នៅពេលដែលសាវ័ក ប៉ុល លើកឡើងនៅកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២ ថា៖ «ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ»។ យើងមិនយល់ថា គាត់ហាមឃាត់ដាច់ខាតចំពោះការបង្រៀនទាំងអស់ដោយស្ត្រីនោះទេ។ នៅកន្លែងផ្សេងទៀត សាវ័ក ប៉ុល ណែនាំពួកស្ត្រីចាស់ៗឲ្យ «ត្រូវខំបង្រៀនសេចក្ដីត្រឹមត្រូវវិញ ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ» (ទីតុស ២:៣-៤) ហើយគាត់សរសើរការបង្រៀនដែលអ្នកស្រី អ៊ើនីស និងលោកយាយ ឡូអ៊ីស ចំពោះលោក ធីម៉ូថេ ដែលជាកូន និងជាចៅប្រុសដ៏គួរឲ្យគោរពរបស់ពួកគាត់ (២ធីម៉ូថេ ១:៥, ៣:១៤)។ កណ្ឌគម្ពីរ សុភាសិត សរសើរប្រពន្ធគ្រប់លក្ខណ៍ «នាងពោលដោយប្រាជ្ញា ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស» (សុភាសិត ៣១:២៦)។ សាវ័ក ប៉ុល គាំទ្រស្ត្រីដែលអធិស្ឋាន ឬអធិប្បាយព្រះបន្ទូលនៅក្នុងក្រុមជំនុំ (១កូរិនថូស ១១:៥) ហើយនិយាយថា៖ បុរស «រៀន» ដោយការថ្លែងព្រះបន្ទូលបែបនេះ (១កូរិនថូស ១៤:៣១) ហើយថាសមាជិក (ដោយសន្មតបានថាបុរស និងស្ត្រី) គួរតែជា «ការបង្រៀន ហើយទូន្មានគ្នា ដោយប្រាជ្ញាគ្រប់យ៉ាង ដោយនូវទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀងក្នុងចិត្តថ្វាយព្រះ ដោយព្រះគុណ» (កូឡូស ៣:១៦)។ ប្រាកដណាស់ បន្ទាប់មកមាននាង ព្រីស៊ីល នៅជាមួយលោក អ័គីឡា បានជួយកែតម្រូវលោក អ័ប៉ុឡូស (កិច្ចការ ១៨:២៦)។
វាជាការគិតដោយបំពានដែលយល់ថាសាវ័ក ប៉ុល មានការហាមគ្រប់ទម្រង់នៃការបង្រៀននៅក្នុងគំនិត នៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២។ ការបង្រៀន និងការរៀន គឺជាពាក្យទូលំទូលាយណាស់ ដែលវាមិនអាចទៅរួចនោះទេ ដែលស្ត្រីមិនបង្រៀនបុរស ហើយថាបុរសមិនរៀនពីស្ត្រីក្នុងន័យណាមួយនោះ។ ជាក់ស្ដែង សូម្បីតែអ្វីដែលជាលក្ខណៈនៃធម្មជាតិក៏អាចនឹងបង្រៀនយើងបានដែរ (១កូរិនថូស ១១:១៤) ហើយការបង្រៀនពីដើមល្វា (ម៉ាថាយ ២៤:៣២) និងការបង្រៀនពីការរងទុក្ខលំបាក (ហេព្រើរ ៥:៨) ហើយការបង្រៀនពីអាកប្បកិរិយារបស់មនុស្ស (១កូរិនថូស ៤:៦; ១ពេត្រុស ៣:១)។
