អត្ថបទថ្មីៗ

  • in

    គ្រូ​គង្វាល​របស់​ខ្ញុំ​មិន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​សោះ តើ​ការ​នោះ​មិន​អី​ទេ?

    សំណួរ​សាមញ្ញ​មួយ​ដែល​បាន​ទទួល​តាមរយៈ​អ៊ីមែល​ពី​ប្អូន​ស្រី​ម្នាក់​មក​ពី​ខេត្ត ជា​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្នាក់​របស់​ផ្លូវ​ពិត។ នេះ​ជា​សារ​របស់​ប្អូន​ស្រី «មក​ដល់​លោក​គ្រូ និង​ក្រុម​ការងារ​ផ្លូវ​ពិត។ នាង​ខ្ញុំ​ជា​គ្រីស្ទបរិស័ទ​ថ្មី​ម្នាក់ ហើយ​នាង​ខ្ញុំ​មាន​បញ្ហា​ជា​មួយ​ពួក​ជំនុំ​របស់​នាង​ខ្ញុំ។ នាង​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​កាល​ពី​៤​ឆ្នាំ​មុន ហើយ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​នៅ​ទីនោះ។ ពេល​វេលា​ចេះ​កន្លង​ផុត​ទៅ នាង​ខ្ញុំ​សំគាល់​ឃើញ​ថា ការ​អធិប្បាយ​មិន​មាន​និយាយ​ទាក់ទង​នឹង​អំពើ​បាប​ទាល់​តែ​សោះ និង​មិន​ដែល​ប្រកាស​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ឡើយ។ នាង​ខ្ញុំ​បាន​សួរ​គ្រូ​គង្វាល​ម្នាក់​ក្នុង​ចំណោម​គ្រូ​គង្វាល​ទាំង​នោះ​អំពី​ការ​នេះ គាត់​និយាយ​ថា​ពួក​គេ​មិន​បាន​កំពុង​បង្រៀន​អ្វី​ផ្ទុយ​ព្រះគម្ពីរ​នោះ​ទេ ពួក​គាត់​គ្រាន់​តែ​សម្រេច​ចិត្ត​ថា​មិន​និយាយ​ចំៗ​អំពី​អំពើ​បាប​តែ​ប៉ុណ្ណោះ។ ពួក​គាត់​ចង់​ផ្ដោត​ទៅ​លើ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​យេស៊ូវ និង​ការ​ទទួល​យក​មនុស្ស​មាន​បាប។ ជា​ដំបូង ពេល​ស្ដាប់​ទៅ​មិន​អី​ទេ​សម្រាប់​ខ្ញុំ វា​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​មក​ក្រុម​ជំនុំ។ ទន្ទឹម​គ្នា​នេះ​ដែរ ពួក​គាត់​មិន​បាន​ត្រេកអរ​នឹង​ការ​ប្រែ​ចិត្ត និង​ការ​ស្ដាប់​បង្គាប់​ទេ។ តើ​លោកគ្រូ​គិត​យ៉ាងម៉េច​អំពី​ពួក​ជំនុំ​ដែល​មិន​បាន​អធិប្បាយ​ទាស់​ប្រឆាំង​នឹង​អំពើ​បាប​ជាក់​លាក់​ណា​មួយ?» អាន​បន្ថែម

  • in

    នៅ​ពេល​គ្រីស្ទ​បរិស័ទ​មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ

    មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ ធីតា បាន​សរសេរ​អ៊ីមែល​មក​កាន់​ក្រុម​ការងារ​ផ្លូវ​ពិត ដើម្បី​សួរ​នូវ​សំណួរ​មួយ​អំពី​វិន័យ​ក្នុង​ក្រុម​ជំនុំ។ ប្អូន​ស្រី​បាន​សួរ «ជាប់​ទាក់​ទង​នឹង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨:១៥-២០ នាង​ខ្ញុំ​ឆ្ងល់​ថា ក្នុង​នាម​ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ នាង​ខ្ញុំ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ព្រះ​គម្ពីរ នៅ​ពេល​មាន​មិត្ត​អ្នក​ជឿ​ម្នាក់​កំពុង​រស់​នៅ​ក្នុង​អំពើ​បាប​ខាង​ផ្លូវ​ភេទ ហើយ​ជ្រើស​នៅ​តែ​បន្ត​វា បន្ទាប់​ពី ពួក​គេ​ត្រូវ​បាន​ហៅ​មក​ជួប​មុខ​និយាយ​ផ្ទាល់​ក្នុង​របៀប​មួយ​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​រួច​ហើយ​ក្ដី»។ អាន​បន្ថែម

  • in

    វិធី​ប្រាំ​យ៉ាង​ព្រះ​យេស៊ូវ​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះ​គម្ពីរ​សញ្ញា​ចាស់

    តើ​គ្រីស្ទ​បរិស័ទ​អាច​ដឹង​ដោយ​របៀប​ណា ថា​បទ​បញ្ញត្តិ​របស់​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ណា​មួយ​ដែល​យើង​ត្រូវ​នៅ​អនុវត្ត​តាម? លោក​គ្រូ​គង្វាល ចន បាន​ពន្យល់​នូវ​វិធី​ប្រាំ​យ៉ាង ដែល​ព្រះ​យេស៊ូវ​ជួយ​នាំ​យើង​រាល់​គ្នា​ចូល​ទៅ​កាន់​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ អាន​បន្ថែម

  • in

    តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?

