មានមនុស្សម្នាក់មកពីប្រទេសឥណ្ឌា គាត់មិនមែនជាគ្រីស្ទបរិស័ទទេ ប៉ុន្តែគាត់បាននិយាយឃ្លាមួយ «គ្រីស្ទបរិស័ទមានសៀវភៅមួយដែលល្មមសម្រាប់បំផ្លាញលោកីយ៍នេះបាន ល្មមដើម្បីនាំសន្តិភាពទៅដល់លោកីយ៍នេះដែលសុទ្ធតែមានសង្គ្រាម ប៉ុន្តែអ្នករាល់គ្នារាប់សៀវភៅនោះហាក់ដូចជាសៀវភៅធម្មតាទៅវិញ អត់អាន អត់រៀន។»

នមនុស្សជាច្រើនឆ្ងល់ថា តើព្រះគម្ពីរមានប្រភពមកពីណា ហើយមានតាំងពីពេលណាមក? ចុះចំពោះលោកអ្នកវិញ តើលោកអ្នកធ្លាប់ឆ្ងល់ដូចនេះដែរឬទេ? តើលោកអ្នកធ្លាប់ស្វែងរកចម្លើយទាក់ទងនឹងសំណួរទាំងនេះដែរឬទេ? យើងនឹងព្យាយាមពន្យល់បកស្រាយទៅលើសំណួរដែលអត្ថបទនេះបានលើកឡើងថា តើព្រះគម្ពីរត្រូវបាននិពន្ធឡើងដោយរបៀបណា? ហើយតើយើងអាចដឹងបានថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា?
I. តើព្រះគម្ពីរត្រូវបាននិពន្ធឡើងដោយរបៀបណា?
ព្រះគម្ពីរគ្រីស្ទបរិស័ទត្រូវបាននិពន្ធឡើងដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែង។ រូបភាពខាងក្រោមនេះបង្ហាញពីប្រវត្តិនៃការនិពន្ធព្រះគម្ពីរទាំងមូល។

