ដូចដែលអ្នកកំប្លែងម្នាក់ឈ្មោះ ជច ខ័រលិន (George Carlin) បាននិយាយអំពីអ្នកបើកម៉ូតូថា «អ្នកណាដែលបើកម៉ូតូមើកៗ គឺសុទ្ធតែជាអ្នកដែលមិនចេះបើកបរ ហើយអ្នកណាដែលបើកបរលឿន គឺសុទ្ធតែជាពួកអាស្ទាវ។»

នុស្សាវរីយ៍មួយចំនួនដែលខ្ញុំពេញចិត្តពេលចូលរួមថ្វាយបង្គំ គឺនៅពេលដែលអ្វីៗគ្រប់យ៉ាងមានដំណើរការយ៉ាងរលូន។ បរិយាកាសនៅជុំវិញបានទាក់ទាញចិត្តខ្ញុំ រីឯសេចក្តីអធិប្បាយរបស់គ្រូគង្វាលទៀតសោតបានធ្វើឲ្យខ្ញុំកាន់តែមានសង្ឃឹមឡើងនៅថ្ងៃអនាគត។
ប៉ុន្តែ រួមជាមួយនឹងអនុស្សាវរីយ៍ដ៏ល្អៗ ក៏មានអនុស្សាវរីយ៍ចំនួនដប់ដែលមិនល្អ ហើយខ្ញុំត្រលប់មកផ្ទះវិញ ជាមួយនឹងការខកចិត្ត។ ខ្ញុំគិតថាប្រហែលជាការទាំងនេះកើតឡើងបណ្តាលមកពីបរិយាកាសនៅជុំវិញពុំបានបំពេញចិត្តខ្ញុំ ហើយក៏ប្រហែលជាអ្នកនៅទីនោះមិនសូវរួសរាយរាក់ទាក់ខ្ញុំ ឬក៏ប្រហែលមកពីសេចក្តីអធិប្បាយមិនបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកជ័យជម្នះលើលោកីយ៍នេះផងដែរ។
មានមនុស្សជាច្រើនបានមកព្រះវិហារនៅថ្ងៃអាទិត្យត្រឹមតែសម្បកកាយ ប៉ុន្តែ បែរជាមានផ្នត់គំនិតថា ការមកថ្វាយបង្គំនៅព្រះវិហារនឹងធ្វើឲ្យពួកគេមានការខកចិត្ត។ យ៉ាងណាមិញ ជាលទ្ធផល ពួកគេត្រលប់ទៅផ្ទះវិញដោយការខកចិត្តជាខ្លាំង។ ពួកគេឆ្ងល់ថា តើអាចមានការថ្វាយបង្គំនៅកន្លែងណាផ្សេងមួយទៀតដែលនឹងអាចជួយបំពេញនឹងចិត្តខ្លួនបានច្រើនជាងនេះដែរឬទេ។ ទោះជាយ៉ាងណា ពួកគេក៏មានការភ័យខ្លាចថា ខ្លួននឹងបន្តខកចិត្តដដែលៗ។
ការទទួលស្គាល់ការរំពឹងទុក
សូមលោកអ្នកចាត់ទុកការខកចិត្តដូចជារូបមន្តគណិតវិទ្យាមួយ៖ ចូរយកសេចក្តីរំពឹងរបស់លោកអ្នកនៅព្រឹកថ្ងៃអាទិត្យនោះ មកគណនានឹងធាតុពិតដែលបានកើតឡើង គឺជាអារម្មណ៍ខកចិត្តរបស់លោកអ្នក។ គម្លាតរវាងសេចក្តីរំពឹង និងធាតុពិតដែលបានកើតឡើង គឺជាអារម្មណ៍ខកចិត្តរបស់លោកអ្នក។
ប្រសិនបើលោកអ្នកតែងតែមានអារម្មណ៍ថា ថ្ងៃអាទិត្យគឺជាថ្ងៃដែលតែងតែធ្វើឲ្យលោកអ្នកមានការបាក់ទឹកចិត្តនោះ សូមលោកអ្នកគិតពីក្តីរំពឹងដែលលោកអ្នកមានចំពោះក្រុមជំនុំខ្លួនចុះ។ តើលោកអ្នករំពឹងចង់បានអ្វីពីទីកន្លែងដែលនៅជុំវិញលោកអ្នក? តើក្តីរំពឹងលោកអ្នកគឺជាការដែល៖ ឲ្យព្រះវិហារមានគ្រឿងតុទូ មានការតុបតែងស្អាតៗ មានដំណើរការល្អក្នុងពេលថ្វាយបង្គំ ក៏ដូចជាការដែលមានចម្រៀងដែលស៊ីគ្នានឹងតម្រូវការវប្បធម៌ឬ? សូមលោកអ្នកប្រុងប្រយ័ត្ន និងចងចាំថា ផ្នត់គំនិតនៃការរស់នៅក្នុងសង្គមដែលសម្បូរទៅដោយសម្ភារៈនិយម នឹងអាចនាំមកនូវការបំពុលទស្សនៈរបស់យើងទាក់ទងនឹងក្រុមជំនុំ។ លើសពីនេះទៅទៀត យើងបែរជាចាត់ទុកការទៅព្រះវិហារប្រៀបដូចជាការបរិភោគអាហារពេលល្ងាចធម្មតាៗជាមួយក្រុមគ្រួសារនៅផ្ទះជាជាងការបរិភោគអាហារនៅឯភោជនីយដ្ឋានទៅវិញ។
