វាមិនមែនជាស្នេហាដែលមានសុវត្ថិភាពនៅឡើយទេ ពីព្រោះវាមិនទាន់ត្រូវបានផ្សារភ្ជាប់គ្នាជាមួយនឹងការសន្យារបស់យើងនៅឡើយ។
យើងមិនអធិស្ឋានក្នុងការចែចង់គ្នាទេ នោះយើងក៏មិនទទួលបានធនធានដ៏មានតម្លៃដែលយើងត្រូវការបំផុតក្នុងការចែចង់គ្នាដែរ។
យើងជាច្រើននាក់តយុទ្ធក្នុងការចែចង់គ្នា—ដើម្បីស្វែងយល់ពីចិត្តរបស់យើង ដើម្បីទំនាក់ទំនងគ្នា ដើម្បីរក្សាតុល្យភាពនូវអាទិភាព និងការមានទំនួលខុសត្រូវ ដើម្បីបដិសេធការល្បួងខាងឯផ្លូវភេទ—ដោយមិនបានទូលសូមប្រាជ្ញាកម្លាំង និងជំនួយពីព្រះជាម្ចាស់ឡើយ។ យើងងឿងឆ្ងល់ថា ហេតុអ្វីបានជាយើងធ្វើកំហុសដដែលៗ ហើយធ្លាក់ខ្លួនធ្វើអំពើបាបម្តងហើយម្តងទៀត ខណៈពេលដែលយើងទុកចោលឲ្យស្តេចគង់លើបល្ល័ង្ក។ យើងទំនងជានិយាយអំពីការអធិស្ឋាន ប៉ុន្តែយើងកម្រនឹងនិយាយជាមួយព្រះជាម្ចាស់ណាស់។ យើងអានអត្ថបទ ផ្ញើសារសួរមិត្តភក្ដិ ស្តាប់ការអធិប្បាយ ហើយថែមទាំងសុំយោបល់ទៀត តែមិនលុតជង្គង់នៅឯព្រះបាទាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ទេ។ ប្រសិនបើយើងចង់ចេះចែងចង់គ្នាឲ្យបានល្អ ដាច់ខាតយើងនឹងត្រូវតែអធិស្ឋានបន្ថែមទៀត។
ការអញ្ជើញឲ្យអធិស្ឋានក្នុងការចែចង់គ្នាមិនមែនជាបន្ទុកផ្សេងទៀតដែលបុរស និងស្ត្រីនៅលីវត្រូវយកមកដាក់នៅលើខ្លួននោះទេ។ វាជាវិថីឆ្ពោះទៅការឲ្យអារម្មណ៍ និងសេចក្ដីប្រាថ្នារបស់យើងទទួលបានការសាកល្បង ការបញ្ជាក់ និងបំពេញ។ វាមិនមែនជាមុខវិជ្ជាទូទៅដែលយើងត្រូវតែឆ្លងកាត់មុនពេលដែលព្រះជាម្ចាស់ទ្រង់ប្រទានប្តី ឬប្រពន្ធដល់យើងនោះឡើយ។ វាគឺជាយានដ៏ធំល្មមគ្រប់គ្រាន់ ហើយក៏មានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីដឹកយើងឆ្លងកាត់វ័យនៃជីវិតនៅលីវ ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ វាក៏នឹងជូនយើងចូលក្នុងវិថីថ្មីនៃជីវិតអាពាហ៍ពិពាហ៍ដែរ។
កុំចាប់ផ្តើមចែចង់គ្នាដោយមិនអធិស្ឋានឡើយ ហើយក៏កុំឈប់អធិស្ឋានខណៈពេលអ្នកកំពុងរង់ចាំដែរ។ ប្រសិនបើអ្នកមិនដឹងថាត្រូវអធិស្ឋានអំពីអ្វីទេ ខាងក្រោមនេះគឺជាការអធិស្ឋានប្រាំពីរយ៉ាងសម្រាប់អស់អ្នកដែលមានទំនាក់ទំនង តែមិនទាន់រៀបការនៅឡើយ៖
១. សូមរំដោះយើងឲ្យមានការចែងចង់ខុសៗគ្នា
