in ,

អធិស្ឋាន​សម្រាប់អ្នក​​ស្លាប់?

Should we pray for the dead?

ប្រាកដ​ណាស់! យើង​អាច​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ចំពោះ​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ ប៉ុន្តែ ព្រះ​គម្ពីរ​មិន​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បាន​ស្លាប់​ទេ ព្រោះ​ការ​ធ្វើ​បែប​នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

ពេល​បុគ្គល​ណា​ម្នាក់​ស្លាប់ មាន​ផ្លូវ​តែ​ពីរ​គត់​សម្រាប់​គាត់៖ ១) ទៅ​នៅ​ជាមួយ​ព្រះ​អម្ចាស់ ២) ឬ​ក៏​នៅ​ដាច់​ចេញ​ពី​ព្រះ​វត្តមាន​ទ្រង់។ គ្មាន​អ្វី​ដែល​យើង​អាច​ធ្វើ ​ដើម្បី​នឹង​ជួយ​កែ​វាសនា​របស់​គាត់​ បន្ទាប់​ពី​គាត់​បាន​ស្លាប់​ទៅ​ហើយ​នោះ​ទេ។ អស់​អ្នក​ជឿ​នឹង «ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការ​នេះ​ប្រសើរ​ជាង​ខ្លាំង​ណាស់» នេះ​ស​ឲ្យ​ឃើញ​ថា ពួក​គាត់​គ្មាន​អ្វី​ខ្វះខាត ដែល​តម្រូវ​ឲ្យ​យើង​អធិស្ឋាន​សម្រាប់​ពួក​គាត់​ទៀត​នោះ​ទេ (ភីលីព ១:២៣ គគខ)។

អស់​អ្នក​ជឿ​លែង​មាន​ឱកាស​ឆ្លើយ​តប​នឹង​ដំណឹងល្អ​ទៀត​ហើយ ពេល​គាត់​ស្លាប់ ដូច្នេះ​ការ​ដែល​យើង​ចំណាយ​ពេល​អធិស្ឋាន​សម្រាប់​ពួក​គាត់​នឹង​មិន​អាច​សម្រេច​អ្វី​បាន​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ភាព​រហ័សរហួន​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​លើ​ផែនដី​នេះ ខណៈ​ពេល​ដែល​យើង​នៅ​មាន​ពេលវេលា​នៅ​ឡើយ។ ប្រាកដ​ណាស់! យើង​គួរ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​ចំពោះ​ជីវិត​របស់​អស់​អ្នក​ដែល​បាន​ស្លាប់​បាត់​ទៅ ប៉ុន្តែ យើង​ត្រូវ​ប្រគល់​ពួក​គេ​ទៅ​ព្រះ​ជាម្ចាស់​ដោយ​មាន​ទំនុក​ចិត្ត ហើយ​យើង​ក៏​ត្រូវ​ព្យាយាម​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​កំពុង​តែ​រស់​នៅ​វិញ។

តែ​ផ្ទុយ​ទៅ​វិញ​ក្រុម​ជំនុំ រ៉ូម៉ាំង កាតូលិក (Roman Catholic Church) បែរ​ជា​បង្រៀន​ថា មាន​អ្នក​ជឿ​ជា​ច្រើន​ពេល​ដែល​ស្លាប់​ទៅ​នឹង​ត្រូវ​ទៅ​ស្ថាន​ជម្រះ​ព្រលឹង (purgatory) ជា​កន្លែង​ដែល​ភ្លើង​នឹង​បន្សុទ្ធ​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ទៅ​នៅ​ស្ថាន​សួគ៌​បាន។ លើស​ពី​នោះ ពួក​គាត់​ថែម​ទាំង​បង្រៀន​ថា អ្នក​ជឿ​ដែល​នៅ​រស់​លើ​ផែនដី​នេះ​មាន​សមត្ថភាព​ជួយ​អ្នក​នៅ​ស្ថាន​ជម្រះ​ព្រលឹង​បាន ដោយ​អធិស្ឋាន​ឲ្យ​អ្នក​ទាំង​នោះ ហើយ​អាច​សុំ​ទោស​ព្រះ​ជាម្ចាស់​ជំនួស​អ្នក​ទាំង​នោះ​បាន ដោយ​បង់​លុយ​លោះ​បាប (indulgences)។

ការ​បង្រៀន​បែប​នោះ​គ្មាន​មូល​ដ្ឋាន​ក្នុង​ព្រះ​គម្ពីរ​ទេ។ ហើយ​ការ​បង្រៀន​បែប​នោះ​ក៏​ទាស់​ប្រឆាំង​នឹង​ការ​បង្រៀន​ដ៏​ច្បាស់​លាស់​ក្នុង​ព្រះ​បន្ទូល​ទៀត​ផង៖ ពេល​បុគ្គល​ណា​ម្នាក់​ជឿ​ទុក​ចិត្ត​លើ​ព្រះ​គ្រីស្ទ ពួក​គាត់​នឹង​ទទួល​បាន​ការ​រាប់​ជា​សុចរិត​ចាប់​ពី​ពេល​នោះ​តែ​ម្ដង ពោល​គឺ​ពួក​គាត់​នឹង​ត្រូវ​គ្នា​នឹង​ព្រះ​ជាម្ចាស់​វិញ ហើយ​ទ្រង់​ក៏​បាន​ទទួល​ស្គាល់ ក៏​ដូច​ជា​ទទួល​យក​ពួក​គាត់​ទាំង​ស្រុង​តែ​ម្ដង។ អំណះអំណាង​ដែល​យើង​មាន​គឺ​ព្រះ​ជាម្ចាស់ «បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ នោះ​យើង​មាន​មេត្រីភាព​ជាមួយ​ព្រះជាម្ចាស់​តាមរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​របស់​យើង» (រ៉ូម ៥:១ គគខ)។

ចំណុច​ដ៏​អស្ចារ្យ​នៃ​ដំណឹង​ល្អ​គឺ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ជំនួស​បាប​របស់​យើង នោះ​យើង​នឹង​មិន​ត្រូវ​រងទុក្ខ​ឡើយ (១ពេត្រុស ៣:១៨)។

ចំណាំ៖ យើង​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Marcus Nodder
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, និងលោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី What Happens When I die? ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចំណុចចម្បង

មិន​អាច​រក​ឃើញ