តើលោកអ្នកមានក្តីរំពឹងអ្វីខ្លះអំពីអ្នកដែលនៅក្នុងក្រុមជំនុំរបស់លោកអ្នក? តើពួកគេគួរតែមានចរិតលក្ខណៈដែលចេះរួសរាយរាក់ទាក់ ចេះយកចិត្តទុកដាក់ និងមានភាពពេញវ័យខាងឯព្រលឹងវិញ្ញាណឬ? ដូចដែលអ្នកកំប្លែងម្នាក់ឈ្មោះ ជច ខ័រលិន (George Carlin) បាននិយាយអំពីអ្នកបើកម៉ូតូថា «អ្នកណាដែលបើកម៉ូតូមើកៗ គឺសុទ្ធតែជាអ្នកដែលមិនចេះបើកបរ ហើយអ្នកណាដែលបើកបរលឿន គឺសុទ្ធតែជាពួកអាស្ទាវ។» ការវាយតម្លៃដែលឲ្យអ្នកដទៃមានលក្ខណសម្បត្តិដូចខ្លួន គឺជាទស្សនៈមួយដែលឯកាណាស់។
តើលោកអ្នកមានក្តីរំពឹងអ្វីខ្លះសម្រាប់អនាគតនៅក្នុងក្រុមជំនុំ? តើលោកអ្នករំពឹងចង់ឲ្យក្រុមជំនុំទទួលស្គាល់ការរួមចំណែក និងអំណោយទានរបស់លោកអ្នកដែរឬទេ? តើលោកអ្នកមានការរំពឹងចង់ឲ្យខ្លួនកាន់តែមានឱកាសល្អៗនៅក្នុងការបម្រើព្រះជាម្ចាស់ និងមានការដឹកនាំជាងមុនដែរឬទេ? ចូរលោកអ្នកប្រយ័ត្ន សូមកុំប្រើប្រាស់ក្រុមជំនុំទុកជាកន្លែងបំពេញភាពអាត្មានិយមរបស់ខ្លួនឡើយ ប៉ុន្តែចូរទៅព្រះវិហារដើម្បីឲ្យព្រះជាម្ចាស់ប្រើលោកអ្នកតាមព្រះហឫទ័យរបស់ព្រះអង្គវិញ។
ការកែក្តីរំពឹងឡើងវិញ
ជារឿយៗ ខ្ញុំតែងតែកែប្រែក្តីរំពឹងរបស់ខ្ញុំឡើងវិញ ដោយយោងតាមប្រសាសន៍របស់សាវ័ក ប៉ុល ក្នុងកណ្ឌគម្ពីរ ភីលីព ជំពូក១។ ជាដំបូង សូមពិនិត្យមើលទីកន្លែងដែលនៅជុំវិញគាត់។ សាវ័ក ប៉ុល បានលើកទឹកចិត្តអ្នកជឿថា «ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ ពិតជាបានជួយឲ្យដំណឹងល្អចម្រើនឡើងទៅវិញទេ» (ភីលីព ១:១២ គកស)។ នៅត្រង់ចំណុចនេះ សាវ័ក ប៉ុល កំពុងមានប្រសាសន៍អំពីស្ថានភាពនៃការដែលគាត់កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។ សូមស្រមៃមើលថា លោកអ្នកទទួលបានសំបុត្រមួយមកពីមិត្តភក្តិដែលជាប់ពន្ធនាគារ ព្រមទាំងមានទាហានយាមការយ៉ាងតឹងរ៉ឹងទៀតផង ហើយក្នុងសំបុត្រនោះមានរៀបរាប់ដូចនេះថា «ខ្ញុំកំពុងគិតពីអ្នកទាំងអស់គ្នា ខណៈពេលដែលខ្ញុំកំពុងតែជួបទុក្ខលំបាកនេះ ហើយក៏កំពុងតែអធិស្ឋានពីថ្ងៃអនាគតរបស់អ្នករាល់គ្នាដែរ។» សាវ័ក ប៉ុល បានប្រើទីកន្លែងដ៏លំបាករបស់គាត់ ដើម្បីជួយឲ្យដំណឹងល្អបានរីកចម្រើនទៅមុខថែមទៀត។
បើនិយាយពីទីកន្លែងដែលសាវ័ក ប៉ុល កំពុងតែនៅនោះ គាត់គួរតែមានការខកចិត្ត ព្រោះគាត់កំពុងជាប់នៅក្នុងពន្ធនាគារ ប៉ុន្តែផ្ទុយទៅវិញ គាត់បែរជាប្រើស្ថានភាពនោះ ដើម្បីលើកទឹកចិត្តអ្នកដទៃទៅវិញ។ តើសាវ័ក ប៉ុល មានសេចក្តីរំពឹងបែបណា?
