
អ្នកកាន់ទុក្ខប្រាថ្នា
ខណៈពេលដែលចុងឆ្នាំខិតជិតមកដល់ សឹងតែគ្រប់កន្លែងដែលយើងទៅសុទ្ធតែមានអ្នកប្រាប់យើងថា «រីករាយថ្ងៃបុណ្យអរព្រះគុណ!» «រីករាយថ្ងៃបុណ្យណូអែល…
ស្លាក

ខណៈពេលដែលចុងឆ្នាំខិតជិតមកដល់ សឹងតែគ្រប់កន្លែងដែលយើងទៅសុទ្ធតែមានអ្នកប្រាប់យើងថា «រីករាយថ្ងៃបុណ្យអរព្រះគុណ!» «រីករាយថ្ងៃបុណ្យណូអែល…

នៅឯសួនច្បារ អេដែន លោក អ័ដាម និងនាង អេវ៉ា បានធ្លាក់ចុះ។ ពួកគេបានធ្លាក់ចុះ ហើយក៏នាំមនុស្សជាតិទាំងមូលឲ្យធ្លាក់ចុះជាមួយនឹងពួកគេទៅក្នុងភាពងងឹត និងសេចក្ដីស្លាប់នៃអំពើបាប។ ហើយតើព្រះជាម្ចាស់បានធ្វើអ្វី? ទ្រង់មិនបានប្រាប់យើងឲ្យស្វែងរកផ្លូវចេញពីវិបត្តិដែលយើងកំពុងតែជាប់នៅក្នុងនោះទេ ហើយព្រះអង្គក៏បានប្រព្រឹត្តលើសពីការស្រែកដាក់យើងឲ្យមានអារម្មណ៍សប្បាយៗពីស្ថានសួគ៌ដែរ។ ទេ! ព្រះអង្គបានយាងចុះមកនៅកន្លែងដែលយើងកំពុងតែនៅ ហើយបានជួយយើង។ នេះហើយគឺជាអត្ថន័យនៃពិធីបុណ្យណូអែល—ព្រះបានយាងចុះមក ដើម្បីសង្គ្រោះយើង ហើយក៏បានប្រព្រឹត្តនូវអ្វីៗដែលចាំបាច់ ដើម្បីរំដោះយើងចេញពីសេចក្ដីស្លាប់ដែលទៀងនឹងកើតឡើងដែរ។

តើយើងនឹងចំណាយពេលវេលាបែបនោះដោយរបៀបណាទៅ? តើយើងត្រៀមខ្លួនហើយឬនៅក្នុងការចែកចាយពីក្ដីសង្ឃឹមដែលយើងមាន? ឬក៏ថា តើយើងនឹងទាញយកទូរស័ព្ទទំនើបៗរបស់យើងមកចុចលេង អូសចុះអូសឡើយ ខណៈពេលដែលយើងកំពុងជួបជុំគ្នា?

តើហេតុអ្វីបានរដូវកាលណូអែលមានការទាក់ទាញបែបនេះ សូម្បីតែនៅក្នុងសង្គមដែលចង់ដកព្រះគ្រីស្ទចេញពីចំណុចស្នូល?

នាង ម៉ារា គឺជានារីសាមញ្ញធម្មតាម្នាក់ ជាស្ត្រីក្រីក្រចេញមកពីស្រុកដែលគ្មានអ្វីដែលគួរឲ្យសំខាន់នោះទេ។ ចំណែក សាវ័ក ពេត្រុស គាត់ក៏ជាម្នាក់ដែលមិនបានរៀនសូត្រអ្វីខ្ពង់ខ្ពស់នោះទេ គាត់គ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះ។ យើងអាចនឹងឃើញសិរីល្អរបស់ព្រះជាម្ចាស់ តាមរយៈការដែលទ្រង់ធ្វើការតាមរយៈភាពកម្សោយរបស់យើង។