ប្រវត្តិសាស្ត្រនៃការនិពន្ធព្រះគម្ពីរ
សាច់នៃឆ្នាំនិពន្ធមានរយៈពេលប្រមាណជាជាង១០០០ឆ្នាំ។ មានអ្នកនិពន្ធជាង៤០នាក់។ ព្រះគម្ពីរមិនមែនមានកណ្ឌតែមួយទេ ប៉ុន្តែមានកណ្ឌច្រើន។ ប្រសិនបើលោកអ្នកមើលរូបភាពខាងលើនេះ នោះលោកអ្នកនឹងឃើញថា កណ្ឌគម្ពីរយ៉ូបជាកណ្ឌគម្ពីរមួយដែលចាស់ជាងគេទោះបើយើងមិនស្គាល់អ្នកនិពន្ធ និងឆ្នាំនិពន្ធដ៏ជាក់លាក់ក៏ដោយ។ លោក ម៉ូសេ ជាអ្នកសរសេរកណ្ឌគម្ពីរ លោកុប្បត្ដិ និក្ខមនំ លេវីវិន័យ ជនគណនា និងចោទិយកថា។ ហើយម៉ាឡាគីជាកណ្ឌគម្ពីរចុងក្រោយគេ និពន្ធនៅឆ្នាំ៤០០ មុនគ.ស.។ ក្រោយពីកណ្ឌគម្ពីរ ម៉ាឡាគីមក គឺជាឆ្នាំនៃភាពស្ងាត់ស្ងៀម ជាឆ្នាំដែលគ្មានហោរា គ្មានអ្នកនិយាយព្រះបន្ទូល ហើយគ្មានអ្នកសរសេរព្រះបន្ទូល អស់រយៈពេល៤០០ឆ្នាំ។ បន្ទាប់ពីនោះមក ទើបមាន យ៉ូហាន-បាទីស្ទ ចាប់ផ្ដើមបន្លឺសំឡេង និងមានបន្ទូលពីព្រះវិញ។ ព្រះគម្ពីរសញ្ញាថ្មីចាប់ផ្ដើមនិពន្ធនៅឆ្នាំ៤៥-៩០ នៃគ.ស. បន្ទាប់ពីព្រះគ្រីស្ទសុគត ហើយមានព្រះជន្មរស់ឡើងវិញនៅឆ្នាំ៣៣ នៃគ.ស.។ ការសរសេរកណ្ឌគម្ពីរសញ្ញាថ្មីមានរយៈពេលខ្លី បើប្រៀបទៅនឹងកណ្ឌគម្ពីរសញ្ញាចាស់។ ព្រះគម្ពីរទាំងមូលមានតែ៦៦កណ្ឌប៉ុណ្ណោះ។
របៀបនៃការនិពន្ធ
ព្រះវិញ្ញាណបរិសុទ្ធជាអ្នកបណ្ដាលឲ្យតែងព្រះគម្ពីរ។ កណ្ឌគម្ពីរ ២ពេត្រុស ១:២០-២១ បានលើកឡើងថា «ដោយដឹងសេចក្តីនេះជាមុនដំបូងថា គ្មានពាក្យទំនាយណាក្នុងគម្ពីរ ដែលស្រាយបានតាមតែចិត្តនោះឡើយ ដ្បិតសេចក្តីទំនាយមិនដែលមក ដោយបំណងចិត្តមនុស្សទេ គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ»។ ឃ្លានេះបានបញ្ជាក់ពីអ្នកដែលបាននិពន្ធព្រះគម្ពីរឲ្យយើងដឹងច្បាស់។ ហើយគ្មានពាក្យទំនាយណាក្នុងព្រះគម្ពីរដែលមកពីមនុស្សនោះទេ ប៉ុន្តែជាមនុស្សបរិសុទ្ធរបស់ព្រះដែលបានទាយដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាល។ ត្រង់នេះហាក់ដូចជាពិបាកឲ្យយើងយល់បានថា តើព្រះគម្ពីរនិពន្ធដោយអ្នកណាឲ្យពិតប្រាកដ? ប្រាកដណាស់ មានអ្នកនិពន្ធជាមនុស្សច្រើន ប៉ុន្តែអ្នកនិពន្ធចម្បង គឺព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធជាអ្នកបណ្ដាលឲ្យអ្នកនិពន្ធទាំងនោះនិពន្ធព្រះបន្ទូលរបស់ព្រះអង្គ។
២ធីម៉ូថេ ៣:១៦-១៧ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ»។
ឃ្លាថា «ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង» ក្នុងភាសាដើមមានន័យថា ព្រះជាម្ចាស់ផ្លុំខ្យល់ដង្ហើម។ ហេតុដែលគេបកប្រែថា ព្រះវិញ្ញាណបណ្ដាលឲ្យតែង គឺដើម្បីឲ្យស៊ីនឹងកណ្ឌគម្ពីរ ២ពេត្រុស ១:២០-២១។ បើបកថា ព្រះជាម្ចាស់ផ្លុំខ្យល់ដង្ហើម ប្រហែលជាពិបាកឲ្យយើងយល់បន្តិច ប៉ុន្តែយើងអាចគិតពីអ្វីដែលព្រះអង្គបានធ្វើ នៅពេលព្រះអង្គបង្កើតអ័ដាម គឺព្រះអង្គបានផ្លុំខ្យល់ដង្ហើម។
តើអ្នកនិពន្ធទាំងនោះសរសេរព្រះបន្ទូលរបស់ព្រះដោយរបៀបណា?
អ្នកនិពន្ធទាំងអស់គ្នា សុទ្ធតែមានរបៀបនៃការសរសេររៀងៗខ្លួន ស្ទីលនៃការសរសេរផ្សេងៗគ្នា។ ប៉ុន្តែ ព្រះជាម្ចាស់បណ្ដាលឲ្យពួកគេសរសេរមានលក្ខណៈត្រឹមត្រូវ គ្មានកំហុស ហើយជាអ្វីដែលព្រះអង្គសព្វព្រះហឫទ័យឲ្យសរសេរយ៉ាងដូចនោះទៅកាន់មនុស្ស ហើយរាប់ថាជាព្រះបន្ទូលរបស់ទ្រង់ ជាពាក្យរបស់មនុស្សដែលជាព្រះបន្ទូលរបស់ព្រះក្នុងពេលតែមួយ។ នេះជាការអាថ៌កំបាំងមួយ ប៉ុន្តែនេះក៏ជាអ្វីដែលយើងឃើញនៅក្នុងព្រះគម្ពីរដែរ។
II. តើយើងអាចដឹងបានថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា?
គ្រប់ទាំងកណ្ឌនៃព្រះគម្ពីរសុទ្ធតែអះអាងថា ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើយើងស្វែងរកពាក្យ «ព្រះយេហូវ៉ា» និងពាក្យ «មានបន្ទូល» ពាក្យនេះមានដល់ទៅ ៣.៩១៧ដង ហើយមានតែនៅក្នុងសញ្ញាចាស់តែប៉ុណ្ណោះ។ មួយទៀត បើសិនជាយើងស្វែងរកពាក្យ «ព្រះយេហូវ៉ាទ្រង់មានបន្ទូល» ពាក្យនេះមានដល់ទៅ ៣១៤ដង ហើយពាក្យ «ព្រះបន្ទូលនៃព្រះយេហូវ៉ា» មាន៣០២ដង។ ដូច្នេះ យើងឃើញថា ព្រះគម្ពីរអះអាងខ្លួនឯងថា ជាព្រះបន្ទូលរបស់ព្រះពិតប្រាកដមែន។
តើបងប្អូនមានខគម្ពីរសំណព្វចិត្តទេ? សូមចែកចាយនៅកន្លែងបន្ថែមមតិយោបល់ខាងក្រោមនេះ។

