ថ្មីៗនេះ ខ្ញុំបានអង្គុយនិយាយគ្នាជាមួយក្រុមយុវជន និងយុវនារីវ័យជំទង់មួយក្រុម ដែលពួកគេស្ថិតនៅចន្លោះអាយុ ២០ឆ្នាំក្រាស់ និង ៣០ឆ្នាំតិចតួច ហើយពួកយើងនិយាយគ្នាអំពីភាពនៅលីវ ការចែចង់គ្នា និងការត្រៀមលក្ខណៈមុនពេលរៀបការ។ គាប់ជួនវេលានោះ យើងបាននិយាយរហូតទៅដល់អាពាហ៍ពិពាហ៍ ព្រមទាំងបាននិយាយអំពីអំណរ និងឧបសគ្គផ្សេងៗនៃចំណងអាពាហ៍ពិពាហ៍។ យើងបានឃើញជាមួយគ្នាថា យុវវ័យទាំងអស់នេះក៏កំពុងពិចារណាអំពីទំនាក់ទំនង និងការចាប់ផ្ដើមចង់បានចំណងអាពាហ៍ពិពាហ៍ ពួកគេក៏មានចម្ងល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីកុំឲ្យចំណងអាពាហ៍ពិពាហ៍របស់ពួកគេមានការបែកបាក់? ក្នុងចំណោមពួកគេ មានជាច្រើននាក់បានធំពេញវ័យឡើងក្នុងចំណោមគ្រួសារដែលបានលះលែងលះគ្នា ហើយពួកគេរងផលប៉ះពាល់យ៉ាងខ្លាំង។ មានអ្នកខ្លះខ្លាចក្នុងការប្ដេជ្ញាចិត្ត ព្រោះពួកគេបារម្ភថា ខ្លួនមិនអាចរក្សាការប្ដេជ្ញាចិត្តនោះបាន។
មានកំលោះម្នាក់បានសួរថា តើត្រូវធ្វើដូចម្ដេច ដើម្បីឲ្យប្រាកដថា គូស្វាមីភរិយានឹងមិននាំគ្រាប់ពូជនៃការលែងលះចូលមកក្នុងទំនាក់ទំនង ដែលនាំឲ្យវារីកលូតលាស់ឡើងនៅក្នុងអាពាហ៍ពិពាហ៍? ហើយដោយមិនបាច់ឲ្យខ្ញុំចំណាយពេលយូរ ដើម្បីយល់ថានៅក្នុងចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំ របស់អ្នក និងក្នុងគ្រប់អាពាហ៍ពិពាហ៍ទាំងអស់ គឺមានគ្រាប់ពូជនៃការលែងលះរួចស្រេចទៅហើយ។ ក្នុងរាល់គ្រប់អាពាហ៍ពិពាហ៍ សុទ្ធតែមាននូវបញ្ហា ជំនឿ ទម្លាប់ ដួងចិត្តក្នុងការថ្វាយបង្គំអ្វីមួយ—ប្រាកដណាស់មានជាច្រើនណាស់—ដែលងាយស្រួល ហើយជាធម្មតានាំឲ្យអាពាហ៍ពិពាហ៍បែកបាក់ការរួបរួម។ លោកីយ៍នេះ និស្ស័យសាច់ឈាមនេះ និងអារក្សសាតាំងបានប្ដេជ្ញាក្នុងការបំផ្លាញអាពាហ៍ពិពាហ៍ ហើយខ្មាំងសត្រូវនីមួយៗនោះក៏ពាំនាំមកនូវគ្រាប់ពូជអាក្រក់ផ្សេងៗរបស់វាផងដែរ។ សំណួរគឺមិនថា តើគ្រាប់ពូជនោះមាន ឬក៏មិនមានវត្តមាននៅក្នុងអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែថា តើអ្នកនឹងធ្វើអ្វីជាមួយវា?
