សេចក្ដីរំជួលនោះមិនមែនគ្រាន់តែនាំឲ្យមានការប្រព្រឹត្តបែបអធម្មជាតិ និងការផ្លាស់ប្ដូរដែលគួរឲ្យអាណិតអាសូរជំនួសរបៀបដែលព្រះជាម្ចាស់បានបង្កើតមនុស្សស្រីមកប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏បានបង្វែរមិត្តភក្ដិឲ្យក្លាយទៅជាសត្រូវផងដែរ។
ងខ្ញុំឈ្មោះបុប្ផា ហើយមិត្តភក្ដិស្រីដ៏ស្និទ្ធស្នាលរបស់ខ្ញុំម្នាក់ទើបតែបានប្រាប់ខ្ញុំថា គាត់កំពុងតែតយុទ្ធនឹងចំណង់ចិត្តនៃការចង់រួមភេទជាមួយនឹងភេទដូចគ្នា ហើយឥឡូវនេះគាត់កំពុងតែធ្វើតាមអារម្មណ៍នៃចំណង់ចិត្តនោះ។ ឥឡូវនេះគាត់ទើបតែបានប្រាប់ខ្ញុំទៀតថា «ខ្ញុំនឹងចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ទៀត ហើយខ្ញុំនឹងបន្តធ្វើបែបនោះ។ ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងធ្វើនោះត្រឹមត្រូវ ហើយខ្ញុំនឹងសាកល្បងមើល។ ខ្ញុំបានតយុទ្ធនឹងស្ថានភាពបែបនេះជាច្រើនឆ្នាំមកហើយដែរ។ ខ្ញុំមិនដែលចង់ធ្វើបែបនេះទេ ហើយខ្ញុំក៏គ្មានពិរុទ្ធភាពដែរ ហើយក៏មិនអាម៉ាស់មុខដែរ។ ខ្ញុំបានអធិស្ឋានជាច្រើនលើកច្រើនសារ ហើយក៏បានសិក្សាច្រើនផងដែរ ហើយខ្ញុំពិតជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនថ្កោលទោសខ្ញុំទេ។ ឥឡូវនេះ ខ្ញុំទទួលការថ្កោលទោសតែពីមនុស្សប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍មួយមកប្រាប់ខ្ញុំថា វាមិនអីទេ គ្រាន់តែជារឿងធម្មតា ហើយខ្ញុំក៏មានអារម្មណ៍ថាទទួលបានសេរីភាព ហើយខ្ញុំក៏ពិតជាជឿជាក់ថា នេះមិនមែនជារឿងខុសឆ្គងស្អីទេ ហើយក៏លែងមានអារម្មណ៍ភ័យខ្លាចទៀតផងដែរ»។
ទាំងអស់នោះគឺជាពាក្យសម្ដីដែលគាត់បាននិយាយ។ មិត្តភក្ដិរបស់ខ្ញុំបានអះអាងពីជំនឿរបស់គាត់យ៉ាងច្បាស់លាស់ ហើយក៏បានឈានដល់ចំណុចនៃការធ្វើសេចក្ដីសន្និដ្ឋានដោយធ្វើការកាត់ស្រាយដោយខ្លួនឯងថា វាមិនមែនជារឿងអ្វីខុសឆ្គងទេក្នុងការរស់នៅបែបដូច្នោះ។ ប៉ុន្តែ ពាក្យសម្ដីតវ៉ាដ៏ធ្ងន់ធ្ងររបស់គាត់ធ្វើឲ្យខ្ញុំមានភាពលំបាកក្នុងការពន្យល់ប្រាប់ថា តើខ្ញុំគួរឆ្លើយតបដោយមិនឯកភាពនឹងគាត់ដោយរបៀបណាបានទៅ?