ប្រសិនបើសាវ័ក ប៉ុល មិនមានការយល់ឃើញពីទម្រង់នៃការបង្រៀន និងការរៀនដែលអាចយល់បានក្នុងគំនិត តើគាត់ចង់មានន័យយ៉ាងណា? ទី១៖ វាជួយឲ្យយើងស្គាល់បរិបទ គឺក្រុមជំនុំបានប្រជុំគ្នា ដើម្បីអធិស្ឋាន និងបង្រៀន (១ធីម៉ូថេ ២:៨-១០, ៣:១៥)។ ទី២៖ ជាសញ្ញាដ៏ល្អបំផុត គឺប្រហែលជាការភ្ជាប់គ្នានៃ«ការបង្រៀន» ជាមួយ «ការប្រើប្រាស់សិទ្ធិអំណាចលើបុរស» ។ យើងអាចនិយាយបានថា ការបង្រៀនមិនសមរម្យសម្រាប់ស្ត្រី គឺជាការបង្រៀននៅក្នុងបរិបទបង្រៀនបុរស ឬរបៀបដែលបង្អាប់ដល់ការត្រាស់ហៅបុរសឲ្យទទួលខុសត្រូវចម្បងសម្រាប់ការបង្រៀន និងការដឹកនាំ។ ទំនួលខុសត្រូវចម្បងនេះ គឺត្រូវបំពេញដោយគ្រូគង្វាល ឬពួកចាស់ទុំ។ ហេតុដូច្នេះហើយ យើងគិតថា ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលមានតែបុរសប៉ុណ្ណោះ ដែលទទួលខុសត្រូវសម្រាប់កិច្ចការទាំងនេះ។
វាជារឿងត្រឹមត្រូវសម្រាប់ព័ន្ធកិច្ចបង្រៀនទាំងអស់របស់ក្រុមជំនុំក្នុងការទទួលបានការអនុញ្ញាត ឬទទួលស្គាល់ពីពួកអភិបាល និងអ្នកគ្រប់គ្រង (ឧ. ពួកចាស់ទុំ) របស់ក្រុមជំនុំ។ ទោះជាយ៉ាងណា វាអាចជារឿងខុសឆ្គងសម្រាប់ការដឹកនាំក្រុមជំនុំនៅក្នុងការប្រើប្រាស់សិទ្ធអំណាចរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យស្ត្រីធ្វើការបង្រៀនដល់ក្រុមចាស់ទុំក្នុងក្រុមជំនុំ បើទោះជានាងមិនត្រូវបានទទួលមុខតំណែង ឬចាត់តាំងច្បាស់លាស់ក្ដី។ ម្យ៉ាងទៀត ដើម្បីធ្វើការបញ្ជាក់ដោយស្របតាមព្រះគម្ពីរដល់ស្ត្រីដែលកំពុងបង្រៀន ពួកគេគួរតែមានលក្ខណៈពីរប្រភេទនេះ គួរតែត្រូវបានបំពេញ។ បុគ្គលនោះ គឺត្រូវមានការយល់ស្របពីអ្នកគ្រប់គ្រងខាងឯវិញ្ញាណនៃក្រុមជំនុំ (ពោលគឺ ពួកចាស់ទុំ)។ មួយវិញទៀត គឺដើម្បីជៀសវាង និងការបង្រៀនណាដែលដាក់ស្ត្រីឲ្យបំពេញតួនាទីជាអ្នកគង្វាលខាងឯវិញ្ញាណលើក្រុមបុរសៗ ឬជៀសវាងការបង្រៀនណា ដែលមានលក្ខណៈស៊ីជម្រៅខ្លាំង ដែលប៉ះពាល់ដល់បញ្ញាចិត្តរបស់បុរសលើមូលដ្ឋាននៃសិទ្ធអំណាចរបស់ព្រះជាម្ចាស់។ សកម្មភាពទាំងនេះនឹងបំពានលើអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២។ គ្រូគង្វាលមិនមានសិទ្ធិក្នុងការធ្វើអ្វីមួយដែលព្រះគម្ពីរបានហាមប្រាមឡើយ ដ្បិតគ្រូគង្វាលមិនមានអំណាចខ្ពស់ជាងព្រះបន្ទូលផ្ទាល់ទេ។
មតិយោបល់
Loading…