សព្វថ្ងៃនេះ យើងមិនសូវមានស្មារតីមូលទេ ហើយចំឡែកៗ គឺដោយសារសេចក្តីល្បួងមួយចំនួនទាក់ទងនឹងសម័យបច្ចេកវិទ្យា។ ប៉ុន្តែ បើគិតដូច្នោះ វាដូចជាយើងងាយនឹងចុះចាញ់ពេក។ ប្រសិនបើយើងមានស្មារតីមិនមូល មកពីផ្នែកបច្ចេកវិទ្យា នោះមានន័យថា គ្មានផ្លូវណាដែលឲ្យយើងអាចគេចផុតឡើយ លុះត្រាតែយើងបោះរបស់ទាំងនោះចោល ហើយទៅនៅក្នុងរ៉ូងភ្នំណាមួយ។

ខ្ញុំគិតថា នៅពេលដែលលោកអ្នកកំពុងអានឃ្លានេះ មានរឿងពីរបីយ៉ាងដែលទាញអារម្មណ៍លោកអ្នក។
គ្រាន់តែខ្ញុំចាប់ផ្ដើមអង្គុយសរសេរឯកសារនេះភ្លាម នោះក៏មានអ្នកផ្ញើអ៊ីមែលមកខ្ញុំភ្លាម ហើយទូរស័ព្ទរបស់ខ្ញុំក៏ចាប់ផ្ដើមលោតសារចូលមកដែរ ហើយក៏មានអ្នកចុច Like និងអ្នកស៊ែFacebookរបស់ខ្ញុំជាច្រើនដែរ។ ពេលនោះខ្ញុំទើបតែចាប់ផ្ដើមសរសេរកថាខណ្ឌទីពីរ! យើងមិនសូវមានពេលទំនេរសោះ ហើយក៏តែងតែមានអ្វីផ្សេងៗមកបង្វែរស្មារតីយើងទៀតផង។
អ្វីៗដែលឆាឆៅស្មារតីយើងមិននៅលើកែបម៉ូតូ ឬក៏ក្នុងឡានរបស់យើងពេលយើងចូលទៅព្រះវិហារនៅថ្ងៃអាទិត្យឡើយ ពោលគឺវាតាមយើងតែម្ដង។ ពេលយើងចូលព្រះវិហារ យើងមានបំណងចិត្តចង់ផ្ដោតអារម្មណ៍ទាំងមូលក្នុងការថ្វាយបង្គំព្រះយេស៊ូវ។ ប៉ុន្តែ មានចំណុចជាច្រើនមកឆាឆៅយើង៖ បន្ទុកនៃសបា្តហ៍ ភាពតានតឹងនៅថ្ងៃនោះ កូនៗដែលនៅក្បែរយើង ភាពថប់បារម្ភនៅអាទិត្យក្រោយ និងការដែលគំនិតយើងរសាប់រសល់។
គួរបន្ទោសផ្នែកបច្ចេកវិទ្យា?