    សំណួរ​ដ៏​ពេញ​និយម​បំផុត​ដែល​បាន​សួរ​នៅ​ហ្គូហ្គល (Google) ក្នុង​បរិបទ​ជា​ភាសា​អង់គ្លេស​គឺ​៖ «តើ​សេចក្ដី​ស្រឡាញ់​ជា​អ្វី?» តើ​លោក​គ្រូ​គិត​ថា ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​បាន​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់? ហើយ​តើ​លោក​គ្រូ​អាច​កំណត់​អត្ថន័យ​របស់​វា​ដោយ​របៀប​ណា? អាន​បន្ថែម

  • in

    ហេតុ​អ្វី​បាន​ជា​ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​អំណាច​នៃ​ព្រះ​នាម​ព្រះ​យេស៊ូវ?

    ហេតុអ្វី​បាន​ជា ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​អំណាច​នៃ​ព្រះ​នាម​ព្រះ​យេស៊ូវ? នេះ​ជា​សំណួរ​មួយ​មក​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់​ម្នាក់​ឈ្មោះ ដានីញ៉ែល។ «ជម្រាប​សួរ លោក​គ្រូ! ខ្ញុំ​បាទ​មាន​សំណួរ​មួយ​សម្រាប់​លោក​គ្រូ ជា​សំណួរ​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​មាន​ចម្ងល់​អំពី​វា​អស់​មួយ​រយៈ​ហើយ។ ហេតុ​អ្វី​បាន​ជា ព្រះ​គម្ពីរ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​សរសើរ​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ? ហើយ​នឹង​ការ​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ? ជា​ការ​ពិត​ណាស់ យើង​ចង់​ធ្វើ​បែប​នេះ ហើយ​វា​គឺ​ជា​លំនាំ​ដែល​យើង​ឃើញ​នៅ​ពាស​ពេញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ទាំង​មូល​តែ​ម្ដង ជា​ពិសេស​នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ (២:៣៨; ៣:៦; ៣:១៦; ៤:១០, ១៨; ៥:៤០-៤១; ៨:១២; ៩:២៧; ១០:៤៨; ១៦:១៨; ១៩:១៣; ២៦:៩) និង​នៅ​ក្នុង​កណ្ឌ​គម្ពីរ សំបុត្រ​សាវ័ក ប៉ុល (១កូរិនថូស ១:២; ភីលីព ២:១០)។ ក្នុង​ការ​សួរ​ក្នុង​របៀប​មួយ​ផ្សេង​ទៀត៖ តើ​ហេតុ​អ្វី​បាន​មាន​អំណាច​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ​ច្រើន​ជាង ការ​និយាយ​ថា មាន​អំណាច​ក្នុង​អង្គ​ព្រះ​យេស៊ូវ?» តើ​លោក​គ្រូ​នឹង​ឆ្លើយ​យ៉ាង​ណា​ទៅ​កាន់​ប្អូន​ប្រុស​ដានីញ៉ែល និង​ភរិយា​របស់​គាត់? អាន​បន្ថែម

  • in

    តើ​ការ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី?

    នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់ ដែល​យើង​ទទួល​បាន​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ពី​ប្រិយមិត្ត​ម្នាក់​ពី​ទីក្រុង​ភ្នំពេញ។ តើ​យើង​ត្រូវ​យល់​យ៉ាង​ដូច​ម្ដេច​អំពី​ពិធី​បុណ្យ​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ? ឃ្លា​នេះ​ហាក់​បី​ដូច​ជា​មាន​ន័យ​ខុសៗ​គ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ—ហើយ​ក៏​ពិត​ជា​មាន​អត្ថន័យ​ខុសៗ​គ្នា​ចំពោះ​និកាយ និង​ក្រុម​ជំនុំ​ផ្សេងៗ​គ្នា​ដែរ។ នេះ​គឺ​ជា​សំណួរ​របស់​យើង​សម្រាប់​ថ្ងៃ​នេះ៖

