ហើយវាក៏បានបំផ្លាញមនុស្សរាប់លាននាក់នៅក្នុងសង្គមនេះផងដែរ! វាបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍ជាច្រើន។ វាបានបំផ្លាញការងារ។ ក្នុងសង្គមយើង គ្រឿងស្រវឹងគឺពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់ជាពិសេសក្នុងរដូវបុណ្យទានម្ដងៗ។
យើងគួរនិយាយតបយ៉ាងដូចម្តេចចំពោះអស់អ្នកដែលអះអាងថា ការបរិភោគគ្រឿងស្រវឹងគឺមិនអីទេ ពីព្រោះព្រះយេស៊ូវក៏បានផឹកស្រាផងដែរ?
លោកអ្នកគួរឆ្លើយថា «ខ្ញុំគិតថា បងគួរបន្ថែមពីរបីពាក្យទៀតក្នុងឃ្លានោះ ដែលមានដូចជា “ការផឹកទំនងជាមិនអីទេ”» ឃ្លាដែលថា «តើការផឹកស្រាមិនអីទេឬ» គឺមិនមែនជាឃ្លាច្បាស់លាស់គ្រប់គ្រាន់ចំពោះយើងក្នុងការដឹងថា តើបុគ្គលនោះកំពុងតែលើកឡើងអំពីជីវិតបែបណាក្នុងការរស់នៅរបស់គាត់នោះទេ ហើយក៏ថា តើនោះជាគំរូ ឬក៏លំនាំនៃការរស់នៅដ៏ល្អ ឬក៏មិនល្អនោះផងដែរ។
ចម្លើយរបស់ខ្ញុំគឺដូចតទៅ៖ យើងមិនអាចនិយាយថារបៀបផឹកមួចំនួនគឺមិនអីបាននោះទេ។ ឧទាហរណ៍៖ ដូចជាការផឹករហូតទាល់តែស្រវឹងជោកខ្លួន។ ចំណុចនេះមានយ៉ាងច្បាស់លាស់ក្នុងព្រះគម្ពីរ។ ឧទាហរណ៍មួយទៀតដែលថាការផឹកវាមិនអីទេគឺ៖ ការផឹកជាមួយនឹងបុគ្គលណាម្នាក់ដែលសតិសម្បជញ្ញៈរបស់គាត់កំពុងតែថ្កោលទោសគាត់ និងការផឹកនោះកំពុងតែល្បួងឲ្យគាត់ចង់ផឹករហូតដល់ស្រវឹង ឬក៏បណ្ដាលឲ្យគាត់ធ្លាក់ក្នុងការញៀនស្រាដោយផឹកម្ដងទៀង បន្ទាប់ពីពួកគាត់បានព្យាយាមដកខ្លួនចេញពីការញៀនជាយូរឆ្នាំហើយ។ ហើយឥឡូវនេះលោកអ្នកកំពុងតែទាក់ទាញពួកគាត់ឲ្យធ្លាក់ក្នុងអ្វីដែលបានបំផ្លាញពួកគាត់។ ហើយវាក៏បានបំផ្លាញមនុស្សរាប់លាននាក់នៅក្នុងសង្គមនេះផងដែរ! វាបានបំផ្លាញជីវិតអាពាហ៍ពិពាហ៍ជាច្រើន។ វាបានបំផ្លាញការងារ។ ក្នុងសង្គមយើង គ្រឿងស្រវឹងគឺពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់ជាពិសេសក្នុងរដូវបុណ្យទានម្ដងៗ។
យើងខ្ញុំមិនដឹងថា កាលនៅសម័យព្រះយេស៊ូវ វាសាហាវព្រៃផ្សៃប៉ុណ្ណានោះទេ។ ការស្រវឹងពិតជារឿងដ៏ជាក់ស្ដែងមែននៅសម័យនោះ។ ពិតណាស់! ព្រះគម្ពីរបានថ្កោលទោសការនោះ។ តែថាវាសាហាវព្រៃផ្សៃប៉ុណ្ណា នោះយើងខ្ញុំមិនដឹងទេ។ អ្វីដែលយើងខ្ញុំដឹងគឺត្រង់ថា ពេលដែលយើងខ្ញុំនិយាយជាមួយអស់អ្នកដែលកំពុងព្យាយាមផ្ដាច់ចេញពីស្រា