សព្វថ្ងៃនេះ យើងមិនសូវមានស្មារតីមូលទេ ហើយចំឡែកៗ គឺដោយសារសេចក្តីល្បួងមួយចំនួនទាក់ទងនឹងសម័យបច្ចេកវិទ្យា។ ប៉ុន្តែ បើគិតដូច្នោះ វាដូចជាយើងងាយនឹងចុះចាញ់ពេក។ ប្រសិនបើយើងមានស្មារតីមិនមូល មកពីផ្នែកបច្ចេកវិទ្យា នោះមានន័យថា គ្មានផ្លូវណាដែលឲ្យយើងអាចគេចផុតឡើយ លុះត្រាតែយើងបោះរបស់ទាំងនោះចោល ហើយទៅនៅក្នុងរ៉ូងភ្នំណាមួយ។
ខ្ញុំទទួលបានការលើកទឹកចិត្តពីសៀវភៅដ៏ចាស់មួយក្បាលដែលមានចំណងជើងថា Remedy for Wandering Thoughts in the Worship of God និពន្ធដោយលោកគ្រូ (Richard Steele) និពន្ធឆ្នាំ១៦៧៣។ នៅក្នុងសៀវភៅនេះបានប្រាប់ថា លោកគ្រូ រីឆាត ស្ទីល Richard Steele បានសញ្ជឹងគិតលើកណ្ឌគម្ពីរ ១កូរិនថូស ៧:៣៥ «ហើយឲ្យអ្នករាល់គ្នាបានឧស្សាហ៍បម្រើព្រះអម្ចាស់ឥតមានសេចក្ដីណានាំឲ្យទាស់ចិត្តឡើយ»។ គាត់បានសរសេរសៀវភៅនេះក្រោយពីពេលគាត់ឃើញថា ខ្លួនគាត់បានស្រមើស្រមៃក្នុងពេលថ្វាយបង្គំព្រះជាម្ចាស់ ដោយបានកត់សម្គាល់ថា «មេរោគខ្ញុំបានបណ្ដាលឲ្យខ្ញុំស្វែងរកថ្នាំព្យាបាល»។
សៀវភៅរបស់លោកគ្រូ រីឆាត ស្ទីល Richard Steele ប្រាប់ឲ្យអ្នកជឿបង្កើតទង្វើដោយមានគោលបំណង។ ជារឿយៗ យើងគិតថា ស្មារតីមិននឹងនររបស់យើងកើតឡើងដោយឯកឯង ហើយយើងបន្ទោសប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) ឬក៏គ្រឿងអេឡិចត្រូនិក។ ប៉ុន្តែតាមពិត យើងជាអ្នកដែលឆាឆៅស្មារតីក្នុងជីវិតរបស់យើង យើងធ្វើបែបនោះដើម្បីគេចចេញពីអ្វីមួយផ្សេងទៀតដែលមានការទាមទារឲ្យយើងផ្ដោតស្មារតីយើងលើ។ យើងមិនមែនជាទាសករនៃភាពមិននឹងនរទេ។ ដូច្នេះ យើងអាចនៅមានទំនុកចិត្តដោយដឹងថា ពេលដែលយើងថ្វាយបង្គំ យើងនៅអាចតយុទ្ធនឹងស្មារតីមិននឹងនររបស់យើងបាន។
គន្លឹះ៥យ៉ាងក្នុងការផ្ដោតអារម្មណ៍ពេលថ្វាយបង្គំ
លោកគ្រូ រីឆាត ស្ទីល Richard Steele បានលើកឡើងថា យើងត្រូវតែតយុទ្ធនឹងស្មារតីមិននឹងនរ ព្រោះព្រះជាម្ចាស់បានបង្គាប់ឲ្យយើងថ្វាយបង្គំទ្រង់ដោយមានស្មារតីមូល (១សាំយូអែល ១២:២៤)។ លោកបានហាមគ្រីស្ទបរិស័ទអំពីការមានចិត្តវៀចវេរដោយមានអារម្មណ៍មិនមូលពេលយើងថ្វាយបង្គំ។ «តើវាសមហេតុសមផលដែរឬទេ ក្នុងការដែលទូលសូមព្រះវិញ្ញាណបរិសុទ្ធ តែនៅគិតពីសាច់ឈាម? តើវាសមហេតុសមផលដែរឬទេ ក្នុងការដែលលោកអ្នកកំពុងស្ដាប់អំពីផែនដីមួយផ្សេងទៀតដែលជាស្ថានសួគ៌ តែលោកអ្នកបែរជាគិតពីលោកីយ៍ដ៏ពុករលួយនេះ? តើវាសមហេតុសមផលដែរឬទេ ក្នុងការដែលភ្នែកលោកអ្នកកំពុងសម្លឹងមើលទៅឯស្ថានសួគ៌ តែចិត្តលោកអ្នកនៅគិតពីលោកីយ៍នេះ?...គ្មានអ្វីដែលគួរឲ្យសមហេតុសមផលឡើយ!» (ទំព័រ៣៧)។
ខាងក្រោមនេះគឺជាការលើកឡើងលោកគ្រូ រីឆាត ស្ទីល Richard Steele ស្ដីពីចំណុច៥យ៉ាងដែលជាជំនួយដល់យើងក្នុងការសម្លឹងទៅឯស្ថានសួគ៌ ពេលដែលយើងមិនមានអារម្មណ៍មូល។
១.ចូរព្យាយាមរកការលើកទឹកចិត្តចេញពីការបាក់ទឹកចិត្តរបស់យើង
នៅក្នុងជំនឿដ៏ពិត មិនថាពេលយើងជួបទុក្ខលំបាកប៉ុណ្ណានោះទេ យើងដែលជាអ្នកជឿគួរតែព្យាយាមរកការលើកទឹកចិត្តចេញពីការបាក់ទឹកចិត្តរបស់យើង។ ចិត្តដែលប្រាថ្នាចង់ស្រឡាញ់ព្រះសង្គ្រោះរបស់យើងឲ្យបានច្រើនថែមទៀត តែយើងមិនទាន់មានភាពស្កប់ចិត្តនឹងបំណងប្រាថ្នានោះ ដោយសារតែអារម្មណ៍របស់យើងស្ថិតក្នុងស្ថានភាពមិននឹងនរ ការនោះបង្ហាញថា ជំនឿរបស់យើងកំពុងតែឈានទៅរកភាពពេញវ័យ។ លោកគ្រូ រីឆាត ស្ទីល Richard Steele បានលើកឡើងថា «គ្រីស្ទបរិស័ទដែលបរិសុទ្ធនឹងមានការព្រួយបារម្ភចំពោះគំនិតឥតប្រយោជន៍នៅក្នុងទំនួលខុសត្រូវរបស់ខ្លួន ជាងគ្រីស្ទបរិស័ទដែលមិនទាំងយកចិត្តទុកដាក់នឹងទំនួលខុសត្រូវរបស់ខ្លួនសោះ» (ទំព័រ៧១)។
២.ចូរពឹងអាងលើកម្លាំងរបស់ព្រះជាម្ចាស់
លោកគ្រូ រីឆាត ស្ទីល Richard Steele បានលើកទឹកចិត្តគ្រីស្ទបរិស័ទឲ្យជឿនូវអ្វីដែលកណ្ឌគម្ពីរ ៤:១៣ មានចែងថា «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ»។ គាត់បានសរសេរថា «ពេលដែលលោកអ្នកជួបប្រទះនឹងរឿងដ៏ពិបាក ហើយនាំលោកអ្នកធ្លាក់ទឹកចិត្ត នោះចូរបើកភ្នែកនៃជំនឿរបស់លោកអ្នកឡើង ពេលនោះលោកអ្នកនឹងឃើញព្រះជាម្ចាស់ដែលជាកម្លាំងនៃដួងចិត្តរបស់លោកអ្នក....