របៀបបង្កើតសិស្សរបស់ព្រះយេស៊ូវសម្រាប់ក្រុមជំនុំ
ការនោះនាំយើងមកដល់ចំណុចពាក់កណ្ដាលទៀតក្នុងរបៀបនៃការបង្កើតសិស្សរបស់ព្រះយេស៊ូវ ដែលក្រុមជំនុំដែលដឹកនាំដោយពួកចាស់ទុំធ្វើ។ ពួកជំនុំត្រូវការអ្នកដឹកនាំ ដើម្បីបង្រៀនពួកគេឲ្យចេះធ្វើកិច្ចការរបស់ខ្លួន។ សូមស្ដាប់អំពីអ្វីដែលសាវ័ក ប៉ុល បានលើកឡើង៖ «ហើយទ្រង់បានប្រទានឲ្យអ្នកខ្លះបានធ្វើ…ជាគ្រូគង្វាល ហើយខ្លះជាគ្រូបង្រៀន ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង» (អេភេសូរ ៤:១១-១២)។ តើគ្រូគង្វាលមានតួនាទីអ្វី? ពួកគាត់បង្រៀន។ តើពួកបរិសុទ្ធអ្វី? ធ្វើកិច្ចការនៅក្នុងព័ន្ធកិច្ច។ ផ្នែកទាំងពីរនេះធ្វើការជាមួយគ្នា។ អានបន្ថែម