in

ចោទិយកថា​ ៣៤

How did Moses write Deuteronomy when it records his death?

ស្ទើរ​គ្រប់​ទាំង​ជំពូក​នៃ​កណ្ឌ​គម្ពីរ​ចោទិយកថា​គឺ​សុទ្ធ​តែ​ជា «សេចក្ដី​លា» ដែល​លោក ម៉ូសេ បាន​និយាយ​ទៅ​កាន់​កូន​ចៅ​នៃ​សាសន៍​អ៊‌ីស្រាអែល មុន​ពេល​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា។ មុន​លោក ម៉ូសេ ស្លាប់ គាត់​បាន​សរសេរ​ចុះ​នូវ​ពាក្យ​ទាំង​នោះ «ប្រគល់​ឲ្យ​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ​យេហូវ៉ា ហើយ​ដល់​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊‌ីស្រាអែល​ទាំង​ប៉ុន្មាន​ផង» (ចោទិយកថា ៣១:៩)។ គេ​បាន​ទទួល​ស្គាល់​ថា​លោក ម៉ូសេ គឺ​ជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ចោទិយកថា (ចោទិយកថា ៣១:៩, ២៤)។ ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​លើក​ឡើង​នូវ​ខគម្ពីរ​មួយ​ចំនួន​ចេញ​ពី​កណ្ឌ​គម្ពីរ​ចោទិយកថា​ដែរ ដែល​បញ្ជាក់​ថា​លោក ម៉ូសេ គឺ​ជា​អ្នក​និពន្ធ (ម៉ាថាយ ១៩:៨; ចោទិយកថា ២៤:១-៤)។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ជំពូក​ចុង​ក្រោយ​នៃ​កណ្ឌ​គម្ពីរ​នេះ​បាន​ធ្វើ​ឲ្យ​លេច​ឡើង​នូវ​សំណួរ​មួយ​ដែល​យើង​កំពុង​ពិភាក្សា​គ្នា​ថា៖ តើ​នរណា​ជា​អ្នក​សរសេរ​កណ្ឌ​គម្ពីរ​ចោទិយកថា​ជំពូក​៣៤ ដោយ​សារ​វា​ជា​ការ​កត់​ចុះ​អំពី​មរណភាព​របស់​លោក ម៉ូសេ?

ព្រះ​ជាម្ចាស់​បាន​ប្រាប់​លោក ម៉ូសេ ថា គាត់​នឹង​មិន​អាច​ដឹក​នាំ​សាសន៍​អ៊‌ីស្រាអែល​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​បាន​ឡើយ ពីព្រោះ​គាត់​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់​កាល​ពី​មុន (ជនគណនា ២០:១២) ហើយ​ថា គាត់​នឹង​ស្លាប់​នៅ​ឯ​ស្រុក​ម៉ូអាប់។ កណ្ឌ​គម្ពីរ​ចោទិយកថា​ជំពូក៣៤ បាន​លើក​ឡើង​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​អនុញ្ញាត​ឲ្យ​លោក ម៉ូសេ អាច​មើល​ស្រុក​កាណាន​ពី​ចម្ងាយ​បាន​មុន​ពេល​គាត់​ស្លាប់ (ចោទិយកថា ៣៤:១-៦)។ បន្ទាប់​ពី​លោក ម៉ូសេ បាន​ស្លាប់​បាត់​ទៅ អ្នក​ដែល​ទទួល​ដំណែង​ជា​អ្នក​ដឹក​នាំ​សាសន៍​អ៊‌ីស្រាអែល​គឺ​លោក យ៉ូស្វេ។

លើស​ពី​សំណួរ​ដែល​សម​ហេតុ​ផល យើង​អាច​សន្មត​ថា​លោក ម៉ូសេ បាន​សរសេរ​កណ្ឌ​គម្ពីរ​ចោទិយកថា​រហូត​ទាល់​តែ​គាត់​ជិត​ស្លាប់។ ហើយ​ក្នុង​នាម​ជា​អ្នក​ទទួល​ដំណែង​ជា​អ្នក​ដឹក​នាំ​បន្ទាប់​ពី​លោក ម៉ូសេ លើ​សាសន៍​ អ៊‌ីស្រាអែល នោះ​លោក យ៉ូស្វេ ទំនង​ជា​អ្នក​ដែល​សរសេរ​អំពី​ការ​ស្លាប់​របស់​លោក ម៉ូសេ។ មាន​ការ​សន្មត​ផ្សេង​ទៀត​ដែល​ថា​ហោរា អែសរ៉ា គឺ​ជា​អ្នក​ដែល​បាន​សរសេរ​កណ្ឌ​គម្ពីរ​ចោទិយកថា​ជំពូក៣៤ ហើយ​ក៏​នៅ​មាន​អ្នក​ខ្លះ​ទៀត​បាន​សន្មត​ថា ពួក​ចាស់​ទុំ​ចំនួន​៧០​នាក់​ដែល​បាន​បម្រើ​ក្រោម​ដឹក​នាំ​របស់​លោក ម៉ូសេ គឺ​ជា​អ្នក​សរសេរ (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ និក្ខមនំ ២៤:៩)។

និពន្ធ​ដោយ៖ ក្រុម GotQuestions
បកប្រែដោយ៖ កញ្ញា លី វួចឡេង
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឈាង បូរ៉ា, និងកញ្ញា សួន សុជាតា
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

-1 Points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កុំ​ឲ្យ​ច្រណែន

ព្រះ​គុណ