    «ជំរាប​សួរ លោក​គ្រូ! ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​យល់ និង​ការ​ប្រកាន់​ខ្ជាប់​ទទួល​យក “ពិធី​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ” ជា​ពិសេស​ការ​បើក​សម្ដែង នៅ​ពេល​នរណា​ម្នាក់​សើច និង​រមៀល​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឥដ្ឋ ឬ​ក៏​ដួល​សន្លប់​សាមសិប​នាទី ឬ​យូរ​ជាង​នេះ​ក៏​មាន។ ខ្ញុំ​ធ្លាប់​ឃើញ​ក្រុម​ជំនុំ​ផ្សេងៗ​ធ្វើ​បែប​នេះ ហើយ​ដាក់​ការ​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បទ​ពិសោធន៍​ទាំង​នេះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​មិន​សូវ​ស្រួល​ចិត្ត​សោះ។ តើ​លោក​គ្រូ​អាច​ពន្យល់​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​សំដៅ​ទៅ​លើ “ពិធី​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ” ដូច​ដែល​វា​មាន​ការ​ជាប់​ទាក់ទង​ទៅ​នឹង ១) បទ​ពិសោធន៍​នៃ​សេចក្ដី​សង្គ្រោះ​ដំបូង​របស់​យើង ហើយ​បន្ទាប់​មក ២) ថា​តើ​វា​មែន ឬ​មិន​មែន ក្នុង​ការ​ដែល​យើង​រំពឹង​ទុក ឬ​ស្វែង​រក បន្ទាប់​ពី​ការ​ជ្រមុជ​ទឹក​ជា​បន្ត​បន្ទាប់​ដោយ​ព្រះ​វិញ្ញាណ នៅ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ​នៅ​ពេល​ក្រោយ»? អាន​បន្ថែម

  • in ,

    តើ​ការ​ស្វែង​រក​ខ​គម្ពីរ​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល ល្អ​ជាង​ការ​ចង​ចាំ​ខ​គម្ពីរ​មែន​ឬ?

    ដោយ​សារ​ឥឡូវ​យើង​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល (digital) ដើម្បី​ស្វែងរក​ខ​គម្ពីរ​ណា​មួយ ហេតុ​អ្វី​បាន​ជា​គ្រីស្ទ​បរិស័ទ​គួរ​បន្ត​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់? អាន​បន្ថែម

  • in

    បើ​ព្រះ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​គាត់ ហេតុ​អ្វី​លោក អ័ដាម មាន​ភាព​ឯកោ?

    បើ​ព្រះ​ទ្រង់​ជា​អ្វី​គ្រប់​យ៉ាង ដែល​លោក ​អ័ដាម​ត្រូវ​ការ នោះ​មាន​ន័យ​ថា លោក អ័ដាម​មិន​ឯកោ​ឡើយ។ មិន​មែន​ដោយ​សារ​ព្រះ​ទ្រង់​មាន​វត្ត​មាន​នៅ​ក្បែរ​គាត់​នោះ​ទេ តែ​ដោយ​សារ​មិន​មាន​មនុស្ស​ផ្សេង​ទៀត នៅ​ក្បែរ​គាត់… អាន​បន្ថែម

  • in

    តើ​ខ្ញុំ​អាច​អាន​ព្រះ​គម្ពីរ​ជា​ប្រចាំ​ថ្ងៃ​​បាន​ដោយ​របៀប​ណា?

    ខណៈ​ពេល​ដែល​លោក​អ្នក​ចាប់​ផ្ដើម​អាន​ព្រះ​គម្ពីរ​នៅ​ឆ្នាំ​ថ្មី​នេះ សូម​ប្រាកដ​ថា​ឲ្យ​ស្គាល់​ខ្លួន​ឯង ស្គាល់​ទំនោរ​របស់​ខ្លួន ប៉ុន្តែ​លើស​ពី​នោះ​ទៅ​ទៀត ត្រូវ​ស្គាល់​ថា​លោក​អ្នក​ត្រូវ​ការ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ខ្លាំង​ណាស់។ អាន​បន្ថែម

  • in

    ប្រសិន​បើ​ខ្ញុំ​ស្ដាប់​ការ​អធិប្បាយ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​អាន​ព្រះ​គម្ពីរ​ទៀត?

    គោល​បំណង​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​គឺ ដើម្បី​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្រេក​ឃ្លាន—ហើយ​ការ​អធិប្បាយ​នៅ​ថ្ងៃ​អាទិត្យ​គឺ​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត។ អាន​បន្ថែម

  • in

    តើ​​មហា​បេសកកម្ម​គឺ​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​មែន​ឬ?

    ព្រះ​យេស៊ូវ​បាន​ប្រទាន​មហា​បេសកកម្ម​មក​កាន់​យើង។ ក្នុង​មហា​បេសកកម្ម​នេះ ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​យើង​ឈោង​ចាប់​មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​នេះ​ជា​មួយ​នឹង​ដំណឹង​ល្អ… អាន​បន្ថែម

  • in

    ខ្ញុំ​អាន​ព្រះ​គម្ពីរ ហើយ​មិន​មាន​អារម្មណ៍​អ្វី​សោះ—តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច?

    ប្រសិន​បើ​ខ្ញុំ​អាន​ព្រះ​គម្ពីរ ប៉ុន្តែ​មិន​មាន​អារម្មណ៍​អ្វី​សោះ​ក្នុង​ការ​ស្រឡាញ់ ដែល​ស៊ី​គ្នា​ជា​មួយ​នឹង​តម្លៃ ភាព​ស្រស់​ស្អាត និង​អំណរ​ដែល​ពាក្យ​ពេចន៍​ទាំង​នេះ​គួរ​នាំ​ឲ្យ​មាន​មក​កាន់​ខ្ញុំ តើ​មាន​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ​បន្ទាប់​ពី​ការ​អាន​ដែរ​ឬ​ទេ… អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.