ពាក្យពេចន៍នៃសេចក្តីពិត
ចម្លើយរបស់យើងខ្ញុំបាននិយាយទៅកាន់គាត់ថា៖ ខ្ញុំចង់និយាយលើកទឹកចិត្តឲ្យបុប្ផាត្រឡប់ទៅវិញ ហើយរម្លឹកអំពីអ្វីដែលបុប្ផាបានដឹងរួចមកហើយ គឺតាមរយៈការឃើញចំណុចទាំងអស់នោះក្នុងលក្ខណៈសខ្មៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយការទាំងអស់នោះនឹងជំរុញជាកម្លាំងដល់យើងបន្ថែមទៀត ក៏ដូចជាបង្ហាញផ្លូវដល់យើងថាតើយើងគួរធ្វើអ្វី។
នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២៦ គឺជាខដែលយើងខ្ញុំកំពុងគិត «ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្ដីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទម្លាប់ពីប្រពៃណីចេញ ឲ្យខុសពីធម្មតា»។ នេះគឺជាឃ្លាដ៏សំខាន់បំផុតសម្រាប់ប្អូន និងមិត្តភក្ដិរបស់ប្អូននូវត្រង់ឃ្លានេះ។
នេះគឺជារឿងដ៏គួរឲ្យព្រួយបារម្ភ ពីព្រោះនាងគឺជាមិត្តភក្ដិដ៏ស្និទ្ធស្នាលម្នាក់របស់ប្អូន ដូចដែលប្អូនបានលើកឡើងមកនោះ។ ដោយយោងទៅតាមអ្វីដែលប្អូនបានរៀបរាប់ ចំពោះខ្ញុំមើលទៅហាក់បីដូចជាមិត្តភក្ដិរបស់ប្អូនកំពុងតែលើកឡើងថា ព្រះជាម្ចាស់គឺជាអង្គដែលកំពុងធ្វើការនៅក្នុងជីវិតរបស់នាង។ ពេលនេះព្រះអង្គកំពុងតែប្រគល់នាងទៅក្នុងសេចក្ដីរំជួល ហើយនេះគឺជាចំណុចដ៏គួរឲ្យរន្ធត់ហើយភ័យខ្លាចដែលគួរធ្វើឲ្យនាងញាប់ញ័រ ហើយធ្វើឲ្យប្អូនញាប់ញ័រជំនួសនាងផងដែរ។
សូមកត់សម្គាល់ពីកម្រិតពីរយ៉ាងនៃសកម្មភាពដែលកើតឡើងនៅក្នុងខគម្ពីរនេះ។
ព្រះទ្រង់ប្រគល់គេ
កម្រិតមួយគឺថា ព្រះជាម្ចាស់បានប្រគល់នាងទៅកាន់សេចក្តីរំជួលដ៏អាស្រូវបារាយរបស់នាង «ព្រះទ្រង់បានប្រគល់ [ស្ត្រីទាំងនោះ] ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ»។ នៅត្រង់ចំណុចនេះមានលទ្ធផលបីយ៉ាងសម្រាប់មិត្តភក្តិរបស់ប្អូន។
១.ការឡោមព័ទ្ធរបស់ព្រះជាម្ចាស់
ដើមឡើយ ជាធម្មតាព្រះជាម្ចាស់រារាំងអំពើបាបពីមនុស្សរាប់លាននាក់។ ព្រះអង្គបានរារាំងអំពើបាប ប៉ុន្តែពេលខ្លះ ក្នុងករណីនៃការជំនុំជម្រះព្រះអង្គនឹងឈប់រារាំង។ យើងអាចហៅការនេះថា ការប្រគល់គេទៅកាន់ ឬក៏ការប្រលែងគេទៅកាន់សេចក្ដីប៉ងប្រាថ្នានៃការចង់បានរបស់ខ្លួន។ ព្រះអង្គបានដកអង្គទ្រង់ចេញពីជីវិតនៃសេចក្ដីរំជួលរបស់មិត្តប្អូនដែលប្រព្រឹត្តិអំពើបាប ហើយព្រះអង្គបានប្រលែងនាងចោល។
២. ទាសភាពនៃសេចក្ដីរំជួល
