អត្ថបទថ្មីៗ

  • in ,

    ចូរ​អធិស្ឋាន​ក្នុង​រាល់​កាលៈទេសៈ(យ៉ាកុប ៥:១៣-១៥)

    ដូច្នេះ យើង​ត្រូវ​តែ​អធិស្ឋាន​ដោយ​មាន​ជំនឿ ពីព្រោះ «រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ» (ហេព្រើរ ១១:១)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ យ៉ាកុប ១:៥-៨ ក៏​អ្នក​និពន្ធ​បាន​រម្លឹក​ឲ្យ​យើង​ទូល​សូម​ព្រះ​ជាម្ចាស់ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូម​ពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។ ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ពីរ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ខ្លួន»។ អាន​បន្ថែម

  • in ,

    ​គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ?

    ហើយ​ពេល​យើង​មិន​មាន​ការ​ស៊ូទ្រាំ​ដូច​នោះ នោះ​មាន​ន័យ​ថា យើង​ក៏​មិន​ដែល​មាន​ការ​ធានា​អះអាង​ដែរ។ នេះ​គឺ​ជា​គន្លឹះ៖ ដូច្នេះ ការ​ធានា​គឺ​មិន​មែន​ជា​ដំណើរ​ការ​ស្វ័យប្រវត្តិ​ឡើយ។ វា​គឺ​ជា​ការ​ធានា​ដែល​មាន​ឫស​ក្នុង​ទំនុក​ចិត្ត​របស់​យើង​ក្នុង​អធិបតេយ្យ​ភាព​ដ៏​ធំធេង​ក្នុង​ព្រះ​ដែល​រក្សា​ការ​តាំង​សេចក្ដី​សញ្ញា​នោះ ដែល​បាន​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​ជំនួស​មនុស្ស​មាន​បាប ហើយ​ខណៈ​ពេល​ដែល​យើង​សម្លឹង​មើល​ព្រះ​អង្គ នោះ​ព្រះ​វិញ្ញាណ​នឹង​ធ្វើ​ជា​ស្មរ​បន្ទាល់​ថា​យើង​គឺ​ជា​កូន​របស់​ព្រះ​មែន (រ៉ូម ៨:១៦)។ អាន​បន្ថែម

  • in

    សេចក្ដី​ប្រាថ្នា​ដំបូង​​របស់​សាតាំង​មក​ពី​ណា?

    ប៉ុន្តែ ខ្ញុំ​ចង់​បញ្ចប់​នៅ​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម៖ ទាក់​ទង​នឹង​របៀប​ដែល​អំពើ​បាប​ដំបូង​ក្នុង​ចក្រវាល​នេះ​បាន​កើត​ឡើង​គឺ​ថា ខ្ញុំ​មិន​ដឹង​ចម្លើយ​ទេ។ វា​គឺ​ជា​រឿង​អាថ៌កំបាំង​ចំពោះ​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​អំពី​របៀប​ទេ។ អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ខ្ញុំ​គឺ​ថា ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​លើ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​នេះ​មាន​រួម​ទាំង​អំពើ​បាប ហើយ​ថា​ព្រះ​អង្គ​ផ្ទាល់​មិន​មាន​បាប​នោះ​ទេ។ អាន​បន្ថែម

  • in

    ការ​យាង​មក​វិញ​ជា​លើក​ទី​២​?

    ត្រង់​នេះ​អ្នក​និពន្ធ​សន្មត​ថា គ្រីស្ទ​បរិស័ទ​ឲ្យ​តម្លៃ​លើ​សង្គម ដ្បិត​បើ​យើង (ទាំង​ផ្ទាល់​ខ្លួន និង​រួម​គ្នា) ចង់​មាន​ការ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​វិញ នោះ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​ខគម្ពីរ​មួយ​នេះ និង​ក្នុង​សំបុត្រ​ទាំង​មូល​សាវ័ក ប៉ុល អះអាង​ថា​ក្រុម​ជំនុំ​ថែស្សាឡូនីច​ពិត​ជា​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន («ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់» សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ១:៦-១០; ៣:៦-៧; ៤:១)។ ក្នុង​អត្ថ​ន័យ​នេះ​ផ្ទាល់ វា​ជា​របៀប​មួយ​ដែល​សាវ័ក ប៉ុល បាន «លើក​ទឹក​ចិត្ត» និង «ស្អាង​ចិត្ត» ក្រុម​ជំនុំ៖ គាត់​បាន​សរសើរ​ពួក​គេ​សម្រាប់​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​បាន​យ៉ាង​ល្អ។ អាន​បន្ថែម

  • in ,

    ព្រះ​ត្រៃ​ឯក​សំខាន់​យ៉ាង​ខ្លាំង

    យើង​នឹង​មិន​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ​ត្រៃ​ឯក​របស់​យើង​បាន​ទេ។ ព្រះ​ដែល​យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​គឺ​ព្រះ​ដែល​យើង​បង្កើត​ក្នុង​រូប​អង្គ​យើង។ ប៉ុន្តែ ចំណុច​ពិត​គឺ​ថា ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់​ទេ​តើ (លោកុប្បត្ដិ ១:២៦-២៧)។