ទ្រង់បានប្រទានព្រះចេស្ដារបស់ទ្រង់ឲ្យលោកអ្នកប្រើប្រាស់ ដូច្នេះចូរប្រើអំណាចចេស្ដានោះចុះ» (ទំព័រ២៣-២៤)។ មានអ្នកជឿមួយចំនួនបានដកពិសោធន៍នូវកម្លាំងរបស់ព្រះជាម្ចាស់ក្នុងពេលដែលពួកគាត់តយុទ្ធនឹងស្មារតីមិននឹងនររបស់ខ្លួន នៅពេលដែលគាត់កំពុងតែថ្វាយបង្គំ ហើយចំពោះគ្រីស្ទបរិស័ទដែលងាយនឹងធ្លាក់ក្នុងស្មារតីមិននឹងនរ នោះចូរទទួលយកការលើកទឹកចិត្តពី «បទពិសោធន៍របស់អ្នកបម្រើព្រះ ដែលពួកគាត់បានព្យាយាមបង្កើតការចាំយាមដ៏បរិសុទ្ធ ហើយពួកគាត់បានទទួលកម្លាំងជាច្រើន ដើម្បីនឹងតយុទ្ធស្មារតីមិននឹងនររបស់គាត់» (ទំព័រ២៥)។
៣.ចូរសម្រាកមុនថ្ងៃអាទិត្យមកដល់ ហើយទទួលទានអាហារពេលព្រឹកឲ្យរួចរាល់
យោងតាមចំណងជើងនេះ យើងឃើញថា លោកគ្រូ រីឆាត ស្ទីល Richard Steele បានភ្ជាប់ចិត្តគំនិតយើងទៅនឹងរូបកាយដោយបង្ហាញថា ទាំងពីរនេះជាកត្តាសំខាន់ខ្លាំងណាស់ក្នុងការផ្ចង់ស្មារតី។ គាត់បានសរសេរថា ចំណុចមួយដែល «ជាហេតុបង្កឲ្យយើងមិនមានស្មារតីមូលក្នុងការបម្រើព្រះជាម្ចាស់ គឺនិស្ស័យពុករលួយរបស់យើង—ព្រលឹងវិញ្ញាណ និងរូបកាយរបស់យើង» (ទំព័រ៦៤)។ ដូច្នេះ យើងមិនត្រូវគិតថា ការសម្រាកឲ្យបានគ្រប់គ្រាន់ និងញ៉ាំឲ្យបានទៀងទាត់មិនមានសារៈសំខាន់ក្នុងការតយុទ្ធនឹងអារម្មណ៍មិននឹងនរនៅពេលថ្វាយបង្គំនោះទេ។ ក្នុងលក្ខណៈហ្នឹង យើងត្រូវតែចាប់ផ្ដើមតយុទ្ធដើម្បីឲ្យអាចផ្ដោតអារម្មណ៍នៅថ្ងៃអាទិត្យ ដោយត្រូវត្រៀមខ្លួនជាមុននៅថ្ងៃសៅរ៍។
៤.ចូររៀបចំចិត្តមុនទៅថ្វាយបង្គំ
យើងក៏អាចបង្កើនការយកចិត្តទុកដាក់លើការថ្វាយបង្គំមុនព្រឹកថ្ងៃអាទិត្យបានដែរ។ មុនការថ្វាយបង្គំចាប់ផ្ដើម ចូរញែកពេល ហើយរៀបចំចិត្តពេលជួបគ្នា។ ហើយពេលដែលការថ្វាយបង្គំចាប់ផ្ដើម ចូរព្យាយាមបង្កើតភាពបន្ទាន់ និងគោលបំណងសម្រាប់ការជុំគ្នា៖
«អ្នកដែលរត់នឹងមិនមើលអ្វីក្រៅពីទីព្រ័ត្រនោះទេ។ ទោះបើគាត់ជួបអ្នករត់ផ្សេងទៀត ឬក៏រត់កាត់កន្លែងផ្សេងៗ ក៏គាត់នៅតែប្រញាប់ ហើយនឹងមិនឈប់មើលអ្វីឡើយ។ អ្នកដែលបែរទៅមើលនេះមើលនោះ គឺជាអ្នកដែលដើរលំហែ ព្រោះគាត់មិនប្រញាប់ឡើយ»។ (ទំព័រ៧៩)
៥.ចូរស្រែកសុំព្រះជាម្ចាស់ឲ្យជួយលោកអ្នកពេលកំពុងថ្វាយបង្គំ