ជាបន្ទាប់ ឥឡូវនេះជាជាងព្រះអង្គធ្វើជាអង្គរារាំងជាចម្បង សេចក្ដីរំជួលបានធ្វើជាម្ចាស់ត្រួតត្រាលើជីវិតរបស់នាងទាំងស្រុងហើយ។ យើងខ្ញុំបានឃើញពីចំណុចនេះក្នុងរបៀបដែលប្អូនបានរ៉ាយរ៉ាប់អំពីស្ថានភាពនៃដួងចិត្តរបស់នាង។ នេះគឺជាសម្ដីដែលប្អូនបានថាមិត្តភក្ដិរបស់ប្អូនបាននិយាយ៖ «ខ្ញុំនឹងចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ទៀត ហើយខ្ញុំនឹងបន្តធ្វើបែបនោះ។ ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងធ្វើនោះត្រឹមត្រូវ ហើយខ្ញុំនឹងសាកល្បងមើល។ ខ្ញុំក៏គ្មានពិរុទ្ធភាពដែរ ហើយក៏មិនអាម៉ាស់មុខដែរ។ ខ្ញុំពិតជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនបានថ្កោលទោសខ្ញុំទេ។ ឥឡូវ ខ្ញុំទទួលការថ្កោលទោសតែពីមនុស្សប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍មួយមកប្រាប់ខ្ញុំថា វាមិនអីទេ គ្រាន់តែជារឿងធម្មតា»។
នេះគឺជាភាសារបស់បុគ្គលដែលបានចុះចូលទៅតាមជំនោរនៃអារម្មណ៍ខ្លួន ឬក៏ដូចដែលសាវ័ក ប៉ុល បានលើកឡើងដែរថាសេចក្ដីរំជួល ពោលគឺសេចក្ដីរំជួលដ៏អាស្រូវបារាយ។ នាងបានយកសេចក្ដីរំជួលទាំងនោះមកធ្វើជាព្រះថ្មីមកដឹកនាំជីវិតរបស់នាង។ ពីមុនៗ ព្រះគុណនៃការរារាំងរបស់ព្រះជាម្ចាស់ត្រួតត្រាលើអំណាចនៃអារម្មណ៍ និងសេចក្ដីរំជួលរបស់នាង ប៉ុន្តែឥឡូវនេះ នាងបានជ្រើសរើសយកសេចក្ដីរំជួលទាំងនោះហើយអ្វីទាំងអស់នោះប្រៀបដូចជាព្យុះស៊ូណាមីមួយអញ្ចឹង។ វាកំពុងតែផ្ដួលនូវរាល់ប៉មនៃសេចក្ដីពិត រាល់សេចក្ដីប្រមាថ និងរាល់រនាំងពីការបំផ្លាញចោល។
មើលទៅហាក់បីដូចជាឥឡូវនេះនាងកំពុងតែរស់នៅហើយជាប់នៅក្នុងទាសភាពនៃអារម្មណ៍ខ្លួន និងសេចក្ដីរំជួលរបស់នាងហើយ។ គ្មានម្ចាស់ទាសករនៅលើលោកនេះណាផ្សេងទៀតដែលមានអារម្មណ៍ថា ខ្លួនកំពុងតែមានសេរីភាពខ្លាំងជាងនេះនោះទេ។ ប៉ុន្តែ ម្ចាស់ទាសករនោះគឺសាហាវឃោរឃៅគួរឲ្យខ្លាចណាស់។
៣. មិត្តភក្ដិក្លាយជាសត្រូវ
ជាចុងក្រោយ ដោយយោងតាមការពិនិត្យមើលនៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២៦ ព្រះថ្មីមួយនេះដែលនាងបានផ្តល់ឈ្មោះឲ្យគឺសេចក្ដីរំជួល។ សាវ័ក ប៉ុល បានលើកឡើងថាវាអាស្រូវបារាយណាស់។ នាងកំពុងតែជាប់ក្នុងទាសភាពនៃសេចក្ដីរំជួលដ៏អាស្រូវបារាយ។ សេចក្ដីរំជួលនោះមិនមែនគ្រាន់តែនាំឲ្យមានការប្រព្រឹត្តបែបអធម្មជាតិ និងការផ្លាស់ប្ដូរដែលគួរឲ្យអាណិតអាសូរជំនួសរបៀបដែលព្រះជាម្ចាស់បានបង្កើតមនុស្សស្រីមកប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏បានបង្វែរមិត្តភក្ដិឲ្យក្លាយទៅជាសត្រូវផងដែរ។