«ទោះបើអ្នកបរិភោគ ឬផឹក» —ឬចែចង់គ្នាឬរៀបការ—ឬធ្វើអ្វីក៏ដោយចូរធ្វើអ្វីៗទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ (១កូរិនថូស ១០:៣១ គកស)។
ឱ! ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌អើយ! ពិតណាស់ មានមនុស្សច្រើននាក់ក្នុងពេលបច្ចុប្បន្ននេះដែលហាក់ដូចជាមានការបែកបាក់ជាច្រើន—ភាពមិនច្បាស់លាស់ក្នុងការប្រាស្រ័យទាក់ទងគ្នាមិនល្អ ការភ័យខ្លាចក្នុងការប្ដេជ្ញាចិត្ត ការឈ្លានពានការដាក់កម្រិត ការបែកបាក់គ្នាដ៏រញ៉េរញ៉ៃ។ ដោយសារយើងជាកម្មសិទ្ធិរបស់ទ្រង់ នោះយើងពិតជាចង់ឲ្យការចែចង់គ្នារបស់យើងមានការខុសគ្នា។ សូមកំណត់ទំនាក់ទំនងរបស់យើងឲ្យនៅដាច់ដោយឡែកពីរាល់គំរូដែលបានធ្លាក់ក្នុងអំពើបាបនៅជុំវិញយើង។ សូមអនុញ្ញាតឲ្យសេចក្តីស្រឡាញ់ និងការគោរពគ្នារបស់យើងចំពោះគ្នាទៅវិញទៅមកប្រកាសអំពីចំណុចដ៏ជ្រាលជ្រៅ និងស្រស់ស្អាតអំពីព្រះរាជបុត្រារបស់ទ្រង់ សូម្បីតែពេលដែលយើងធ្វើខុស ឬក៏ធ្វើបាបទាស់នឹងគ្នាក៏ដោយ។
២. សូមផ្តល់ឲ្យយើងនូវភាពឆេះឆួលចំពោះជំនឿរបស់គ្នាទៅវិញទៅមក និងអំណរក្នុងព្រះអង្គ
«ខ្ញុំជឿជាក់ដូច្នេះ គឺខ្ញុំដឹងថា ខ្ញុំនឹងរស់នៅជាមួយអ្នកទាំងអស់គ្នាតទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនឡើង ហើយឲ្យមានអំណរដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានហេតុនឹងអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយសារខ្ញុំមកនៅជាមួយអ្នករាល់គ្នាវិញ» (ភីលីព ១:២៥-២៦ គកស)។
វាជាការងាយស្រួលទេក្នុងការផ្ដោតការយកចិត្តទុកដាក់ និងកម្លាំងរបស់យើងទៅលើគ្នាទៅវិញទៅមក—ស្ថានភាពនៃទំនាក់ទំនងរបស់យើង លក្ខណៈនៃជម្លោះរបស់យើង គន្លងនៃអារម្មណ៍របស់យើង—ប៉ុន្តែ សក្ដានុពលដ៏សំខាន់បំផុតក្នុងទំនាក់ទំនងរបស់យើងនឹងមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយព្រះអង្គ។ តាមធម្មជាតិ ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងចំពោះអ្វីដែលមិត្តស្រី (ឬមិត្តប្រុសរបស់ខ្ញុំ) គិត និងមានអារម្មណ៍យ៉ាងម៉េចអំពីខ្ញុំណាស់ តែតាមពិតទៅ ខ្ញុំគួរយកចិត្តទុកដាក់ខ្លាំងជាងលើអ្វីដែលនាង (ឬគាត់) គិត និងមានអារម្មណ៍អំពីទ្រង់វិញ។ ឱ! ព្រះជាម្ចាស់អើយ! សូមជំរុញចិត្តយើងឲ្យមានភាពឆេះឆួលលើជំនឿគ្នា និងមានអំណរក្នុងទ្រង់។
