ជាចុងក្រោយការរៀបការជាមួយព្រះគម្ពីរនៅឆ្នាំនេះ មិនយូរមិនឆាប់នឹងនាំឲ្យលោកអ្នកមានឱកាសក្នុងការចែកចាយនូវអ្វីដែលលោកអ្នកកំពុងរៀនក្នុងបែបថ្មីៗទៅកាន់អ្នកផ្សេង។ ខណៈពេលដែលព្រះជន្មរបស់ព្រះអង្គមាននៅក្នុងនឹងតាមរយៈព្រះបន្ទូលរបស់ទ្រង់គង់នៅយ៉ាងពេញជាបរិបូណ៌ក្នុងជីវិតរបស់លោកអ្នក ប្រទានជាអាហារដល់ព្រលឹងវិញ្ញាណរបស់លោកអ្នក នោះលោកអ្នកនឹងប្រាកដជាចង់ពង្រីកឲ្យកាន់តែស៊ីជម្រៅនូវអំណររបស់លោកអ្នកតាមរយៈការចែកចាយអំពីព្រះអង្គទៅកាន់អ្នកដទៃជាមិនខាន។

កដល់បច្ចុប្បន្ននេះ យើងឈានមកដល់ខួបនៃការដែលយើងព្យាយាមប្ដេជ្ញាចិត្តជាថ្មីម្ដងទៀតហើយ។ ចំពោះមនុស្សជាច្រើននាក់ ឆ្នាំថ្មីមានន័យថាគឺជាឱកាសដែលយើងព្យាយាមប្ដេជ្ញាចិត្តពង្រឹងការវឹកហាត់ខាងឯព្រលឹងវិញ្ញាណរបស់យើងជាថ្មីម្ដងទៀត។ មិនថាយើងបានញ៉ាំចំណីអាហារផ្ដេសផ្ដាសប៉ុណ្ណា ឬក៏ថាយើងមិនបានហាត់ប្រាណឲ្យបានគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែយើងមិនដែលមានការធុញទ្រាន់ក្នុងការបញ្ចប់ឆ្នាំចាស់នៃការប្រតិបត្តិ «ទម្លាប់នៃព្រះគុណ» ដែលយើងរីករាយចង់បាននៅឯឆ្នាំថ្មីទេ។
ក្នុងយុគសម័យនេះ យើងមិនអាចគេចផុតពីភាពមានពិរុទ្ធនៅពេលដែលយើងនឹងថ្លែងវិនិច្ឆ័យលើការដាក់ពិន័យខាងឯព្រលឹងវិញ្ញាណដ៏សាមញ្ញរបស់យើងឡើយ។ តើយើងអាចអធិស្ឋានរហូតដល់គិតថា គ្រប់គ្រាន់ហើយក្នុងប្រការរបស់ព្រះជាម្ចាស់បានដែរឬទេ? តើយើងអាចទន្ទេញខគម្ពីរឲ្យចាំមាត់រហូតដល់ថ្នាក់ថា គ្រប់គ្រាន់ហើយបានដែរឬទេ? តើយើងអាចប្រកាសដំណឹងល្អផ្ទាល់ខ្លួនអំពីព្រះរាជបុត្រារបស់ព្រះជាម្ចាស់ទៅកាន់អស់អ្នកដែលមិនទាន់ជឿរហូតដល់គិតថា គ្រប់គ្រាន់ហើយដែរឬទេ? ដោយមិនមានស្មារតីស្ពឹក នោះយើងនឹងសង្កេតឃើញជារៀងរាល់ឆ្នាំថាយើងនៅមានចំណុចខ្វះនៅឡើយ ហើយនៅមានចំណុចជាច្រើនទៀតដែលយើងព្យាយាមសង្វាតដេញតាម ខណៈពេលដែលយើងកំពុងរស់នៅក្រោយម្ខាងនៃស្ថានសួគ៌នេះ។
ទំនងជាលោកអ្នកនឹងបាក់ទឹកចិត្តខ្លាំងនៅពេលដែលគិតអំពីបរាជ័យនៅទម្លាប់ខាងឯព្រលឹងវិញ្ញាណរបស់ខ្លួន ឬក៏ថាទំនងទាំងមិនមានទម្លាប់ផង ហើយលោកអ្នកក៏មិនទាំងដឹងផងដែរថា តើគួរចាប់ផ្ដើមពីចំណុចណាទៅ? តើខ្ញុំគួរចាប់ផ្ដើមដោយការអធិស្ឋានច្រើនជាងមុន និងដោយការទន្ទេញខគម្ពីរច្រើនជាងមុន ជាមួយនឹងការចែកចាយអំពីជំនឿរបស់ខ្ញុំយ៉ាងក្លាហាន ដោយធ្វើទាំងអស់នេះក្នុងពេលតែមួយឬយ៉ាងណាទៅ? ប៉ុន្តែ ខណៈពេលដែលយើងមានការប្ដេជ្ញាចិត្តច្រើនពេកតាមដែលយើងចង់ធ្វើក្នុងពេលតែមួយ នោះយើងតែងតែសង្កេតឃើញថា វាមិនពិត ហើយក៏មិនអាចបន្តដំណើរទៅមុខបានយូរអង្វែងដែរ។ យើងមិនអាចបំផ្លាស់បំប្រែរាល់ចំណុចក្នុងពេលតែមួយបានឡើយ ប៉ុន្តែយើងអាចសង្វាតដេញតាមវាក្នុងជំនឿ ដោយពឹងលើជំនួយពីព្រះជាម្ចាស់ ដោយទម្លាប់ធ្វើនៅគន្លឹះមួយចំនួនដែលអាចឲ្យយើងមានទម្លាប់ផ្សេងៗកើតឡើងបានផងដែរ ទោះបើទម្លាប់គន្លឹះតែមួយក៏ថាបាន។
ប្រសិនបើលោកអ្នកចង់មានការប្ដេជ្ញាចិត្តខាងឯព្រលឹងវិញ្ញាណសារជាថ្មីម្ដងទៀតសម្រាប់ឆ្នាំនេះ យើងខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នករៀបការជាមួយនឹងព្រះគម្ពីរឆ្នាំនេះចុះ។
ព្រះជាម្ចាស់ផ្ទាល់បានយាងមកមុនបង្អស់
ដោយមិនបន្ទាបបន្ថោកលើតម្លៃនៃការអធិស្ឋាន ការប្រកបគ្នាឬក៏ការផ្សាយដំណឹងល្អ យើងខ្ញុំថាគួរតែចាប់ផ្ដើមជាមួយព្រះគម្ពីរ ពីព្រោះការឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ក្នុងព្រះបន្ទូលរបស់ទ្រង់គឺជាមូលដ្ឋានគ្រឹះនៃការបន្ត «យាននៃព្រះគុណ» សម្រាប់ជីវិតជាគ្រីស្ទបរិស័ទរបស់យើង។ ការមានព្រះកាណ៌របស់ទ្រង់ (ក្នុងការអធិស្ឋាន) នឹងការមានចំណែកក្នុងរូបកាយរបស់ព្រះអង្គ (ក្នុងក្រុមជំនុំ) គឺជាការសំខាន់ដែលស្មើគ្នា ប៉ុន្តែទាំងពីរមិនមានតួនាទីបែបជាមូលដ្ឋានគ្រឹះដូចគ្នានោះទេ ពីព្រោះជីវិតជាគ្រីស្ទបរិស័ទមិនមានការចាប់ដៃស្មើគ្នារវាងមនុស្សនឹងព្រះជាម្ចាស់ទេ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមកមុន ពីព្រោះព្រះជាម្ចាស់បានមកមុននឹងបានប្រព្រឹត្តមុន។ យើងមិនបានបង្កើតពិភពលោកនេះ ឬក៏ខ្លួនយើងនោះទេ។ ហើយយើងក៏មិនមែនជាអ្នកផ្ដើមជីវិតគ្រីស្ទបរិស័ទដែរ ព្រះអង្គជាអង្គដែលផ្ដើមមុន។ ជាដំបូងព្រះអង្គបានមានព្រះបន្ទូល ហើយព្រះបន្ទូលរបស់ទ្រង់ក៏បានបង្កើតក្រុមមនុស្សមួយក្រុមដែលទ្រង់ហៅថាក្រុមជំនុំ។ ចូររៀបការជាមួយព្រះគម្ពីរនៅឆ្នាំនេះ ហើយមិនយូរមិនឆាប់ព្រះបន្ទូលនឹងបញ្ឆេះជាភ្លើងនៅក្នុងលោកអ្នកដែលនឹងបង្ហាញឲ្យឃើញតាមរយៈការឆ្លើយតបក្នុងការអធិស្ឋាន។ ចូររៀបការជាមួយព្រះគម្ពីរនៅឆ្នាំនេះ នោះលោកអ្នកនឹងលែងមានចិត្តចង់នៅតែឯង តែនឹងមានការជំរុញចង់ឲ្យទៅចាប់ដៃជាមួយនឹងអ្នកដទៃវិញ ខណៈពេលដែលព្រះបន្ទូលរបស់ទ្រង់មិនគ្រាន់តែផ្ដល់ជាចំណីអាហារដល់លោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់ជានំប៉័ងដែលលោកអ្នកអាចចែកចាយហើយនៅមានសល់ជាច្រើនល្អីទៀតផង។
ការក្រេបជញ្ជក់នៃប្រពៃណី ឬក៏ព្រះគ្រីស្ទ?