នាងបានលើកឡើងថា នាងគ្រាន់តែមានអារម្មណ៍ថ្កោលទោសពីមនុស្សតែប៉ុណ្ណោះ។ អារម្មណ៍ទាំងនោះគឺមិនមែនជាព្រះទេ។ ចំពោះនាងវាមិនសំខាន់អ្វីទេ ត្រង់ពាក្យសម្ដីមិត្តភក្ដិរបស់នាងដែលកំពុងតែថ្កោលទោសនាង។ អារម្មណ៍របស់នាងគឺជាអ្វីដែលសំខាន់ចំពោះនាង។ នោះឯងគឺជារបៀបដែលព្រះថ្មីមួយនេះយកនាងមកធ្វើជាទាសកររបស់វាធ្វើឲ្យជាប់ក្នុងទាសភាព។
តាមពិតទៅ ហេតុការណ៍មិនមែនជាអ្វីដែលសំខាន់ចំពោះនាងទៀតទេ។ តែអ្វីដែលសំខាន់គឺអារម្មណ៍នៃការថ្កោលទោស។ ប្រសិនបើនាងមានអារម្មណ៍ថា ប្អូនបានថ្កោលទោសនាង នោះទោះបើប្អូនស្រឡាញ់នាងក៏វាមិនមែនជារឿងសំខាន់ដល់នាងទៀតឡើយ ព្រោះអារម្មណ៍គឺជាព្រះរបស់នាងហើយ។
ការមើលមកលើកខ្លួនឯងថាជាមនុស្សសុចរិត គឺជាចំណុចស្នូលមួយនៃសេចក្ដីរំជួលដ៏អាស្រូវបារាយនេះ។ ពួកគាត់រាប់ខ្លួនឯងថាលើសជាងសីលធម៌។ ប៉ុន្តែ ចូរកុំច្រឡំថា យើងខ្ញុំកំពុងថាពួកគាត់ល្អឥតខ្ចោះនោះទេ ផ្ទុយពីនេះទៅវិញអ្វីដែលយើងខ្ញុំកំពុងតែចង់លើកឡើង គឺថាពួកគាត់មានអំនួតរហូតដល់ហ៊ានរាប់ខ្លួនឯងថាជាមនុស្សល្អ ឬក៏នៅក្រៅសីលធម៌។ ចំពោះនាង នាងមានអារម្មណ៍ថា ខ្លួនលើសពីសីលធម៌ជាងអស់អ្នកដែលនៅជុំវិញនាង ដែលពេលនេះនាងគិតថា គេកំពុងតែថ្កោលទោសនាង។ វាជាសេចក្ដីរំជួលដ៏អាស្រូវបារាយក្នុងករណីថា ឥឡូវនេះនាងយកមិត្តភក្ដិដែលកំពុងតែនិយាយសេចក្ដីពិតដោយក្ដីស្រឡាញ់ ហើយបែរជាធ្វើឲ្យមិត្តភក្ដិនោះក្លាយទៅជាសត្រូវទៅវិញ។
ការប្រព្រឹត្តតាមសេចក្ដីរំជួល
យើងខ្ញុំបានលើកឡើងថា នៅក្នុងខគម្ពីរនោះមានកម្រិតពីរយ៉ាង។ នោះគឺជាកម្រិតមួយ៖
«ព្រះទ្រង់ប្រគល់គេទៅក្នុងសេចក្ដីរំជួលដ៏អាស្រូវបារាយ»។
នេះគឺជាកម្រិតមួយទៀតថា៖ «ដ្បិតទាំងពួកស្រីៗរបស់គេ ក៏បានផ្លាស់ប្រែទំនៀមទម្លាប់ពីប្រពៃណីចេញ ឲ្យខុសពីធម្មតា»។ ជាដំបូង មានសេចក្ដីរំជួលដ៏អាស្រូវបារាយ—ទាសភាពនៃការយកអារម្មណ៍មកធ្វើជាព្រះបន្ទាប់មកទៀត ក៏មានការប្រព្រឹត្ត។ ជាបន្ទាប់ ចាប់ផ្តើមមានទំនាក់ទំនងញ៉េះញ៉ោះញ៉ែញ៉ងបែបជាស្នេហា បន្ទាប់មកទៀត មានការស្ទាបអង្អែល ការថើប ហើយក្រោយមកទៀត យើងមិនដឹងថា តើពួកគាត់នឹងប្រព្រឹត្តបែបណាខ្លះទៀតទេ ដែលគួរឲ្យយើងអាណិត អ្វីដែលពួកគាត់បំពេញទៅដោយគ្មានក្ដីសង្ឃឹម ក្នុងការដែលយើងធ្វើឲ្យរឿងអធម្មជាតិប្រែក្លាយទៅជាធម្មជាតិវិញ។
ព្រះដ៏ឃោរឃៅនៃអារម្មណ៍របស់នាងនឹងអនុញ្ញាតឲ្យនាងមានជោគជ័យមួយដំណាក់កាលសិន។ ប៉ុន្តែ មិនយូរមិនឆាប់នៅក្នុងកណ្ឌគម្ពីរ រ៉ូម ១:២៧ បានលើកឡើងថា វានឹងផ្ទុះឡើងដ៏គួរឲ្យឈឺចាប់យ៉ាងខ្លាំងបំផុត។ ខគម្ពីរនោះបានលើកឡើងថា «ប្រុសប្រព្រឹត្តនឹងប្រុសៗជាការដ៏អាក្រក់ជួជាតិ» នៅក្នុងករណីនេះគឺ នាង និងសង្សារស្រីរបស់នាង «នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្ដីកំហុសរបស់ខ្លួន»។