នៅពេលអនាគត ខ្ញុំចង់ប្រាកដថាខ្ញុំនឹងផ្តល់នូវការលួងលោមដ៏អស្ចារ្យបំផុត តាមដែលខ្ញុំអាចធ្វើបាន ហើយសមនឹងស្ថានភាពនោះ សូម្បីតែ (ឬក៏ថាជាពិសេស) នៅពេលដែលវាទាក់ទងនឹងការចំណាយថវិកា និងការមានការខកខានភារកិច្ចជាច្រើនមកលើខ្ញុំ។

ជាចុងក្រោយការរៀបការជាមួយព្រះគម្ពីរនៅឆ្នាំនេះ មិនយូរមិនឆាប់នឹងនាំឲ្យលោកអ្នកមានឱកាសក្នុងការចែកចាយនូវអ្វីដែលលោកអ្នកកំពុងរៀនក្នុងបែបថ្មីៗទៅកាន់អ្នកផ្សេង។ ខណៈពេលដែលព្រះជន្មរបស់ព្រះអង្គមាននៅក្នុងនឹងតាមរយៈព្រះបន្ទូលរបស់ទ្រង់គង់នៅយ៉ាងពេញជាបរិបូណ៌ក្នុងជីវិតរបស់លោកអ្នក ប្រទានជាអាហារដល់ព្រលឹងវិញ្ញាណរបស់លោកអ្នក នោះលោកអ្នកនឹងប្រាកដជាចង់ពង្រីកឲ្យកាន់តែស៊ីជម្រៅនូវអំណររបស់លោកអ្នកតាមរយៈការចែកចាយអំពីព្រះអង្គទៅកាន់អ្នកដទៃជាមិនខាន។

មានមនុស្សជាច្រើនស្រឡាញ់ ហើយពេញចិត្តនឹងពាក្យពេចន៍ដែលកណ្ឌគម្ពីរ ភីលីព ៤:៨

តើទេវតាក្នុងព្រះគម្ពីរ ហើយនិងទេវតាក្នុងរឿងព្រេងខ្មែរដូចគ្នា? សូមមើលតារាងខាងក្រោមនេះ…

ទាញយករូបភាព នេះជាតារាងជំនួយដែលលោកអ្នកអាចបោះពុម្ពទុកសម្រាប់ជាកំណត់សម្គាល់នៅពេលដែលលោកអ្នកអានព្រះគម្ពីរផ្ទាល់ខ្លួនក្ដី…

តើបងប្អូនធ្លាប់ព្យាយាមពន្យល់អំពីព្រះត្រៃឯកទៅកាន់បុគ្គលណាម្នាក់ដែរឬទេ? បើធ្លាប់ ដូចខ្ញុំ នោះបងប្អូនប្រាកដជាឃើញហើយថា…

«ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន១៤:៦)
មានមតិយោបល់ដែលបានអនុម័ត 5
តើអ្វីជាវិញ្ញាណបរិសុទ្ធ ? ជាព្រះ ឬជាទេវតា ? តើមនុស្សលោកធម្មតា ឬក៏អ្នកនាំសាររបស់ព្រះដែលមានសិទ្ធទទួលព្រះបន្ទូល ពីវិញ្ញាណបរិសុទ្ធ ? តើព្រះបន្ទូលមានបញ្ចុះអោយយេស៊ូទេ ? ហេតុអ្វីក្រោយយេស៊ូ សុគត់ហើយ នៅតែមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀត ? តើគម្ពឺគ្រីស្ទាន សញ្ញាណថ្មី សរសេរដោយមនុស្សលោក ឬជាព្រះបន្ទូល ?
តើអ្វីជាវិញ្ញាណបរិសុទ្ធ ? ជាព្រះ ឬជាទេវតា ? តើមនុស្សលោកធម្មតា ឬក៏អ្នកនាំសាររបស់ព្រះដែលមានសិទ្ធទទួលព្រះបន្ទូល ពីវិញ្ញាណបរិសុទ្ធ ? តើព្រះបន្ទូលមានបញ្ចុះអោយយេស៊ូទេ ? តើមូសេ និង យេស៊ូ ខុសគ្នា ដូចម្តេច ហេតុអ្វី អ្នកកាន់សាសនាគ្រីស្ទ ចាត់ទុកមូសេ ជាអ្នកនាំសារ ហើយចាត់ទុក យេស៊ូ ជាព្រះ ?
ហេតុអ្វីបានជាព្រះគម្ពីមិនបាននិយាយពីសត្វដាយណូស័រ?
អរគុណបងសម្រាប់សំណួរ។ ខ្ញុំក៏មិនដឹងដែរ ដោយសារព្រះគម្ពីរមិនបានចែងជាក់លាក់ ឬក៏ថា យើងមិនទាន់យល់ទាំងស្រុងនៅឡើយ។ ព្រះគម្ពីរបង្រៀនប៉ុណ្ណា យើងដឹងប៉ុណ្ណឹងចុះ។ ការដែលយើងចង់ដឹងចង់លឺ លើសពីអ្វីដែលព្រះគម្ពីរបង្រៀននោះយើង យើងអាចរអិល ឬមានគំនិតមិនត្រឹមត្រូវលើព្រះគម្ពីរ ដោយសារព្រះគម្ពីរមិនបានផ្ដល់នូវឲ្យចំៗភ្លាមៗ ទាក់ទងទៅចំណងចំណូលចិត្តរបស់ឆ្ងល់ ដូច្នេះវាងាយនិងមានគំនិតខុសឆ្គង។ មានការជាច្រើនដែលព្រះគម្ពីរមិនប្រាប់ដូចជា៖ ពេលវេលាថ្ងៃដែលព្រះយេស៊ូវយាងមកលើកទី២ ថ្ងៃជាក់លាក់ពេលដែលព្រះយេស៊ូវបានប្រសូត (ពេលណូអែល) ឈ្មោះប្រភេទផ្លែឈើដែលអ័ដាម និងអេវ៉ាបានបរិភោគនៅក្នុងលោកុប្បត្តិ។ល។ សរុបសេចក្ដីទៅ យើងត្រូវមានប្រុងប្រយ័ត្ន មិនត្រូវសន្មតផ្ដេសផ្ដាស ឬក៏បន្ថែម ឬបន្ថយនោះឡើយ។ ការដែលព្រះគម្ពីរមិនបានប្រាប់ ឬក៏មិនបានចែងគឺមិនមែនមានន័យថា ព្រះគម្ពីរនៅខ្វះពត៌មាន ឬមិនគ្រប់គ្រាន់នោះឡើយ។ ចូលចាំថា រឿងដែលអាថ៌កំបាំង គឺជារឿងដែលយើងមិនចាំបាច់ដឹង។ ប៉ុន្តែព្រះគម្ពីរវាគឺគ្រប់គ្រាន់ល្មមក្នុងការស្គាល់ព្រះ ហើយផងដែរយើងអាចដឹងពីផែនការសង្រ្គោះមនុស្សតាមរយៈការសុគតរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ការរស់ឡើងវិញ នឹងពេលវេលាខាងមុខៗទៀត។ល។ អរគុណ! ឯអស់ទាំងសេចក្តីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាទេ តែសេចក្តីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា ហើយនឹងកូនចៅយើង ជារៀងរាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។ (ចោទិយកថា ២៩:២៨)
សូមចូលអានមេរៀននេះ https://dkdl.org/wp-content/uploads/2014/12/Divination-Revelation-Gods-will-and-Guidance.pdf
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។