ប្រាកដណាស់! យើងតយុទ្ធនឹងអារម្មណ៍មិននឹងនរពេលយើងកំពុងថ្វាយបង្គំ។ ពេលដែលលោកអ្នកសង្កេតឃើញថា ចិត្តគំនិតរបស់លោកអ្នកកំពុងតែរសាប់រសល់ នោះចូរទូលសុំព្រះជាម្ចាស់ឲ្យជួយលោកអ្នកក្នុងការផ្ចង់ស្មារតីឡើងវិញ។ លោកគ្រូ រីឆាត ស្ទីល Richard Steele បានសរសេរថា «ចូរធ្វើដូចស្ដេច ដាវីឌ ដ៏បរិសុទ្ធបានធ្វើ...គាត់បានស្រែកហៅព្រះជាម្ចាស់ប្រាំបីប្រាំបួនដងក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង [១១៩:២៥, ៣៧, ៤០, ១០៧, ១៥៤, ១៥៦]៖ សូមបង្វែរទូលបង្គំឲ្យទៅតាមផ្លូវទ្រង់ សូមបង្វែរឲ្យលឿន នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់។ មើលបើស្ដេច ដាវីឌ ត្រូវការយកភ្លើងពីស្ថានសួគ៌ ចុះចំពោះយើងវិញ តើគួរយើងត្រូវការប៉ុណ្ណាទៅ?» (ទំព័រ៨៣)។
កុំចុះចាញ់ឡើយ
ការផ្ចង់ស្មារតីឲ្យមូលមិនមែនជាការងាយស្រួលទេ ហើយយើងក៏ងាយធ្លាក់ចូលនឹងសេចក្ដីល្បួងដែលចង់ចេះតែទាញយើងមិនឲ្យមានអារម្មណ៍មូលផងដែរ។ ប៉ុន្តែ សេចក្តីសន្យារបស់ព្រះជាម្ចាស់ «មិនមែនដូចជាខ្នើយសម្រាប់មនុស្សខ្ជិលឡើយ ប៉ុន្តែជាការគាំទ្រសម្រាប់អស់អ្នកនឿយហត់។ សេចក្តីសន្យារបស់យើងមិនមែនជាលេសសម្រាប់ឲ្យយើងគេចពីទំនួលខុសត្រូវរបស់យើងទេ ប៉ុន្តែជាការសម្រាលទុក្ខយើងពេលយើងខ្សោយ (ទំព័រ៥៧)។ ប្រសិនបើព្រះជាម្ចាស់មិនបានប្រទាននូវចិត្តស្កប់ដ៏ឥតខ្ចោះដល់យើងភ្លាមៗ អំឡុងពេលថ្វាយបង្គំនោះទេ នោះចូរកុំទាន់អាលចុះចាញ់។ តែផ្ទុយទៅវិញ ចូរអរព្រះគុណទ្រង់ដែលទ្រង់បានប្រទានព្រះគុណដល់លោកអ្នកឲ្យអាចផ្ចង់ស្មារតីបានកាលថ្វាយបង្គំលើកមុន ហើយចូរទូលសូមទ្រង់ឲ្យប្រទានការផ្ចង់ចិត្តថែមទៀតនៅសប្ដាហ៍ក្រោយៗ។
ឱ! ព្រះអម្ចាស់អើយ! សូមប្រទានចិត្តគំនិតដែលមានស្មារតីមូល នៅពេលដែលយើងជុំគ្នាជាមួយនឹងរាស្ត្រទ្រង់នៅថ្ងៃចុងសប្ដាហ៍នេះ។ សូមជួយឲ្យយើងលូតលាស់ក្នុងការតយុទ្ធ ដើម្បីឲ្យយើងកាន់តែសម្លឹងទៅរកទ្រង់។ ជាការប្រពៃណាស់ ប្រសិនបើយើងអាចលើកឡើងដូចអ្នកនិពន្ធកណ្ឌគម្ពីរ ទំនុកតម្កើង ៦៣:៨ ថា «ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្ដាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ»។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។