ទាក់ទងទៅនឹងឃ្លា «ចូររៀបការជាមួយព្រះគម្ពីរ» លោកគ្រូ ចន ផាបភ័រ បានមានប្រសាសន៍ដូចតទៅនៅក្នុងសេចក្តីអធិប្បាយរបស់គាត់មួយនៅក្នុងឆ្នាំ១៩៨២៖
អារក្សសាតាំងចំណាយពេល ១៦៨ ម៉ោងក្នុងមួយអាទិត្យ ដើម្បីបោកបញ្ឆោតលោកអ្នក និងដើម្បីបំពេញចិត្តគំនិតរបស់លោកអ្នកជាមួយនឹងអ្វីដែលលោកអ្នកមិនត្រូវការ។ វាបានព្យាយាមឲ្យលោកអ្នកនៅតែជុំវិញប្រពៃណីដែលគ្មានព្រះគ្រីស្ទ ដែលមានពេញទៅដោយការកុហកក្នុងអារម្មណ៍ ភាពរីករាយ ការផ្សព្វផ្សាយ ដំណើរកំសាន្ត។ល។ ទាក់ទងនឹងអ្វីដែលលោកអ្នកគួរគិត និងប្រព្រឹត្ត។
តើលោកអ្នកគិតថាក្នុងបរិយាកាសបែបនេះ លោកអ្នកអាចនៅបន្តមានកម្លាំងស្វាហាប់ដោយមានសេរី និងគំនិតដែលផ្លាស់ប្ដូរ បើគ្រាន់តែក្រឡេកមើលព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប្រមាណ ១០ នាទីក្នុងមួយថ្ងៃមែនឬ? មូលហេតុដែលមានអ្នកជឿព្រះគ្រីស្ទជាច្រើននៅក្នុងក្រុមជំនុំមិននៅបន្តដើរតាមព្រះគ្រីស្ទ តែរស់នៅបែបលោកីយ៍ គឺពីព្រោះពួកគាត់ចំណាយ ៩៩% នៃពេលវេលារបស់ខ្លួនក្នុងការក្រេបជញ្ជក់នៅអ្វីៗដែលលោកីយ៍នេះមាន ហើយចំណាយតែ ១% នៃពេលវេលារបស់គាត់ក្នុងព្រះបន្ទូលប៉ុណ្ណោះ។
ប្រសិនបើលោកអ្នកចង់ឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់កើតមានឡើងនៅក្នុងជីវិតរបស់លោកអ្នក ដូចដែលអ្នកម្ដាយម្នាក់បង្កើតកូន នោះដាច់ខាតលោកអ្នកត្រូវតែរៀបការជាមួយនឹងព្រះគម្ពីរជាមុនសិន។ ចំពោះមនុស្សមួយចំនួន នេះប្រៀបដូចជាការដែលលោកអ្នកជួបអ្នកណាម្នាក់តាមផ្លូវ ហើយគ្រាន់តែសួរសុខទុក្ខ ខណៈពេលដែលលោកអ្នកកំពុងធ្វើដំណើរទៅធ្វើការ ប៉ុន្តែមិនដែលអញ្ជើញឲ្យគាត់មកលេងផ្ទះលោកអ្នក ហើយមានការជជែកគ្នាដ៏ស្និទ្ធស្នាលនោះទេ ឬក៏ថាអញ្ជើញគាត់ឲ្យទៅចំណាយពេលដើរកំសាន្តផងដែរ។ ហេតុដូច្នេះហើយ ចូរកុំមានការភ្ញាក់ផ្អើលឲ្យសោះ ប្រសិនបើលោកអ្នកមិនបានត្រៀមខ្លួនជាស្រេចក្នុងការស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងជីវិតខ្លួន។