៣. សូមកុំឲ្យសេចក្តីស្រឡាញ់របស់យើងចំពោះគ្នាក្លាយជាអ្វីដែលធ្វើឲ្យយើងខ្វាក់ក្នុងការធ្វើអំពើបាបឡើយ
«ពីព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្ដីប្រចណ្ឌនៃព្រះ ដ្បិតខ្ញុំបានបម្រុងអ្នករាល់គ្នាទុក ឲ្យមានប្ដីតែ១ ទុកដូចជាក្រមុំបរិសុទ្ធ គឺដើម្បីនឹងថ្វាយទៅព្រះគ្រីស្ទតែមួយប៉ុណ្ណោះ តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ» (២កូរិនថូស ១១: ២-៣)។
ខ្សែរវាងសេចក្ដីស្រឡាញ់ និងភាពឆោតល្ងង់អាចធ្វើឲ្យមានភាពស្រពេចស្រពិលក្នុងទំនាក់ទំនងណាមួយដែលធ្វើឲ្យយើងខ្វាក់ទៅកាន់ព្រះអង្គ និងចំពោះគ្នា។ ដោយបាន «ធ្លាក់ក្នុងអន្លង់ស្នេហ៍» យើងក៏បានបាត់បង់នូវការធ្លាក់ក្នុងអំពើបាបរបស់យើងដែរ។ សាតាំងក៏ដើរចូលក្នុងភាពត្រេកត្រអាល ហើយបញ្ឆោតយើងឲ្យព្រងើយកន្តើយ មើលរំលង ឬដោះសាអំពីអំពើបាប។ យើងសម្របសម្រួលអំពើបាបក្នុងទំនាក់ទំនងតាមមធ្យោបាយដែលយើងមិនដែលធ្វើពីមុនៗ។ ឱ! ព្រះជាម្ចាស់អើយ! សូមផ្លុំអ័ព្ទនៃភាពឆោតល្ងង់ណាមួយចេញ ហើយសូមបំពេញភ្នែករបស់យើងដោយសេចក្តីពិត និងសម្រស់របស់ទ្រង់។ នៅពេលដែលសរសៃទាំងអស់នៃសាច់ដុំក្នុងខ្លួនយើងចង់ចុះចូលក្នុងការល្បួង សូមបញ្ឆេះដួងចិត្តរបស់យើងឲ្យបដិសេធការសន្យាអាក្រក់នៃអំពើបាបចោល ហើយឲ្យយើងចង់បានព្រះអង្គ និងសេចក្ដីសុចរិតរបស់ទ្រង់វិញ។
៤. សូមរម្លឹកយើងថារូបកាយរបស់យើងត្រូវបានទិញដោយតម្លៃដែលគ្មានការកំណត់
«ចូររត់ចេញពីអំពើសហាយស្មន់ទៅ! រាល់អំពើបាបដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកដែលប្រព្រឹត្តសហាយស្មន់ អ្នកនោះធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះនៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ» (១កូរិនថូស ៦:១៨-២០ គកស)។
ជាការដ៏គួរឲ្យស្តាយណាស់ អំពើអសីលធម៌ខាងឯផ្លូវភេទហាក់ដូចជាមានលក្ខណៈធម្មតាៗទៅវិញ សូម្បីតែក្នុងករណីខ្លះក្នុងចំណោមទំនាក់ទំនងដែលអះអាងថាខ្លួនជាគ្រីស្ទបរិស័ទក៏ដោយ។ ប៉ុន្តែ ខណៈពេលដែលមនុស្សគ្រប់គ្នាចុះចូល យើងមិនព្រមចុះចូលឡើយ។ នៅពេលណាដែលយើងប្រឈមមុខក្នុងការល្បួងឲ្យឆ្លងកាត់ការកំណត់ដែលអ្នកបានដាក់ដោយសារក្ដីស្រឡាញ់សម្រាប់ខ្លួន