ទីពីរ សូមពិនិត្យមើលទំនាក់ទំនងដែលងាយនឹងធ្វើឲ្យគាត់ខកចិត្ត។ សាវ័ក ប៉ុល បានសរសេរថា «មានអ្នកខ្លះប្រកាសអំពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែក...គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ» (ភីលីព ១:១៥, ១៧ គកស)។ មានអ្នកខ្លះជំទាស់នឹងព័ន្ធកិច្ចរបស់សាវ័ក ប៉ុល ហើយថែមទាំងមានការអរសប្បាយ ដោយសារគាត់ជាប់ពន្ធនាគារទៀតផង។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទដោយមាន «ចិត្តឈ្នានីស និងចង់ឈ្លោះប្រកែក»។ តើសាវ័ក ប៉ុល បានឆ្លើយតបយ៉ាងដូចម្តេចវិញ? «គេប្រកាសអំពីព្រះគ្រីស្ទតាមគ្រប់វិធីទាំងអស់ ទោះដោយធ្វើពុត ឬពិតប្រាកដក្ដី ក៏ខ្ញុំមានអំណរដែរ» (ភីលីព ១:១៨ គកស)។
និយាយឲ្យចំទៅសាវ័ក ប៉ុល គួរតែមានការខកចិត្តក្នុងកាលៈទេសៈរបស់គាត់ ក៏ដូចជាចង់រំលាយព័ន្ធកិច្ចរបស់គាត់ចោល ប៉ុន្តែគាត់បែរជាមានសេចក្តីអំណរទៅវិញ។ តើលោកមានសេចក្តីរំពឹងយ៉ាងណាវិញ?
ទីបី សូមពិនិត្យអំពីការខកចិត្ត និងប្រផ្នូលអាក្រក់របស់គាត់ទាក់ទងនឹងអនាគត។ សាវ័ក ប៉ុល បានសរសេរថា «ដ្បិតខ្ញុំដឹងថា តាមរយៈសេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នា និងដោយសារព្រះវិញ្ញាណរបស់ព្រះយេស៊ូវវគ្រីស្ទបានជួយផង ការនេះនឹងត្រឡប់ជាការសង្គ្រោះដល់ខ្ញុំវិញ» (ភីលីព ១:១៩ គកស)។ សាវ័ក ប៉ុលមិនបានបញ្ឆោតខ្លួនទាក់ទងនឹងអនាគតរបស់គាត់ឡើយ។ គាត់ដឹងថា សេសារ អាចចេញរាជបញ្ជាពេលណាក៏បាន ហើយនៅពេលនោះគាត់ក៏បានឮសម្លេងសម្រិបជើងអ្នកយាមដើរមកចាប់គាត់យកទៅប្រហារជីវិត។ គាត់ដឹងយ៉ាងប្រាកដថា នេះពិតជារឿងមួយដែលអាចកើតឡើង ប៉ុន្តែគាត់នៅតែមានទំនុកចិត្តថា នេះគឺជាការរំដោះ។ សម្រង់ពាក្យសម្តីដ៏ល្បីល្បាញមួយរបស់គាត់បានលើឡើងថា «ដ្បិតសម្រាប់ខ្ញុំដែលរស់គឺសម្រាប់ព្រះគ្រីស្ទ ហើយដែលស្លាប់ទៅក៏ចំណេញដែរ» (ភីលីព ១:២១ គកស)។ ខណៈពេលដែលសាវ័ក ប៉ុល កំពុងប្រឈមមុខនឹងការដែលគេយកទៅប្រហារជីវិត គាត់គួរតែមានការខកចិត្ត ប៉ុន្តែគាត់មិនបានធ្វើដូចនោះទេ ផ្ទុយទៅវិញ គាត់បែជាមានសង្ឃឹមវិញ។ តើសាវ័ក ប៉ុល មានសេចក្តីរំពឹងយ៉ាងដូចម្តេចវិញ?