ទំនងជាខ្ញុំមានអារម្មណ៍ចង់សរសើរខ្លួនឯងក្នុងការចង់ចាប់ផ្ដើមឆ្នាំថ្មីនេះ ដោយប្ដូរផ្ដាច់ចង់ចំណាយពេល ១០ នាទីក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ព្រឹក។ ការចំណាយពេល ១០ នាទីរៀងរាល់ថ្ងៃគឺជាជំហានដ៏ល្អមួយក្នុងការឆ្ពោះទៅមុខ ប្រសិនបើយើងមិនមានការអានសោះ។ ប្រសិនបើលោកអ្នកកំពុងស្ថិតនៅក្នុងកាលៈទេសៈមួយនោះ ចូរបោះជំហានដំបូងសិនបន្ទាប់មកចាំឈានជំហានទី២។ ហើយប្រសិនបើការចូលទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ១០ នាទីគឺជាព្រះគុណ និងអំណរដែលលោកអ្នកមាន (ជាងការធ្វើបែបជាតួនាទី) តើអ្វីទៅកំពុងតែរារាំងមិនឲ្យលោកអ្នកកាន់តែមានអំណរក្នុងការចំណាយពេលអានព្រះបន្ទូលរបស់ទ្រង់ទៅទៀត? ការឲ្យកាន់តែទទួលបាននូវព្រះគុណឬ? ក៏ការដែលកាន់តែមិនទទួលបានព្រះពរមែន?
ខណៈពេលដែលយើងមើលរូបភាពធំ («ជុំវិញប្រពៃណីដែលគ្មានព្រះគ្រីស្ទ») នោះយើងនឹងឃើញថា ការអានព្រះគម្ពីរតែ ១០ នាទីគឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ នេះមិនមែនជាការត្រាស់ហៅឲ្យយើងថ្លឹងថ្លែងរាល់នាទីក្នុងលោកីយ៍នេះឲ្យស្មើគ្នា ឬក៏ឲ្យផ្ទុយពីគ្នាទាំងស្រុងក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ដ្បិតសំឡេងរបស់ព្រះជាម្ចាស់ខ្លាំងជាងសំឡេងរបស់សាតាំង។ ប៉ុន្តែ វាជាការដ៏ល្អប្រសើរដែលយើងចាប់ផ្ដើមគិតអំពីរបៀបដែលយើងដើរជាមួយព្រះជាម្ចាស់ ហើយមានអំណរជារៀងរាល់ថ្ងៃជាមួយនឹងព្រះអង្គដោយចាប់ផ្ដើមគិតអំពីការដែលយើងត្រូវធ្វើនៅក្នុងឆ្នាំថ្មីមួយនេះ ហើយមិនមែនគ្រាន់តែមើលព្រះគម្ពីរ ១០ នាទីយ៉ាងលឿននោះទេ។
លើសពីគម្រោងការអាន
ពិតណាស់! យើងត្រូវបង្កើតឲ្យមានទម្លាប់នៃការអានព្រះគម្ពីរមុននឹងយើងធ្វើអ្វីៗផ្សេងទៀតនៅពេលដែលយើងងើបពីព្រលឹមនៅឆ្នាំនេះ។ ចូរស្វែងរកគម្រោងការអានមួយដែលសមរម្យដែលលោកអ្នកនឹងមានការសប្បាយក្នុងការអាន ហើយការអានរបស់លោកអ្នកនាំឲ្យមានការសញ្ជឹងគិត ហើយការសញ្ជឹងគិតនោះនាំឲ្យមានការអធិស្ឋាន។ ការចំណាយពេលជាប្រចាំថ្ងៃដោយស្ងៀមស្ងាត់ ឬក៏ពេលដែលនៅតែឯងជាមួយនឹងព្រះជាម្ចាស់គឺជាការដ៏ល្អបំផុតក្នុងការចាប់ផ្ដើមថ្ងៃថ្មី។ វាស្រដៀងនឹងការចំណាយពេលដើរលេងជាមួយដៃគូរជីវិតរបស់ខ្លួន ប៉ុន្តែការចំណាយពេលមិនមែនជាអ្វីដែលបណ្ដាលឲ្យជីវិតអាពាហ៍ពិពាហ៍របស់យើងដំណើរការនោះឡើយ! ខណៈពេលដែលឆ្នាំថ្មីរៀបនឹងមកដល់ ចូរពិចារណាមើលថា តើជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចមានលក្ខណៈយ៉ាងដូចម្ដេចក្នុងជីវិតលោកអ្នក។