ទំនងជានៅក្នុងអាពាហ៍ពិពាហ៍របស់អ្នក នោះអ្នកបានអនុញ្ញាតឲ្យគ្រាប់ពូជនៃការលែងលះលូតលាស់ឡើងហើយ។ ប្រហែលជាវាមានទាំងឫស ហើយក៏កំពុងតែចាក់ចូលដែរ។ ប្រហែលជាវាបានដុះពន្លកចេញមកលើផ្ទៃដី ហើយចាប់ផ្ដើមលូតលាស់ក្លាយជាផ្កាក្រពុំទៅហើយក្ដី។ កុំបារម្ភឡើយ។ អាពាហ៍ពិពាហ៍របស់អ្នកនៅមានសង្ឃឹមនៅឡើយ។ អាពាហ៍ពិពាហ៍មិនត្រូវបានបំផ្លាញដោយមានវត្តមាននៃគ្រាប់ពូជទាំងនោះទេ ប៉ុន្តែវាត្រូវបានបំផ្លាញដោយសារការទទួលយក ការព្រងើយកន្តើយ ឬការប្រព្រឹត្តតាមការទាំងអស់នោះវិញ។
គ្រាប់ពូជដដែលនោះដែលអាចនាំឲ្យមានការបំផ្លិចបំផ្លាញ ក៏អាចនាំទៅកាន់ការបង្កើននូវកម្លាំង និងការរីកចម្រើនផងដែរ។ ទោះបីជាមាននូវអំណាចដែលតម្រូវឲ្យប្រឆាំងទាស់នឹងអាពាហ៍ពិពាហ៍ក្ដី ក៏ព្រះជាម្ចាស់ ទ្រង់ជាព្រះដែលបានបង្កើតអាពាហ៍ពិពាហ៍ឡើង ព្រះទ្រង់មានព្រះហឫទ័យប្ដេជ្ញាចំពោះភាពចម្រើនលូតលាស់ក្នុងអាពាហ៍ពិពាហ៍ខ្លាំងជាងការព្យាយាមបំផ្លាញពីមារសាតាំងទៅទៀត។
គ្រាប់ពូជទាំងនោះអាចនឹងតំណាងឲ្យឱកាសនៃការលែងលះមាននូវផាសុខភាពវិញ។ ទាំងអស់នោះអាចជា ឱកាសសម្រាប់គូស្វាមីភរិយាមានការសន្ទនា ដែលស្មោះត្រង់ និងបើកចំហជាមួយគ្នា ដើម្បីធ្វើការកំណត់សម្គាល់ ពិភាក្សា និងប្ដេជ្ញាឈរមាំប្រឆាំងទាស់នឹងគ្រាប់ពូជទាំងនោះដែរ។ គ្រាប់ពូជនីមួយៗតំណាងឲ្យបញ្ហាដែលត្រូវយកទៅអធិស្ឋានទូលថ្វាយព្រះជាម្ចាស់ជាមួយគ្នា ដើម្បីសូមកម្លាំង និងការការពារពីព្រះ។ហើយជាការពិតណាស់ គ្រប់ទាំងអស់តំណាងឲ្យអ្វីៗដែលព្រះបន្ទូលអាចធ្វើ និងលើកឡើងមកបានផង។ តាមរយៈសេចក្ដីពិតនៃបទគម្ពីរ នោះយើងអាចប្រឈម និងយកឈ្នះលើគ្រាប់ពូជនៃការខុសឆ្គងនោះបាន។
លោក ស្ទើត ស្កុត (Stuart Scott) បានមានប្រសាសន៍យ៉ាងល្អប្រសើរថា៖ «ការដែលគំនិតរបស់គូស្វាមីភរិយាកាន់តែបានកែជាថ្មីឡើងដោយព្រះបន្ទូល នោះគំនិតរបស់ពួកគាត់នឹងកាន់តែមានលក្ខណៈស្រដៀងគ្នា (រ៉ូម ១២: ២) ។ អ្វីមួយដែលអាក្រក់ខ្លាំងនោះគឺត្រង់ថាការដែលគូស្វាមីភរិយាព្យាយាមធ្វើខ្លួនឲ្យបានដូចលក្ខណៈរបស់គ្នាទៅវិញទៅមក។ ជំនួសមកវិញនោះ ពួកគេគួរតែផ្លាស់ប្រែឲ្យមានលក្ខណៈដូចជាព្រះគ្រីស្ទ»។ ហើយពួកគេអាចទទួលបានការផ្លាស់ប្រែដោយចូលទៅកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងពីមួយឆ្នាំទៅមួយឆ្នាំ។
ថ្មីៗនេះ ខ្ញុំបានអង្គុយនិយាយគ្នាជាមួយក្រុមយុវជន និងយុវនារីវ័យជំទង់មួយក្រុម ដែលពួកគេស្ថិតនៅចន្លោះអាយុ ២០ឆ្នាំក្រាស់ និង ៣០ឆ្នាំតិចតួច ហើយពួកយើងនិយាយគ្នាអំពីភាពនៅលីវ ការចែចង់គ្នា និងការត្រៀមលក្ខណៈមុនពេលរៀបការ។
មតិយោបល់
Loading…