
ការខកចិត្តចំពោះកម្មវិធីថ្វាយបង្គំ
ដូចដែលអ្នកកំប្លែងម្នាក់ឈ្មោះ ជច ខ័រលិន (George Carlin) បាននិយាយអំពីអ្នកបើកម៉ូតូថា «អ្នកណាដែលបើកម៉ូតូមើកៗ គឺសុទ្ធតែជាអ្នកដែលមិនចេះបើកបរ ហើយអ្នកណាដែលបើកបរលឿន គឺសុទ្ធតែជាពួកអាស្ទាវ។»
ស្លាក

ដូចដែលអ្នកកំប្លែងម្នាក់ឈ្មោះ ជច ខ័រលិន (George Carlin) បាននិយាយអំពីអ្នកបើកម៉ូតូថា «អ្នកណាដែលបើកម៉ូតូមើកៗ គឺសុទ្ធតែជាអ្នកដែលមិនចេះបើកបរ ហើយអ្នកណាដែលបើកបរលឿន គឺសុទ្ធតែជាពួកអាស្ទាវ។»

«ចូរទៅព្រះវិហារដើម្បីជួបព្រះគ្រីស្ទមិនមែនទៅដើម្បីរិះគន់នោះទេ។» (Matthew Westerholm)

«ដូច្នេះ យើងមិនត្រូវគិតថា ការសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំឲ្យបានទៀងទាត់មិនមានសារៈសំខាន់ក្នុងការតយុទ្ធនឹងអារម្មណ៍មិននឹងនរនៅពេលថ្វាយបង្គំនោះទេ។» (Matthew Westerholm)

«ឱ! ព្រះអម្ចាស់អើយ! សូមប្រទានចិត្តគំនិតដែលមានស្មារតីមូល នៅពេលដែលយើងជុំគ្នាជាមួយនឹងរាស្ត្រទ្រង់នៅថ្ងៃចុងសប្ដាហ៍នេះ។» (Matthew Westerholm)

សព្វថ្ងៃនេះ យើងមិនសូវមានស្មារតីមូលទេ ហើយចំឡែកៗ គឺដោយសារសេចក្តីល្បួងមួយចំនួនទាក់ទងនឹងសម័យបច្ចេកវិទ្យា។ ប៉ុន្តែ បើគិតដូច្នោះ វាដូចជាយើងងាយនឹងចុះចាញ់ពេក។ ប្រសិនបើយើងមានស្មារតីមិនមូល មកពីផ្នែកបច្ចេកវិទ្យា នោះមានន័យថា គ្មានផ្លូវណាដែលឲ្យយើងអាចគេចផុតឡើយ លុះត្រាតែយើងបោះរបស់ទាំងនោះចោល ហើយទៅនៅក្នុងរ៉ូងភ្នំណាមួយ។