អត្ថបទថ្មីៗ

  • ក្តៅៗ

    in ,

    តើ​អ្វី​ទៅ​ជា​អត្ថន័យ​​បុណ្យ​ណូអែល?

    ព្រះ​ឱរស​អង្គ​មួយ​នោះ គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា ព្រះជាម្ចាស់​ពិត​ជា​បាន​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ដល់​ម្ល៉េះ «បានជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។ អាន​បន្ថែម

  • in ,

    គ្រីស្ទ​បរិស័ទ និង​ពិធី​ភ្ជុំ​បិណ្ឌ

    ដូច្នេះ ចូរ​យក​គំរូ​តាម​សាវ័ក ប៉ុល ចុះ។ ចូរ​ស្គាល់​ខ្លួន​យើង ស្គាល់​បេសកកម្ម​ធំ​បំផុត​របស់​យើង។ ហើយ​ក៏​កុំ​ឲ្យ​ភ័យខ្លាច​នឹង​វិញ្ញាណ​អាក្រក់ ដ្បិត​យើង​ជា​កូន​ព្រះ ជា​សាសន៍​ស្ថានសួគ៌ ជា​ទូត​របស់​ព្រះគ្រីស្ទ ហើយ​យើង​មិន​មែន​ជា​របស់​លោកីយ៍​នេះ​ទេ។ អាន​បន្ថែម

  • in

    តើព្រះគម្ពីរបានបញ្ជាឲ្យគ្រីស្ទបរិស័ទថ្វាយតង្វាយដែរឬទេ?

    ដូច្នេះ​យើង​ខ្ញុំ​គិត​ថា​យើង​ខ្ញុំ​អធិប្បាយ​លើ​ការ​ថ្វាយ​ដង្វាយ​ពីរ​ទៅ​បី​ដង​ក្នុង​អំឡុង​ពេល​៣៣​ឆ្នាំ​នៅ​ឯ​ព្រះ​វិហារ​របស់​យើង​ខ្ញុំ។ អ្វី​ដែល​យើង​ខ្ញុំ​ចង់​មាន​ន័យ​គឺ​ថា យើង​ខ្ញុំ​បាន​និយាយ​ស្ទើរ​តែ​គ្រប់​ពេល​វេលា​អំពី​ការ​ផ្គត់​ផ្គង់ និង​ការ​លះ​បង់ ប៉ុន្តែ​ទាក់​ទង​ទៅ​នឹង​ការ​ថ្វាយ​ដង្វាយ…ជា​ទូ​ទៅ យើង​ខ្ញុំ​បាន​លើក​ឡើង​ដូច​នេះ៖ «ឱ​បង​ប្អូន​អើយ! ហេតុ​អ្វី​បាន​ជា​យើង​ចង់​ថ្វាយ​តិច​ជាង? បុគ្គល​ដែល​លើក​ឡើង​ថា៖ “តើ​ខ្ញុំ​ត្រូវ​ថ្វាយ​មែន​ឬ?” គឺ​គាត់​កំពុង​តែ​ឈរ​លើ​ជំហរ​មិន​ត្រឹម​ត្រូវ​រួច​ស្រេច​បាត់​ទៅ​ហើយ។ រាល់​គ្រប់​អ្វីៗ​ទាំង​អស់​គឺ​ល្អ​ប្រសើរ​ជាង​ក្នុង​ការ​តាំង​សេចក្ដី​សញ្ញា​ថ្មី។ យើង​មាន​សេចក្ដី​សន្យា​ល្អ​ប្រសើរ​ជាង សេចក្ដី​តាំង​សញ្ញា​ល្អ​ប្រសើរ​ជាង—កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ឡើង—ចុះ​ហេតុ​អ្វី​បាន​ជា​មិន​មាន​ការ​លះបង់ និង​ការ​ថ្វាយ​ល្អ​ប្រសើរ​ខ្លាំង​ជាង​ដែរ​ទៅ? អាន​បន្ថែម

  • ក្តៅៗ ល្បីៗ

    in

    អធិស្ឋាន​៤​យ៉ាង​

    ឱ​ព្រះ​ជាម្ចាស់​អើយ! ទូល​បង្គំ​មិន​អាច​ឈរ​នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម និង​ក្នុង​គ្រោះ​ថ្នាក់​បាន​ឡើយ លុះ​ត្រា​តែ​ព្រះ​អង្គ​គ្រប​បាំង​ទូល​បង្គំ​ជា​មួយ​នឹង​ខែល​របស់​ទ្រង់ ហើយ​លាក់​ទូល​បង្គំ​ក្រោម​ចំអេង​ស្លាប​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​បង្កើត​ទូល​បង្គំ​មក​ក្នុង​រូប​អង្គ​ទ្រង់។ ដូច្នេះ សូម​មាន​ព្រះ​ហឫទ័យ​ក្នុង​ការ​រក្សា​ទូល​បង្គំ​ឲ្យ​បាន​នៅ​បរិសុទ្ធ ហើយ​បាន​ស្អាត​ឥត​ខ្ចោះ ដើម្បី​ឲ្យ​រូប​កាយ​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ព្រះ​វិហារ​ដ៏​បរិសុទ្ធ​បាន ហើយ​ឲ្យ​ព្រលឹង​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ទី​បរិសុទ្ធ ដើម្បី​នឹង​ទទួល​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​ដែល​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់ និង​បរិសុទ្ធ។ អាន​បន្ថែម

