លោកគ្រូបានចែកចាយបួនចំណុចចំពោះបុគ្គលដែលមានបំណងប្រាថ្នាចង់ធ្វើជាគ្រូគង្វាល។
មានបុគ្គលម្នាក់បានផ្ញើសារមកកាន់ខាងយើងថា «ខ្ញុំមានអារម្មណ៍ថាព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំឲ្យធ្វើជាគ្រូគង្វាល។ តើខ្ញុំគួរស្វែងរកចំណុចអ្វី ដើម្បីជាអំណះអំណាងពីហេតុផលនៃការត្រាស់ហៅមួយនេះ?»
នេះគឺជាសំណួរដ៏ល្អមួយ។ ខាងក្រោមនេះគឺជាចម្លើយត្រួសៗ៖
១) បន្តសង្កេតមើលការប្រាថ្នាដ៏ខ្លាំងមួយនេះដែលបន្តកើតឡើងម្ដងហើយម្ដងទៀត
និយាយជាទូទៅ នេះមិនមែនជាការឆេះឆួលដែលជាការប្រាថ្នាដែលបានកើតឡើងបន្ទាប់ពីបានឮនរណាម្នាក់បានមានប្រសាសន៍ដែលបានលើកទឹកចិត្តនោះទេ។ ការត្រាស់ហៅមួយនេះបន្តវិលត្រឡប់មកវិញម្ដងហើយម្ដងទៀតឥតឈប់ឈរ—ជាការប្រាថ្នាដែលលោកអ្នកមិនអាចបោះបង់ចោលបាន។ វាជាការត្រឹមត្រូវទេក្នុងការប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រាយោងតាមកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:១។
២) បន្តសង្កេតរកអំណោយទានមួយចំនួនទៀតដែលជាតម្រូវការក្នុងព័ន្ធកិច្ចនៃគ្រូគង្វាល
ឧទាហរណ៍៖ អំណោយទានដែលតម្រូវឲ្យមានការបង្រៀន។ និងការមានប្រាជ្ញាមួយប្រភេទក្នុងការទំនាក់ទំនងជាមួយនឹងមនុស្សម្នា។ ចូរបណ្ដុះបណ្ដាលអំណោយទានទាំងនោះចុះ។ សូមធ្វើនូវអ្វីដែលលោកអ្នកអាចធ្វើបានក្នុងការបង្ហាត់បង្រៀនអំណោយទានទាំងនោះ។
៣) ស្វែងរកអំណះអំណាងពីអ្នកដទៃ
នៅពេលដែលបុគ្គលណាម្នាក់លើកខ្លួនជាគ្រូគង្វាលក្នុងក្រុមជំនុំ ខណៈពេលដែលក្រុមជំនុំមិនបានគាំទ្រ នោះមានន័យថាគាត់ទំនងជាកំពុងតែគិតខុសហើយ។ គាត់ទំនងជាមិនសមជាធ្វើជាអ្នកត្រួតត្រាទេ។ អាចមានករណីលើកលែងខ្លះៗត្រង់ថាអាចមានជាអំណះអំណាង ប៉ុន្តែអំណះអំណាងនោះមិនទទួលបានការគាំទ្រពីនរណាម្នាក់ឡើយនៅក្នុងក្រុមជំនុំ។ ប៉ុន្តែ ជាទូទៅ ក្រុមជំនុំគឺជាទីកន្លែងដែលបង្ហាញអំពីអំណះអំណាងទាំងនោះដែលត្រូវបានប្រទានទៅកាន់អ្នកត្រួតត្រា និងគ្រូគង្វាល។
ដែលនេះមានន័យថា លោកអ្នកដឹកនាំក្រុមតូច ព្យាយាមលើកទឹកចិត្តអ្នកដទៃ មនុស្សម្នាទទួលបានជំនួយ («លោកពិតជាបានលើកទឹកចិត្តខ្ញុំមែន!») ហើយពួកគេក៏បន្តមករកលោកវិញដែរ។ ពួកគេអាចទទួលបានទៀត។ ពួកគេបានសង្កេតឃើញថា វត្តមានរបស់លោកអ្នកបានផ្ដល់ជាជីវិត មិនមែនដកយកជីវិតទេ។
ប្រសិនបើមនុស្សម្នាចាប់ផ្ដើមដើរចេញពីលោកអ្នកជាជាងចូលមកជិតលោកអ្នក ដើម្បីស្ដាប់លោកអ្នក ឬក៏និយាយ ឬក៏សន្ទនាជាមួយនឹងលោកអ្នក នោះទំនងជាមានន័យថាលោកអ្នកគួរគិត «អើ... តើខ្ញុំអាចផ្ដល់ជំនួយដល់សមាជិកក្រុមជំនុំដោយរបៀបណាប្រសិនបើពួកគាត់មិនចង់ទទួលជំនួយពីខ្ញុំផង?»។ ដូច្នេះ ចំណុចទី៣គឺថាអំណះអំណាង។
៤) បន្ទាប់មក ខ្ញុំនឹងស្វែងរកកាលៈទេសៈ និងពេលវេលា ដើម្បីបង្ហាញជាអំណះអំណាងនៃការត្រាស់ហៅនោះ នៅពេលដែលឱកាសផ្ដល់ឲ្យមាន
សូមបញ្ជ្រាបជីវិតលោកអ្នកដោយសេចក្ដីអធិស្ឋាន ស្រោចស្រង់ជីវិតលោកអ្នកដោយព្រះបន្ទូល ហើយនាំឲ្យមានចលនា។ ហើយនៅពេលដែលក្លិនដែលនឹងផុសចេញពីឆ្នាំងសម្លនោះក្នុងផ្លូវណាមួយ ហើយចូរលោកអ្នកតាមផ្លូវនោះចុះ។
លោកគ្រូបានចែកចាយបួនចំណុចចំពោះបុគ្គលដែលមានបំណងប្រាថ្នាចង់ធ្វើជាគ្រូគង្វាល។

តើខ្ញុំអាចរៀបការជាមួយស្ត្រីដែលមានអាយុក្មេងជាងខ្ញុំពាក់កណ្ដាលបានដែរឬទេ? Can I Marry a Woman Half My Age?1…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Can a Church Require Tithing?1 តើក្រុមជំនុំអាចតម្រូវឲ្យថ្វាយដង្វាយមួយភាគដប់ដែរឬទេ?…

ភាពជាស្ត្រីស្របតាមព្រះគម្ពីរនៅក្នុងពេលប្រាំនាទី Biblical Womanhood in Five Minutes1 លោកគ្រូ…

Are Christians Happier Than Non-Christians in This Life?1 ក្នុងជីវិតនេះ តើគ្រីស្ទបរិស័ទមានភាពអរសប្បាយច្រើនជាងអ្នកមិនជឿនៅឬ? សាវ័ក ប៉ុល…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។