ប្រសិនបើប្អូនបានលើកខគម្ពីរមួយនេះមកពន្យល់ប្រាប់នាង ពេលនោះប្រហែលជានាងទំនងអាចឆ្លើយតបមកវិញថា នាងមានអារម្មណ៍ថា ប្អូនកំពុងតែថ្កោលទោសនាងហើយ។ សូមប្អូនចងចាំ៖ ចំពោះនាង អារម្មណ៍នោះគឺជាព្រះថ្មីរបស់នាងរួចទៅហើយ ដូច្នេះប្អូនត្រូវតែហ៊ាននិយាយទៅកាន់នាង។
ក្នុងដំណាក់កាលដ៏ខ្លីនេះមានតែព្រះជាម្ចាស់មួយអង្គទេ ដែលជ្រាបថា ទារុណកម្មនេះនឹងកើនឡើងដល់កម្រិតណា។ ប្អូនអាចដកស្រង់ចំណុចទាំងអស់នោះឡើង ដោយចេញពីកណ្ឌគម្ពីររ៉ូមជំពូក១ ដើម្បីយកមករម្លឹកខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងនេះទៅទៀត។
ព្រមានក្នុងក្ដីស្រឡាញ់
ឱ! ប្អូនបុប្ផាអើយ! ចំពោះយើងខ្ញុំ មើលទៅចំណុចដ៏ល្អបំផុត ដែលប្អូនអាចធ្វើលើកនេះគឺ៖ រកវិធីសាស្ត្រណាមួយក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់មិត្តប្អូន ទៅកាន់តួនាទីដ៏ខ្លាំងដែលអារម្មណ៍នាងកំពុងតែមាននៅក្នុងជីវិតរបស់នាងនាពេលឥឡូវនេះ។ អារម្មណ៍នោះមិនអាចយកឈ្នះ និងមិនសមទៅនឹងសេចក្ដីពិត ហើយនិងអំណាចរបស់ព្រះបន្ទូលទេ។
«ខ្ញុំនឹងចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សស្រីម្នាក់ទៀត ហើយខ្ញុំនឹងបន្តធ្វើបែបនោះ។ ខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងធ្វើនោះត្រឹមត្រូវ ហើយខ្ញុំនឹងសាកល្បងមើល។ ខ្ញុំមិនដែលចង់ធ្វើបែបនេះទេ ខ្ញុំក៏គ្មានពិរុទ្ធភាពដែរ ហើយក៏មិនអាម៉ាស់មុខដែរ។ ខ្ញុំពិតជាមានអារម្មណ៍ថា ព្រះជាម្ចាស់មិនថ្កោលទោសខ្ញុំទេ។ ឥឡូវនេះ ខ្ញុំទទួលការថ្កោលទោសតែពីមនុស្សប៉ុណ្ណោះ ហើយខ្ញុំមានអារម្មណ៍មួយមកប្រាប់ខ្ញុំថា វាមិនអីទេ»។ សូមកត់សម្គាល់ទៅលើពាក្យថា «អារម្មណ៍» ដែលនាងបានប្រើប្រាស់ម្តងហើយម្តងទៀត។
ប្រសិនបើនាងពិតជាធ្លាប់បានចុះចូលក្រោមភាពជាអម្ចាស់របស់ព្រះយេស៊ូវនៅក្នុងជីវិតនាងមែន នោះទំនងជានាងនឹងប្រើលេសនេះ ទាំងអស់នោះគឺជាភាសាសម្ងាត់មួយផ្សេងទៀតសម្រាប់ការតាំងខ្លួនឯងធ្វើជាព្រះ។ ទំនងប្អូនមិនទាន់អស់ឱកាសទាំងស្រុងនៅឡើយទេក្នុងការស្រែកហៅបង្វែរឲ្យនាងត្រឡប់មកវិញ។ ចូរកុំភ័យខ្លាចឡើយក្នុងការដែលនាងនឹងថ្កោលទោសប្អូនដោយរាប់ថាប្អូនកំពុងតែថ្កោលទោសនាង។ នោះទំនងជាការលះបង់មួយដែលប្អូនត្រូវតែធ្វើក្នុងការស្រឡាញ់នាងឲ្យបានល្អ។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។