in

សេចក្តី​ស្រឡាញ់​ដ៏​ធំ​ក្រៃលែង​​ចំពោះ​ព្រះ​យេស៊ូវគ្រីស្ទ

«បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ដោយ​មិន​ស្អប់​ឪពុកម្ដាយ ប្រពន្ធ​កូន បង​ប្អូន​ប្រុសស្រី និង​សូម្បីតែ​ជីវិត​របស់​ខ្លួន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ» (លូកា ១៤:២៦ គបខ)។

នេះ​មិន​មែន​មាន​ន័យ​ថា យើង​ត្រូវតែ​មាន​សម្អប់ ឬ​បំណង​អាក្រក់​ចំពោះ​ញាតិសន្តាន​របស់​យើង​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​គ្រីស្ទ​គឺ​ធំ​ក្រៃលែង ហើយ​សេចក្តី​ស្រឡាញ់​ចំពោះ​ញាតិសន្តាន​មិន​អាច​ប្រៀប​ស្មើ​នឹង​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់​បាន​ឡើយ។ តាម​ពិត​ឃ្លា​ដែល​ពិបាក​ជាង​គេ​នៅ​ក្នុង​ខគម្ពីរ​នេះ​គឺ៖ «សូម្បីតែ​ជីវិត​របស់​ខ្លួន»។ ការ​ស្រឡាញ់​ខ្លួន​ឯង​គឺ​ជា​ឧបសគ្គ​មួយ​ដ៏​មុត​ស្រួច​ជាងគេ​ក្នុង​ការ​ធ្វើ​ជា​សិស្ស​របស់​ទ្រង់។ ដរាបណា​យើង​មិន​សុខ​ចិត្ត​ប្រគល់​ជីវិត​របស់​យើង​ដើម្បី​ទ្រង់​ទេ នោះ​យើង​ក៏​មិន​ទាន់​រស់នៅ​តាមរបៀប​ដែល​ព្រះ​ជាម្ចាស់​សព្វព្រះហឫទ័យ​នៅ​ឡើយ។

 

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ព្រះ​ជាម្ចាស់​មាន​លក្ខណៈ​អ្វី​ខ្លះ?

តើ​យើង​បាន​ផ្លាស់ប្រែ​ដោយ​របៀប​ណា?