លោកអ្នកប្រហែលជាបានគិតអំពីការនោះយ៉ាងស្ងៀមស្ងាត់ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ ហើយលោកអ្នកក៏ប្រហែលជាលាក់បាំងរឿងនោះក្នុងគោលបំណងល្អដែរ។ ជាដំបូង លោកអ្នកប្រហែលជាគិតថា ស្ថានភាពនឹងមានការប្រែប្រួល។ លោកអ្នកគិតថា ប្រសិនបើខ្ញុំរក្សាភាពស្ងៀមស្ងាត់ នោះវាមានភាពល្អប្រសើរជាង ហើយលោកអ្នកក៏នឹងមិន «បង្ក» រឿងដោយនិយាយអ្វីដែរ។ បន្ទាប់មក លោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកមិនចង់ឲ្យរឿងនោះលេចឮដល់អ្នកដទៃទៀត ឬក៏មិនចង់ឲ្យមាននរណាម្នាក់ឈឺចាប់ដែរ។ ចុងក្រោយ លោកអ្នកនៅតែរក្សាភាពស្ងៀមស្ងាត់ ពីព្រោះលោកអ្នកជឿថា វានឹងលែងមានការផ្លាស់ប្រែមិនថាឥឡូវនេះ ឬក៏នៅពេលអនាគត។ ឥឡូវនេះ បន្ទាប់ពីលោកអ្នកបានរក្សាភាពស្ងៀមស្ងាត់ចំពោះការរិះគន់អស់រយៈពេលប៉ុន្មានខែនេះមកហើយ លោកអ្នកក៏បានសម្រេចចិត្តថា ចាកចេញ។ អានបន្ថែម