សេចក្តីរំពឹងដ៏អន្ទះសារមួយ
សាវ័ក ប៉ុល មានសេចក្តីរំពឹងតែមួយគត់៖ គាត់បានសរសេរថា «អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូកក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្ដី» (ភីលីព ១:២០ គកស)។ បើសេចក្តីរំពឹងដ៏អន្ទះសាររបស់យើងគឺ ដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់ នោះយើងនឹងចេះមានការអត់ធ្មត់ ព្រោះនៅក្នុងជីវិតនេះ យើងនឹងមានឱកាសជាច្រើនក្នុងការថ្វាយព្រះកិត្តិយសដល់ព្រះគ្រីស្ទ។ យើងព្យាយាមត្រាប់តាមសេចក្ដីរំពឹងដ៏អន្ទះសារបស់សាវ័ក ប៉ុល៖ ដើម្បីឲ្យព្រះគ្រីស្ទទទួលបានការសរសើរតម្កើងក្នុងយើង មិនថាមានអ្វីកើតឡើងក៏ដោយ។
ដោយសារសាវ័ក ប៉ុល មានការអន្ទះសារចង់ឃើញព្រះយេស៊ូវទទួលបានការលើកតម្កើងក្នុងទំនាក់ទំនងរបស់គាត់ ដូច្នេះហើយបានជាគាត់រាប់អស់អ្នកដែលទាស់ប្រឆាំងនឹងព័ន្ធកិច្ចរបស់គាត់ថា ជាអ្នកប្រកាសដំណឹងពីព្រះគ្រីស្ទ ជាជាងការដែលរាប់ពួកគេថា ជាពួកមនុស្សឆ្កួតលីលា។
ដោយសារគាត់មានការអន្ទះសា ចង់ឃើញព្រះយេស៊ូវទទួលបានការលើកតម្កើងទាក់ទងនឹងអនាគតរបស់គាត់ ដូច្នេះហើយបានជាគាត់រាប់ការដែលសាសន៍រ៉ូម យកគាត់ទៅប្រហារជីវិតក្នុងពេលណាមួយថា ជាការដែលព្រះជាម្ចាស់នឹងផ្តល់ជីវិតដ៏ពិតដល់គាត់វិញ។ ការដែលសាវ័ក ប៉ុល មានសេចក្តីរំពឹងចង់ថ្វាយព្រះកិត្តិយសដល់ព្រះគ្រីស្ទ ដូច្នេះហើយបានជាគាត់រាប់ការដែលគេមកចាប់គាត់ទៅសម្លាប់ថា ជាការដោះលែងគាត់ចូលទៅនគរស្ថានសួគ៌។
តើសាវ័ក ប៉ុល យកឈ្នះលើការខកចិត្តទាំងអស់នេះដោយរបៀបណា? គាត់ធ្វើដោយមានសេចក្ដីរំពឹងតែមួយគឺ៖ «ឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ»។
ចូរទៅព្រះវិហារដើម្បីជួបព្រះគ្រីស្ទមិនមែនទៅដើម្បីរិះគន់នោះទេ។
រាល់ពេលដែលយើងថ្វាយបង្គំព្រះគ្រីស្ទនៅអាទិត្យ សូមព្រះអង្គប្រទានពរឲ្យយើងដូចជាសាវ័ក ប៉ុល។ សូមព្រះអង្គបានរៀបចំជីវិតយើងសារជាថ្មី ដោយអនុញ្ញាតឲ្យយើងមានអំណរ និងគោលដៅដែលពឹងលើការថ្វាយព្រះកិត្តិយសដល់ទ្រង់។ ព្រះវរបិតាកំពុងតែធ្វើគ្រប់អ្វីៗក្នុងចក្រវាឡនេះ ដើម្បីបំពេញព្រះកិត្តិយសដ៏អស្ចារ្យ។ ចូរបោះបង់ចោលនូវសេចក្តីរំពឹងដ៏អត្មានិយមរបស់យើងទាក់ទងនឹងទីកន្លែងនៃព្រះវិហារ មនុស្សនៅក្នុងព្រះវិហារ និងអនាគតសម្រាប់ខ្លួននៅក្នុងក្រុមជំនុំចោលហើយចាប់យក សេចក្តីរំពឹងដែលថ្វាយព្រះកិត្តិយសដល់ព្រះគ្រីស្ទក្នុងកម្មវិធីថ្វាយបង្គំ និងក្នុងជិវិតផ្ទាល់ខ្លួនទាក់ទងនឹងការថ្វាយព្រះជាម្ចាស់។
ចូរដាក់ក្ដីសង្ឃឹមរបស់លោកអ្នកលើគោលដៅដ៏មិនចេះបរាជ័យនេះ នោះលោកអ្នកនឹងមិនចេះខកចិត្តឡើយ!

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 2
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ខ្ញុំពិតជារំភើបណាស់សម្រាប់ការទាំងនេះ គឺមានប៉ូលជាគំរូស្រាប់
សូមសរសើរតម្កើងដល់ព្រះនាមទ្រង់ !!!