សូមព្រះអង្គនាំគំនិតរបស់យើងឆ្ពោះទៅឯឈើឆ្កាង ដែលជាកន្លែងដែលព្រះយេស៊ូវបានសុគត ដើម្បីរំដោះយើងចេញពីរាល់អំពើបាបខាងឯផ្លូវភេទ។ វានឹងក្លាយជាការចាប់អារម្មណ៍មួយដ៏ជ្រាលជ្រៅបំផុត ដែលទាស់ប្រឆាំងនឹងវប្បធម៌ និងជាការដែលបង្ហាញថាព្រះវិញ្ញាណសកម្មក្នុងជីវិតរបស់យើង៖ ការជ្រើសរើសបដិសេធការលើកទឹកចិត្ត ដើម្បីពិសោធន៍លើ ឬបំពេញនូវអារម្មណ៍របស់យើងខាងឯផ្លូវភេទនៅក្នុងការចែចង់គ្នា ព្រោះយើងជឿជាក់លើទ្រង់ ហើយក៏ឲ្យតម្លៃដល់ព្រះយេស៊ូវដែរ។
៥. សូមភ្ជាប់ទំនាក់ទំនងនៃការចែចង់គ្នារបស់យើងជាមួយទំនាក់ទំនងដែលមានអត្ថន័យផ្សេងៗទៀត
«ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប» (ហេព្រើរ ៣:១២-១៣)។
ឱ! ព្រះវរបិតាអើយ! សូមការពារយើងកុំឲ្យញែកខ្លួនយើង និងទំនាក់ទំនងរបស់យើងចេញពីអ្នកជឿផ្សេងៗទៀតឡើយ។ នៅពេលដែលយើងចំណាយពេលមួយទល់មួយជាមួយគ្នាកាន់តែច្រើន នោះយើងក៏នឹងកាន់តែចំណាយពេលជាមួយមនុស្សសំខាន់ផ្សេងៗទៀតតិចក្នុងជីវិតជាមិនខាន។ គម្លាតនោះគឺជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ជាច្រើនទៀតក្នុងការចែចង់គ្នា។ សូមព្រះអង្គនាំមកនូវបុរស និងស្ត្រីដែលយើងត្រូវការក្នុងអារម្មណ៍ ការប្រាស្រ័យទាក់ទង និងការសម្រេចចិត្តរបស់យើង។ សូមនាំមកនូវគ្រីស្ទបរិស័ទផ្សេងៗទៀតដែលស្រឡាញ់យើងយ៉ាងគ្រប់គ្រាន់ដល់ថ្នាក់ហ៊ានសួរសំណួរពិបាកៗមកកាន់យើង។ នៅពេលដែលការល្បួងនាំការចែងចង់របស់យើងឲ្យទៅកន្លែងស្ងាត់ សូមភ្ជាប់ទំនាក់ទំនងរបស់យើងជាមួយសហគមន៍ដ៏ពិតប្រាកដ ដែលមានស្ថិរភាព និងមានការចូលរួមគ្នា។
៦. ក្នុងពេលវេលាកំណត់ដ៏ល្អឥតខ្ចោះរបស់ទ្រង់ សូមប្រាប់យើងឲ្យច្បាស់ថា តើយើងគួររៀបការឬអត់
«ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ាចូរទុកចិត្តដល់ព្រះអង្គនោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច...ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ាហើយរង់ចាំព្រះអង្គដោយអំណត់» (ទំនុកតម្កើង ៣៧:៥, ៧ គកស)។
«ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ» (យ៉ាកុប ១:៥ គកស)។