    ខណៈ​ពេល​ដែល​យើង​ចូល​កៀក​បង្កើយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ផ្ទាល់​ថា ព្រះ​អង្គ​នឹង​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេល​ដែល​យើង​កាន់​តែ​យល់​អំពី​ទ្រង់​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​យើង​ក៏​នឹង​កាន់​តែ​យក​ទ្រង់​មក​ធ្វើ​ជា​សម្បត្តិ​របស់​យើង ហើយ​យើង​ក៏​នឹង​កាន់​តែ​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ពេញ​ទី ព្រម​ទាំង​នឹង​កាន់​តែ​មាន​ភាព​ឆេះ​ឆួល​ក្នុង​ការ​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់​លើ​ផែនដី​នេះ​ដែរ។ អាន​បន្ថែម

  • in

    ខ្ញុំ​ស្លាប់​​ចំពោះ​បាប

    ខ្ញុំ​គិត​ថា ចំណុច​ស្នូល​ដែល​ខ្ញុំ​នឹង​លើក​ឡើង​ទាក់​ទង​នឹង​សំណួរ​នេះ​គឺ៖ មិន​ថា​ព្រះ​ជាម្ចាស់​មាន​មូល​ហេតុ​អ្វី​ក៏​ដោយ​ទាក់​ទង​នឹង​ការ​ដែល​ព្រះ​អង្គ​ញែក​យើង​ជា​បរិសុទ្ធ​ក្នុង​របៀប​ដ៏​យឺតយ៉ាវ ឈឺ​ចាប់ ពេញ​ទៅ​ដោយ​ការ​ធ្វើ​សង្គ្រាម​ក៏​ដោយ ក៏​ការ​ជ្រើស​រើស​​របស់​ព្រះ​អង្គ​នេះ​គឺ ពីព្រោះ​ទ្រង់​ទទួល​បាន​សិរីល្អ​ខ្លាំង​ជាង ពេល​ដែល​យើង​ច្បាំង​ក្នុង​សង្គ្រាម​ជា​ប្រចាំ​ថ្ងៃ​ជា​មួយ​នឹង​អាវុធ​ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​យើង និង​ក្នុង​របៀប​ដែល​ព្រះ​អង្គ​បាន​គ្រោង​ទុក​សម្រាប់​យើង។ ដូច្នេះ ចូរ​យើង​ចាប់​ផ្ដើម​តយុទ្ធ​ឲ្យ​បាន​យ៉ាង​ល្អ​ចុះ! អាន​បន្ថែម

  • in ,

    ហេតុ​អ្វី​​រឿង​នេះ​កើត​ឡើង?

    ព្រះ​ជាម្ចាស់​មិន​ស្រឡាញ់​ការ​រងទុក្ខ​របស់​លោក​អ្នក​ឡើយ។ ព្រះ​អង្គ​ស្រឡាញ់​លោក​អ្នក។ ព្រះ​អង្គ​នឹង​ដើរ​ជា​មួយ​នឹង​លោក​អ្នក សូម្បី​តែ​តាម​រយៈ​ជ្រលង​នៃ​ភាព​ងងឹត​ក៏​ដោយ ហើយ​ទ្រង់​ក៏​នឹង​មិន​ដែល​បោះ​បង់​លោក​អ្នក​ចោល​ឡើយ។ អាន​បន្ថែម

  • in ,

    ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​

    ពី​មុន​យើង​ជាប់​ក្នុង​ចំណង​នៃ​អំពើ​បាប​ដោយ​គ្មាន​ជម្រើស ក្រៅ​ពី​ការ​បះបោរ ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​ទទួល​សេរីភាព។ ទោះ​បើ​ការ​ប្រាថ្នា​ចង់​បន្ត​ប្រព្រឹត្ត​អំពើ​បាប​នៅ​មាន​ក៏​ដោយ ក៏​ឥឡូវ​យើង​ពិត​ជា​មាន​សេរីភាព​ក្នុង​ការ​ស្ដាប់​បង្គាប់​មែន។ អាន​បន្ថែម

  • in ,

    ការ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​

    ព្រះ​ជាម្ចាស់​អនុញ្ញាត​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង ពីព្រោះ​វា​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ការ​អាក្រក់​នោះ​កើត​ឡើង។ ប៉ុន្តែ នោះ​មិន​មែន​មាន​ន័យ​ថា ព្រះ​ជាម្ចាស់​បណ្ដាល​ឲ្យ​មាន​ការ​អាក្រក់​កើត​ឡើង​ដោយ​ផ្ទាល់​នោះ​ទេ។ អាន​បន្ថែម