  • in ,

    ពេល​បារម្ភ

    លោក​អ្នក​អាច​បារម្ភ បារម្ភ បារម្ភ បារម្ភ។ ប៉ុន្តែ អ្វី​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​លោក​អ្នក​ធ្វើ​គឺ​តូច គឺ​តូច​ខ្លាំង​មែន​ទែន។ តែង​តែ​មាន​អ្វី​មួយ​ដែល​លោក​អ្នក​អាច​ប្រគល់​ជីវិត​របស់​លោក​អ្នក​ចំពោះ [ក្នុង​ការ​ជួយ] និង​របៀប​ណា​មួយ​ដែល​លោក​អ្នក​អាច​ផ្គត់​ផ្គង់​ឲ្យ​បាន។ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​បន្ថែម​ទៀត​អំពី​ចំណុច​នេះ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៦ ដែល​ជា​ខ​គម្ពីរ​ស៊ី​គ្នា​ចំពោះ​យើង៖ «ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់​ខ្វាយ​របស់​ថ្ងៃ​នោះ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។ សូម​ខ្វល់​ខ្វាយ​តែ​អំពី​បញ្ហា​សម្រាប់​ថ្ងៃ​នេះ​បាន​ហើយ។ អាន​បន្ថែម

  • in ,

    សម្លាប់​ខ្លួនជាបាបដែរឬទេ?

    សូម​កុំ​ប្រព្រឹត្ត​បែប​នេះ! ប្រសិន​បើ​លោក​អ្នក​មិន​មែន​ជា​អ្នក​ជឿ ព្រះ​ជា​ម្ចាស់​អាច​ប្រោស​លោះ​ជីវិត​របស់​លោក​អ្នក​ហើយ​ប្រ​ទាន​ឲ្យ​លោក​អ្នក​នូវ​គោល​បំណង​ដ៏​ពិត​ក្នុង​ការ​រស់​នៅ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែរ។ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​ជឿ ព្រះ​ជា​ម្ចាស់​បាន​ប្រោស​លោះ​ជីវិត​របស់​លោក​អ្នក​រួច​ហើយ ហើយ​មិន​ថា​កាលៈទេសៈ​របស់​លោក​អ្នក​បច្ចុប្បន្ន​នេះ​វា​ស្ថិត​នៅ​ក្នុង​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ក៏​ព្រះ​ជា​ម្ចាស់​អាច​សម្រេច​កិច្ច​ការ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​តាម​រយៈ​ជីវិត​ដែល​លោក​អ្នក​នៅ​មាន​នៅ​ឡើយ។ អាន​បន្ថែម

  • in ,

    ការ​តយុទ្ធ​ជា​មួយ​ការ​បាក់​ទឹក​ចិត្ត

    នៅ​ពេល​ណា​មាន​អ្វី​មួយ​កើត​ឡើង​ក្នុង​ជីវិត​របស់​លោក​អ្នក​ដែល​មើល​ទៅ​ហាក់បី​ដូច​ជា​គម្រាម​កំហែង​ដល់​អនាគត​ខ្លួន ចូរ​ចង​ចាំ​ការ​នេះ៖ ភាព​ភ័យខ្លាច​ដែល​កើត​ឡើង​ដំបូង​​ក្នុង​ដួង​ចិត្ត​របស់​លោក​អ្នក គឺ​ដូច​ជា​ភាព​ភ័យខ្លាច​ដែល​ព្រះ​យេស៊ូវ​មាន​នៅ​ក្នុង​សួន​ច្បារ គែតសេម៉ានី ដែរ។ តែ​នោះ​មិន​មែន​ជា​អំពើ​បាប​ទេ។ អាន​បន្ថែម

  • in ,

    ពេល​ចែចង់​គ្នា

    វា​មិន​មែន​ជា​ស្នេហា​ដែល​មាន​សុវត្ថិភាព​នៅ​ឡើយ​ទេ ពីព្រោះ​វា​មិន​ទាន់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​គ្នា​ជា​មួយ​នឹង​ការ​សន្យា​របស់​យើង​នៅ​ឡើយ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.