យើងមានអារម្មណ៍ថា យើងងាយនឹងមានការឈឺចាប់ក្នុងការចែចង់របស់យើង—ដូចជាភាពមិនប្រាកដប្រជា ភាពផុយស្រួយ និងភាពឆាប់ប្រែប្រួល។ វាមិនមែនជាស្នេហាដែលមានសុវត្ថិភាពនៅឡើយទេ ពីព្រោះវាមិនទាន់ត្រូវបានផ្សារភ្ជាប់គ្នាជាមួយនឹងការសន្យារបស់យើងនៅឡើយ។ បើយើងពិតជាស្រឡាញ់គ្នា មានភាពស៊ីជម្រៅគ្នា ស្រឡាញ់តែម្នាក់ មានសេរីភាព និងស្រឡាញ់គ្នាទៅវិញទៅមកដោយមានការឆេះឆួល វាត្រូវតែជាការស្រឡាញ់បែបជាប្ដី និងប្រពន្ធ។ វាត្រូវតែស្ថិតនៅក្នុងភាពតែមួយដ៏ស្រស់ស្អាតខាងក្នុងយើង និងអាថ៌កំបាំងនៃជីវិតអាពាហ៍ពិពាហ៍ដែលមានភាពរួបរួមគ្នា។ ដូច្នេះ ឱ! ព្រះអង្គអើយ! សូមប្រទានមកយើងនូវភាពច្បាស់លាស់។ យើងកំពុងរង់ចាំឲ្យព្រះអង្គប្រាប់យើងយ៉ាងច្បាស់ថា តើយើងគួររៀបការឬអត់។ យើងមិនចង់នៅចែចង់គ្នាមួយថ្ងៃយូរជាងដែលទ្រង់ចង់ឲ្យយើងនៅបន្តឡើយ។ យើងកំពុងទូលសូមប្រាជ្ញាក្នុងការចែចង់ ព្រោះយើងដឹងថាទ្រង់សព្វព្រះហឫទ័យក្នុងការប្រទានប្រាជ្ញាដល់អស់អ្នកដែលទូលសូម។
៧. នៅគ្រប់ជំហាន សូមបន្តនៅជាសេចក្តីស្រឡាញ់ដំបូង និងដ៏អស្ចារ្យបំផុតរបស់យើង
«“ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីគំនិតអ្នក ព្រមទាំងអ្នកជិតខាង ដូចខ្លួនឯងដែរ”» (លូកា ១០:២៧)។
«ប៉ុន្តែ យើងប្រកាន់សេចក្ដីនេះនឹងអ្នក គឺថា អ្នកបានបោះបង់សេចក្តីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង» (វិវរណៈ ២:៤ គកស)។
សំខាន់ជាងគេបង្អស់ សូមហាមកុំឲ្យមានក្ដីស្រឡាញ់ណាមួយផ្សេងទៀតចាប់ផ្ដើមគ្របបាំង ឬជំនួសសេចក្ដីស្រឡាញ់របស់យើងសម្រាប់ព្រះអង្គ។ បើមាននរណាម្នាក់ក្នុងចំណោមយើងចេញឆ្ងាយពីទ្រង់ជាប្រចាំ សូមប្រទានដល់យើងនូវជំនឿ និងសេចក្តីស្រឡាញ់ឲ្យបានគ្រប់គ្រាន់ ដើម្បីដើរចេញពីការនោះ។ សូមការពារយើងពីនរណាម្នាក់ដែលចង់បានកន្លែងរបស់ទ្រង់នៅក្នុងបេះដូងរបស់យើង ហើយសូមនាំយើងទៅរកប្តី ឬប្រពន្ធ ដែលបានថ្វាយទៅកាន់ទ្រង់អស់ពីដួងចិត្ត ព្រលឹង គំនិត និងកម្លាំងរបស់ខ្លួនរួចហើយ។ មិនថាយើងនឹងរៀបការ ឬក៏មិនរៀបការក៏ដោយ ក៏យើងសន្យាថ្វាយសេចក្ដីស្រឡាញ់របស់យើងមុនគេ បង្អស់ និងជារៀងរហូតតទៅទៅកាន់ព្រះអង្គ—ចាប់ពីថ្ងៃនេះតទៅ មិនថាប្រសើរ ឬក៏អាក្រក់ អ្នកក្រ ឬអ្នកមាន ពេលឈឺ ឬក៏មានសុខភាពល្អ—រហូតដល់សេចក្ដីស្លាប់នឹងរៀបការឲ្យយើងម្តងជាសម្រេច។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។