ទំនងការនេះអាចមានលក្ខណៈថា លោកអ្នកត្រូវស្ដាប់ការអានព្រះបន្ទូល។ វាពិតជាឱកាសដ៏អស្ចារ្យសម្រាប់យើងមែននៅពេលឥឡូវនេះណាស់ ដោយព្រោះបច្ចេកវិទ្យា នោះយើងអាចស្ដាប់ការអានព្រះបន្ទូលបាន។ សាកប្រើកម្មវិធី Holy Bible ដើម្បីស្ដាប់ព្រះគម្ពីរជាសំឡេងខណៈពេលដែលលោកអ្នកកំពុងហាត់ប្រាណ បើកបរ ឬក៏ធ្វើកិច្ចការងារផ្សេងៗទៀត។ ជាដំបូងព្រះគម្ពីរត្រូវបានសរសេរឡើង ដើម្បីឲ្យអ្នករាល់គ្នាអាននឹងឲ្យហ្វូងមនុស្សស្ដាប់។ កណ្ឌគម្ពីរ ១ធីម៉ូថេ ៣:១៤ បានចែងថា «ចូរឧស្សាហ៍អានគម្ពីរ» (គកស)។ ក្នុងប្រវត្តិសាស្ត្រនៃរាស្ត្ររបស់ព្រះជាម្ចាស់ និងក្រុមជំនុំរបស់ព្រះអង្គបានស្ដាប់ឮការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់ពួកគេច្រើនជាងការដែលពួកគេអានដោយផ្ទាល់ខ្លួនទៅទៀត។ នេះគឺជាអំណោយទានដ៏អស្ចារ្យមួយដែលយើងមានសម្រាប់ខ្លួនឯងនៅថ្ងៃនេះ ហើយថែមទាំងអាចអានដោយខ្លួនឯងទៀតផង ប៉ុន្តែព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យចង់ឲ្យយើងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ផងដែរ។ ការស្ដាប់ព្រះបន្ទូលនាំឲ្យយើងអាចគិតក្នុងរបៀបមួយផ្សេងទៀតដែលការអានព្រះបន្ទូលមិនអាចធ្វើទៅបាន ហើយការនេះក៏អាចកើតផ្ទុយគ្នាបានផងដែរ។
ហើយការដែលលោកអ្នករៀបការជាមួយនឹងព្រះគម្ពីរនៅឆ្នាំនេះក៏នឹងមានរួមទាំងការស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់តាមរយៈគ្រូបង្រៀនដ៏ស្មោះត្រង់របស់ព្រះអង្គបានដែរ។ ព្រះជាម្ចាស់បានប្រទានក្រុមជំនុំរបស់ព្រះអង្គឲ្យមានគ្រូគង្វាល និងគ្រូបង្រៀន ដើម្បីជាប្រយោជន៍ក្នុងការត្រៀមខ្លួនពួកគេ និងក៏ដូចជាការស្ដារពួកគេឡើងវិញ (អេភេសូរ ៤:១១-១២) ។ ប្រយោជន៍ដំបូងនិងជាចម្បងគេបង្អស់គឺក្នុងបុគ្គល ក្នុងក្រុមជំនុំតាមក្រុមរបស់យើង។ ហើយបន្ទាប់មកប្រយោជន៍ទីពីរគឺក្នុងក្រុមជំនុំបែបទ្រង់ទ្រាយធំ។ ចូរទៅព្រះវិហារដោយត្រៀមខ្លួនជាស្រេចក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីគ្រូគង្វាលរបស់លោកអ្នកជាប្រចាំនៅថ្ងៃអាទិត្យ ពាក់កណ្ដាលអាទិត្យ ក៏ដូចជាការដែលលោកអ្នកបើកចិត្តចំហក្នុងការទទួលយកនូវការបង្រៀនដ៏ល្អៗពីគ្រីស្ទបរិស័ទស្មោះត្រង់ដែលបានបោះពុម្ពសៀវភៅ និងបណ្ដាញកំណត់ហេតុមួយចំនួនទៀតផង។ ហើយឥឡូវនេះក៏ថែមទាំងមានធនធានមួយចំនួនទៀតតាមបណ្ដាញ YouTube។ល។ផងដែរ។
កាន់តែប្រសើរពេលលោកអ្នកចែកចាយ
ជាចុងក្រោយការរៀបការជាមួយព្រះគម្ពីរនៅឆ្នាំនេះ មិនយូរមិនឆាប់នឹងនាំឲ្យលោកអ្នកមានឱកាសក្នុងការចែកចាយនូវអ្វីដែលលោកអ្នកកំពុងរៀនក្នុងបែបថ្មីៗទៅកាន់អ្នកផ្សេង។ ខណៈពេលដែលព្រះជន្មរបស់ព្រះអង្គមាននៅក្នុងនឹងតាមរយៈព្រះបន្ទូលរបស់ទ្រង់គង់នៅយ៉ាងពេញជាបរិបូណ៌ក្នុងជីវិតរបស់លោកអ្នក ប្រទានជាអាហារដល់ព្រលឹងវិញ្ញាណរបស់លោកអ្នក នោះលោកអ្នកនឹងប្រាកដជាចង់ពង្រីកឲ្យកាន់តែស៊ីជម្រៅនូវអំណររបស់លោកអ្នកតាមរយៈការចែកចាយអំពីព្រះអង្គទៅកាន់អ្នកដទៃជាមិនខាន។ ពេលដែលយើងចែកចាយទៅកាន់អ្នកដទៃនូវអ្វីដែលយើងកំពុងភ្លក់រសជាតិនៃភាពផ្អែមល្ហែមក្នុងព្រះអង្គ នោះយើងក៏នឹងកាន់តែមានអំណរលើសដើមទៅទៀត។ បេះដូងដែលមានពេញទៅដោយអំណរក្នុងព្រះគ្រីស្ទនឹងមិនបន្តនៅមានទៀតនោះទេ បើអ្នកយកគម្របមកបិទលើវានោះ ប៉ុន្តែគឺត្រូវបើកគម្របចេញ ហើយចែកចាយនូវអំណរនោះទៅកាន់អ្នកដទៃ។
ការរៀបការជាមួយព្រះគម្ពីរគឺមិនមែនជាការលើកទឹកចិត្តឲ្យនៅតែមួយកន្លែងតែប៉ុណ្ណោះទេ។ ខណៈពេលដែលព្រះជាម្ចាស់បំពេញយើងនូវជីវិតខាងឯព្រលឹងវិញ្ញាណ និងអំណរដែលព្រះអង្គប្រទានមកកាន់យើងតាមរយៈព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់ក៏នឹងដាក់ពាក្យពេចន៍នៅក្នុងមាត់យើងឲ្យក្លាយទៅជាចំណីអាហារដ៏ឆ្ងាញ់ពិសារចំពោះអស់អ្នកដែលយើងបានចែកចាយជាមួយផងដែរ។ ការជះឥទ្ធិពលទៅកាន់អ្នកដទៃនឹងកាន់តែរីកចម្រើនធំឡើង ខណៈពេលដែលព្រះបន្ទូលរបស់ព្រះអង្គក្លាយជាចំណុចកណ្ដាល ចំណុចចាប់ផ្ដើម និងចំណុចនៃការផ្ដល់កម្លាំងដល់ព្រលឹងវិញ្ញាណរបស់យើង។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។