឯកក្នុងដំណើររឿងរបស់ព្រះជាម្ចាស់វិញ។
ក្នុងនាមជាគ្រីស្ទបរិស័ទ យើងដឹងហើយថាអ្វីទៅជាតួនាទីរបស់យើងក្នុងដំណើររឿងរបស់ព្រះជាម្ចាស់៖ គឺប្រកាសអំពីភាពឧត្តុង្គឧត្តមរបស់ទ្រង់ (១ពេត្រុស ២:៩)។ ពេលខ្លះព្រះជាម្ចាស់ត្រាស់ហៅឲ្យយើងប្រកាសអំពីភាពឧត្តុង្គឧត្តមរបស់ទ្រង់ចេញពីទីកន្លែងដែលទទួលបានការបំពេញ និងបរិបូណ៌ ដែលជាទីកន្លែងដែលយើងរស់នៅ និងពាក្យសម្ដីដែលយើងនិយាយដោយបង្ហាញថា ព្រះជាម្ចាស់គឺជារង្វាន់ដ៏ល្អបំផុត មិនមែនអំណោយទានរបស់ទ្រង់នោះទេ។ ហើយពេលខ្លះទៀត ព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យប្រកាសអំពីភាពឧត្តុង្គឧត្តមរបស់ទ្រង់ចេញពីទីកន្លែងនៃការរង់ចាំ និងការខ្វះខាតដែលជាទីកន្លែងដែលយើងរស់នៅ និងពាក្យសម្ដីដែលយើងនិយាយដោយបង្ហាញថា មិនថាអ្វីក៏ដោយដែលទ្រង់មិនឲ្យយើង នោះក៏នៅតែល្អប្រសើរល្មមហើយសម្រាប់យើងផងដែរ។
មិនថាយើងបាក់ទឹកចិត្តខ្លាំងប៉ុណ្ណាក៏ដោយ ទាក់ទងទៅនឹងដំណើររឿងរបស់យើង ក៏យើងនៅតែបំពេញតួនាទីរបស់យើង ក្នុងនាមជាតួឯក ដោយដឹងថា អ្នកនិពន្ធរបស់យើងក៏បានរៀបចំផែនការដ៏ល្អបំផុតចុងក្រោយរួចស្រេចទៅហើយដែរ។ «ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» (១កូរិនថូស ២:៩)។ ព្រះជាម្ចាស់ដែលបានសង្គ្រោះផែនដីតាមរយៈឈើឆ្កាង និងផ្នូរដែលនៅទទេ ជ្រាបរួចស្រេចទៅហើយអំពីរបៀបនៃដំណើររឿងក្នុងជីវិតរបស់យើង ដែលបានបរាជ័យ ហើយក៏នឹងបង្វែរវាឲ្យក្លាយទៅជាអ្វីផ្សេងទៀតដែលល្អប្រសើរជាងនោះ។ តួនាទីរបស់យើងគឺទុកចិត្តលើទ្រង់ ហើយថ្វាយសិរីល្អដល់ទ្រង់ ទោះបើនៅពេលដែលយើងមិនអាចឃើញទីបញ្ចប់ក៏ដោយ។
៥. សូមរម្លឹកទូលបង្គំអំពីអ្វីដែលទូលបង្គំកំពុងតែពិតជារង់ចាំសម្រាប់អ្វីមួយនោះមែន
«នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់» (អេសាយ ២៥:៩)។
លើលោកនេះ យើងតែងតែរង់ចាំអ្វីមួយ៖ ដៃគូជីវិត ការងារ កូនចៅ ចេញពីភាពខ្វះខាត ការរំដោះចេញពីទុក្ខកង្វល់ និងសេរីភាពក្នុងការចាយវាយ។ ប៉ុន្តែ សម្រាប់គ្រីស្ទបរិស័ទ ភាពញាប់ញ័រនៃអ្វីមួយផ្សេងទៀតដែលល្អប្រសើរគឺកំពុងតែរំជួយនៅក្រោមគ្រប់អំណោយទានដ៏ល្អៗទាំងអស់នេះ។ យើងកំពុងតែរង់ចាំអ្វីមួយផ្សេងទៀត ដែលល្អប្រសើរជាងអ្វីដែលលោកីយ៍នេះអាចផ្ដល់ឲ្យបាន។
យើងកំពុងតែរង់ចាំផែនដីថ្មី ដែលជាទីកន្លែងដែលសេចក្ដីសុចរិតសាយភាយពាសពេញខ្យល់អាកាស (២ពេត្រុស ៣:១៣)។ យើងកំពុងតែរង់ចាំរូបកាយថ្មី ដែលយើងនឹងទទួលបាននៅចុងក្រោយចេញពីសេចក្ដីស្លាប់ និងភាពពុករលួយ (រ៉ូម ៨:២៣)។ យើងកំពុងតែរង់ចាំអំណាចថ្មី ដែលនៅពេលនោះ អំពើបាបនឹងបាត់បង់ការគ្រប់គ្រងលើយើង (កាឡាទី ៥:៥)។
ប៉ុន្តែ លើសពីនោះទៅទៀត យើងកំពុងតែរកព្រះយេស៊ូវគ្រីស្ទ ដែលជាស្ដេចនៃយើង (១ថែស្សាឡូនិច្ច ១:១០)។ ពេលដែលយើងគ្រាន់តែឃើញព្រះភ័ក្ដ្ររបស់ទ្រង់មួយក្រឡេក នោះរាល់ទុកសោកទាំងអស់នឹងរលាយសូន្យឈឹងអស់កល្បជានិច្ច។ តាមរយៈសំណេរមួយព្យាង្គចេញពីព្រះឱស្ឋរបស់ទ្រង់ នោះរាល់គ្រប់ការខកចិត្តទាំងអស់ក្នុងជីវិតនេះនឹងត្រូវលេបបាត់អស់ទៅ។ ក្នុងខណៈពេលតែមួយភ្លែតក្នុងព្រះវត្តមានរបស់ទ្រង់ នោះរាល់គ្រប់ភាពឈឺចាប់របស់យើងទាំងអស់នឹងត្រូវបានបោះចូលទៅក្នុងសមុទ្រដ៏ជ្រៅ។ យើងត្រូវការឲ្យព្រះជាម្ចាស់រម្លឹកយើងអំពីអ្វីដែលយើងពិតជាកំពុងតែរង់ចាំមែន។ ក្រោមរាល់ចំណុចនៃការរង់ចាំរបស់យើង នៅលើផែនដីនេះ គឺមានសេចក្ដីសង្ឃឹមដែលនឹងមិនអាចធ្វើឲ្យយើងខកចិត្តបានឡើយ។ មានថ្ងៃមួយ ស្ដេចរបស់យើងនឹងយាងត្រឡប់មកវិញ ហើយនឹងគ្មានអ្នកណាម្នាក់ដែលរង់ចាំទ្រង់នឹងទទួលភាពអាម៉ាស់ឡើយ (ទំនុកតម្កើង ២៥:៣)។
មតិយោបល់
Loading…