ឬក៏ពេលដែលយើងខ្ញុំអធិស្ឋានជាមួយនរណាម្នាក់ ដូចដែលយើងខ្ញុំទើបតែបានធ្វើនាសប្តាហ៍មុននេះក្រោយពេលថ្វាយបង្គំរួច គាត់បាននិយាយមកយើងខ្ញុំថា «ពេលដែលខ្ញុំចប់នៅទីនេះ នោះខ្ញុំនឹងចេញទៅផឹកស្រារហូតដល់ស្រវឹង ព្រោះខ្ញុំចប់ហើយ។ ខ្ញុំគិតថាខ្ញុំបានបែកឆ្វេងពីព្រះអង្គហើយ ហើយក៏គ្មានអ្នកណាម្នាក់អាចមកជួយខ្ញុំបានទៀតទេ ហើយព្រះអង្គក៏នឹងមិនអត់ទោសខ្ញុំទៀតដែរ។ ហើយខ្ញុំក៏បានព្យាយាមឲ្យមនុស្សជាច្រើនជួយខ្ញុំជាច្រើនដងដែរ ប៉ុន្តែខ្ញុំគ្មានសង្ឃឹមសោះ!»។ យើងខ្ញុំមិនយល់សោះចំពោះមនុស្សមិនមានការប្រុងប្រយ័ត្នទាក់ទងនឹងគ្រឿងស្រវឹង
ដូច្នេះហើយបានជាយើងខ្ញុំលើកឡើងថា «បងគួរបន្ថែមពីរបីពាក្យទៀតក្នុងឃ្លានោះ»។
ពិតណាស់! លោកអ្នកមិនអាចអះអាងដោយប្រើប្រាស់ព្រះគម្ពីរថា យើងមិនគួរផឹកស្រានោះទេ ដ្បិតយើងឃើញយ៉ាងច្បាស់ថា ស្រាគឺជាព្រះពរនៅក្នុងព្រះគម្ពីរ។
ប្រសិនបើលោកអ្នកជ្រើសរើសមិនផឹកស្រាដូចជាយើងខ្ញុំ នោះលោកអ្នកមិនអាចអះអាងថា ស្រាអាក្រក់បាននោះទេ។ ថាអញ្ចឹងមិនអាចទៅរួចបានឡើយ។ តាមពិតទៅ ចំពោះយើងខ្ញុំវិញ វាពាក់ព័ន្ធនឹងសង្គមដែលយើងខ្ញុំកំពុងរស់នៅក្នុង។ ពាក់ព័ន្ធនឹងកូនៗ និងចៅៗរបស់យើងខ្ញុំ។ ពាក់ព័ន្ធនឹងលក្ខណៈបុគ្គលិកភាពនៃការញៀនរបស់យើងខ្ញុំផ្ទាល់។ យើងខ្ញុំស្ទើរតែមិនអាចទិញស្ករកៅស៊ូមួយដុំដោយមិនញ៉ាំវាទាំងអស់ក្នុងរយៈពេលមួយម៉ោងបានផង។
យើងខ្ញុំដឹងហើយថា មានមនុស្សវ័យក្មេងជាច្រើនមិនចង់ប្រកាន់ភ្ជាប់តាមក្រឹត្យវិន័យនិយម ហើយក៏ចង់សាកល្បួងសេរីភាពរបស់ដំណឹងល្អ ប៉ុន្តែយើងខ្ញុំគិតថា ពួកគេមិនស្គាល់ធាតុពិតនៃលោកីយ៍ដែលយើងកំពុងរស់នៅក្នុងនោះឡើយ។
នេះឯងគឺជាការព្រមានដ៏តូចតាចមួយពីយើងខ្ញុំ។ ហើយយើងខ្ញុំក៏ដឹងផងដែរថា នឹងមានមនុស្សជាច្រើនដែលនឹងជំទាស់ប្រឆាំងនឹងយើងខ្ញុំ (ដែលតាមពិតទៅពួកគាត់គឺសុទ្ធតែជាអស់អ្នកដែលយើងខ្ញុំគោរពយ៉ាងខ្លាំង) ត្រង់ចំណុចថា យើងខ្ញុំកំពុងតែបដិសេធនូវអំណោយទានដ៏វិសេសវិសាលពីព្រះជាម្ចាស់សម្រាប់មនុស្សគ្រប់ៗរូបហើយ។
លោកគ្រូបានបញ្ជាក់ថាការពិសាគ្រឿងស្រវឹង វាមិនអីទេ ប៉ុន្តែវាក៏មិនមែនជាករណីដូចនេះគ្រប់ពេលវេលាដែរ។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។